អាសស៊ើរ Assyria
អាសស៊ើរគឺជាចក្រភពមួយពីសម័យបុរាណ ដែលមនុស្សនៅសម័យនោះបានចាត់ទុកថាជានិមិត្តរូបនៃភេរវកម្មនិងការជិះជាន់អស់រយៈពេលជាងបីសតវត្ស។ ឈ្មោះ «អាសស៊ើរ» មកពីក្រុងឬស្រុកមួយឈ្មោះអាស៊ើរ Asshur នៅលើច្រាំងខាងលិចនៃទន្លេហ៊ីដេកែល (អង់គ្លេស Tigris) នៅភាគខាងជើងស្រុកមេសូប៉ូតាមា (បច្ចុប្បន្នជាអ៊ីរ៉ាក់)។ ក្រុងនេះជាកន្លែងដែលគេថ្វាយបង្គំព្រះអាទិត្យ (sun god) មួយ ឈ្មោះ «អាស៊ើរ» Asshur។ ឈ្មោះនេះបានលេចឡើងញឹកញាប់នៅក្នុងព្រះគម្ពីរ (លោកុប្បត្ដិ ២:១៤; ១០:១១; អែសរ៉ា ៤:២; ទំនុកដំកើង ៨៣:៨)។ ដើម្បីរៀនបន្ថែមទៀត សូមមើល «នីនីវេ» ដែលនៅសម័យបុរាណជារាជធានីនៃចក្រភពអាសស៊ើរ។
Leave a Reply