ពូជអំបូរ​ស៊ីម្មាន Simeonites

ពូជអំបូរ​ស៊ីម្មាន Simeonites គឺ​ជា​ពូជពង្ស​របស់​ស៊ីម្មាន ដែល​ជា​កូនប្រុស​ទី​ពីរ​របស់​យ៉ាកុប​និង​លេអា (លោកុប្បត្ដិ​ ២៩:៣៣) (សូម​មើល​ http://www.dkdl.org/?page_id=2021)។ ​​ យោង​តាម​​ទំនាយ​នៅក្នុង​ លោកុប្បត្ដិ​ ៤៩:៧ ពួកគេ​ត្រូវ «បែកបាក់​គ្នា​និង​ខ្ចាត់ខ្ចាយ»​។ ​ពួកគេ​បាន​ថយ​ចុះ​ចំនួន​មនុស្ស​បន្តិច​ម្តងៗ ហើយ​ពួកគេ​ក្លាយ​ជា​ពូជអំបូរ​ឥតប្រយោជន៍​មួយ​​នៅក្នុង​ចំណោម​ពូជអំបូរ​ដទៃៗទៀត​។​ ចំនួន​​ពួកគេ​បាន​ថយ​ចុះ​​​នៅ​វាល​រហោស្ថាន​ប្រហែល​​ពីរ​ភាគ​បី (ប្រៀប​ធៀប​៖ ជនគណនា​ ១:២៣; ២៦:១៤)។ ​ម៉ូសេ​មិន​បាន​ប្រកាស​ព្រះ​ពរ​សម្រាប់​ពូជអំបូរ​នេះ​ទេ។

​ពូជអំបូរ​នេះ​បាន​ទទួល​​​ចំណែក​ទឹកដី ដែល​ត្រូវ​បាន​​បែង​ចែក​សម្រាប់​ពូជអំបូរ​យូដា​​ពី​ដំបូង​ (យ៉ូស្វេ ១៩:១-៩)។ ​​ ​ពូជអំបូរ​នេះ​​​មាន​ឥទ្ធិពល​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​លើ​​ប្រវត្តិសាស្ត្រ​របស់​អ៊ីស្រាអែល​​ ដូច​ជា​ពូជ​​អំបូរ​រូបេន​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ដែរ​។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top