អាសស៊ើរ Assyria

អាសស៊ើរ Assyria

អាសស៊ើរ​គឺ​ជា​ចក្រភព​មួយ​​ពី​សម័យ​បុរាណ ​ដែល​មនុស្ស​នៅ​សម័យ​នោះ​បាន​ចាត់​ទុក​ថា​ជា​និមិត្តរូប​នៃ​ភេរវកម្ម​និង​ការ​ជិះជាន់​អស់​រយៈពេល​ជាង​បី​សតវត្ស។​ ឈ្មោះ ​«អាសស៊ើរ​»​ មក​ពី​ក្រុងឬ​ស្រុក​​មួយ​ឈ្មោះ​អាស៊ើរ Asshur ​នៅ​លើ​ច្រាំង​ខាងលិច​នៃ​ទន្លេ​ហ៊ីដេកែល (អង់គ្លេស​ Tigris) នៅ​ភាគ​ខាងជើងស្រុក​មេសូប៉ូតាមា (បច្ចុប្បន្ន​​ជា​​អ៊ីរ៉ាក់​)។  ក្រុង​នេះ​ជា​កន្លែង​ដែល​គេ​ថ្វាយ​បង្គំ​ព្រះ​អាទិត្យ ​(sun god) មួយ ឈ្មោះ «អាស៊ើរ»​ Asshur។ ឈ្មោះ​នេះ​បាន​លេច​ឡើង​ញឹក​ញាប់​នៅ​ក្នុង​ព្រះ​គម្ពីរ​ (លោកុប្បត្ដិ​ ២:១៤; ១០:១១; អែសរ៉ា​ ៤:២; ទំនុកដំកើង​ ៨៣:៨)។  ដើម្បី​រៀនបន្ថែម​​ទៀត សូម​មើល «នីនីវេ»​ ដែល​នៅ​សម័យ​បុរាណ​ជា​រាជធានី​នៃ​ចក្រភព​អាសស៊ើរ​។ ​

Leave a Reply

Your email address will not be published. Required fields are marked *

*

Top