សាសន៍​ដាន់​ Danites

សាសន៍​ដាន់Danites គឺ​ជា​ពូជពង្ស​របស់​ដាន់​ដែល​ជា​កូន​ប្រុស​ទី​ប្រាំ​របស់​យ៉ាកុប (សូម​មើល​ http://www.dkdl.org/?page_id=2021)។ ​ម្តាយ​របស់​ដាន់​គឺ​ប៊ីលហា​ដែល​ជា​បាវ​ស្រី​របស់​រ៉ាជែល (លោកុប្បត្ដិ​ ៣០:៦)។ យ៉ាកុប​បាន​ប្រកាស​ផ្តល់​ព្រះ​ពរ​ថា «​ដាន់​នឹង​ជំនុំជំរះ​បងប្អូន​របស់​ខ្លួន» (៤៩:១៦) ​ដែល​ប្រហែល​ជា​សំដៅ​ទៅ​លើ​សាំសុន​ ដែល​មក​ពី​ពូជអំបូរ​ដាន់។​

​នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​វាល​រហោស្ថាន​ពូជអំបូរ​ដាន់​មាន​ទីតាំង​របស់​ពួកគេ​នៅ​ខាង​ជើង​រោង​ឧបោសថ(ជនគណនា​ ២:២៥, ៣១; ១០:២៥)។ ​ពូជអំបូរ​ដាន់​គឺជា​ពូជអំបូរ​ចុង​ក្រោយ​បង្អស់​ដែល​ទទួល​បាន​ចំណែក​នៅក្នុង​ទឹកដី​សន្យា។ ​យ៉ូស្វេ ១៩:៤០-៤៨ បាន​ពិពណ៌នា​អំពី​ទឹក​ដី​របស់​ពួកគេ​ដែល​មាន​ទំហំ​តូច​ ប៉ុន្តែ​ជា​ទឹកដី​មាន​ជីជាតិ​ដែល​បញ្ចូល​ទាំង​ទីក្រុង​ផ្សេងៗ​ រួម​ទាំង​ ​លីដា​ យ៉ុបប៉េ  និង​អេក្រុន ដែល​បាន​បង្កើត​ព្រំដែន​ខាង​ជើង​របស់​ពួកគេ។ ប៉ុន្តែ​ពួកគេ​ពិបាក​ទទួល​យក​ទឹកដី​នេះ​ហើយ​ពួកគេ​ចង់​បាន​ទឹកដី​បន្ថែម។​ ពួកគេ​បាន​បញ្ជូន​អ្នកស៊ើបការណ៍​ប្រាំ​នាក់​ទៅ​ទិស​ខាង​ជើង​ហើយ​អ្នក​ស៊ើបការណ៍​ទាំង​នោះ​បាន​រាយការណ៍​អំពី​ចំណុច​ល្អ​របស់​តំបន់​នោះ។ ដូច្នេះ​ ពួកគេ​បាន​សម្រេច​ចិត្ត​ចាប់​យក​ទឹកដី​នេះ(ពួកចៅហ្វាយ​ ១៨:១-១០; យ៉ូស្វេ ​១៩:៤៧)។

​សាសន៍​ដាន់​បាន​ដើរ​តាម​សាសនា​អាក្រក់​នៅ​ជុំវិញ​ពួកគេ​ ហើយ​ពួកគេ​មិន​បាន​ដើរ​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​សំរាប់​អ៊ីស្រាអែល​ទេ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top