ពូជអំបូរ​ម៉ាន៉ាសេ Tribe of Manasseh

ពូជអំបូរ​ម៉ាន៉ាសេ Tribe of Manasseh ​គឺ​ជា​ពូជពង្ស​របស់​​កូន​ប្រុស​ច្បង​របស់​យ៉ូសែប (សូម​មើល​ http://www.dkdl.org/?page_id=2021)។ ​ក្រោយ​មក​ទៀត ​យ៉ាកុប​​បាន​ទទួល​​គាត់​និង​ប្អូន​​ប្រុស​​របស់​គាត់ ​(អេប្រាអិម) ជា​កូន​ចិញ្ចឹម (៤៨:១)។

ក្នុង​កំឡុង​ពេល​វង្វេង​នៅ​ក្នុង​វាល​រហោស្ថាន​ ពួកគេ​តំឡើង​ត្រសាល​នៅ​ខាង​លិច​​រោង​ឧបោសថ​។ យោង​តាម​ការ​ធ្វើ​ជំរឿន​នៅ​ភ្នំ​ស៊ីណាយ ​ពូជអំបូរ​នេះ​​មាន​មនុស្ស​ចំនួន​៣២២០០​នាក់ (ជនគណនា​ ១:១០, ៣៥; ២:២០-២១)។  ​រយៈ​ពេល​សែសិប​ឆ្នាំ​ក្រោយ​មក​ចំនួន​របស់​ពួកគេ​បាន​កើន​ឡើង​ដល់​៥២៧០០​នាក់ (២៦:៣៤, ៣៧)​​។

​ម៉ូសេ​បាន​បែងចែក​ទឹកដី​​នៅ​ខាង​កើត​​ទន្លេ​យ័រ​ដាន់​​សម្រាប់​​​មនុស្ស​ពាក់​កណ្តាល​​ក្នុង​ពូជអំបូរ​នេះ​ជាមួយ​នឹង​រូបេន​និង​កាឌ​ (យ៉ូស្វេ១៣:៧-១៤)។​ ទឹកដី​​នៅ​ខាង​កើត​​ទន្លេ​យ័រដាន់​​មាន​តំលៃ​និង​ទំហំ​ធំ​ជាង​​ទឹកដី​ទាំង​អស់​ដែល​ត្រូវ​បាន​បែងចែក​សម្រាប់​ពូជអំបូរ​​​​​នៅ​ក្នុង​ទឹកដី​​​ភីលីស្ទីន។ ​ពេល​ខ្លះ​គេ​បាន​ហៅ​​ទឹកដី​នេះ​ថា «ស្រុក​កាឡាត​»។ ​នៅ​ខាង​លិច​ទន្លេ​យ័រដាន់​ពូជអំបូរ​ម៉ាន៉ាសេ​ពាក់កណ្តាល​ទៀត​​មាន​ទំនាក់ទំនង​ជាមួយ​អេប្រាអិម​ហើយ​ពួកគេ​មាន​ចំណែក​ទឹកដី​នៅ​ចំ​កណ្តាល​ភីលីស្ទីន​​ ដែល​ផ្នែក​ល្អ​បំផុត​នៃ​ស្រុក​ទាំង​មូល​ដែល​សំបូរ​ប្រភព​ទឹក។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top