យ៉ូហាន ១៥:១៨-១៦:៤ John 15:18-16:4

John 15.18-16.4

យ៉ូហាន​ ១៥:១៨១៦:

ការ​រំលឹក៖ នៅ​ក្នុង​យ៉ូហាន​ ១៥:១-១៧ យើង​បាន​រៀន​ថា នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់​ អ៊ីស្រាអែល​គឺ​ជា​ដើម​ទំពាំងបាយជូរ ឬ​ចំការ​ទំពាំងបាយជូរ ប៉ុន្តែ​ព្រះ​យេស៊ូវ​គឺ​ជាដើម​ទំពាំងបាយជូរ​ដ៏​ពិត​ប្រាកដ ​ពីព្រោះ​ទ្រង់​បាន​សំរេច​នូវ​ភារកិច្ច​របស់​អ៊ីស្រាអែល។​  ព្រះ​យេស៊ូវ​បាន​ប្រើ​ពាក្យ​ប្រៀបធៀប​អំពី​ដើម​ទំពាំងបាយជូរ ​ដើម្បី​បង្ហាញ​អំពី​ទំនាក់​ទំនង​ដ៏​ស្និទ្ធស្នាល​រវាង​ព្រះ​វរបិតា​និង​ព្រះរាជ​បុត្រា​ ហើយ​បង្ហាញ​យ៉ាង​ច្បាស់​លាស់​ថា ពួក​សិស្ស​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​យេស៊ូវ ​ប្រយោជន៍​អោយ​គេ​បាន​បង្កើត​ផល​ផ្លែ។  ​តើ​ធ្វើ​ដូច​ម្ដេច​អោយ​យើង​ខ្ញុំ​អាច​ស្ថិត​នៅ​ជាប់​នឹង​ព្រះ​យេស៊ូវ​បាន?  គឺ​ដោយ​យើង​ទុក​ព្រះបន្ទូល​‌របស់​ព្រះ​យេស៊ូវ​ស្ថិត​នៅ​ជាប់​នឹង​យើង។  នៅ​ពេល​ដែល​ព្រះយេស៊ូវ​បាន​ហៅ​យើង​ជា​មិត្ត​សម្លាញ់​របស់​ទ្រង់ នោះ​មិន​មាន​ន័យ​ថា នេះ​ជា​ទំនាក់​ទំនង​មាន​លក្ខណៈ​ដូច​ជា​ទំនាក់ទំនង​របស់​យើង​ជា​មួយ​នឹង​មិត្ត​សម្លាញ់​របស់​យើង​ផ្សេង​ទៀត​ទេ​ គឺ​មិត្តភាព​រវាង​ព្រះយេស៊ូវ​និង​ពួក​សិស្ស​ របស់​ទ្រង់​មិន​មែន​ជា​មិត្តភាព​រវាង​មនុស្ស​ដែល​មាន​ឋានៈ​ស្មើ​គ្នា​នោះ​ទេ។

សូម​អាន​យ៉ូហាន​ ១៥:១៨-១៦:៤ ទាំង​មូល។​ ​

ចូរ​អាន ​ខ.១៨-២១ ទ្បើង​វិញ​ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

ភស្តុតាង​អ្វី​ដែល​បង្ហាញ​ថ យើង​ជា​របស់​ផង​លោកិយ​?

តើ ហេតុ​អ្វី​បាន​ជា​លោកិយ​ស្អប់​និង​បៀតបៀន​គ្រីស្ទបរិស័ទ?

ការ​ពន្យល់ និង​ការ​អនុវត្ត៖ អត្ថបទ​នេះ​បាន​បង្ហាញ​អំពី​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង​ព្រះ​យេស៊ូវ​និង​ពួក​សិស្ស​របស់​ទ្រង់។  ព្រះ​យេស៊ូវ​បង្រៀន​ថា មាន​ការ​ប្រយុទ្ធ​រវាង​ភាគី​ពីរ​ ​ដែល​ព្រះ​យេស៊ូវ​និង​ពួក​សិស្ស​របស់​ទ្រង់​រួម​គ្នា​នៅ​ភាគី​ម្ខាង​ ហើយ​លោកិយ​នៅ​ភាគី​ម្ខាង​ទៀត។​ យើង​មិន​គួរ​ភ្ញាក់​ផ្អើល​នៅ​ពេល​លោកិយ​ស្អប់​យើង​ទេ​ ពីព្រោះ​ព្រះគ្រីស្ទ​បាន​ប្រាប់​អំពី​ការ​នេះ​ជា​មុន​ហើយ។  ​ពួក​គេ​ស្អប់​គ្រីស្ទបរិស័ទ ​ពីព្រោះ​គេ​ចង់​អោយ​យើង​តាម​អ្វី​ដែល​គេ​គិត​និង​ប្រព្រឹត្ត​ ប៉ុន្តែ​យើង​មិន​អាច​ប្រព្រឹត្ត​ដូច​គេ​បាន​ទេ ពីព្រោះ​យើង​ដើរ​តាម​ព្រះគ្រីស្ទ។  ការ​ស្អប់​នេះ​ផ្ទុយ​ពី​សេចក្ដី​ស្រឡាញ់​រវាង​គ្រីស្ទបរិស័ទ (ខ.១២)។  តើ អ្នក​ធ្លាប់​មាន​គេ​បៀតបៀន​អ្នក​ដោយ​សារ​ព្រះគ្រីស្ទ​ឬ​ទេ?  បើ​អញ្ចឹង​ តើ​អ្នក​បាន​ឆ្លើយ​តប​ចំពោះ​ការ​ស្អប់​នោះ​យ៉ាង​ម៉េច?​

​ចូរ​អាន ​ខ.២២-២៥។​

ហេតុ​អ្វី​បាន​ជា​លោកិយ​គ្មាន​សេចក្ដី​ដោះ​សរ​ចំពោះ​បាប​របស់​ពួក​គេ?

តើ​អាច​មាន​អ្នក​ណា​ស្អប់​ព្រះ​យេស៊ូវ​ ប៉ុន្តែ​បែរ​ជា​ស្រឡាញ់​ព្រះ​វរបិតា​ដែរ​ទេ?

ការ​ពន្យល់៖  នៅ​ខ.២២​ ព្រះ​យេស៊ូវ​មិន​មាន​ន័យ​ថា ប្រសិន​បើ​ទ្រង់​មិន​បាន​មក​ក្នុង​លោក​នេះ ហើយ​មិន​បាន​មាន​បន្ទូល​ប្រាប់​គេ​ទេ ​នោះ​គេ​គ្មាន​បាប​អ្វី​សោះ (ប៉ុន្តែ​ទ្រង់​ថា គេ​គ្មាន​ជាប់​បាប) តាម​ពិត ​បាប​មាន​នៅ​ក្នុង​លោកិយ​នេះ​នៅ​មុន​ពេល​ព្រះ​យេស៊ូវ​បាន​យាង​មក​រួច​ទៅ​ហើយ​ ប៉ុន្តែ​ព្រះ​យេស៊ូវ​មាន​ន័យ​ថា ឥឡូវ​នេះ​គេ​គ្មាន​អ្វី​ដោះសា​រ​សំរាប់​អំពី​បាប​របស់​ពួកគេ​ឡើយ។  ឥឡូវ​នេះ​គេ​មាន​ទោស ​ពីព្រោះ​គេ​បដិសេធ​ព្រះជាម្ចាស់ ​ហើយ​មិន​ស្គាល់​ព្រះជាម្ចាស់​ទេ​ ​ទោះ​បី​ជា​ព្រះអង្គ​បាន​សំដែង​អង្គ​ទ្រង់​តាម​រយៈ​ព្រះ​យេស៊ូវ​ក៏​ដោយ។  ចាប់​តាំង​ពី​អ័ដាម​និង​អេវ៉ា​មក​ ពិភពលោក​បាន​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ ប៉ុន្តែ​ព្រះ​យេស៊ូវ​ជា​ពន្លឺ​ដែល​បាន​ចូល​មក​ក្នុង​លោកិយ​ ហើយ​លោកិយ​បែរ​ជា​ស្អប់​ពន្លឺ​វិញ​ ​ពីព្រោះ​មនុស្ស​លោក​ចូល​ចិត្ត​ភាព​ងងឹត​ជាង​ពន្លឺ ​ហើយ​ដោយ​ព្រោះ​ទង្វើ​របស់​គេ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​ (យ៉ូហាន​ ៣:១៩-២០)។

​ចូរ​អាន ​ខ.២៦-២៧។​

តើ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​អ្វី​នៅ​ពេល​ដែល​ទ្រង់​យាង​មក?

តើ ពួក​សិស្ស​ត្រូវ​ធ្វើ​អ្វី?

ការ​ពន្យល់ និង​ការ​អនុវត្ត៖ តួនាទី​មួយ​ដ៏​សំខាន់​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធគឺ​ ដើម្បី​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេស៊ូវ។  ពួក​សិស្ស​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ​ដែល​បាន​ជួយ​គេ​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេស៊ូវ។  ម្ដង​ទៀត​ មុន​ដំបូង​សេចក្ដី​សន្យា​និង​សេចក្តី​បង្គាប់​នេះ​គឺ​សម្រាប់​ពួក​សិស្ស​ ប៉ុន្តែ​សេចក្តី​ទាំង​ពីរ​ក៏​សម្រាប់​យើង​ជា​គ្រីស្ទបរិស័ទ​ផង​ដែរ។  គ្រីស្ទបរិស័ទ​ខ្លះ​មិន​យល់​អំពី​ទំនាក់​ទំនង​យ៉ាង​​ជិត​ស្និទ្ធ​រវាង​ព្រះរាជ​បុត្រា​និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ។  ភស្តុតាង​ដែល​បង្ហាញ​ថា មនុស្ស​ម្នាក់​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ ​ ​គេ​ជឿ​លើ​ព្រះ​យេស៊ូវ​ គេ​ស្ដាប់​តាម​ព្រះ​យេស៊ូវ​ ហើយ​គេ​លើក​តម្កើង​ព្រះ​យេស៊ូវ​អោយ​មាន​សិរីរុងរឿង។​

ចូរ​អាន​ ១៦:១-៤។

តើ ព្រះ​យេស៊ូវ​បាន​បង្រៀន​សេចក្ដី​ទាំង​នេះ​ប្រយោជន៍​ដើម្បី​អ្វី?

តើ នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួក​សិស្ស?

ហេតុ​អ្វី​បាន​ជា​ពួក​គេ​បៀតបៀន​គ្រីស្ទបរិស័ទ?

ការ​ពន្យល់ ​និង​ការ​អនុវត្តទោះ​ជា​យ៉ាង​ណា​ការ​ព្រមាន​របស់​ព្រះយេស៊ូវ​នៅ​ទីនេះ ​ពិសេស​សម្រាប់​ពួក​សិស្ស  នៅ​មាន​គោលការណ៍​ទូទៅ​មួយ​គឺ ​មនុស្ស​លោក​ស្អប់​ព្រះគ្រីស្ទ​និង​ពួក​គ្រីស្ទបរិស័ទ​ ដូច្នេះ ​ពួក​គេ​ក៏​នឹង​បៀតបៀន​យើង​ផង​ដែរ ​អញ្ចឹង​ហើយ​បាន​ជា​យើង​ត្រូវ​ស្តាប់​ការ​ព្រមាន​របស់​ព្រះ​យេស៊ូវ។  ការ​ស្តាប់​ពាក្យ​ព្រមាន​របស់​ព្រះ​យេស៊ូវ​នឹង​ជួយ​យើង​មិន​រវាត​ចិត្ត​ងាក​ចេញ​ពី​សេចក្តី​ជំនឿ​របស់​យើង​ (ខ.១)។  តើ​អ្នក​ផ្ចង់​ចិត្ត​ទៅ​លើ​ពាក្យ​ព្រមាន​នេះ​ឬ​ទេ?

រំលឹក​ទ្បើង​វិញ៖ តើ​យើង​បាន​រៀន​អ្វី​ខ្លះ​ចេញ​ពី​យ៉ូហាន​ ១៥:១៨១៦:៤?

ការ​អនុវត្ត​៖ តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្ត​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top