សាសន៍​ហេត Hittites

សាសន៍​ហេត Hittites ដើម​ដំបូង​មាន​ពូជអំបូរ​បី​ផ្សេងៗ​ពី​គ្នា​បាន​រស់​នៅ​ភីលីស្ទីន​និង​ស៊ីរី។ (១) ​សាសន៍​សេម៊ីត​ ដែល​ជា​ពូជអំបូរ​ចិញ្ចឹម​និង​ឃ្វាល​សត្វ។ (២) សាសន៍​ភេនីស​ ដែល​ជា​អ្នក​ជំនួញ​និង​ឈ្មួញ និង (៣) សាសន៍​ហេត ដែល​ជា​ពូជអំបូរ​មួយ​នៃ​សហព័ន្ធ​ពូជអំបូរ ដែល​ចូល​ចិត្ត​ធ្វើ​សង្គ្រាម។ ​សាសន៍​ហេត​ហាក់ដូចជា​រីកចម្រើន​ខាង​អំណាច​ខ្លាំង ​ហើយ​ពួកគេ​គឺ​ជា​គូប្រជែង​ដ៏​គួរ​អោយ​ខ្លាច​របស់​ចក្រភព​អេស៊ីព្ទ​និង​អេស៊ើរ។ ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូស្វេ ​យើង​មើល​ឃើញ​ថា ​ពួកគេ​តែង​តែ​ជា​ពូជអំបូរ​មាន​អំណាច​គ្រប់គ្រង​លើ​ភាគ​ខាង​ជើង​នៃ​ស្រុក​កាលីឡេ។

​ពេល​មួយ​នៅក្នុង​សតវត្ស​ទី​២៣​មុន​គ.ស ​ប្រហែល​ជា​សាសន៍​ហេត​បាន​ដឹកនាំ​សហព័ន្ធ​ស៊ីរី​ដើរ​ជា​ក្បួន​ប្រឆាំង​និង​ចាប់​យក​ទ្រព្យ​សម្បត្តិ​ពី​អេស៊ីព្ទ។ ​ទី​បំផុត​ ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញពី​អេស៊ីព្ទ។ ​បួន​សតវត្ស​បន្ទាប់​អ័ប្រាហាំ ផារ៉ោន​រ៉ាមសេស​ទី​២ Rameses II ខិតខំ​សង​សឹក​ជាមួយ​ពួកគេ ហើយ​បាន​យក​ឈ្នះ​ពួកគេ​នៅក្នុង​សង្គ្រាម​ដ៏​ធំ​នៅ​ក្រុង​កាដេស។​

ជាដំបូង ព្រះគម្ពីរ​និយាយ​អំពី​ពួកគេ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​អ័ប្រាហាំ ដែល​បាន​ទិញ​យក​ចំការ​និង​រូងភ្នំ​នៅ​ម៉ាពេឡា​ពី​អេប្រុន​ជា​សាសន៍​ហេត (លោកុប្បត្ដិ​ ១៥:២០; ២៣:៣–១៨)។ ប្រពន្ធ​ពីរ​នាក់​ដំបូង​របស់​អេសាវ​មក​ពី​ពូជអំបូរ​នេះ (លោកុប្បត្ដិ  ២៦:៣៤; ៣៦:២)។

ក្រោយ​មក​ទៀត ​ជាទូទៅ​ពួកគេ​ត្រូវ​បាន​ចាត់​ទុក​នៅ​ក្នុង​ចំណោម​ពួក​អ្នក​រស់​នៅ​ក្នុង​ទឹកដី​សន្យា​ (និក្ខមនំ ២៣:២៨)។ ​ពួកគេ​គឺ​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​សាសន៍​អាម៉ូរី ហើយ​ត្រូវ​បាន​និយាយ​សំដៅ​ចំពោះ​ពួកគេ​ នៅពេល​ព្រះ​គម្ពីរ​រាប់​មនុស្ស​ដែល​រស់​នៅ​ភ្នំ​របស់​ភីលីស្ទីន។ ​នៅពេល​ពួក​អ្នក​ស៊ើបការណ៍​បាន​ចូល​ទៅ​ក្នុង​ទឹកដី​ ពួកគេ​បាន​កាន់កាប់​តំបន់​ភ្នំ​របស់​យូដា​ជាមួយ​សាសន៍​អាម៉ូរី (ជនគណនា ១៣:២៩)។ ​ពួកគេ​បាន​ចូល​រួម​ជាមួយ​សាសន៍​កាណាន​ផ្សេងៗ​ទៀត​ប្រឆាំង​នឹង​ជនជាតិ​អ៊ីស្រាអែល (យ៉ូស្វេ ៩:១; ១១:៣)។

​បន្ទាប់​ពី​នេះ​មក ​ព្រះគម្ពីរ​មិន​និយាយ​អំពី​ពួកគេ​ច្រើន​ទេ។ ​មាន «អ័ហ៊ីម៉ាលេក ជា​សាសន៍​ហេត» (១សាំយូអែល ២៦:៦) និង «អ៊ូរី ជា​សាសន៍​ហេត» ដែល​ជា​មេទ័ព​ម្នាក់​របស់​ស្តេច​ដាវីឌ (២សាំយូអែល​ ២៣:៣៩; ១របាក្សត្រ​ ១១:៤១)។ ​នៅ​សម័យ​ស្តេច​សាឡូម៉ូន ​ពួកគេ​គឺ​ជា​សហព័ន្ធ​ដ៏​មាន​អំណាច​មួយ​នៅ​ភាគ​ខាង​ជើង​នៃ​ស៊ីរី ហើយ​មាន «​ស្តេច» ​គ្រប់គ្រង​ពួកគេ។ បន្ទាប់​ពី​ការ​និរទេស ពួកគេ​នៅ​តែ​នៅ​ទី​នោះ (២សាំយូអែល ​២៣:៣៩; ១របាក្សត្រ​ ១១:៤១)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top