សាសន៍​យេប៊ូស​ Jebusites

សាសន៍​យេប៊ូស​ Jebusites គឺជា​ឈ្មោះ​ដើម​​​របស់​​អ្នកស្រុក​​​យេប៊ូស ដែល​ជា​ញឹកញាប់​ត្រូវ​បាន​សំដៅ​ទៅ​​ចំណោម​ជាតិសាសន៍​ទាំង​ប្រាំ​ពី​រ ដែល​នឹង​ត្រូវ​គេ​បំផ្លាញ​ (លោកុប្បត្ដិ​ ១០:១៦; ១៥:២១; និក្ខមនំ​ ៣:៨, ១៧; ១៣:៥, ល.)។ ​នៅពេល​ជនជាតិ​អ៊ីស្រាអែល​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​ភីលីស្ទីន ​ស្តេច​អ័ដូនី-សេដិក​បាន​គ្រប់គ្រង​​សាសន៍​យេប៊ូស (យ៉ូស្វេ ១០:១, ២៣)។ ​យ៉ូស្វេ​បាន​យក​​ឈ្នះ​​លើ​ពួកគេ ហើយ​ស្តេច​របស់​ពួកគេ​ត្រូវ​បាន​សំឡាប់​ ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​បាន​បណ្តេញ​​ចេញ​ទាំង​ស្រុង​ពី​យេប៊ូស​ទេ រហូត​ដល់​សម័យ​​ស្តេច​ដាវីឌ​​​បាន​យក​ស្រុក​នោះ​ធ្វើ​ជា​រាជធានី​​នៃ​នគរ​របស់​ទ្រង់​ជំនួស​​ក្រុង​ហេប្រុន។ ស្តេច​​សាឡូម៉ូន​បាន​សាងសង់​ព្រះ​វិហារ​លើ​ដី​ ដែល​​​ដាវីឌ​បាន​ទិញ​ពី​​អ័រ៉ៅណា ដែល​ជា​សាសន៍​យេប៊ូស​ម្នាក់​ (២សាំយូអែល​ ២៤:១៦–២៥; ១របាក្សត្រ​ ២១:២៤, ២៥)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top