យូដា​ និង​ពួក​យូដា ​Jews (Judah)

យូដា​ និង​ពួក​យូដាJews (Judah) គឺ​ជា​ពូជពង្ស​របស់​យូដា​ដែល​ជា​កូន​ប្រុស​ទី​បួន​របស់​យ៉ាកុប​ (សូម​មើល​ http://www.dkdl.org/?page_id=2021)។ ​នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​សាសន៍​យូដា​​មាន​មនុស្ស​ប្រុស​ចំនួន​៧៤០០០​នាក់ (ជនគណនា ១:២៦, ២៧)។​​ ចំនួន​នេះ​បាន​កើនឡើង​នៅ​ក្នុង​វាល​រហោស្ថាន​ (ជនគណនា ២៦:២២)។ ​​កាលែប​បាន​ធ្វើ​​ជា​អ្នកស៊ើបការណ៍​​ម្នាក់​​​តំណាង​អោយ​ពូជ​អំបូរ​​យូដា​ (ជនគណនា​ ១៣:៦; ៣៤:១៩)។ ពូជអំបូរ​នេះ​​បាន​ធ្វើ​ដំណើរ​​​ទៅ​ខាង​​​​កើត​​​រោង​ឧបោសថ​ជនគណនា​ ២:៣–៩; ១០:១៤)។ ​ក្រោម​ការ​ដឹកនាំ​របស់​កាលែប​នៅ​ក្នុង​កំឡុង​សង្គ្រាម​ដណ្តើម​ទឹកដី ​ពួកគេ​បាន​ដណ្តើម​បាន​​ផ្នែក​នៃ​ស្រុក​ដែល​ក្រោយ​មក​ទៀត​​ត្រូវ​បាន​ប្រគល់​អោយ​ពួកគេ​ធ្វើ​ជា​មរតក (​យ៉ូស្វេ ​១៤:៦–១៥; ‌១៥:១៣–១៩)។

​មរតក​របស់​ពូជអំបូរ​យូដា​ដំបូង​គឺ​មួយ​ភាគ​បី​នៃ​ស្រុក​ទាំង​មូល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់​ (យ៉ូស្វេ ១៥)។ ប៉ុន្តែ​​មាន​ការ​បែងចែក​ទឹក​ដី​ម្តង​ទៀត​ ​ហើយ​ក្នុង​ការ​បែងចែក​នេះ​​​ ពូជអំបូរ​ស៊ីម្មាន​បាន​ទទួល​ចំណែក​​ទឹកដី​ខ្លះ​​ពី​​ពូជអំបូរ​យូដា (យ៉ូស្វេ ១៩:៩)។ ចំណែក​ទឹក​ដី​ដែល​នៅ​សល់​​សំរាប់​យូដា​នៅ​តែ​មាន​ទំហំ​ធំជាង​ចំណែក​ទឹកដី​របស់​ពូជអំបូរ​ដទៃទៀត​ដដែល​។ យ៉ូស្វេ ១៥:២០-៦៣ ពិពណ៌នា​អំពី​ព្រំដែន​ទឹកដី​របស់​ពួកគេ។

​ដី​នៅ​តំបន់​នោះ​​មានជីជាតិ​ល្អ​ហើយ​ស្រុក​​សំបូរ​ដោយ​​ពោត ​ស្រា​ ប្រេង​ និង​ផ្លែឈើ​ ហើយ​ល្អ​សម្រាប់​​ការ​ចិញ្ចឹម​សត្វ​ចៀម​។​ ទី​ក្រុង​ចំនួន​ប្រាំបួន​របស់​យូដា​ត្រូវ​បាន​​ប្រគល់​អោយ​ពួក​សង្ឃ (យ៉ូស្វេ ២១:៩-១៩)។ ​ពូជអំបូរ​នេះ​បាន​ក្លាយ​ជា​ពូជអំបូរ​មាន​អំណាច​គ្រប់គ្រង​ពីព្រោះ​​​​ក្រោម​ការ​គ្រប់​គ្រង​ស្តេច​ដាវីឌ​​​​ទ្រង់​បាន​​ផ្លាស់​រាជធានី​ទៅ​យេរូសាឡិម​ដែល​​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​យូដា​។ ​នៅ​ពេល​អាណាចក្រ​​បាន​បែងចែក ​អាណាចក្រ​ខាង​ត្បូង​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ពូជអំបូរ​យូដា​និង​បេនយ៉ាមីន​ ប៉ុន្តែ​ជា​ទូទៅ​​វា​ត្រូវ​បាន​គេ​ហៅ​ថា​អាណាចក្រ​យូដា។ ​ព្រះ​បាន​ចង​សម្ព័ន្ធមេត្រី​ជាមួយ​ស្តេច​ដាវីឌ​ថា​ ពូជពង្ស​របស់​ទ្រង់​នឹង​គ្រប់គ្រង​ជា​រៀង​រហូត។ សម្ព័ន្ធ​មេត្រី​នេះ​បន្ថែម​លើ​សេចក្តី​សន្យា​របស់​យ៉ាកុប​ចំពោះ​យូដា​នៅក្នុង លោកុប្បត្ដិ ៤៩:១០ ហើយ​ត្រូវ​បាន​បំពេញ​សម្រេច​​តាម​រយៈ​ព្រះ​យេស៊ូវ​ដែល​ជា​បុត្រា​របស់​ស្តេច​ដាវីឌ​ហើយ​ទ្រង់​ពិត​ជា​មាន​​វង្ស​ត្រកូល​​​មក​ពី​ពូជអំបូរ​យូដា​។​

Leave a Reply

Your email address will not be published. Required fields are marked *

*

Top