ទំនុកដំកើង ១៣៣ Psalm 133

Psalm 133

ទំនុក​ដំកើង​ ១៣៣

អ្នក​និពន្ធ​ រុហ្វ លេភិឡារ

ទំនុក​ដំកើងនេះ​​ចាប់​ផ្តើម​ដោយ​សេចក្តី​ថ្លែង​ច្បាស់​មួយ​អំពីភាព​សមគួរ​ដែល​បងប្អូន​រស់​នៅ​ជា​មួយ​គ្នា​ បន្ទាប់​មក​ទាំង​ខ.​២និង​៣ មាន​ការ​ប្រៀប​ធៀប​មួយ «​ធៀប​ដូចជា»។ ទំនុក​ដំកើង​នេះ បញ្ចប់​ដោយ​​ការ​ប្រកាស​អំពី​ព្រះ​ពរ (ខ. ៣ខ)។ ទំនុក​ដំកើង​នេះ​ ត្រូវបាន​សរសេរ​ទ្បើង​ដោយ​ដាវីឌ​ដែល​តាម​រយៈ​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់​ គាត់​មាន​បទ​ពិសោធន៏​ភាព​សមគួរ​នៃ​កា​ររួប​រួម​​ ហើយ​បញ្ហា​ដែល​មក​ពី​ការ​បែក​បាក់​គ្នា​។ ដោយ​សារ​តែ​ការ​បះ​បោរ​របស់​គាត់​ តំណាក់​របស់​គាត់​នឹង​មិន​មាន​សន្តិ​ភាព​និង​ការ​រួប​រួម​គ្នានោះទេ តែ​មាន​ដាវ​ទៅ​វិញ​ (២សាំយ៉ូអែល ១២:១០)។

ខ.២ ប្រេង​លើ​ក្បាល។ អ្ន​ក​ទទួល​ភ្ញៀវ​ចិត្ត​ល្អ​នៅក្នុង​សម័យ​បុរាណ​ជារឿយ​ៗ​​លាប​ប្រេង​ល្ង​នៅលើ​ថ្ងាស​របស់​ភ្ញៀវ​ពិធី​ជុប​លៀង​របស់​ពួកគេ។ ការ​នេះ​មិនគ្រាន់​ធ្វើ​ឲ្យ​​មាន​ពន្លឺ​ព្រាចៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​មាន​ក្លិន​ក្រ​អូប​គួរ​ឲ្យ​ពេញ​ចិត្ត​នៅក្នុង​បន្ទប់​ទៀត​ផង។ ឧទាហរណ៏ អត្ថាបទ​អាសសើរ​​ពីរាជ្យ​របស់អេសាហាដុន (Esarhaddon)ពិពណ៌នា​អំពីរបៀប​ដែល​គាត់ «លាប​ប្រេង​ល្ង​នៅលើ​ថ្ងាស» របស់​ពួក​ភ្ញៀវ​​របស់​គាត់​ជាមួយ​នឹង «ប្រេង​ល្អ​បំផុត» នៅ​ឯ​ពិធី​ជប់​លៀង​របស់​ស្តេច។ ការ​លាប​ប្រេង​​របស់​ពួក​សង្ឃបាន​ប្រើ​ប្រេង​ល្អ​បំផុត​​ ហើយ​ជា​និមិត្ត​រូប​អំពី​អំណោយ​ទាន​របស់​ព្រះ​ចំពោះបណ្តាជន​ ហើយ​​ឥទ្បូ​វ​នេះទំនួល​ខុស​ត្រូវ​​ត្រូវ​បាន​ប្រ​គល់​ឲ្យ​ពួក​អ្នក​ដឹក​នាំ​របស់​ពួកគេតាមរយៈ​ពិធី​នេះ​ (និក្ខមនំ ២៩:៧, ២១)។ បើ​ទោះ​ក្លិន​ក្រ​អូប​មិន​បាន​​លើក​ទ្បើង​នៅក្នុង​ទំនុក​ដំកើង​នេះ​ ក៏​វា​ត្រូវបាន​កំណត់​សេចក្តី​នៅក្នុង​សំនួន​សេចក្តី «ប្រេង​ដ៏​វិសេស» (ខ. ២) ដែល​ត្រូវបាន​ពិពណ៌នា​នៅក្នុង​និក្ខមនំ​ ៣០:២៣…ដែរ។ ប្រេង​ទាំង​នោះ​គួរ​ឲ្យ​ចង់​ស្រង់​ក្លិន​​ ហើយ​ក្លិន​ក្រអូប​មិន​សំរាប់​តែ​សង្ឃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ទាំង​អស់​ដែល​នៅជុំ​វិញ​គាត់​ក៏​អាចស្រង់​ក្លិន​​បាន​ដែរ។

ខ. ៣ ទឹក​សន្សើម​នៅលើ​ភ្នំ​ហ៊ើម៉ូន។ ហ៊ើ​ម៉ូន​គឺជា​ភ្នំ​ខ្ពស់​បំផុត​របស់​អ៊ីស្រាអែល (ភាគ​ខាង​ជើង) ហើយ​ស៊ីយ៉ូន​គឺជា​ភ្នំ​តូច​នៅយូដា (ភាគ​ខាង​ត្បូង)។ ហ៊ើ​ម៉ូន​​បាន​ទទួល​សំណើម​ជា​ច្រើន​​ដែល​គេ​អាច​មើល​ឃើញ​​តាម​រយៈ​ខ្សែ​ទឹក​ដែល​ហូរ​មក​ពីវា ដូច្នេះ​ខ្សែទឹក​គឺជា​និមិត្ត​រូប​នៃ​ជីវិត​និង​សេចក្តី​ចំរុង​ចំរើន​របស់​ហ៊ើ​ម៉ូន​។ នៅទីនេះ​យើង​ឃើញ​ថា​ស៊ីយ៉ូន​កំពុង​ទទួល​បាន​ទឹក​សន្សើម​​ពីព្រោះ​​ព្រះ​បាន​សំរេច​​ថា​ ទ្រង់​នឹង​ប្រទាន​ព្រះ​ពរ​នៅ​ឯ​ស៊ីយ៉ូន​។ ទោះ​យ៉ាង​ណា ​ពេញ​ក្នុង​ប្រវត្តិ​សាស្ត្រ​​គឺ​នៅឯស៊ីយ៉ូន​ (ឧទាហរណ៏ៈ យេរូសាទ្បឹម) ដែល​ស្តេច​ដាវីឌ​បាន​នាំ​សេចក្តី​ទាស់​ទែង​គ្នា​​មក​ដល់​ប្រជារាស្ត្រ​របស់ទ្រង់​ដែល​រីក​រាល​ដាល​ពី​តំណាក់​របស់ទ្រង់​ផ្ទាល់​រហូត​ដល់​នគរ​​ទាំង​មូល​ (២សាំយ៉ូអែល ១១:១)។

វគ្គ​ទី​ពីរ​របស់​ខ. ៣ សង្កត់ធ្ងនទៅលើ​ការ​ផ្តើម​គំនិត​របស់​ព្រះ​ក្នុង​ការ​ប្រទាន ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ ដែល​មាន​តែ​ព្រះ​ទេ​ដែល​អាច​ប្រទាន​ឲ្យ​បាន​។ ការ​នេះ​​ផ្តល់​ការ​សង្កត់​ធ្ងន់​របស់​ទំនុក​ដំកើង​ដែលមាន​ការ​និយាយ​ទ្បើងវិញ​បីដងដែល​ភាគ​ច្រើន​បាន​បាត់​នៅក្នុង​ការ​បកប្រែៈ តាម​ន័យ​ត្រង់ «ចុះ (ខ. ២ក)…ចុះ (ខ. ២ខ)…ចុះ (ខ. ៣ក) »។ ការ​រួប​រួម​ពិត​ប្រាកដ​ដូចជា​អំណោទាន​ល្អ​ទាំង​អស់​ គឺ​មក​ពី​ស្ថាន​លើ​ ហើយ​ជា​ព្រះ​ពរ​មក​ពី​ព្រះ​ដែល​លើស​ជាង​ការ​សំរេច​បាន​របស់​មនុស្ស​។

ការ​អនុវត្ត​

ការ​អនុវត្ត​របស់​ទំនុក​ដំកើង​នេះ​មាន​ភាព​ច្បាស់​លាស់​ ប៉ុ​ន្តែ​មិនមែនតែងតែងាយ​ស្រួល​ធ្វើ​បាន​នោះទេ។ យើង​គួរ​តែ​រស់​នៅ​ក្នុង​សេចក្តី​ស្រលាញ់​និង​កា​ររួប​រួម​ ជា​ពិសេស​ជា​មួយ​ក្រុម​គ្រួសា​រ​នៃព្រះ គឺ​ពួក​គ្រីស្ទ​បរិស័ទ។ យើង​គួរ​តែ​បង្ហាញ​ការ​នេះ​នៅក្នុង​ជីវិត​ក្រុម​គ្រួសារ​និង​ជីវិត​ពួក​ជំនុំ​របស់​យើង​។ ពួកជំនុំ​មិន​មែនគ្រាន់​តែ​ជា​ពិធី​គ្រីស្ទ​បរិស័ទដែល​យើង​ធ្វើ​នៅ​រាល់​ថ្ងៃ​អាទិត្យ​នោះទេ ពីព្រោះ​យើង​គឺជា​គ្រីស្ទ​បរិស័ទ វា​ផ្តល់​ឲ្យ​យើង​នូវ​ឧិកាស​​ស្រលាញ់​​គ្នា​ទៅវិញ​ទៅមក​ហើយ​រស់​នៅក្នុង​ការ​រួប​រួម​ (យ៉ូហាន​ ១៧:២០, អេភេសូរ ៤:៦, ភីលីព ២:៣, ៤:៣)។ នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី​ព្រះគ្រីស្ទ​បំពេញ​សំរេច​​ព្រះគម្ពីរ​សញ្ញា​ចាស់​មានន័យ​ថា យើង​ឃើញថា​ព្រះ​ពរ​ទាំង​នេះរួមទាំង​ជីវិត​អស់កល្ប​​ សេចក្តី​ស្រលាញ់​ និង​ការ​រួប​រួម​មក​តាមរយៈ​ព្រះ​យេស៊ូវ​​។ ទ្រង់​ ជាជាង​ស៊ីយ៉ូន​ គឺជា​ចំនុច​រួម ​ដែលតាម​រយៈ​ទ្រង់​ ​ព្រះនាំ​យក​ព្រះ​ពរ​ទាំង​នេះ​ពី​ស្ថានសួគ៌​​មក​។

 

Bibliography

Carson, D.A., R. T. France, J. A. Motyer & G. J. Wenham, Ed.(1994), New Bible commentary: 21st century edition, (4th ed.)  Leicester, England; Downers Grove, IL: Inter-Varsity Press.

Henry, M. (1994), Matthew Henry’s commentary on the whole Bible: Complete and unabridged in one volume, Peabody: Hendrickson.

Kidner, D. (1975). Vol. 16: Psalms 73–150: An Introduction and Commentary. Tyndale Old Testament Commentaries. Nottingham, England: Inter-Varsity Press.

Matthews, V. H., M. W. Chavalas & J.H. Walton (2000), The IVP Bible background commentary: Old Testament, Downers Grove, IL: InterVarsity Press.

Wilcock, Michael. (2001), The Message of Psalms 73-150.  The Bible Speaks Today Commentaries.  Leicester, England: Inter-Varsity Press.

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top