សាសន៍ម្រ៉ារី Merarites គឺជាពូជពង្សរបស់ម្រ៉ារីដែលជាកូនប្រុសទីបីរបស់លេវី (លោកុប្បត្ដិ ៤៦:១១; ជនគណនា ២៦:៥៧) (សូមមើល http://www.dkdl.org/?page_id=2027)។ ពួកគេ រួមជាមួយគើសុននិងកេហាត់ បានទទួលខុសត្រូវចំពោះរោងឧបោសថ គឺពួកគេត្រូវរើរោងឧបោសថពីកន្លែងមួយទៅកន្លែងមួយ (ជនគណនា ៣:២០, ៣៣–៣៧; ៤:២៩–៣៣)។
នៅពេលធ្វើដំណើរជាក្បួននិងបោះត្រសាល ពួកគេមានទីតាំងនៅខាងជើងរោងឧបោសថ។ ក្រោយមកទៀត សាសន៍ម្រ៉ារីបានចូលរួមជាមួយពួកគ្រួសាររបស់លេវីនៅក្នុងការងារផ្សេងៗរបស់ពួកគេ (១របាក្សត្រ ២៣:៦, ២១–២៣; ២របាក្សត្រ ២៩:១២, ១៣)។ ពួកគេបានទទួលទីក្រុងចំនួនដប់ពីរ (យ៉ូស្វេ២១:៧, ៣៤-៤០)។
Leave a Reply