សាសន៍​អេប្រាអិម​ Ephraimites

សាសន៍​អេប្រាអិមEphraimites អេប្រាអិម​គឺ​ជា​កូនប្រុស​ទីពីរ​របស់​យ៉ូសែប (សូម​មើល​ http://www.dkdl.org/?page_id=2021)។ ​ពូជអំបូរ​ពីរ​របស់​អ៊ីស្រាអែល​មក​ពី​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​យ៉ូសែប​ គឺ​ពូជអំបូរ​ម៉ាន៉ាសេ​និង​ពូជអំបូរ​អេប្រាអិម។ ​ដូច្នេះ​អ៊ីស្រាអែល​មាន​ពូជអំបូរ​ដប់​បី​ក្រុម​ ប៉ុន្តែ​គេ​បាន​រក្សា​ចំនួន​ដប់​ពីរ​ដោយ​ដក​ពូជអំបូរ​លេវី​ចេញ​នៅ​ពេល​គេ​រាប់​អេប្រាអិម​និង​ម៉ាន៉ាសេ​ផ្សេង​ពី​គ្នា​ (ជនគណនា​ ១:៣២–៣៤; យ៉ូស្វេ​ ១៧:១៤, ១៧; ១របាក្សត្រ ​៧:២០)។ ​ព្រះ​ពរ​របស់​យ៉ាកុប​បាន​ធ្វើ​អោយ​ពូជអំបូរ​អេប្រាអិម​ធំជាង​ពូជអំបូរ​ម៉ាន៉ាសេ(លោកុប្បត្ដិ​ ៤១:៥២; ៤៨:១)។​

នៅ​ពេល​ធ្វើ​ជំរឿន​លើក​ទី​មួយ​នៅក្នុង​វាល​រហោស្ថាន​ពូជអំបូរ​នេះ​មាន​គ្នា​ចំនួន​៤០៥០០​នាក់ (ជនគណនា ១:៣២, ៣៣) ​រយៈ​ពេល​សែសិប​ឆ្នាំ​ក្រោយ​មក​នៅ​ពេល​ហៀប​នឹង​ចាប់​យក​ទឹកដី​សន្យា​ពូជ​អំបូរ​នេះ​មាន​គ្នា​តែ​៣២៥០០​ប៉ុណ្ណោះ។ ​នៅ​កំឡុង​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ​អេប្រាអិម​មាន​ទី​តាំង​នៅ​ខាង​លិច​រោង​ឧបោសថ (ជនគណនា ២:១៨-២៤)។

​យ៉ូស្វេ១៦:១-១០  ​មាន​និយាយ​អំពី​ព្រំ​ដែន​នៃ​ទឹកដី​ ដែល​ត្រូវ​បាន​ផ្តល់​អោយ​អេប្រាអិម។ ព្រំដែន​នោះ​រួម​បញ្ចូល​តំបន់​ស្ទើរ​តែ​ទាំង​អស់​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​សាម៉ារី។ ​ដូច្នេះ​វា​គឺជា​ចំណុច​កណ្តាល​នៃ​ទិស​ទាំង​អស់​ ចាប់​ពី​ទិស​ខាង​ជើង​ដល់​ខាង​ត្បូង​និង​ពី​យ័រដាន់​ដល់​សមុទ្រ។ ​រោង​ឧបោសថ​និង​ហិប​សញ្ញា​បាន​នៅ​តំបន់​ស៊ីឡូរ​នៅក្នុង​អេប្រាអិម​អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ។ ​នៅ​កំឡុង​សម័យ​ពួក​ចៅហ្វាយ​និង​ដំណាក់កាល​ដំបូង​នៃ​រាជាធិបតេយ្យ​ពូជអំបូរ​នេះ​បាន​មាន​អំនួត​ដោយសារ​តែ​ទីតាំង​សំខាន់​របស់​ពួកគេ។ ​ប៉ុន្តែ​បន្ទាប់​មក ​ព្រះ​បាន​បដិសេធ​រោង​ឧបោសថ​របស់​យ៉ូសែប​ហើយ​ទ្រង់​មិន​បាន​ជ្រើសរើស​ពូជអំបូរ​អេប្រាអិម​ទេ​តែ​ទ្រង់​បាន​ជ្រើស​រើស​ពូជអំបូរ​យូដា​វិញ​ ដែល​ភ្នំ​ស៊ីយ៉ូន​ដែល​ទ្រង់​បាន​ស្រឡាញ់ (ទំនុក​ដំកើង ៧៨:៦៧, ៦៨)។ អំណាច​របស់​អេប្រាអិម​ត្រូវ​បាន​ធ្លាក់​ចុះ​នៅ​ពេល​ហិប​សញ្ញា​ត្រូវ​បាន​យក​ចេញ​ពី​តំបន់​ស៊ីឡូរ​ទៅ​ស៊ីយ៉ូន។

​ចាប់​ពី​ការ​ច្បាំង​ដណ្ដើម​យក​ស្រុក​កាណាន​រហូត​ដល់​សម័យ​ស្តេច​ដាវីឌ​និង​សាឡូម៉ូន​អេប្រាអិម​គឺជា​ពូជអំបូរ​ពិសេស​ជាង​គេ​នៅ​ក្នុង​អ៊ីស្រាអែល។ ​ពូជអំបូរ​នេះ​កាន់កាប់​ផ្នែក​កណ្តាល​និង​ល្អ​បំផុត​នៃ​ទឹកដី​ហើយ​មាន​ស៊ីឡូ​និង​ស៊ីគែម​ប៉ុន្តែ​នៅពេល​ស្តេច​ដាវីឌ​គ្រប់គ្រង​ក្រុង​យេរូសាឡិម​បាន​ក្លាយ​ជា​រាជធានី​នៃ​អាណាចក្រ​និង​មជ្ឈមណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​សម្រាប់​ជាតិ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល​ នោះ​ឥទ្ធិពល​របស់​អេប្រាអិម​បាន​ធ្លាក់​ចុះ។ ​ការ​ច្រណែន​របស់​អេប្រាអិម​ចំពោះ​ការ​រីក​ចម្រើន​អំណាច​របស់​យូដា​គឺជា​មូលហេតុ​មួយ​នៃ​ការ​បាក់​បែក​នៅ​ក្នុង​អ៊ីស្រាអែល។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top