សាសន៍ហេត Hittites ដើមដំបូងមានពូជអំបូរបីផ្សេងៗពីគ្នាបានរស់នៅភីលីស្ទីននិងស៊ីរី។ (១) សាសន៍សេម៊ីត ដែលជាពូជអំបូរចិញ្ចឹមនិងឃ្វាលសត្វ។ (២) សាសន៍ភេនីស ដែលជាអ្នកជំនួញនិងឈ្មួញ និង (៣) សាសន៍ហេត ដែលជាពូជអំបូរមួយនៃសហព័ន្ធពូជអំបូរ ដែលចូលចិត្តធ្វើសង្គ្រាម។ សាសន៍ហេតហាក់ដូចជារីកចម្រើនខាងអំណាចខ្លាំង ហើយពួកគេគឺជាគូប្រជែងដ៏គួរអោយខ្លាចរបស់ចក្រភពអេស៊ីព្ទនិងអេស៊ើរ។ នៅក្នុងកណ្ឌគម្ពីរយ៉ូស្វេ យើងមើលឃើញថា ពួកគេតែងតែជាពូជអំបូរមានអំណាចគ្រប់គ្រងលើភាគខាងជើងនៃស្រុកកាលីឡេ។
ពេលមួយនៅក្នុងសតវត្សទី២៣មុនគ.ស ប្រហែលជាសាសន៍ហេតបានដឹកនាំសហព័ន្ធស៊ីរីដើរជាក្បួនប្រឆាំងនិងចាប់យកទ្រព្យសម្បត្តិពីអេស៊ីព្ទ។ ទីបំផុត ពួកគេត្រូវបានបណ្តេញចេញពីអេស៊ីព្ទ។ បួនសតវត្សបន្ទាប់អ័ប្រាហាំ ផារ៉ោនរ៉ាមសេសទី២ Rameses II ខិតខំសងសឹកជាមួយពួកគេ ហើយបានយកឈ្នះពួកគេនៅក្នុងសង្គ្រាមដ៏ធំនៅក្រុងកាដេស។
ជាដំបូង ព្រះគម្ពីរនិយាយអំពីពួកគេនៅក្នុងប្រវត្តិសាស្ត្ររបស់អ័ប្រាហាំ ដែលបានទិញយកចំការនិងរូងភ្នំនៅម៉ាពេឡាពីអេប្រុនជាសាសន៍ហេត (លោកុប្បត្ដិ ១៥:២០; ២៣:៣–១៨)។ ប្រពន្ធពីរនាក់ដំបូងរបស់អេសាវមកពីពូជអំបូរនេះ (លោកុប្បត្ដិ ២៦:៣៤; ៣៦:២)។
ក្រោយមកទៀត ជាទូទៅពួកគេត្រូវបានចាត់ទុកនៅក្នុងចំណោមពួកអ្នករស់នៅក្នុងទឹកដីសន្យា (និក្ខមនំ ២៣:២៨)។ ពួកគេគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សាសន៍អាម៉ូរី ហើយត្រូវបាននិយាយសំដៅចំពោះពួកគេ នៅពេលព្រះគម្ពីររាប់មនុស្សដែលរស់នៅភ្នំរបស់ភីលីស្ទីន។ នៅពេលពួកអ្នកស៊ើបការណ៍បានចូលទៅក្នុងទឹកដី ពួកគេបានកាន់កាប់តំបន់ភ្នំរបស់យូដាជាមួយសាសន៍អាម៉ូរី (ជនគណនា ១៣:២៩)។ ពួកគេបានចូលរួមជាមួយសាសន៍កាណានផ្សេងៗទៀតប្រឆាំងនឹងជនជាតិអ៊ីស្រាអែល (យ៉ូស្វេ ៩:១; ១១:៣)។
បន្ទាប់ពីនេះមក ព្រះគម្ពីរមិននិយាយអំពីពួកគេច្រើនទេ។ មាន «អ័ហ៊ីម៉ាលេក ជាសាសន៍ហេត» (១សាំយូអែល ២៦:៦) និង «អ៊ូរី ជាសាសន៍ហេត» ដែលជាមេទ័ពម្នាក់របស់ស្តេចដាវីឌ (២សាំយូអែល ២៣:៣៩; ១របាក្សត្រ ១១:៤១)។ នៅសម័យស្តេចសាឡូម៉ូន ពួកគេគឺជាសហព័ន្ធដ៏មានអំណាចមួយនៅភាគខាងជើងនៃស៊ីរី ហើយមាន «ស្តេច» គ្រប់គ្រងពួកគេ។ បន្ទាប់ពីការនិរទេស ពួកគេនៅតែនៅទីនោះ (២សាំយូអែល ២៣:៣៩; ១របាក្សត្រ ១១:៤១)។
Leave a Reply