ភីលីព​ ៣:១២-២១ Philippians 3:12-21

Phil 3.12-21

ភីលីព​ ៣:១២-២១

ការ​រត់​ទៅ​មុខ

 

ការ​រំលឹក​ នៅ​ក្នុង​ភីលីព​ ៣:១-១១ យើង​បានឃើញ​ថា ដោយ​ព្រោះ​ លោក​ប៉ុល​បាន​រាប់​ថា​ការ​ស្គាល់​ដល់​ព្រះគ្រីស្ទ​ និង ការ​ទទួល​សេចក្ដី​សុចរិត​ដោយ​សារ​ព្រះគ្រីស្ទ​ ប្រសើរ​ជាង​អ្វីៗ​ទាំង​អស់ ដូច្នេះ​គាត់​សប្បាយ​រីក​រាយ​នឹង​ការ​ដោះ​ដូរ​ទាំង​អស់​នេះ​ណាស់​ គឺ​គាត់​ចាក​ចោល​អ្វីៗ​ដែល​មនុស្ស​អួត ​និង​រាប់​អាន​ ដើម្បី​វិល​មក​ប្រកប​ក្នុង​ការ​រង​ទុក្ខ​ជា​មួយ​នឹង​ព្រះគ្រីស្ទ​ ព្រមទាំង​​សេចក្តី​ស្លាប់​វិញ​ផង។

 

ចូរ​អាន​ភីលីព​ ៣:១២-២១

សូម​អាន​ ៣:១២-១៤ ម្ដង​ទៀត​។

តើ​ ‹រង្វាន់› នៅ​ក្នុង​ខ១៤គឺ​ជា​អ្វី?

 

តើ​អាកប្បកិរិយា​របស់​​លោក​ប៉ុល​នៅ​ក្នុង​ខ១២-១៤គឺ​ជា​អ្វី?

ការ​ពន្យល់ លោក​ប៉ុល​អាច​គិត​អំពីអ្វី​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ​ពី​មុន​មក ​ប្រយោជន៍​ដើម្បី​នឹង​បំរើ​ដល់​ព្រះគ្រីស្ទ​។  អ្នក​ខ្លះ​ប្រព្រឹត្ត​បែប​នេះ​ដែរ​ ហើយ​ប្រហែល​អួត​​អំពី​សកម្មភាព​របស់​គេ​ផង។  ប៉ុន្តែ​លោក​ប៉ុល​មាន​អាកប្បកិរិយា​ផ្ទុយ​ពី​នេះ​វិញ។  គាត់​សម្រេច​ចិត្ត​ថា​នឹង‹​ភ្លេច​សេចក្តី ទាំង​ប៉ុន្មាន ដែល​កន្លងទៅ​ ហើយក៏​ខំ​មមុល​ឈោង​ទៅ​សេចក្តី​ខាងមុខ​ទៀត›។  នៅ​ក្នុង​ខ១៥​លោក​ប៉ុល​ថា យើង​ទាំង​អស់​គ្នា ដែល​គ្រប់លក្ខណ៍​ ត្រូវ​មាន​គំនិត​យ៉ាង​នេះ។

ការ​អនុវត្តន៍ និង ការ​ជញ្ជឹង​គិត តើ​អ្នក​មាន​អាកប្បកិរិយា​ដូច​ប៉ុល​​ត្រង់​​ចំណុច​នេះ​​​​​មែន​ឬ​ទេ? ​ បើ​សិន​ទេ តើ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​យ៉ាង​ម៉េច​ដើម្បី​ឲ្យមាន​គំនិត​ដូចជា​លោក​ប៉ុល​?

 

សូម​អាន​ខ១៧។

នៅ​ក្នុង​ខ​នេះ​យើង​ឃើញ​ថា គ្រីស្ទបរិស័ទ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​​ធ្វើ​ជា​អ្នក​ដឹក​នាំ​​ត្រូវ​ផ្តល់​គំរូ​ល្អ​នៃ​ជីវិត​របស់​ខ្លួន​។  តាមរយៈ​ខ​នេះ តើ​លោក​ប៉ុល​​ទូន្មាន​គ្រីស្ទបរិស័ទ​ឲ្យ​ធ្វើ​អ្វី?

សូម​អាន​ខ១៨-១៩។

តើ​ខ្មាំងសត្រូវ​នឹង​ឈើឆ្កាង​របស់​ព្រះ​គ្រីស្ទ​បាន​គិត​ពី​អ្វីខ្លះ?

 

លទ្ធផល​ចុង​ក្រោយ​នៃ​​​ខ្មាំងសត្រូវ​នឹង​ឈើឆ្កាង​របស់​ព្រះ​គ្រីស្ទ​គឺ​ជា​អ្វី?

 

សូម​អាន​ និង​សង្ខេប ខ២០-២១។

 

ការ​ជញ្ជឹង​គិត និង ការ​ជជែក​គ្នា​​ តើ​ ខ២០-២១ ​បាន​លើក​ទឹក​ចិត្ត​អ្នក​​យ៉ាង​ម៉េច​ដែរ​?

 

រំលឹក​ឡើង​វិញ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ចេញពី​ ភីលីព​ ៣:១២-២១​នេះ?

 

 

ការ​អនុវត្តន៍​​ និង ជជែក​គ្នា អ្វី​ដែល​យើង​បាន​រៀន​តាមរយៈ​បទ​គម្ពីរ​ខាង​លើ​នេះ តើ​យើង​ត្រូវ​យក​វា​មក​អនុវត្តន៍​​ចំពោះ​ខ្លួន​អ្នក​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

តើ​អ្នក​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​ជីវិត​យ៉ាង​ម៉េច​តាម​រយៈ​មេរៀន​ចេញ​ពី​អត្ថបទ​នេះ?

One comment on “ភីលីព​ ៣:១២-២១ Philippians 3:12-21
  1. Jalen says:

    You’ve captured this perfectly. Thanks for taking the time!

Leave a Reply to Jalen Cancel reply

Your email address will not be published. Required fields are marked *

*

Top