ហាកាយ ២:១–៩
ព្រះវិហារថ្មី
ហាកាយជំពូក២ បានចែងទុកនូវប្រសាសន៍បីដែលព្រះជាម្ចាស់បានប្រកាសដល់ប្រជាជនយូដា។ ប្រសាសន៍ទីមួយមាននៅក្នុង ២:១-៩។
ចូរបំពេញចន្លោះ
១:១ នៅថ្ងៃទី_____ ក្នុងខែទី_____
២:១ នៅថ្ងៃទី_____ ក្នុងខែទី_____
ដូច្នេះ ១:១ និង ២:១ បង្ហាញថា តិចជាងពីរខែបន្ទាប់ពីហាកាយបានប្រកាសព្រះបន្ទូលនៅក្នុងជំពូកមួយ ប្រជាជនយូដាបាក់ទឹកចិត្តហើយ។ ពួកគេត្រូវការព្រះបន្ទូលលើកទឹកចិត្តគេម្តងទៀត។
ចូរអាន ២:១-៣ សំរាប់អ្នកណាដែលធ្លាប់បានឃើញព្រះវិហាររបស់សាឡូម៉ូន តើព្រះវិហារនោះប្រៀបផ្ទឹមនឹងព្រះវិហារថ្មោងថ្មីដែលគេកំពុងតែសាងសង់យ៉ាងដូចម្តេច?
ចូរអាន ខ.៤-៥ តើព្រះជាម្ចាស់បានប្រកាសអ្វីដើម្បីធ្វើអោយគេមានចិត្តក្លាហានឡើងវិញ? (សូមកំណត់ពាក្យ «ដ្បិត»)។
សូមកំណត់ អ្វីដែលព្រះជាម្ចាស់បានសន្យាពីមុន ([ខ.៥] គឺទ្រង់នៅជាមួយ[ខ.៤]) គឺជាគ្រឹះនាំអោយគេបានមានចិត្តក្លាហានឡើង។ នេះជាគោលការណ៍មួយដ៏សំខាន់នៅក្នុងព្រះគម្ពីរ។ អ្វីដែលព្រះជាម្ចាស់បានសន្យាដល់យើងពីមុនតាមរយៈព្រះគ្រីស្ទគឺជាគ្រឹះធ្វើអោយយើងបានមានចិត្តក្លាហានឡើងដែរ។
ចូរអាន ខ.៦-៩
«ទីគាប់ចិត្តរបស់អស់ទាំងសាសន៍»ស្ដីអំពីនរណា?
តើវិហារណាមានសិរីល្អលើសជាង ព្រះវិហារជាន់ក្រោយឬជាន់មុន?
តើទ្រង់នឹងឱ្យមានអ្វីនៅក្នុងព្រះវិហារជាន់ក្រោយ?
តើអត្ថបទនេះបានទាយអំពីអ្វី?
ការពន្យល់ បន្ទាប់មកប្រជាជនយូដាបានសាងសង់ព្រះវិហារថ្មីនៅយេរូសាឡិម ប៉ុន្តែអត្ថបទនេះបានប្រកាសអំពីព្រះវិហារមួយដែលមានសិរីល្អលើសជាងទៅទៀត ពីព្រោះអត្ថបទនេះបានប្រកាសអំពីព្រះវិហារមួយដែលនឹងមានពួកសាសន៍ដទៃពីផែនដីទាំងមូលចូលរួម។ ទំនាយនេះបានសម្រេចតាមរយៈព្រះយេស៊ូវ។ ព្រះយេស៊ូវគឺជាព្រះវិហារដែលបានជំនួសព្រះវិហារនៅយេរូសាឡិម (យ៉ូហាន ២:១៩-២១)។
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីខ្លះចេញពីហាកាយ ២:១-៩?
Leave a Reply