Carson, D.A., R. T. France, J. A. Motyer & G. J. Wenham, Ed.(1994), New Bible commentary: 21st century edition, (4th ed.) Leicester, England; Downers Grove, IL: Inter-Varsity Press.
Henry, M. (1994), Matthew Henry’s commentary on the whole Bible: Complete and unabridged in one volume, Peabody: Hendrickson.
Kidner, D. (1975). Vol. 16: Psalms 73–150: An Introduction and Commentary. Tyndale Old Testament Commentaries. Nottingham, England: Inter-Varsity Press.
Matthews, V. H., M. W. Chavalas & J.H. Walton (2000), The IVP Bible background commentary: Old Testament, Downers Grove, IL: InterVarsity Press.
Wilcock, Michael. (2001), The Message of Psalms 73-150. The Bible Speaks Today Commentaries. Leicester, England: Inter-Varsity Press.
ទំនុកដំកើង ១៣៣ Psalm 133
Psalm 133
ទំនុកដំកើង ១៣៣
អ្នកនិពន្ធ រុហ្វ លេភិឡារ
ទំនុកដំកើងនេះចាប់ផ្តើមដោយសេចក្តីថ្លែងច្បាស់មួយអំពីភាពសមគួរដែលបងប្អូនរស់នៅជាមួយគ្នា បន្ទាប់មកទាំងខ.២និង៣ មានការប្រៀបធៀបមួយ «ធៀបដូចជា»។ ទំនុកដំកើងនេះ បញ្ចប់ដោយការប្រកាសអំពីព្រះពរ (ខ. ៣ខ)។ ទំនុកដំកើងនេះ ត្រូវបានសរសេរទ្បើងដោយដាវីឌដែលតាមរយៈជីវិតផ្ទាល់ខ្លួនរបស់គាត់ គាត់មានបទពិសោធន៏ភាពសមគួរនៃការរួបរួម ហើយបញ្ហាដែលមកពីការបែកបាក់គ្នា។ ដោយសារតែការបះបោររបស់គាត់ តំណាក់របស់គាត់នឹងមិនមានសន្តិភាពនិងការរួបរួមគ្នានោះទេ តែមានដាវទៅវិញ (២សាំយ៉ូអែល ១២:១០)។
ខ.២ ប្រេងលើក្បាល។ អ្នកទទួលភ្ញៀវចិត្តល្អនៅក្នុងសម័យបុរាណជារឿយៗលាបប្រេងល្ងនៅលើថ្ងាសរបស់ភ្ញៀវពិធីជុបលៀងរបស់ពួកគេ។ ការនេះមិនគ្រាន់ធ្វើឲ្យមានពន្លឺព្រាចៗប៉ុណ្ណោះទេ តែក៏ធ្វើឲ្យមានក្លិនក្រអូបគួរឲ្យពេញចិត្តនៅក្នុងបន្ទប់ទៀតផង។ ឧទាហរណ៏ អត្ថាបទអាសសើរពីរាជ្យរបស់អេសាហាដុន (Esarhaddon)ពិពណ៌នាអំពីរបៀបដែលគាត់ «លាបប្រេងល្ងនៅលើថ្ងាស» របស់ពួកភ្ញៀវរបស់គាត់ជាមួយនឹង «ប្រេងល្អបំផុត» នៅឯពិធីជប់លៀងរបស់ស្តេច។ ការលាបប្រេងរបស់ពួកសង្ឃបានប្រើប្រេងល្អបំផុត ហើយជានិមិត្តរូបអំពីអំណោយទានរបស់ព្រះចំពោះបណ្តាជន ហើយឥទ្បូវនេះទំនួលខុសត្រូវត្រូវបានប្រគល់ឲ្យពួកអ្នកដឹកនាំរបស់ពួកគេតាមរយៈពិធីនេះ (និក្ខមនំ ២៩:៧, ២១)។ បើទោះក្លិនក្រអូបមិនបានលើកទ្បើងនៅក្នុងទំនុកដំកើងនេះ ក៏វាត្រូវបានកំណត់សេចក្តីនៅក្នុងសំនួនសេចក្តី «ប្រេងដ៏វិសេស» (ខ. ២) ដែលត្រូវបានពិពណ៌នានៅក្នុងនិក្ខមនំ ៣០:២៣…ដែរ។ ប្រេងទាំងនោះគួរឲ្យចង់ស្រង់ក្លិន ហើយក្លិនក្រអូបមិនសំរាប់តែសង្ឃប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងអស់ដែលនៅជុំវិញគាត់ក៏អាចស្រង់ក្លិនបានដែរ។
ខ. ៣ ទឹកសន្សើមនៅលើភ្នំហ៊ើម៉ូន។ ហ៊ើម៉ូនគឺជាភ្នំខ្ពស់បំផុតរបស់អ៊ីស្រាអែល (ភាគខាងជើង) ហើយស៊ីយ៉ូនគឺជាភ្នំតូចនៅយូដា (ភាគខាងត្បូង)។ ហ៊ើម៉ូនបានទទួលសំណើមជាច្រើនដែលគេអាចមើលឃើញតាមរយៈខ្សែទឹកដែលហូរមកពីវា ដូច្នេះខ្សែទឹកគឺជានិមិត្តរូបនៃជីវិតនិងសេចក្តីចំរុងចំរើនរបស់ហ៊ើម៉ូន។ នៅទីនេះយើងឃើញថាស៊ីយ៉ូនកំពុងទទួលបានទឹកសន្សើមពីព្រោះព្រះបានសំរេចថា ទ្រង់នឹងប្រទានព្រះពរនៅឯស៊ីយ៉ូន។ ទោះយ៉ាងណា ពេញក្នុងប្រវត្តិសាស្ត្រគឺនៅឯស៊ីយ៉ូន (ឧទាហរណ៏ៈ យេរូសាទ្បឹម) ដែលស្តេចដាវីឌបាននាំសេចក្តីទាស់ទែងគ្នាមកដល់ប្រជារាស្ត្ររបស់ទ្រង់ដែលរីករាលដាលពីតំណាក់របស់ទ្រង់ផ្ទាល់រហូតដល់នគរទាំងមូល (២សាំយ៉ូអែល ១១:១)។
វគ្គទីពីររបស់ខ. ៣ សង្កត់ធ្ងនទៅលើការផ្តើមគំនិតរបស់ព្រះក្នុងការប្រទាន ជីវិតដ៏នៅអស់កល្បជានិច្ច ដែលមានតែព្រះទេដែលអាចប្រទានឲ្យបាន។ ការនេះផ្តល់ការសង្កត់ធ្ងន់របស់ទំនុកដំកើងដែលមានការនិយាយទ្បើងវិញបីដងដែលភាគច្រើនបានបាត់នៅក្នុងការបកប្រែៈ តាមន័យត្រង់ «ចុះ (ខ. ២ក)…ចុះ (ខ. ២ខ)…ចុះ (ខ. ៣ក) »។ ការរួបរួមពិតប្រាកដដូចជាអំណោទានល្អទាំងអស់ គឺមកពីស្ថានលើ ហើយជាព្រះពរមកពីព្រះដែលលើសជាងការសំរេចបានរបស់មនុស្ស។
ការអនុវត្ត
ការអនុវត្តរបស់ទំនុកដំកើងនេះមានភាពច្បាស់លាស់ ប៉ុន្តែមិនមែនតែងតែងាយស្រួលធ្វើបាននោះទេ។ យើងគួរតែរស់នៅក្នុងសេចក្តីស្រលាញ់និងការរួបរួម ជាពិសេសជាមួយក្រុមគ្រួសារនៃព្រះ គឺពួកគ្រីស្ទបរិស័ទ។ យើងគួរតែបង្ហាញការនេះនៅក្នុងជីវិតក្រុមគ្រួសារនិងជីវិតពួកជំនុំរបស់យើង។ ពួកជំនុំមិនមែនគ្រាន់តែជាពិធីគ្រីស្ទបរិស័ទដែលយើងធ្វើនៅរាល់ថ្ងៃអាទិត្យនោះទេ ពីព្រោះយើងគឺជាគ្រីស្ទបរិស័ទ វាផ្តល់ឲ្យយើងនូវឧិកាសស្រលាញ់គ្នាទៅវិញទៅមកហើយរស់នៅក្នុងការរួបរួម (យ៉ូហាន ១៧:២០, អេភេសូរ ៤:១–៦, ភីលីព ២:១–៣, ៤:២–៣)។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មីព្រះគ្រីស្ទបំពេញសំរេចព្រះគម្ពីរសញ្ញាចាស់មានន័យថា យើងឃើញថាព្រះពរទាំងនេះរួមទាំងជីវិតអស់កល្ប សេចក្តីស្រលាញ់ និងការរួបរួមមកតាមរយៈព្រះយេស៊ូវ។ ទ្រង់ ជាជាងស៊ីយ៉ូន គឺជាចំនុចរួម ដែលតាមរយៈទ្រង់ ព្រះនាំយកព្រះពរទាំងនេះពីស្ថានសួគ៌មក។
Bibliography