ភូមិ​ណាសារ៉ែត Nazareth

ភូមិ​ណាសារ៉ែត (ភាសា​ក្រិក Ναζαρέτ; Ναζαρά, Ναζαρέθ)គឺ​ជា​ជា​ភូមិ​មួយ​នៅ​ស្រុកកាលីឡេខាង​ត្បូង។  ព្រះ​យេស៊ូវ​បាន​រស់​នៅ​ទី​នេះ ​នៅ​ពេល​ទ្រង់​ជា​កូន​ក្មេង។ (សូម​មើល​ផែនទី​ «ស្រុក​កាលីឡេ​នៅ​សម័យ​ព្រះ​យេស៊ូវ» http://www.dkdl.org/?page_id=1640)។  ​ភូមិ​នេះ​ស្ថិត​នៅ​លើ​ជួរ​កំពូល​ភ្នំ ​ហើយ​មាន​កំពស់​ ៥០០​ម៉ែត្រ។

នៅ​សតវត្សរ៍​ទី​មួយ គ.ស. ​ភូមិ​ណាសារ៉ែត​មាន​ទំហំ​មិន​ធំ​ទេ គឺ​ប្រហែល​ជា​មាន​ចំនួន​មនុស្ស​ក្រោម​១,០០០ នាក់។ ដូច្នេះ​ហើយ ​វា​មិន​ជា​ភូមិ​ដែល​មនុស្ស​គោរព​ចូល​ចិត្ត​ទេ​ (សូម​មើល យ៉ូហាន​ ១:៤៦)។ ភស្តុតាង​ទាំង​អស់​បង្ហាញ​ថា ឧស្សហ៍កម្ម​ធំ​ជាង​គេ​នៅ​ភូមិ​ណាសារ៉ែត​គឺ​ជា​កសិកម្ម ​រួម​ទាំង​ការ​ផលិត​ស្រា​ទំពាំង​បាយ​ជូរ​និង​ប្រេង​អូលីវ​ផង​ដែរ​។​

កណ្ឌ​ដំណឹង​ល្អ​ទាំង​បួន​និង​កណ្ឌ​កិច្ចការ​បាន​បង្ហាញ​ថា ព្រះ​យេស៊ូវ​ជា​អ្នក​ភូមិ​ណាសារ៉ែត (ម៉ាថាយ​ ២:២៣; ២៦:៧១; ម៉ាកុស​ ១:២៤; ១០:៤៧; ១៤:៦៧; ១៦:៦; លូកា​ ៤:៣៤; ១៨:៣៧; ២៤:១៩; យ៉ូហាន​ ១៨:៧; ១៩:១៩; កិច្ចការ​ ២:២២; ៣:៦; ៤:១០; ៦:១៤; ២២:៨; ២៦:៩)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top