Tag: 48. កាឡាទី Galatians

កាឡាទី​ ១:១-១០ Galatians 1:1-10

Gal. 1.1-10 កាឡាទី​ ១:១–១០ សូម​អាន​កាឡាទី​ ១:១-១០ ទាំង​មូល។ សូម​អាន​ខ.​ ១-២​ ទ្បើង​វិញ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​ តើ​លោក​ប៉ុល​ប្រ​កាស​ខ្លួន​គាត់​ជា​អ្នក​ណា? ហើយ​គាត់​សរសេរ​សំបុត្រ​នេះ​ទៅកាន់​អ្នក​ណា? សូម​អាន​ខ. ​៣-៥។  លោក​ប៉ុល​បាន​សរសេរ​អំពី​អំពើ​ដ៏​សប្បុរស​របស់​ព្រះជាម្ចាស់។  អំពើ​នោះ​គឺ​ជា​អ្វី? ព្រះអង្គ​បាន​រំដោះ​យើង​អោយ​រួច​ផុត​ចេញពី​អ្វី? ហេតុ​អ្វី​បាន​ជា​ព្រះគ្រីស្ទ​បាន​ធ្វើ​នេះ? (សូម​ឆ្លើយ​ពី​ខ.៤) សូម​អាន​ ខ.៦-៧។  ​ហេតុ​អ្វី​បាន​ជា​លោក​ប៉ុល​ឆ្ងល់​ម្ល៉េះ?   ការ​ពន្យល់ និង​ការ​អនុវត្ត: ទោះ​បី​ជា​ព្រះជាម្ចាស់​បាន​ប្រើ​លោក​ប៉ុល​ផ្ទាល់​ដើម្បី​​បង្កើត​ពួកជំនុំ​នៅ​ស្រុក​កាឡាទី​ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​ព្រះជាម្ចាស់​ហើយ​បែរ​ទៅ​រក​ដំណឹងល្អ​មួយ​ផ្សេង​ទៀត។  មាន​គ្រូ​ក្លែង​ក្លាយ​បាន​ចូល​ពួកជំនុំ​នៅ​ស្រុក​កាឡាទី​ដែល​បាន​ប្រកាស​ដំណឹងល្អ​មួយ​ផ្សេង​ទៀត។  គ្រូ​ក្លែង​ក្លាយ​នេះ​បាន​ប្រកាស​អំពី​ព្រះគ្រីស្ទ​ហើយ​ប្រកាស​ដំណឹង​ល្អ​ ប៉ុន្តែ​ព្រះគ្រីស្ទ​ដែល​គេ​ប្រកាស​ ហើយ​ដំណឹង​ល្អ​ដែល​គេ​ប្រកាស​ខុស​ប្លែក​ពី​ព្រះគ្រីស្ទ​និង​ដំណឹង​ល្អ​ដែល​លោក​ប៉ុល​និង​ពួក​សាវក​បាន​ប្រកាស។  ក្រោយ​មក​យើង​នឹង​ឃើញ​ក្នុង​សំបុត្រ​កាឡាទី​អំពីអ្វី​ដែល​គេ​បង្រៀន។  ឥឡូវ​នេះ​យើង​អោយ​សេចក្ដី​សង្ខេប​ គេ​បាន​បង្រៀន​ថា ការ​ជឿ​លើ​ព្រះ​យេស៊ូវ​ មិន​​គ្រប់​គ្រាន់​ប្រយោជន៍​ដើម្បី​អោយ​ព្រះអង្គ​នឹង​សង្គ្រោះ​យើង​ទេ។  លើស​ពី​នេះ​ទៅ​ទៀត​ យើង​ត្រូវ​អនុវត្ត​តាម​ក្រិត្យវិន័យ​ផង​ដែរ។  លោក​ប៉ុល​សរសេរ​ថា នេះ​ជា​ដំណឹងល្អ​មួយ​ផ្សេង​ទៀត។ 

Tagged with:
Top