ពូជអំបូរស៊ីម្មាន Simeonites គឺជាពូជពង្សរបស់ស៊ីម្មាន ដែលជាកូនប្រុសទីពីររបស់យ៉ាកុបនិងលេអា (លោកុប្បត្ដិ ២៩:៣៣) (សូមមើល http://www.dkdl.org/?page_id=2021)។ យោងតាមទំនាយនៅក្នុង លោកុប្បត្ដិ ៤៩:៥–៧ ពួកគេត្រូវ «បែកបាក់គ្នានិងខ្ចាត់ខ្ចាយ»។ ពួកគេបានថយចុះចំនួនមនុស្សបន្តិចម្តងៗ ហើយពួកគេក្លាយជាពូជអំបូរឥតប្រយោជន៍មួយនៅក្នុងចំណោមពូជអំបូរដទៃៗទៀត។ ចំនួនពួកគេបានថយចុះនៅវាលរហោស្ថានប្រហែលពីរភាគបី (ប្រៀបធៀប៖ ជនគណនា ១:២៣; ២៦:១៤)។ ម៉ូសេមិនបានប្រកាសព្រះពរសម្រាប់ពូជអំបូរនេះទេ។
ពូជអំបូរនេះបានទទួលចំណែកទឹកដី ដែលត្រូវបានបែងចែកសម្រាប់ពូជអំបូរយូដាពីដំបូង (យ៉ូស្វេ ១៩:១-៩)។ ពូជអំបូរនេះមានឥទ្ធិពលតែបន្តិចបន្តួចប៉ុណ្ណោះលើប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល ដូចជាពូជអំបូររូបេននៅខាងកើតទន្លេយ័រដាន់ដែរ។
Leave a Reply