ភូមិណាសារ៉ែត (ភាសាក្រិក Ναζαρέτ; Ναζαρά, Ναζαρέθ)គឺជាជាភូមិមួយនៅស្រុកកាលីឡេខាងត្បូង។ ព្រះយេស៊ូវបានរស់នៅទីនេះ នៅពេលទ្រង់ជាកូនក្មេង។ (សូមមើលផែនទី «ស្រុកកាលីឡេនៅសម័យព្រះយេស៊ូវ» http://www.dkdl.org/?page_id=1640)។ ភូមិនេះស្ថិតនៅលើជួរកំពូលភ្នំ ហើយមានកំពស់ ៥០០ម៉ែត្រ។
នៅសតវត្សរ៍ទីមួយ គ.ស. ភូមិណាសារ៉ែតមានទំហំមិនធំទេ គឺប្រហែលជាមានចំនួនមនុស្សក្រោម១,០០០ នាក់។ ដូច្នេះហើយ វាមិនជាភូមិដែលមនុស្សគោរពចូលចិត្តទេ (សូមមើល យ៉ូហាន ១:៤៦)។ ភស្តុតាងទាំងអស់បង្ហាញថា ឧស្សហ៍កម្មធំជាងគេនៅភូមិណាសារ៉ែតគឺជាកសិកម្ម រួមទាំងការផលិតស្រាទំពាំងបាយជូរនិងប្រេងអូលីវផងដែរ។
កណ្ឌដំណឹងល្អទាំងបួននិងកណ្ឌកិច្ចការបានបង្ហាញថា ព្រះយេស៊ូវជាអ្នកភូមិណាសារ៉ែត (ម៉ាថាយ ២:២៣; ២៦:៧១; ម៉ាកុស ១:២៤; ១០:៤៧; ១៤:៦៧; ១៦:៦; លូកា ៤:៣៤; ១៨:៣៧; ២៤:១៩; យ៉ូហាន ១៨:៧; ១៩:១៩; កិច្ចការ ២:២២; ៣:៦; ៤:១០; ៦:១៤; ២២:៨; ២៦:៩)។
Leave a Reply