ពាក្យលំនាំ៖ បរិទេវ Introduction to Lamentations

Lamentations Intro pdf download

បរិទេវ​ ​Lamentations

កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​បរិទេវ​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​បរិទេវ​ Historical background to ​Lamentations and basic message

យើង​មិន​បាន​ដឹង​ថា​អ្នក​ដែល​បាន​សរសេរកណ្ឌ​​បរិទេវ​ទេ ប៉ុន្តែ​ជា​ប្រពៃណី​មួយ​ចំនួន​បាន​និយាយ​ថា​ វា​ត្រូវ​បាន​សរសេរ​ដោយ​លោក​យេរេមា​។  កណ្ឌ​បរិទេវ​ប្រើ​​​​កំណាព្យ​ ​ដើម្បី​ផ្តល់​ទីបន្ទាល់​របស់​សាក្សី​ផ្ទាល់​ភ្នែក​​អំពី​ការ​ដែល​បាប៊ីឡូន​បំផ្លាញ​ទីក្រុង​យេរូសាឡិម​នៅក្នុង​ឆ្នាំ​​៥៨៧​មុន​គ.ស។ ​កណ្ឌ​នេះ​ប្រហែល​ត្រូវ​បាន​សរសេរ​ឡើង​នៅក្នុង​​រវាង​ឆ្នាំ៥៨៦​និង​៥១៦​មុន​គ.ស។ ​កណ្ឌ​បរិទេវ​គឺ​ជា​កំណាព្យ​ ដែល​ពួក​យូដា​​​បាន​ប្រើ​ ដើម្បី​​កាន់​ទុក្ខ​​ចំពោះ​ការ​វិនាស​​ដ៏​ហិនហោច​​នៃ​ទីក្រុង​យេរូសាឡិម​។ ​ព្រះ​បាន​ប្រើ​​​ខ្មាំង​សត្រូវ​របស់​រាស្ត្រ​នៃ​ទ្រង់​​ ដើម្បី​​ដាក់​ទណ្ឌកម្ម​​ពួក​គេ​សំរាប់​អំពើ​បាប​របស់​ពួកគេ​។ ​កំណាព្យ​ស្រែក​អំពាវ​នា​​វ​រក​ព្រះ​សំរាប់​សេចក្តី​មេត្តា​ករុណា ហើយ​ប្រកាស​ថា ទ្រង់​នឹង​ស្តា​រពួក​គេ​​​មក​កាន់​ទឹក​ដី​​របស់​ពួកគេ​ម្តង​ទៀត​នៅ​ថ្ងៃ​ណា​មួយ​។​​

គម្រោង Outline

កំណាព្យ​ទី​មួយ៖ ម្ដេច​ក៏​ក្រុង​បែរ​ជា​នៅ​ឯកោ (១:១–២២)

កំណាព្យ​ទី​ពីរ​៖ ព្រះអង្គ​ធ្វើ​អោយ​ពពក​អាប់អួរ​គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន (២:១–២២)

កំណាព្យ​ទី​បី​៖ ខ្ញុំ​ជា​មនុស្ស​ម្នាក់​បាន​ឃើញ​ទុក្ខ​វេទនា (៣:១–៦៦)

កំណាព្យ​ទី​បួន​៖ ម្ដេច​ក៏​មាស​ដ៏​សុទ្ធ​ប្រែ​ជា​បាត់​រស្មី​ដូច្នេះ! (៤:១–២២)

កំណាព្យ​ទី​ប្រាំ​៖ ព្រះអម្ចាស់​អើយ សូម​នាំ​យើង​ខ្ញុំ​អោយ​វិល​ត្រឡប់​មក​វិញ (៥:១–២២)

 

របៀប​អាន​កណ្ឌ​បរិទេវ​ ​How to read Lamentation

ដើម្បី​យល់​និង​អនុវត្ត​កណ្ឌ​បរិទេវ​អោយ​បាន​ត្រឹម​ត្រូវ សំខាន់​យើង​ត្រូវ​យល់​កណ្ឌ​នេះ​នៅ​ក្នុង​បរិបទ​ដើម​របស់​វា​នៅក្នុង​ប្រវត្តិសាស្ត្រ​ និង​នៅក្នុង​បរិបទ​នៃ​ព្រះ​គម្ពីរ​ទាំង​មូល។ ដើម្បី​យល់​បែប​នេះ​បាន យើង​ត្រូវ​ឆ្លើយ​នឹង​សំនួរ​ប្រាំ​មួយ​ដូច​ខាង​ក្រោម។

១. តើ​កណ្ឌ​បរិទេវ​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

២. តើ​គោល​បំណង​របស់​កណ្ឌ​បរិទេវ​សំរាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

៣. តើ​កណ្ឌ​បរិទេវ​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

៤. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​​ខ្លះ​អំពី​ព្រះ?

៥. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​​ខ្លះ​អំពី​មនុស្ស?

៦. តើ​កណ្ឌ​នេះ​អនុវត្ត​មក​កាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្តេច?

១. តើ​កណ្ឌ​បរិទេវ​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

ព្រះ​គម្ពីរ​គឺ​មាន​សាច់​រឿង​ធំ​មួយ​ ដែល​ពន្យល់​អំពី​ផែនការ​របស់​ព្រះ​ចាប់​តាំង​ពី​ការ​បង្កបង្កើត​រហូត​ដល់​ការ​បង្ក​បង្កើត​ជា​ថ្មី។ ដំបូង​ទ្រង់​បាន​បង្កើត​គ្រប់​សព្វ​យ៉ាង​ល្អ ដោយ​មាន​អ័ដាម​និង​អេវ៉ា​នៅក្នុង​សួន​ច្បារ​អេដែន។ ពួកគេ​គឺជា​រាស្ត្រ​របស់​ព្រះ​ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ក្នុង​ព្រះ​ពរ​របស់​ព្រះ។ នេះ​គឺ​ជា​គោល​ដៅ​របស់​ព្រះ​សំរាប់​ការ​បង្ក​បង្កើត។ ពួក​គេ​មិនបាន​ស្តាប់​បង្គាប់​ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សួនច្បារ ដែល​ជា​ទី​បរិសុទ្ធ​របស់​ព្រះ។ ព្រះគម្ពីរ​និយាយ​អំពី​ផែនការ​របស់​ព្រះ​ ក្នុង​ការ​សង្គ្រោះ​មនុស្ស​ចេញ​ពី​លទ្ធផល​នៃ​ការ​បះ​បោរ​នេះ ហើយ​ស្ដារ​នគរ​របស់​ទ្រង់​ឡើង​វិញ​ ដែល​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះពរ​របស់​ព្រះ។ ដូច្នេះ ព្រះ​បាន​ជ្រើស​រើស​អ័ប្រាហាំ ហើយ​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​អោយ​គាត់​ក្លាយ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ ហើយ​ពួកគេ​នឹង​ទទួល​បាន​ទឹក​ដី​សន្យា។ តាម​រយៈ​ពូជពង្ស​របស់​អ័ប្រាហាំ ព្រះ​នឹង​ប្រទាន​ពរ​ដល់​លោកិយ (លោកុប្បត្ដិ​ ១២:៣)។ ពួកគេ​ត្រូវ​តែ​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះ​ពរ​របស់​ព្រះ ។ ​ ទ្រង់​នឹង​គង់​ក្នុង​ចំណោម​ពួកគេ ដូច្នេះ​អ៊ីស្រាអែល​នៅក្នុង​ទឹក​ដី​សន្យា​គឺ​អេដែន​ថ្មី ដែល​ជា​ទី​បរិសុទ្ធ​ថ្មី (សូម​មើល លោកុប្បត្ដិ​ ១៣:១០)។  ព្រះ​បាន​មាន​បន្ទូល​នៅក្នុង​និក្ខមនំ ១៩:៤-៦ ថា ​ទ្រង់​បាន​ជ្រើស​រើស​អ៊ីស្រាអែល​ធ្វើ​ជា​រាស្ត្រ​ពិសេស​របស់​ទ្រង់ ហើយ​ក្នុង​ចោទិយកថា ៤ ចែង​ថា ​ពួកគេ​ត្រូវ​ធ្វើ​ជា​ពន្លឺ​ដល់​ជាតិសាសន៍​ដទៃ​ទាំង​អស់។ ​ចោទិយកថា ២៨ ប្រកាស​បណ្តាសា​របស់​សម្ព័ន្ធ​មេត្រី​ថា បើសិន​អ៊ីស្រាអែល​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ និង​មិន​ធ្វើ​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​ចំពោះ​ខ្លួន​ទេ នោះ​ព្រះ​នឹង​បញ្ជូន​ពួកគេ​ចេញ​ពី​ទឹក​ដី។  នៅក្នុង​២សាំយូអែល ៧ ​ព្រះ​បាន​មាន​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ ជា​មួយ​នឹង​ស្តេច​ដាវីឌ​ថា ពូជពង្ស​មួយ​របស់​ស្តេច​ដាវីឌ​នឹង​សោយរាជ្យ​នៅ​លើ​បល្ល័ង្ក​ជា​រៀង​រហូត។​ ទ្រង់​ក៏​បាន​សន្យា​ផង​ដែរ​ថា ​ពូជ​ពង្ស​របស់​ស្តេច​ដាវីឌ​នឹង​សាង​សង់​ព្រះវិហារ​របស់​ព្រះ​នៅក្នុង​យេរូសាឡិម។​  មុន​ដំបូង​សេចក្តី​សន្យា​នេះ​ត្រូវ​បាន​បំពេញ​សំរេច​ជា​ដំបូង​តាម​រយៈ​ស្តេច​សាឡូម៉ូន ដែល​បាន​សាង​សង់​ព្រះ​វិហារ។ បន្ទាប់​ពី​ស្តេច​សាឡូម៉ូន​មក នគរ​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ផ្នែក គឺ​នគរ​ខាង​ជើង​ហៅ​ថា អ៊ីស្រាអែល ហើយ​នគរ​ខាង​ត្បូង​ហៅ​ថា យូដា ដែល​មាន​ក្រុង​យេរូសាឡិម​ជា​រាជធានី។ ​ការ​ផ្ដាច់​សម្ព័ន្ធមេត្រី​និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​បាន​នាំ​ទៅ​ដល់​ពេលវេលា ​ដែល​អ៊ីស្រាអែល​ធ្លាក់​ចុះ។​ ទោះ​បី​ជា​មាន​ស្តេច​មួយ​ចំនួន​ដូច​ជា ស្តេច​ហេសេគា និង​យ៉ូសៀស​ ប៉ុន​ប៉ង​ធ្វើ​កំណែទម្រង់​ក៏ដោយ ក៏​ដំណើរ​ការ​នៃ​ការ​ធ្លាក់​ចុះ​មិន​អាច​ត្រឡប់​ថយ​ក្រោយ​បាន​ដែរ​ ​ហើយ​ពួកគេ​ត្រូវ​បញ្ចប់​ដោយ​ការ​វិនាស​នៃ​សញ្ញ​ដែល​មើល​ឃើញ​ទាំង​អស់​នៃ​សម្ព័ន្ធមេត្រី​របស់​អ៊ីស្រាអែល​ជាមួយ​នឹង​ព្រះ​ ដូច​ជា យេរូសាឡិម​ និង​ព្រះ​វិហារ។ ​

ចំនុច​ទាំង​នេះ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​យល់​កណ្ឌ​បរិទេវ។  កណ្ឌ​​បរិទេវ​បាន​ប្រកាស​ថា​អ៊ីស្រាអែល​មិន​បាន​ធ្វើ​តាម​ការ​ត្រាស់​ហៅ​របស់​ខ្លួន ក្នុង​ការ​ធ្វើ​ជា​ជាតិ​សាសន៍​បរិសុទ្ធ និង​ជា​ពន្លឺ​ដល់​ជាតិសាសន៍​ដទៃ​ទាំង​អស់​ទេ គេ​មិន​ស្មោះ​ត្រង់​នឹង​សម្ព័ន្ធ​មេត្រី​ទេ​ ហើយ​ព្រះ​ពិត​ជា​នឹង​ដាក់​ការ​ជំនុំជំរះ​លើ​ពួកគេ ហើយ​និង​បញ្ជូន​ពួកគេ​ចេញ​ពី​ទឹក​ដី។ ដូច្នេះ ​ព្រឹត្តិ​ការណ៍​ដែល​នាំ​អោយ​គេ​យំ​ត្រូវ​បាន​ព្រមាន​រួច​ហើយ​នៅក្នុង​កណ្ឌ​ចោទិយកថា។ ​ ​

២. តើ​គោល​បំណង​របស់​កណ្ឌ​បរិទេវ​សម្រាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

កណ្ឌ​បរិទេវ​​ផ្តល់​កំណាព្យ​​សំរាប់​​ពួក​យូដា​យំសោក​ចំពោះ​ទីក្រុង​យេរូសាឡិម​ ហើយ​ក៏​បាន​ផ្តល់​សេចក្តី​សង្ឃឹម​​សំរាប់​ពេល​អនាគត​ផង​ដែរ​។​

៣. តើ​កណ្ឌ​បរិទេវ​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត ​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

​សេចក្តី​សង្ឃឹម​​ដែល​ថា ព្រះ​នឹង​ស្តា​រពួក​គេ​ឡើង​វិញ (៥:២១) ​​ជា​ចុង​ក្រោយ​ត្រូវ​បាន​បំពេញ​សំរេច​​តាមរយៈ​ព្រះ​យេស៊ូវ​។

​យេរូសាឡិម​គឺ​ជា​ផ្ទៃ​រឿង​សំខាន់​មួយ​នៅ​​ក្នុង​ព្រះ​គម្ពីរ​​ទាំង​មូល​។ ​វា​គឺ​ជា​ទីក្រុង​​​ដែល​ព្រះអង្គ​បានជ្រើស​រើស​ ​​​ហើយ​ព្រះ​នាម​របស់​ទ្រង់​គង់​នៅ​។ ​ព្រះ​យេស៊ូវ​ក៏​បាន​ព្រះកន្សែង​នឹក​អាណិត​​ទីក្រុង​យេរូសាឡិម​ផង​ដែរ ពីព្រោះ​ពួកគេ​​មិន​បាន​ទទួល​យក​ទ្រង់​ ហើយ​ដោយ​ហេតុ​​ដូច្នេះ ​ពួកគេ​នឹង​​ប្រឈម​នឹង​ការ​វិនិច្ឆ័យ​ម្តង​ទៀត​ (លូកា​ ១៣:៣៤; ១៩:៤១-៤៤)។ ​ដូច្នេះ ការ​បដិសេធ​ព្រះ​យេស៊ូវ​គឺ​ជា​អ្វី ដែល​​បាន​បណ្តាល​អោយ​មាន​ការ​វិនាស​របស់​ទីក្រុង​យេរូសាឡិម​នៅក្នុង​ឆ្នាំ​៧០​គ.ស ​តែ​គឺ​ជា​ព្រះ​យេស៊ូវ ដែល​​​បង្កើត​ទីក្រុង​យេរូសាឡិម​ថ្មី​ ដូច្នេះ​​​គឺ​តាមរយៈ​ព្រះ​យេស៊ូវ​ ដែល​សេចក្តី​សន្យា​របស់​ព្រះ​អំពី​ទីក្រុង​យេរូសាឡិម​ត្រូវ​បាន​បំពេញ​សំរេច​។​

៤. តើ​កណ្ឌ​បរិទេវ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះ?

​តាម​ការ​រៀប​រាប់​ខាង​លើ​នេះ​ យើង​មើល​ឃើញ​ថា កណ្ឌ​បរិទេវ​បង្រៀន​ថា ព្រះជាម្ចាស់​៖

  • ព្រះគឺ​ជា​ព្រះ​ដ៏​សុចរិត​​​​។
  • ព្រះគឺ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់​​​​។
  • ​​ព្រះ​ទ្រង់ស្មោះ​ត្រង់​ចំពោះ​សេចក្តី​សន្យា​របស់​ទ្រង់ រួម​ទាំង​សេចក្ដី​សន្យា​ដែល​ថា ទ្រង់​នឹង​ជំនុំជំរះ​រាស្រ្ត​របស់​ព្រះ​ (២:១៧)​។​
  • ព្រះ​អង្គ​បរិសុទ្ធ និង​ទត​ឃើញ​គ្រប់​ទាំង​អស់ ហើយ​ដាក់​ទណ្ឌកម្ម​ចំពោះ​អំពើ​បាប។ ព្រះអម្ចាស់​ផ្ទាល់​បាន​កំចាត់កំចាយ​ពួក​យូដា​ (៤:១៦)។
  • ​ទ្រង់​គ្រង​រាជ្យ​រហូត​ត​ទៅ (៥:១៩)។
  • ​​យំសោក​នៅពេល​​គ្រោះ​មហន្តរាយ​មក​ដល់​។ ​ព្រះ​ប្រទាន​កណ្ឌ​នេះ​ ដើម្បី​អោយ​មនុស្ស​យំសោក​។​

៥. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?

៦. តើ​កណ្ឌ​នេះ​អនុវត្ត​មកកាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូចម្តេច?

កណ្ឌ​​បរិទេវ​​​ទាក់​ទង​នឹង​ជីវិត​របស់​យើង​នៅ​សព្វថ្ងៃ​នេះ​នៅ​ក្នុង​របៀប​ជាច្រើន។

១. ​ជា​ញឹកញាប់ មនុស្ស​នាពេល​សព្វថ្ងៃ​នេះ​​​ចង់​​តែ​ស្តាប់​លឺ​ថា ព្រះ​ស្រឡាញ់​ពួកគេ​ និងការ​និយាយ​​អ្វីៗ​អំពី​ព្រះ​ ដែល​ធ្វើ​អោយ​ពួកគេ​សប្បាយ​ចិត្ត​​​ប៉ុណ្ណោះ​។ ប៉ុន្តែ​កណ្ឌ​នេះ​បង្ហាញ​ថា​ ​ពេល​ខ្លះ​​សកម្មភាព​របស់​ព្រះ​អាច​ធ្វើ​អោយ​​យើង​យំសោក​​​បាន​ផង​ដែរ​។ ទោះ​បី​យ៉ាង​ណា នេះ​មិន​មែន​ជា​កំហុស​របស់​ព្រះ​ឡើយ តែ​ជា​កំហុស​របស់​យើង​​ដោយ​ព្រោះ​ការ​បះបោរ​ប្រឆាំង​របស់​យើង​​។ យើង​ត្រូវ​តែ​​មើល​ឃើញ​ថា ព្រះ​ក៏​ជា​ព្រះ​​មួយ​អង្គ​ ដែល​នឹង​នាំ​មក​នូវ​ការ​បំផ្លាញ​ដ៏​ធំ​​សំរាប់​ពួក​អ្នក​បះបោរ​ប្រឆាំង​នឹង​ទ្រង់​ផង​ដែរ​។ ​

២. សេចក្តី​សង្ឃឹម​តែមួយ​​របស់​យើង​សំរាប់​ការ​ស្តា​រ​យេរូសាឡិម​ឡើង​វិញ​គឺ​នៅ​ក្នុង​ព្រះ​យេស៊ូវ​ ពីព្រោះ​ទ្រង់​នឹង​បង្កើត​ទីក្រុង​យេរូសាឡិម​ថ្មី​មួយ នៅពេល​ទ្រង់​យាង​ត្រឡប់​មក​វិញ​។ ​

Leave a Reply

Your email address will not be published. Required fields are marked *

*

Top