ភីលីព ១:១-១១ Philippians 1:1-11

Phil 1.1-11

ភីលីព​ ១:១-១១

ដៃគូ​នៅ​ក្នុង​ដំណឹង​ល្អ

សូម​អាន​ភីលីព​ ១:១-១១ ​ទាំង​មូល។

សូម​អាន​ ខ១-២ ម្ដង​ទៀត។

តើ​លោក​ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​នរណា?

ការ​ពន្យល់​ ពាក្យ​ ‹អ្នក​ត្រួត​ត្រា› ‹ចាស់ទុំ​› និង ‹គ្រូ​គង្វាល›​ បាន​ជំនួស​គ្នា​នៅ​ក្នុង​សញ្ញា​ថ្មី​ គឺ​ថា​ទាំង​បី​គឺ​ជា​ឋានៈ​ឬ​តួនាទី​ដូច​គ្នា។  ដូច្នេះ​នៅ​ក្នុង​ខ១ នៅ​ពេល​លោក​ប៉ុល​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​ ‹អ្នក​ត្រួត​ត្រា› នោះ​មាន​ន័យ​ថា​គាត់​បាន​សរសេរ​ទៅ​កាន់​គ្រូ​គង្វាល​ (គឺ​ចាស់ទុំ​)។

សូម​អាន​ ខ៣-៦

ហេតុ​អ្វី​បាន​ជា​លោក​ប៉ុល​ទូល​អង្វរ​ដោយ​អំណរ​នៅ​ពេល​គាត់​អធិស្ឋាន​ឲ្យ​ពួក​ភីលីព?

តើ​ពួក​ភីលីព​បាន​ជួយ​លោក​ប៉ុល​ក្នុង​ដំណឹង​ល្អ​យ៉ាង​ដូច​ម្ដេច?  សូម​មើល ភីលីព​ ១:១៩ ២:២៥ ៤:១៤-១៨។

ការ​ពន្យល់ និង អនុវត្តន៍​​ គ្រីស្ទបរិស័ទ​គឺ​ជា​ដៃគូ​នៅ​ក្នុង​ដំណឹង​ល្អ។  ជីវិត​របស់​យើង​ត្រូវ​មាន​គោល​បំណង​បំរើ​ដំណឹង​ល្អ​  ប៉ុន្តែ​យើង​មិន​​បំរើ​ដំណឹង​ល្អ​ទី​ទៃ​ពី​គ្នា​នោះ​ទេ។  យើង​ត្រូវ​រួម​គ្នា​ និង ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​បំរើ​‌ដំណឹង​ល្អ​ ដូច​ជា​ពួក​ជំនុំ​នៅ​ភីលីព​បាន​ជួយ​លោក​ប៉ុល​ដែរ។  តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​នឹង​សម្រេច​តួនាទី​ជា​ដៃគូ​នៅ​ក្នុង​ដំណឹង​ល្អ?  តើ​សមាជិក​នៅ​ពួកជំនុំ​មាន​អាកប្បកិរិយា​(ដែល​បង្ហាញ)ថា គេ​ជា​ដៃគូ​នៅ​ក្នុង​ដំណឹង​ល្អ​ ឬទេ?  សូម​ពិភាក្សា។

សូម​អាន​ ខ៧-៨

ការ​ពន្យល់ និង អនុវត្តន៍​​ ស្ថានភាព​របស់​លោក​ប៉ុល​គឺ​គាត់​ជាប់​ចំណង​ពីព្រោះ​គាត់​ប្រកាស​ដំណឹង​ល្អ​ ប៉ុន្តែ​គាត់​មិន​ក្រៀម​ក្រំ​ទេ ផ្ទុយ​ទៅ​វិញ​​ គាត់​មាន​អំណរ​ដោយ​ព្រោះ​ពួក​ភីលីព​បាន​ជួយ​គាត់​នៅ​ក្នុង​ដំណឹង​ល្អ។  តើ​អ្នក​​នឹង​មាន​អាកប្បកិរិយា​យ៉ាង​ម៉េច​ប្រ​សិន​បើ​អ្នក​ជាប់​គុក​ដោយ​ព្រោះ​ដំណឹង​ល្អ ម្តង​វិញ​នោះ?

សូម​អាន​ ខ៩-១១

តើ​លោក​ប៉ុល​បាន​អធិស្ឋាន​យ៉ាង​ដូច​ម្តេច​សំរាប់​ពួក​ភីលីព?

ការ​ពន្យល់ និង អនុវត្តន៍​​ សូម​កត់​សំគាល់​ថា ទោះ​បី​ជា​លោក​ប៉ុល​ជាប់​គុក​ក៏​ដោយ ក៏​គាត់​នៅ​តែ​បន្ត​អធិស្ឋាន​អំពី​ជីវិត​ខាង​ឯ​ព្រលឹងវិញ្ញាណ​របស់​គ្រីស្ទបរិស័ទ​ជានិច្ច។  គាត់​មិន​គ្រាន់តែ​គិត​អំពី​តម្រូវ​ការ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ។  តើ​យើង​បាន​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​លោក​ប៉ុល?

ចូរ​យក​ខ៩-១១ជា​គំរូ​សំរាប់​អ្នក​ និង អធិស្ឋាន​សំរាប់​សមាជិក​នៅ​ពួកជំនុំ។

រំលឹក​ឡើង​វិញ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ ភីលីព​ ១:១-១១?

 

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top