ពូជអំបូរ​សាប់យូល៉ូន Zebulunites

ពូជអំបូរ​សាប់យូល៉ូន Zebulunites គឺ​ជា​ពូជពង្ស​របស់​​កូនប្រុស​ទី​ប្រាំ​មួយ​និង​ពៅ​គេ​របស់​យ៉ាកុប​និង​លេអា (លោកុប្បត្ដិ​ ៣០:២០) (សូម​មើល​ http://www.dkdl.org/?page_id=2021)។ ​ពូជអំបូរ​នេះ​ត្រូវ​បាន​ធ្វើ​ជំរឿន​នៅ​ភ្នំ​ស៊ីណាយ​ (ជនគណនា ១:៣១) ហើយ​​មុន​ពេល​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​ (២៦:២៧)។ ​​ពូជ​អំបូរ​នេះ ​​មិន​បាន​បណ្តេញ​សាសន៍​កាណាន​​ចេញ​ពី​ទឹកដី​ ប៉ុន្តែ​​អោយ​​ពួកគេ​រស់​នៅ​ក្រោម​ចំណុះ​វិញ​ (ចៅហ្វាយ​ ១:៣០)។ ​ពូជអំបូរ​នេះ​បាន​ឆ្លើយ​តប​ចំពោះ​​ការ​ប្រជុំ​របស់​គេឌាន​ (ចៅហ្វាយ​ ៦:៣៥) ហើយ​ក្រោយ​មក​ទៀត​​បាន​​ជួយ​ដល់​ការ​អភិសេក​ស្តេច​ដាវីឌ​នៅ​ហេប្រុន​ (១របាក្សត្រ ១២:៣៣, ៤០)។ ​ពូជអំបូរ​សាប់យូល៉ូន​ក៏​ត្រូវ​បាន​ចាប់​យក​ទៅ​ក្នុង​ទឹកដី​​អាសស៊ើរ​ (២ពង្សាតារក្សត្រ ១៥:២៩) ជាមួយ​​ពូជអំបូរ​ភាគ​ខាង​ជើង​ផ្សេងៗ​ទៀត​ផង​ដែរ​។ ​យោង​តាម​ទំនាយ​​​ពី​បុរាណ​ ព្រះ​យេស៊ូវ​បាន​បំពេញ​ព័ន្ធកិច្ច​​របស់​ទ្រង់​មួយ​ចំនួន​នៅ​ផ្នែក​​នៃ​ស្រុក​កាលីឡេ ដែល​សាប់យូល៉ូន​​បាន​ទទួល​ជា​មរតក​​ ​(អេសាយ ​៩:១, ២; ម៉ាថាយ​ ៤:១២–១៦)។​

Leave a Reply

Your email address will not be published. Required fields are marked *

*

Top