ចៅហ្វាយ ៣:១២-៣០ Judges 3:12-30 David Painter

Judges 3.12-20 download

ព្រះគម្ពីរសញ្ញាចាស់៖ ចៅហ្វាយ ៣:១២-៣០

ព្រះគម្ពីរសញ្ញាថ្មី៖ ម៉ាថាយ ២៥:១-១៣

ផ្ទៃរឿងសំខាន់៖ «នៅក្នុងការបំរើព្រះយេស៊ូវ យើងត្រូវមាន​ផែន​ការយុទ្ធសាស្ត្រ​ឧបាយកល​»

 

បងប្អូន          យើងអត់ចូល​ចិត្ត​មើល​ឃើញ​ការលំ​បាក​ក្នុងជីវិត​របស់​យើង​ឡើយ​ ជាពិសេសនៅពេលយើងមិនអាចគ្រប់គ្រងស្ថានភាព ឬកាលៈទេសៈ​ទាំង​​នោះ​បាន​។​

​ឧទាហរណ៍​នៅពេលយើងជួបប្រទះនឹងទឹកជំនន់ ភ្លើងឆេះ​ផ្ទះ​ ទុរភិក្ស ​​បញ្ហា​ហិរញ្ញវត្ថុ​ភាពក្រីក្រ ឬ​អំពើ​ពុករលួយ ​​ហើយ​ភាគច្រើននៅពេលយើងឃើញទុក្ខ​លំ​បាក​នៅក្នុងជីវិត​របស់​មនុស្សដទៃ យើងក៏​បានឃើញប្រភពនៃទុក្ខ​លំបាក់​ទាំង​នោះ​ផង​ដែរ ៖

  • ពេលយើងឃើញមនុស្សស្រវឹងដួល យើងគិតថា ដោយ​សារ​តែ​គេបានផឹកស្រាជាច្រើន
  • ពេលយើងឃើញមនុស្សកំពុងស្លាប់ដោយជម្ងឺមហារីក​សួត យើងគិតថា គេបានជក់បារីជាច្រើន
  • ពេលយើងឃើញមនុស្សអត់មានលុយ យើងគិតថា គេខ្ជិល

នៅក្នុងកណ្ឌចៅហ្វាយ ពួកអ៊ីស្រាអែលបានមកដល់ទឹកដីសន្យា គឺទឹកដីដែលព្រះបានសន្យាដល់លោកអ័ប្រាហាំ គឺជារមរដក ដែលបានបង្ហាញដល់យើងក្នុង​លោកុ. ១២:១-៣។ កណ្ឌចៅហ្វាយ​បានកាត់ត្រា ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​បីរយឆ្នាំដំបូង ដែលពួកអ៊ីស្រាអែលបានស្នាក់ក្នុងទឹកដីសន្យា ដែលនៅពេលនោះ ទោះបីគេស្នាក់ក្នុងទឹកដីនោះក៏ដោយ​ ក៏​គេមិនអាចគ្រប់គ្រង​ទឹកដី​នោះ​​បាន​ដេរ​ ពីព្រោះមាន​មនុស្ស​ខ្លាំងៗបាន​រស់​នៅ​ក្នុងទីក្រុងជាច្រើន​នៅក្នុង​ទឹកដី​នោះ​ ​ពួកគេ​មានកំផែងខ្ពស់ ​ហើយ​ពួកគេ​មាន​រទេះចម្បាំង ដើម្បីធ្វើសង្គ្រាម      ដូច្នេះពួកអ៊ីស្រាអែលត្រូវស្នាក់នៅលើជួរភ្នំ ដែលមានសុវត្ថិភាពចេញពីរទេះចម្បាំង​ទាំង​នោះ ប៉ុន្តែជាច្រើន​ដង​ សាសន៍ដទៃបានគ្រប់គ្រងនិងសង្កត់សង្កិនពួកអ៊ីស្រាអែល។

ប៉ុន្តែ យើងគួរគត់សម្គាល់ថា ភាគច្រើនការសង្កត់សង្កិននោះ គឺជាលទ្ធផលនៃអំពើបាបរបស់ពួកអ៊ីស្រាអែល ដូចដែលយើងបានអានក្នុងជំពូក២៖

២:១១ ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដោយ​នាំ​គ្នា​គោរព​បំរើ​ព្រះ​បាល។

១២ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះជាអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ គេ​បែរ​ទៅ​គោរព​ព្រះ​ផ្សេងៗ​ទៀត ក្នុង​ចំណោម​ព្រះ​នានា​របស់​ប្រជាជន​ដែល​រស់​នៅ​ជុំវិញ​ពួក​គេ។ ពួក​គេ​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ ជា​ហេតុ​បណ្ដាល​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ។

នៅពេលដែលរាស្ត្រផងព្រះបាន​រស់​នៅ​​ដោយ​សន្តិភាព នោះ​​មួយ​រយៈ​ពេល​ក្រោយ​មក​ ​ពួកគេបានរៀបការជាមួយស្រី​សាសន៍ដទៃ​ ​ហើយ​ចាប់ផ្តើមថ្វាយបង្គំរូបព្រះរបស់​ស្រីៗ​ទាំង​នោះ​ដូច្នេះព្រះបានអនុញ្ញាតនគរសាសន៍ដទៃយក​ឈ្នះលើគេ ​ហើយ​បៀតបៀន​និង​សង្កត់​សង្កិន​​ពួក​គេ។       ​​បន្ទាប់​​មក ពួក​គេបានចាប់ផ្តើមស្រែកយំអង្វរដល់ព្រះ​ថា ​​សូម​ជួយសង្គ្រោះពួកកូន ចេញពីស្ថានភាពលំបាក​នេះ​ផង​។

នៅក្នុងអត្ថបទ ដែលយើងមើលឃើញសព្វថ្ងៃនេះ ពួកអ៊ីស្រាអែលស្ថិត​នៅក្នុងកាលៈទេសៈបែបនេះ៖

៣:១១  ស្រុក​ទេស​បាន​សុខសាន្តត្រាណ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ ក្រោយ​មក លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ទទួល​មរណភាព​ទៅ។

១២ ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​សា​ជា​ថ្មី។ ហេតុ​នេះ ព្រះអម្ចាស់​បាន​ពង្រឹង​អំណាច​របស់​ព្រះបាទអេក្លូន ជា​ស្ដេច​ស្រុកម៉ូអាប់ អោយ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។

 

តែនៅពេលប្រជារាស្ត្រព្រះបានរង​ទុក្ខ​វេទនា​អស់​រយៈ​ពេល​ជាយូរ​ នោះ​ពួក​គេបានចាំពីព្រះអម្ចាស់ ដែលជាព្រះរបស់ពួកគេ ហើយពួកគេបានអធិស្ឋានដល់ទ្រង់សំរាប់ការ​រំដោះ​ចេញ​ពីការរង​ទុក្ខ​វេទនានោះ ហើយទោះបី​ជា​ពួក​គេ​មិន​ស្មោះត្រង់ក៏ដោយ​ ក៏​ទ្រង់ស្តាប់​​និង​ឆ្លើយ​តប​ចំពោះ​ពួកគេ ដូចរបៀបដែលត្រូវបានរៀបរាប់ក្នុងខ.១៥ ៖

៣:១៥ ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​អង្វរ​ព្រះអម្ចាស់ ព្រះអង្គ​ក៏​ធ្វើ​អោយ​មាន​អ្នក​សង្គ្រោះ​មួយ​រូប​ងើប​ឡើង​សង្គ្រោះ​ពួក​គេ គឺ​លោក​អេហ៊ូដ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន…

ពួកចៅហ្វាយដូចជាអ្នកសង្គ្រោះ​

នៅក្នុងសម័យពួកចៅហ្វាយ ពួកចៅហ្វាយជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល តែ​ពួក​គេជាអ្នក               សង្គ្រោះ​របស់​អ៊ីស្រាអែលដែរ ពីព្រោះព្រះអម្ចាស់បានជ្រើសរើសអ្នកដឹកនាំទាំងនេះ ដើម្បីរំដោះ                    អ៊ីស្រាអែល គឺគេជាមនុស្សស្មោះត្រង់ ដែលបានផ្គាប់ព្រះហឬទ័យទ្រង់។

យើងអាចអានពីចំណុចនេះនៅ​ក្នុង​ចៅហ្វាយ ២:១៥-១៩៖

១៥ រាល់​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ច្បាំង ព្រះអម្ចាស់​ធ្វើ​អោយ​ពួក​គេ​បរាជ័យ​ជានិច្ច ដូច​ទ្រង់​មាន​ព្រះបន្ទូល​ព្រមាន​រួច​ស្រេច​ហើយ។ ដូច្នេះ ពួក​គេ​កើត​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។

១៦ គ្រា​នោះ ព្រះអម្ចាស់​បាន​ធ្វើ​អោយ​មាន​ពួកចៅហ្វាយ​ក្រោក​ឡើង រំដោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ចោរ​ព្រៃ។

១៧ ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​បង្គាប់​អស់​លោក​ចៅហ្វាយ ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ឡើយ ពួក​គេ​នាំ​គ្នា​ក្បត់​ព្រះជាម្ចាស់​ទៅ​គោរព​ថ្វាយបង្គំ​ព្រះ​ដទៃ។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​របស់​បុព្វបុរស គឺ​ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអម្ចាស់ [1]ដូច​ពួក​បុព្វបុរស​ទេ។

១៨ ពេល​ព្រះអម្ចាស់​តែងតាំង​ចៅហ្វាយ​ណា​ម្នាក់​អោយ​ដឹក​នាំ​ពួក​គេ ព្រះអង្គ​គង់​ជា​មួយ​ចៅហ្វាយ​នោះ ហើយ​រំដោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​មួយ​ជីវិត​របស់​លោក ដ្បិត​ព្រះអម្ចាស់​អាណិត​មេត្តា​ពួក​គេ នៅ​ពេល​ឮ​ពួក​គេ​ស្រែក​ថ្ងូរ ដោយ​ខ្មាំង​សត្រូវ​សង្កត់សង្កិន និង​ធ្វើ                 ​បាប។

១៩ លុះ​ចៅហ្វាយ​នោះ​ទទួល​មរណភាព​ផុត​ទៅ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​សា​ជា​ថ្មី លើស​ដូនតា​ទៅ​ទៀត។ ពួក​គេ​បែរ​ទៅ​គោរព​បំរើ និង​ក្រាប​ថ្វាយបង្គំ​ព្រះ​ដទៃ គឺ​ពួក​គេ​ពុំ​បាន​លះបង់​អំពើ​អាក្រក់ និង​ចរិត​រឹង​ចចេស​របស់​ខ្លួន​ឡើយ។

ថ្ងៃនេះ យើងជួបជាមួយលោកអេហ៊ុដ តែនៅពេលពួកអ៊ីស្រាអែលមើលឃើញអេហ៊ុដដំបូង ពួក​គេមិនគិត​ថា គាត់​គឺ​ជា​វិរៈជនទេ ពីព្រោះគាត់គឺ​ជា​មនុស្ស​ប្រើ​ដៃ​ឆ្វេង​។ សំរាប់ពួក                                 អ៊ីស្រាអែល អ្នកណា ដែលប្រើ​ដៃ​ឆ្វេង​កាន់​ដាវ ​ហើយ​មានបញ្ហាជាមួយដៃ​ស្តាំ គឺជាមនុស្ស​ត្រូវបណ្តាសា​របស់​ព្រះ​។

ប៉ុន្តែព្រះបានជ្រើរើសអេហ៊ុដ ដើម្បីរំដោះរាស្ត្រផងទ្រង់ចេញពីអំណាចរបស់ស្តេចអេក្លុន ដែល​ជាស្តេចស្រុកម៉ូអាប ហើយយើងឃើញថា អេហ៊ុដជាអ្នកដឹកនាំល្អណាស់ ពីព្រោះគាត់មានគោលបំណងច្បាស់លាស់ និងគាត់​ធ្វើតាមនិង​សំរេច​គោលបំណងនោះ​បាន​ ហើយ​គោល​បំណង​នោះគឺគាត់ចង់បំផ្លាញសត្រូវរបស់ពួកអ៊ីស្រាអែល ​ហើយ​សំលាប់ស្តេចអេក្លុន។

គាត់បានធ្វើអាវុធមួយ[2] គឺ​ជា​កាំបិតមុខពីរ​ ដូច​ជា​ដាវ​ខ្លីមានប្រវែងមួយហត្ថ ​​សំរាប់​ឃាតករប្រើ​លួច​សំលាប់​មនុស្ស​។  ​ដាវខ្លី​នេះ​ផ្ទុយពីដាវវែង ដែលទាហាន​ប្រើ​នសមរភូមិ ដូច្នេះយើងដឹងច្បាស់ថា អេហ៊ុដ​បាន​រៀបចំ​​គម្រោង​ការណ៍នេះដោយការប្រុងប្រយ័ត្ន។ គាត់សៀតដាវ​នោះ​នៅចង្កេះខាងស្តាំ​ក្រោម​អាវ​ ដើម្បីគាត់អាច​ប្រើ​ដៃ​ឆ្វេង​ដក​យកដាវនេះដោយ​ងាយ​ស្រួល​។ ​ជា​ធម្ម​តា​ គេ​សង្កេត​មើលដាវនៅចង្កេះ​ខាង​ស្តាំ ប៉ុន្តែស្តេចអេក្លុន​មិន​នឹក​ស្មាន​ថា នឹង​មាន​ការវាយប្រហារដោយដៃឆ្វេងសោះ ពីព្រោះមនុស្សទូទៅប្រើ​ដៃ​ស្តាំកាន់ដាវ។ ដូច្នេះ អេក្លុនមិន​បាន​ឃើញកាំបិតនោះឡើយ​។

 

ព្រះបាទអេក្លូនធាត់ណាស់ ​ហើយ​ប្រហែលគាត់​ធាត់​នេះ​ដោយសារ​គាត់​មាន​សួយសារអាករច្រើន​ ដែលគាត់បាន​ប្រមូល​យកពីពួកអ៊ីស្រាអែល។​ លើសពី​នេះ យើងបានឃើញថា គាត់​មិន​គោរពព្រះអម្ចាស់​ឡើយ​ ពីព្រោះគាត់បានដាក់រូបព្រះជាច្រើនក្នុងទឹកដី។

អេហ៊ុដឆ្លាត គឺគាត់​​នឹង​ថ្វាយ​សួយសារអាករដល់ស្តេច​នៅ​លើក​ក្រោយ​ ដូច្នេះឥឡូវអេក្លុនគិតថា គាត់អាចទុកចិត្តអេហ៊ុដ ប៉ុន្តែ

២០ ‹‹លោក​អេហ៊ូដចូល​ទៅ​ជិត ទូល​ថា៖ «ទូលបង្គំ​មាន​ព្រះបន្ទូល​ពី​ព្រះអម្ចាស់ សំរាប់​ទូល​ថ្វាយ​ព្រះករុណា​ផ្ទាល់!» ស្ដេច​ក៏​ក្រោក​ពី​កៅអី។

២១ រំពេច​នោះ លោក​អេហ៊ូដ​លូក​ដៃ​ឆ្វេង​ដក​កាំបិត ដែល​ចង​ផ្អោប​នៅ​ភ្លៅ​ស្ដាំ រួច​ចាក់​ត្រង់​ពោះ​ស្ដេច

២២ មុត​កប់​រហូត​ដល់​ដង ហើយ​ខ្លាញ់​ពោះ​ក៏​បិទ​ភ្ជិត​កាំបិត​នោះ។ លោក​អេហ៊ូដ​មិន​បាន​ដក​កាំបិត​ចេញ​មក​វិញ​ទេ››

 

អេហ៊ុដមានផែនការយុទ្ធសាស្ត្រឧបាយកល  ក្រោយពេលគាត់បានសំលាប់ស្តេច គាត់បានរៀបចំការរត់ចេញពីបន្ទប់នោះ គឺ ‹‹បន្ទាប់​មក លោក​អេហ៊ូដ​បាន​បិទ​ទ្វារ​បន្ទប់ និង​ចាក់​សោ​យ៉ាង​ជិត រួច​ចេញ​មក​ក្រៅ​វិញ តាម​ច្រក​ខាង​ក្រោយ។›› ដូច្នេះអេហ៊ូដ​មានពេល ដើម្បីអោយ​គាត់អាចរត់ចេញទៅ​បាន​។

ប៉ុន្តែ​អេហ៊ុដ​មិន​ពេញចិត្តជាមួយការសំលាប់ស្តេចអេក្លុន​ទេ​ ពីព្រោះគាត់គិតអំពី​អនាគតរបស់ពួក                អ៊ីស្រាអែលទាំងមូល ដូច្នេះគាត់​បានហៅអ្នកដឹកនាំអ៊ីស្រាអែល អោយ​សំលាប់ទាហានសាសន៍ម៉ូអាប់ទាំងអស់ ដើម្បី​អោយ​ពួក​អ៊ីស្រាអែល​អាច​យក​ឈ្នះ​បាន​ ​ពីព្រោះឥឡូវនេះ​កំពុង​មានភាព​ច្របូកច្របល់ខ្លាំង​។

២៨ លោក​ប្រកាស​ថា៖ «ចូរ​មក​តាម​ខ្ញុំ ដ្បិត​ព្រះអម្ចាស់​បាន​ប្រគល់​សាសន៍​ម៉ូអាប់ ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ!»។ ពួក​គេ​ទៅ​ជា​មួយ​លោក ហើយ​វាយ​យក​កន្លែង​ទឹក​រាក់ សំរាប់​ឆ្លង​ទន្លេ​យ័រដាន់ ពី​ជន​ជាតិ​ម៉ូអាប់ ពួក​គេ​មិន​អោយ​នរណា​ម្នាក់​ឆ្លង​តាម​នោះ​ឡើយ។

២៩ នៅ​គ្រា​នោះ ពួក​គេ​បាន​សម្លាប់​ជន​ជាតិ​ម៉ូអាប់ អស់​ប្រហែល​មួយ​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ និង​ក្លាហាន​ផង គឺ​ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។

៣០ ចាប់​តាំង​ពី​ពេល​នោះ​មក ជន​ជាតិ​ម៉ូអាប់​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួតត្រា​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ស្រុក​ទេស​ក៏​បាន​សុខសាន្តត្រាណ អស់​រយៈ​ពេល​ប៉ែតសិប​ឆ្នាំ។

 

ព្រះអង្គសង្គ្រោះ​ចុង​ក្រោយ​

បងប្អូន ដូចដែល​ពួកអ៊ីស្រាអែលត្រូវការអ្នកសង្គ្រោះនៅសម័យពួកចៅហ្វាយ យើងក៏ត្រូវការ​ព្រះ​អង្គសង្គ្រោះដែលនឹងសង្គ្រោះយើង​ចេញ​ពីអំណាចនៃបាប ដើម្បីយើងអាចមានទំនាក់ទំនងឥតខ្ចោះជាមួយព្រះ​ផង​ដែរ​។ យើងមានដំណឹងល្អ    បើយើងជឿលើព្រះយេស៊ូវ នោះ​យើងអាចមានទំនាក់ទំនងឥតខ្ចោះ ជាមួយព្រះតាមរយៈព្រះយេស៊ូវ  ដូចដែលយើងបានអានក្នុង ២កូ. ៥:២១៖

២១ ព្រះគ្រិស្ដ​គ្មាន​បាប​ទាល់​តែ​សោះ តែ​ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​ព្រះអង្គ​ទៅ​ជា​តួ​បាប​សំរាប់​យើង ដើម្បី​ប្រោស​យើង​អោយ​បាន​សុចរិត*​រួម​ជា​មួយ​ព្រះគ្រិស្ដ​ដែរ។

ដូច្នេះ ជ័យជំនះរបស់អេហ៊ុដលើសត្រូវរបស់រាស្ត្រផងព្រះបាន​ចង្អុល​បង្ហាញ​ទៅ​កាន់​ព្រះ គឺ​តាមរយៈអេហ៊ុដ ព្រះបានសង្គ្រោះរាស្ត្ររបស់ទ្រង់ តែមូលដ្ឋាន​នៃ​សេចក្តីពិតនេះគឺ ព្រះបានធ្វើព្រះរាជកិច្ចសង្គ្រោះទាំងនេះ ពីព្រោះទ្រង់ស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ទ្រង់ចំពោះរាស្ត្រផងទ្រង់។

ដូច្នេះ រឿងអំពីអេហ៊ុដបានសំដៅទៅលើការរំដោះ​ចុង​ក្រោយ​ ដោយព្រះអង្គសង្គ្រោះដ៏ពិត ដែល​ជា​ព្រះយេស៊ូវគ្រីស្ទ ​ហើយ​តាមរយៈអេហ៊ូដ យើងអាច​មើល​ឃើញព្រះរាជកិច្ចរបស់ព្រះចេញពីសម័យបុរាណ គឺចេញពីសម័យពួកចៅហ្វាយ ដើម្បីយើងអាចមានជំនឿជ្រាល​ជ្រៅលើព្រះយេស៊ូវ។

នៅទីនេះ ប្រហែលមានមនុស្សខ្លះ ដែលបានប្រឆាំងនឹងព្រះ ដូចស្តេចអេក្លុន គឺអ្នកណាដែលមិនបានប្រែចិត្ត​ចេញ​ពីអំពើបាប​របស់​ខ្លួន។ បើយើងមិនទុកចិត្តលើព្រះយេស៊ូវ នោះ​យើងនឹងត្រូវសាបសូន្យតាមរយៈការកាត់ទោសរបស់ព្រះ ពីព្រោះព្រះយេសូវជាចៅក្រម ដែលមានអំណាចនៅថ្ងៃចុងក្រោយ ដូចដែលព្រះយេស៊ូវមានបន្ទូល​នៅក្នុង​ យ៉ូហាន ៣:៣៦ ថា៖

‹‹អ្នក​ណា​ជឿ​លើ​ព្រះបុត្រា អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច។ អ្នក​ណា​មិន​ព្រម​ជឿ​លើ​ព្រះបុត្រា អ្នក​នោះ​មិន​បាន​ទទួល​ជីវិត​ឡើយ គឺ​គេ​ត្រូវ​ទទួល​ទោស​ពី​ព្រះជាម្ចាស់»។

ព្រះអម្ចាស់មានព្រះរាជសារសំរាប់ស្តេចអេក្លុន តាមរយៈកាំបិត​នៅក្នុង​ដៃឆ្វេងរបស់​អេហ៊ូដ ប៉ុន្តែព្រះមានព្រះរាជសារសំរាប់យើងដែរ តែប្រហែលយើងមិនបានគិតអំពីព្រះរាសារនេះ ប្រហែលយើងមិន​នឹកស្មាន​ថា នឹង​មាន​ព្រះរាជសារនេះ ដូច​ដែល​អេក្លុនមិននឹក​ស្មានថា នឹង​កាំបិតរបស់អេហ៊ុដ។ ប្រហែលយើងនឹងទទួល​ព្រះរាជសារនេះតាមរយៈ

  • គ្រោះថ្នាក់ចរាចរ
  • ជម្ងឺ
  • សេចក្តីស្លាប់ក្នុងគ្រួសារ

នៅពេលខ្នុំ​មើល​ទៅ​លើ​លោកអេហ៊ុដ ខ្នុំមើល​ឃើញ​​ថា គាត់គឺ​ជា​​មនុស្ស​ម្នាក់​មាន​ការ​គិត​គូជាមុន​ ការ​យកចិត្តទុកដាក់ និងការ​រៀបចយ៉ាងប្រុងប្រយ័ត្ន។​

គាត់មានផែនការយុទ្ធសាស្ត្រឧបាយកល ៖

  • គាត់មានទទួលខុសត្រូវ ដូច្នេះរាស្ត្របានចាត់សួយសារអាករតាមរយៈអេហ៉ុដដល់ស្តេចអេក្លុន
  • គាត់បានរៀបចំប្រដាប់ប្រដាយ៉ាងប្រុងប្រយ័ត្ន ១៦ លោក​អេហ៊ូដ​ធ្វើ​កាំ​បិត​មុខ​ពីរ ដែល​មាន​ប្រវែង​ប្រហែល​មួយ​ហត្ថ ហើយ​ចង​ផ្អោប​នឹង​ភ្លៅ​ស្ដាំ លាក់​ក្នុង​សម្លៀកបំពាក់​របស់​លោក។
  • គាត់មានសេចក្តីអត់ធ្មត់ គឺគាត់ចាំរហូតដល់មានឱកាសស្ងៀមស្ងាត់ ដើម្បីសំលាប់ស្តេចអេក្លុន
  • គាត់មានផែនការ ដើម្បីរត់គេចពីស្ថានភាពនោះ ២៣ ‹‹បន្ទាប់​មក លោក​អេហ៊ូដ​បាន​បិទ​ទ្វារ​បន្ទប់ និង​ចាក់​សោ​យ៉ាង​ជិត រួច​ចេញ​មក​ក្រៅ​វិញ តាម​ច្រក​ខាង​ក្រោយ។››
  • គាត់គិតអំពីអនាគត ២៨‹‹ លោក​ប្រកាស​ថា៖ «ចូរ​មក​តាម​ខ្ញុំ ដ្បិត​ព្រះអម្ចាស់​បាន​ប្រគល់​សាសន៍​ម៉ូអាប់ ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ›› ២៩  ‹‹នៅ​គ្រា​នោះ ពួក​គេ​បាន​សម្លាប់​ជន​ជាតិ​ម៉ូអាប់ អស់​ប្រហែល​មួយ​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ និង​ក្លាហាន​ផង គឺ​ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។››
  • តាមរយៈលោកអេហ៊ុដ ព្រះបានប្រទាន​សុខសាន្តត្រាណ​បាន​រយៈ​ពេល​ប៉ែតសិប​ឆ្នាំ​

ព្រះយេស៊ូវបានបង្ហាត់បង្រៀនពូកសិស្ស​របស់ទ្រង់ថា ពួកគេត្រូវរៀបចំខ្លួនដោយប្រុងប្រយ័ត្ន ពីព្រោះគេអត់ដឹងពីពេលដែលកូនមនុស្សនឹងត្រឡប់មកវិញទេ​។​

នៅម៉ាថាយ​ជំពូក២៤

២៩ «លុះ​គ្រា​ដែល​មាន​ទុក្ខ​វេទនា​នេះ​កន្លង​ផុត​ទៅ ភ្លាម​នោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក

៣០ ពេល​នោះ ទី​សំគាល់​របស់​បុត្រ​មនុស្ស*​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក។ កុលសម្ព័ន្ធ*​ទាំងប៉ុន្មាននៅលើផែនដី នឹងនាំគ្នាយំគក់ទ្រូង គេ​នឹង​ឃើញបុត្រមនុស្សយាងមកលើពពក*​ក្នុងផ្ទៃមេឃ​ ប្រកប​ដោយ​ឫទ្ធានុភាព និង​សិរីរុងរឿង​ដ៏​អស្ចារ្យ។

៣១ ពេល​នោះ មាន​សំឡេង​ត្រែ​លាន់​ឮ​រំពង​ឡើង លោក​ក៏​ចាត់​ពួក​ទេវតា*​របស់​លោក​អោយ​ទៅ​ទិស​ទាំង​បួន ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង»។

ព្រះយេស៊ូវបានពន្យល់ពីសារសំខាន់នៃការរៀបចំផ្ទាល់ខ្លួនសំរាប់ការមកដល់នៃនគរព្រះ ដូច្នេះទ្រង់មានរឿងប្រៀបប្រដូចអំពីស្ត្រីក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី ៖

  • ប្រាំនាក់ជាស្ត្រីឥតគំនិត ប្រាំនាក់ទៀតជាស្ត្រីឈ្លាសវៃ
  • ស្ត្រីឥតគំនិតយកចង្កៀង តែមិនយកប្រេង រីឯស្ត្រីឈ្លាសវៃវិញ នាងបានយកចង្កៀង ទាំង​មាន​ប្រេងបង្ការផង
  • នៅពេលស្ត្រីគ្មានប្រេងចេញទៅរកទិញ ស្រាប់តែស្វាមីមកដល់
  • ស្ត្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត

ក្រោយមក ស្ត្រីប្រាំនាក់ទៀតមកដល់ ស្រែកហៅថា ‹‹លោកម្ចាស់ លោកម្ចាស់! សូមបើកទ្វារអោយយើងខ្នុំចូលផង!››

  • តែគាត់ឆ្លើយថា‹‹ ខ្នុំសុំប្រាប់អោយនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្នុំមិនស្គាល់ពួកនាងទេ››

បងប្អូន បើយើងជាគ្រីស្ទបរិស័ទ ដែលចង់ចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវ យើងអាចរៀនច្រើនពីផែនការយុទ្ធសាស្ត្រឧបាយកល របស់លោកអេហ៊ុដ ​ហើយ​យើងត្រូវរៀបចំខ្លួនដូច​ជា​ស្ត្រីឈ្លាសវៃ។ ផែនការល្អប្រថុយនឹងគ្រោះថ្នាក់ ពីព្រោះយើងត្រូវទុកចិត្តលើព្រះ លើសពី​នេះ យើងត្រូវការផែនការដែលស៊ីគ្នាជាមួយស្ថានភាព​របស់​យើង។ តើយើងអាចចែកចាយដំណឹងល្អជាមួយមនុស្សដទៃដោយរបៀបណា?

បងប្អូន យើងអត់ដឹងពីថ្ងៃ ឬពេលវេលា​ដែលព្រះយេស៊ូវនឹងយាងត្រឡប់មកវិញឡើយ​ ដូច្នេះយើងត្រូវត្រៀម​ខ្លួន​ជា​ស្រេច​​នៅពេល​ឥឡូវនេះ​។​​​​​​​​​​​​​​​​​​​​​​​

[1]

[2]

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top