សេផានា ១:១៤–២:៣
ការរំលឹក នៅក្នុងសេផានា ១:១-១៣ យើងបានរៀនថា ព្រះជាម្ចាស់បានព្រមានជនជាតិយូដានិងយេរូសាឡិមថា ទ្រង់នឹងបំផ្លាញពួកគេ ពីព្រោះពួកគេថ្វាយបង្គំរូបព្រះ (ព្រះរបស់ជនជាតិដែលនៅជុំវិញពួកគេ) ហើយពលបរិវារនៅលើមេឃ ហើយពួកគេជាមនុស្សអាក្រក់។ ព្រះអង្គនឹងវិនិច្ឆ័យនៅថ្ងៃនៃព្រះយេហូវ៉ា។
សូមអានសេផានា ១:១៤-២:៣ទាំងមូល។
ចូរអានខ.១៤-១៧ ទ្បើងវិញ។ សូមពណ៌នាអំពី «ថ្ងៃនៃព្រះយេហូវ៉ា» («ថ្ងៃរបស់ព្រះអម្ចាស់»)។
ចូរអានខ.១៨។ តើ អ្វីមិនអាចនឹងជួយគេឱ្យរួចពីសេចក្តីខ្ញាល់របស់ព្រះអម្ចាស់បាន?
តើ យើងត្រូវមានអារម្មណ៍យ៉ាងម៉េចចំពោះថ្ងៃដែលព្រះអង្គនឹងលុបបំបាត់មនុស្សទាំងអស់ចេញពីផែនដី?
ការអនុវត្ត មានមនុស្សជាច្រើននៅក្នុងពិភពលោកនេះធ្វើការយ៉ាងច្រើនដើម្បីទទួលបានប្រាក់ ហើយពួកគេបម្រើ ប្រាក់។ នៅទីបញ្ចប់ពួកគេនឹងបាត់បង់វាទាំងអស់ ហើយវានឹងមិនជួយអ្វីដល់ពួកគេនៅថ្ងៃរបស់ព្រះជាម្ចាស់ឡើយ។ តើអ្នកឱ្យតម្លៃមួយណាជាងប្រាក់ ឬការគាប់ព្រះហឫទ័យព្រះជាម្ចាស់?
ចូរអាន ២:១-៣។ តើ ព្រះអម្ចាស់ទ្រង់ដាស់តឿនយើងអោយធ្វើអ្វី?
ការពន្យល់ និងការអនុវត្ត សេផានា ១:១៤-២:៣ បានបង្រៀនយើងអំពីរឿងដែលសំខាន់បំផុត គឺយើងត្រូវត្រៀមខ្លួនជាស្រេចដើម្បីជួបនឹងព្រះជាម្ចាស់ យើងត្រូវព្រះគ្រីស្ទគ្របបាំងទុក (រួចជីវិត) នៅក្នុងថ្ងៃនៃព្រះជាម្ចាស់។ ទំនុកដំកើង ២:១២ និងសញ្ញាថ្មីបានបង្រៀនយ៉ាងជាក់ស្ដែងថា មានផ្លូវតែមួយគត់ដែលយើងអាចត្រូវបានគេបាំងទុកបាន (រួចជីវិត) នៅក្នុងថ្ងៃនៃព្រះជាម្ចាស់ គឺការជឿលើព្រះយេស៊ូវ។ បើសិនជាយើងបន្ទាបខ្លួនចំពោះព្រះ ជាម្ចាស់ នោះយើងនឹងទទួលយកព្រះយេស៊ូវ ហើយទ្រង់បានតាំងព្រះគ្រីស្ទយេស៊ូវឡើង ទុកជាសេចក្តីសុចរិតដល់យើង (១កូរិនថូស ១:៣០)។
រំលឹកទ្បើងវិញ តើយើងបានរៀនអ្វីខ្លះអំពីព្រះជាម្ចាស់ចេញពីសេផានា ១:១៤–២:៣?
ការអនុវត្តតាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តន៍យ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
Leave a Reply