Lamentations Intro pdf download
បរិទេវ Lamentations
កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យបរិទេវនិងខ្លឹមសារនៃប្រសាសន៍របស់បរិទេវ Historical background to Lamentations and basic message
យើងមិនបានដឹងថាអ្នកដែលបានសរសេរកណ្ឌបរិទេវទេ ប៉ុន្តែជាប្រពៃណីមួយចំនួនបាននិយាយថា វាត្រូវបានសរសេរដោយលោកយេរេមា។ កណ្ឌបរិទេវប្រើកំណាព្យ ដើម្បីផ្តល់ទីបន្ទាល់របស់សាក្សីផ្ទាល់ភ្នែកអំពីការដែលបាប៊ីឡូនបំផ្លាញទីក្រុងយេរូសាឡិមនៅក្នុងឆ្នាំ៥៨៧មុនគ.ស។ កណ្ឌនេះប្រហែលត្រូវបានសរសេរឡើងនៅក្នុងរវាងឆ្នាំ៥៨៦និង៥១៦មុនគ.ស។ កណ្ឌបរិទេវគឺជាកំណាព្យ ដែលពួកយូដាបានប្រើ ដើម្បីកាន់ទុក្ខចំពោះការវិនាសដ៏ហិនហោចនៃទីក្រុងយេរូសាឡិម។ ព្រះបានប្រើខ្មាំងសត្រូវរបស់រាស្ត្រនៃទ្រង់ ដើម្បីដាក់ទណ្ឌកម្មពួកគេសំរាប់អំពើបាបរបស់ពួកគេ។ កំណាព្យស្រែកអំពាវនាវរកព្រះសំរាប់សេចក្តីមេត្តាករុណា ហើយប្រកាសថា ទ្រង់នឹងស្តារពួកគេមកកាន់ទឹកដីរបស់ពួកគេម្តងទៀតនៅថ្ងៃណាមួយ។
គម្រោង Outline
កំណាព្យទីមួយ៖ ម្ដេចក៏ក្រុងបែរជានៅឯកោ (១:១–២២)
កំណាព្យទីពីរ៖ ព្រះអង្គធ្វើអោយពពកអាប់អួរគ្របបាំងលើក្រុងស៊ីយ៉ូន (២:១–២២)
កំណាព្យទីបី៖ ខ្ញុំជាមនុស្សម្នាក់បានឃើញទុក្ខវេទនា (៣:១–៦៦)
កំណាព្យទីបួន៖ ម្ដេចក៏មាសដ៏សុទ្ធប្រែជាបាត់រស្មីដូច្នេះ! (៤:១–២២)
កំណាព្យទីប្រាំ៖ ព្រះអម្ចាស់អើយ សូមនាំយើងខ្ញុំអោយវិលត្រឡប់មកវិញ (៥:១–២២)
របៀបអានកណ្ឌបរិទេវ How to read Lamentation
ដើម្បីយល់និងអនុវត្តកណ្ឌបរិទេវអោយបានត្រឹមត្រូវ សំខាន់យើងត្រូវយល់កណ្ឌនេះនៅក្នុងបរិបទដើមរបស់វានៅក្នុងប្រវត្តិសាស្ត្រ និងនៅក្នុងបរិបទនៃព្រះគម្ពីរទាំងមូល។ ដើម្បីយល់បែបនេះបាន យើងត្រូវឆ្លើយនឹងសំនួរប្រាំមួយដូចខាងក្រោម។
១. តើកណ្ឌបរិទេវទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
២. តើគោលបំណងរបស់កណ្ឌបរិទេវសំរាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
៣. តើកណ្ឌបរិទេវទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
៤. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីព្រះ?
៥. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
៦. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
១. តើកណ្ឌបរិទេវទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
ព្រះគម្ពីរគឺមានសាច់រឿងធំមួយ ដែលពន្យល់អំពីផែនការរបស់ព្រះចាប់តាំងពីការបង្កបង្កើតរហូតដល់ការបង្កបង្កើតជាថ្មី។ ដំបូងទ្រង់បានបង្កើតគ្រប់សព្វយ៉ាងល្អ ដោយមានអ័ដាមនិងអេវ៉ានៅក្នុងសួនច្បារអេដែន។ ពួកគេគឺជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងក្នុងព្រះពររបស់ព្រះ។ នេះគឺជាគោលដៅរបស់ព្រះសំរាប់ការបង្កបង្កើត។ ពួកគេមិនបានស្តាប់បង្គាប់ ហើយត្រូវបានបណ្តេញចេញពីសួនច្បារ ដែលជាទីបរិសុទ្ធរបស់ព្រះ។ ព្រះគម្ពីរនិយាយអំពីផែនការរបស់ព្រះ ក្នុងការសង្គ្រោះមនុស្សចេញពីលទ្ធផលនៃការបះបោរនេះ ហើយស្ដារនគររបស់ទ្រង់ឡើងវិញ ដែលជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ។ ដូច្នេះ ព្រះបានជ្រើសរើសអ័ប្រាហាំ ហើយបានសន្យាថា ទ្រង់នឹងធ្វើអោយគាត់ក្លាយជាជាតិសាសន៍មួយដ៏ធំ ហើយពួកគេនឹងទទួលបានទឹកដីសន្យា។ តាមរយៈពូជពង្សរបស់អ័ប្រាហាំ ព្រះនឹងប្រទានពរដល់លោកិយ (លោកុប្បត្ដិ ១២:៣)។ ពួកគេត្រូវតែជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ ។ ទ្រង់នឹងគង់ក្នុងចំណោមពួកគេ ដូច្នេះអ៊ីស្រាអែលនៅក្នុងទឹកដីសន្យាគឺអេដែនថ្មី ដែលជាទីបរិសុទ្ធថ្មី (សូមមើល លោកុប្បត្ដិ ១៣:១០)។ ព្រះបានមានបន្ទូលនៅក្នុងនិក្ខមនំ ១៩:៤-៦ ថា ទ្រង់បានជ្រើសរើសអ៊ីស្រាអែលធ្វើជារាស្ត្រពិសេសរបស់ទ្រង់ ហើយក្នុងចោទិយកថា ៤ ចែងថា ពួកគេត្រូវធ្វើជាពន្លឺដល់ជាតិសាសន៍ដទៃទាំងអស់។ ចោទិយកថា ២៨ ប្រកាសបណ្តាសារបស់សម្ព័ន្ធមេត្រីថា បើសិនអ៊ីស្រាអែលមិនស្មោះត្រង់ចំពោះព្រះ និងមិនធ្វើតាមការត្រាស់ហៅរបស់ព្រះចំពោះខ្លួនទេ នោះព្រះនឹងបញ្ជូនពួកគេចេញពីទឹកដី។ នៅក្នុង២សាំយូអែល ៧ ព្រះបានមានព្រះបន្ទូលសន្យាដ៏អស្ចារ្យ ជាមួយនឹងស្តេចដាវីឌថា ពូជពង្សមួយរបស់ស្តេចដាវីឌនឹងសោយរាជ្យនៅលើបល្ល័ង្កជារៀងរហូត។ ទ្រង់ក៏បានសន្យាផងដែរថា ពូជពង្សរបស់ស្តេចដាវីឌនឹងសាងសង់ព្រះវិហាររបស់ព្រះនៅក្នុងយេរូសាឡិម។ មុនដំបូងសេចក្តីសន្យានេះត្រូវបានបំពេញសំរេចជាដំបូងតាមរយៈស្តេចសាឡូម៉ូន ដែលបានសាងសង់ព្រះវិហារ។ បន្ទាប់ពីស្តេចសាឡូម៉ូនមក នគរត្រូវបានបែងចែកជាពីរផ្នែក គឺនគរខាងជើងហៅថា អ៊ីស្រាអែល ហើយនគរខាងត្បូងហៅថា យូដា ដែលមានក្រុងយេរូសាឡិមជារាជធានី។ ការផ្ដាច់សម្ព័ន្ធមេត្រីនិងការថ្វាយបង្គំរូបព្រះបាននាំទៅដល់ពេលវេលា ដែលអ៊ីស្រាអែលធ្លាក់ចុះ។ ទោះបីជាមានស្តេចមួយចំនួនដូចជា ស្តេចហេសេគា និងយ៉ូសៀស ប៉ុនប៉ងធ្វើកំណែទម្រង់ក៏ដោយ ក៏ដំណើរការនៃការធ្លាក់ចុះមិនអាចត្រឡប់ថយក្រោយបានដែរ ហើយពួកគេត្រូវបញ្ចប់ដោយការវិនាសនៃសញ្ញដែលមើលឃើញទាំងអស់នៃសម្ព័ន្ធមេត្រីរបស់អ៊ីស្រាអែលជាមួយនឹងព្រះ ដូចជា យេរូសាឡិម និងព្រះវិហារ។
ចំនុចទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីយល់កណ្ឌបរិទេវ។ កណ្ឌបរិទេវបានប្រកាសថាអ៊ីស្រាអែលមិនបានធ្វើតាមការត្រាស់ហៅរបស់ខ្លួន ក្នុងការធ្វើជាជាតិសាសន៍បរិសុទ្ធ និងជាពន្លឺដល់ជាតិសាសន៍ដទៃទាំងអស់ទេ គេមិនស្មោះត្រង់នឹងសម្ព័ន្ធមេត្រីទេ ហើយព្រះពិតជានឹងដាក់ការជំនុំជំរះលើពួកគេ ហើយនិងបញ្ជូនពួកគេចេញពីទឹកដី។ ដូច្នេះ ព្រឹត្តិការណ៍ដែលនាំអោយគេយំត្រូវបានព្រមានរួចហើយនៅក្នុងកណ្ឌចោទិយកថា។
២. តើគោលបំណងរបស់កណ្ឌបរិទេវសម្រាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
កណ្ឌបរិទេវផ្តល់កំណាព្យសំរាប់ពួកយូដាយំសោកចំពោះទីក្រុងយេរូសាឡិម ហើយក៏បានផ្តល់សេចក្តីសង្ឃឹមសំរាប់ពេលអនាគតផងដែរ។
៣. តើកណ្ឌបរិទេវទាក់ទងនឹងកណ្ឌផ្សេងៗទៀត ដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
សេចក្តីសង្ឃឹមដែលថា ព្រះនឹងស្តារពួកគេឡើងវិញ (៥:២១) ជាចុងក្រោយត្រូវបានបំពេញសំរេចតាមរយៈព្រះយេស៊ូវ។
យេរូសាឡិមគឺជាផ្ទៃរឿងសំខាន់មួយនៅក្នុងព្រះគម្ពីរទាំងមូល។ វាគឺជាទីក្រុងដែលព្រះអង្គបានជ្រើសរើស ហើយព្រះនាមរបស់ទ្រង់គង់នៅ។ ព្រះយេស៊ូវក៏បានព្រះកន្សែងនឹកអាណិតទីក្រុងយេរូសាឡិមផងដែរ ពីព្រោះពួកគេមិនបានទទួលយកទ្រង់ ហើយដោយហេតុដូច្នេះ ពួកគេនឹងប្រឈមនឹងការវិនិច្ឆ័យម្តងទៀត (លូកា ១៣:៣៤; ១៩:៤១-៤៤)។ ដូច្នេះ ការបដិសេធព្រះយេស៊ូវគឺជាអ្វី ដែលបានបណ្តាលអោយមានការវិនាសរបស់ទីក្រុងយេរូសាឡិមនៅក្នុងឆ្នាំ៧០គ.ស តែគឺជាព្រះយេស៊ូវ ដែលបង្កើតទីក្រុងយេរូសាឡិមថ្មី ដូច្នេះគឺតាមរយៈព្រះយេស៊ូវ ដែលសេចក្តីសន្យារបស់ព្រះអំពីទីក្រុងយេរូសាឡិមត្រូវបានបំពេញសំរេច។
៤. តើកណ្ឌបរិទេវបង្រៀនយើងអ្វីខ្លះអំពីព្រះ?
តាមការរៀបរាប់ខាងលើនេះ យើងមើលឃើញថា កណ្ឌបរិទេវបង្រៀនថា ព្រះជាម្ចាស់៖
- ព្រះគឺជាព្រះដ៏សុចរិត។
- ព្រះគឺជាព្រះដ៏ស្មោះត្រង់។
- ព្រះទ្រង់ស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ទ្រង់ រួមទាំងសេចក្ដីសន្យាដែលថា ទ្រង់នឹងជំនុំជំរះរាស្រ្តរបស់ព្រះ (២:១៧)។
- ព្រះអង្គបរិសុទ្ធ និងទតឃើញគ្រប់ទាំងអស់ ហើយដាក់ទណ្ឌកម្មចំពោះអំពើបាប។ ព្រះអម្ចាស់ផ្ទាល់បានកំចាត់កំចាយពួកយូដា (៤:១៦)។
- ទ្រង់គ្រងរាជ្យរហូតតទៅ (៥:១៩)។
- យំសោកនៅពេលគ្រោះមហន្តរាយមកដល់។ ព្រះប្រទានកណ្ឌនេះ ដើម្បីអោយមនុស្សយំសោក។
៥. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
៦. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
កណ្ឌបរិទេវទាក់ទងនឹងជីវិតរបស់យើងនៅសព្វថ្ងៃនេះនៅក្នុងរបៀបជាច្រើន។
១. ជាញឹកញាប់ មនុស្សនាពេលសព្វថ្ងៃនេះចង់តែស្តាប់លឺថា ព្រះស្រឡាញ់ពួកគេ និងការនិយាយអ្វីៗអំពីព្រះ ដែលធ្វើអោយពួកគេសប្បាយចិត្តប៉ុណ្ណោះ។ ប៉ុន្តែកណ្ឌនេះបង្ហាញថា ពេលខ្លះសកម្មភាពរបស់ព្រះអាចធ្វើអោយយើងយំសោកបានផងដែរ។ ទោះបីយ៉ាងណា នេះមិនមែនជាកំហុសរបស់ព្រះឡើយ តែជាកំហុសរបស់យើងដោយព្រោះការបះបោរប្រឆាំងរបស់យើង។ យើងត្រូវតែមើលឃើញថា ព្រះក៏ជាព្រះមួយអង្គ ដែលនឹងនាំមកនូវការបំផ្លាញដ៏ធំសំរាប់ពួកអ្នកបះបោរប្រឆាំងនឹងទ្រង់ផងដែរ។
២. សេចក្តីសង្ឃឹមតែមួយរបស់យើងសំរាប់ការស្តារយេរូសាឡិមឡើងវិញគឺនៅក្នុងព្រះយេស៊ូវ ពីព្រោះទ្រង់នឹងបង្កើតទីក្រុងយេរូសាឡិមថ្មីមួយ នៅពេលទ្រង់យាងត្រឡប់មកវិញ។
Leave a Reply