ភីលីព​ ១:១២-២៦ Philippians 1:12-26

Phil 1.12-26

ភីលីព​ ១:១២-២៦

រស់​សំរាប់​ព្រះគ្រីស្ទ​​

សូម​អាន​ភីលីព​ ១:១២-២៦ ​ទាំង​មូល

សូម​អាន​ ខ១២ ម្ដង​ទៀត

ការ​រំលឹក​ ស្ថានភាព​របស់​លោក​ប៉ុល​គឺ​គាត់​ជាប់​គុក។  តើ​លោក​​ប៉ុល​ជឿ​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​គាត់​ មាន​ប្រយោជន៍​ដូច​ម្តេច​ខ្លះ?(ខ១២)

 

សូម​អាន​ ខ១៣-១៤។

ការ​ជាប់​គុក​របស់​លោក​​ប៉ុល​បាន​ប្រែ​ទៅ​ជា​ចម្រើន​ដល់​ដំណឹង​ល្អ​វិញ​​យ៉ាង​ដូច​ម្ដេច

ខ១៣-

ខ១៤-

ការ​ជជែក​គ្នា​​ តើ​អ្នក​ធ្លាប់​ឃើញ​គ្រីស្ទបរិស័ទ​បំរើ​ព្រះគ្រីស្ទ​យ៉ាង​ស្មោះ​ត្រង់​ក្នុង​ស្ថានភាព​ដែល​គេ​ទទួល​ការ​បៀតបៀន​ឬទេ?  តើ​គំរូ​របស់​គ្រីស្ទបរិស័ទ​នោះ​បាន​លើក​ទឹក​ចិត្ត​គ្រីស្ទាន​​យ៉ាង​ដូច​ម្ដេច

សូម​អាន​ ខ១៥-១៧

លោក​ប៉ុល​បាន​ពិពណ៌នា​អំពី​ហេតុផល រឺ មូលហេតុ​ពីរ​ដែល​ជំរុញ​អោយ​មនុស្ស​​ប្រកាស​ដំណឹង​ល្អ  ​​តើ​មូលហេតុ​ពីរ​នោះ​គឺ​ជា​អ្វី?

 

 

សូម​អាន​ ខ១៨

តើ​ នៅ​ក្នុង​ខ១៨ លោក​ប៉ុល​សំដែង​​អាកប្បកិរិយា​យ៉ាង​ណា​ចំពោះ​ស្ថានភាព​ដែល​គាត់​ពិពណ៌នា​នៅ​ក្នុងខ​១៥-១៧?

 

 

ការ​ពន្យល់ និង អនុវត្តន៍​​ នៅ​ក្នុង​កណ្ឌ​ភីលីព​លោក​ប៉ុល​បាន​សរសេរ​ច្រើន​ដង​អំពី​អំណរ​ នេះ​ជា​ផ្ទៃ​រឿង​រឿង​ធំ​នៅ​ក្នុង​សំបុត្រ​នេះ។  នេះ​បង្ហាញ​ថា អ្វី​ដែល​សំខាន់​សំរាប់​លោក​ប៉ុល​មិន​មែន​ជា​សេរីភាព​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​គាត់​បាន​ដាក់​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​មាន​តម្លៃ​ខ្ពង់​ខ្ពស់​បំផុត​វិញ  តើ​យើង​បាន​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​លោក​ប៉ុល?

 

 

សូម​អាន​ ខ១៩-២០

តើ អ្វីទៅ​ជាគោល​បំណង​របស់​លោក​ប៉ុល​នៅ​ក្នុង​ជីវិត​របស់​គាត់?

 

 

តើ លោក​ប៉ុល​អាច​លើក​តម្កើង​ព្រះគ្រីស្ទ​នៅ​ក្នុង​សេចក្ដី​ស្លាប់​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

 

 

សូម​អាន​ ខ២១

នៅ​ក្នុង​អត្ថបទ​នេះ​លោក​ប៉ុល​សរសេរ​ថា ‹‹ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា              វិញ››

 

ការ​ពន្យល់ និង អនុវត្តន៍​​ តាម​ធម្មតា​មនុស្ស​គិត​ថា​អនិច្ចកម្ម​គឺ​ជា​ពេល​ដែល​យើង​ខាត​បង់​ទាំង​អស់​ ដូច្នេះ​ហើយ​គេ​ឥត​មាន​ទស្សនៈ​ដែល​គិត​ថា​សេចក្ដី​ស្លាប់​គឺ​ជា​កំរៃ​ទេ។  ដូច្នេះ​​អាកប្បកិរិយា​​របស់​លោក​ប៉ុល​ដែល​ថា ​‹‹ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​​វិញ›› នឹង​ធ្វើ​ឲ្យ​មនុស្ស​ភ្ញាក់​ផ្អើល  លោក​ប៉ុល​អាច​គិត​បែប​នេះ​បាន​ពី​ព្រោះ​គាត់​ដឹង​ថា ព្រះគ្រីស្ទ​មាន​តម្លៃ​ខ្ពង់​ខ្ពស់​បំផុត  ជីវិត​របស់​គាត់​សំរាប់​ព្រះគ្រីស្ទ​ មិនមែន​សំរាប់​កម្មសិទ្ធិ​ ឬ​អ្វី​​​ផ្សេង​ទៀត។  ប្រ​សិន​បើ​យើង​យក​អ្វីដែល​មាន​តម្លៃ​​ខ្ពស់​ជាង​ព្រះ​យេស៊ូវ​ នោះ​យើង​មិន​អាច​មាន​អាកប្បកិរិយា​ដូច​លោក​ប៉ុល​ចំពោះ​អនិច្ចកម្ម​ឡើយ។  តើ​យើង​បាន​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​លោក​ប៉ុល?

 

 

សូម​អាន​ ខ២២-២៤

តើ​ ហេតុ​អ្វី​បាន​ជា​លោក​ប៉ុល​ចង់​រស់​នៅ

 

 

តើ​ ហេតុ​អ្វី​បាន​ជា​លោក​ប៉ុល​ចង់​ស្លាប់​ទៅ?

 

 

សូម​អាន​ ខ២៥-២៦

លោក​ប៉ុល​ដឹង​ថា​គាត់​នឹង​រស់​នៅ​ប្រយោជន៍​អ្វី?

 

រំលឹក​ឡើង​វិញ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ ភីលីព​ ១:១២-២៦?

 

 

ការ​អនុវត្តន៍​​ និង ជជែក​គ្នា អ្វី​ដែល​យើង​បាន​រៀន​តាមរយៈ​បទ​គម្ពីរ​ខាង​លើ​នេះ តើ​យើង​ត្រូវ​យក​វា​មក​អនុវត្តន៍​​ចំពោះ​ខ្លួន​អ្នក​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

តើ​អ្នក​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​ជីវិត​យ៉ាង​ម៉េច​តាមរយៈ​មេរៀន​ចេញ​ពី​អត្ថបទ​នេះ?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top