សេផានា ១:១៤-២:៣ Zephaniah 1:14-2:3

Zeph. 1.14-2.3

សេផានា​ ១:១៤:

ការ​រំលឹក នៅ​ក្នុង​សេផានា ​១:១-១៣ យើង​បាន​រៀន​ថា ព្រះជាម្ចាស់​បាន​ព្រមាន​ជនជាតិ​យូដា​និង​យេរូសាឡិម​ថា ទ្រង់​នឹង​បំផ្លាញ​ពួកគេ ​ពីព្រោះ​ពួកគេ​ថ្វាយ​បង្គំ​រូប​ព្រះ​ (ព្រះ​របស់​ជនជាតិ​ដែល​នៅ​ជុំ​វិញ​ពួកគេ) ហើយ​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​ពួក​គេ​ជា​មនុស្ស​អាក្រក់។  ព្រះអង្គ​នឹង​វិនិច្ឆ័យ​នៅ​ថ្ងៃ​នៃ​ព្រះយេហូវ៉ា។

សូម​អាន​សេផានា​ ១:១៤-២:៣ទាំង​មូល។​

ចូរ​អាន​ខ.​១៤-១៧ ទ្បើង​វិញ។​ សូម​ពណ៌នា​អំពី​ ​«ថ្ងៃ​នៃ​ព្រះយេហូវ៉ា» (​«ថ្ងៃ​របស់​ព្រះអម្ចាស់​»)។

ចូរ​អាន​ខ.​១៨។ តើ អ្វី​មិន​អាច​នឹង​ជួយ​គេ​ឱ្យ​រួច​ពី​សេចក្តី​ខ្ញាល់​របស់​ព្រះអម្ចាស់​បាន?

តើ យើង​ត្រូវ​មាន​អារម្មណ៍​យ៉ាង​ម៉េច​ចំពោះ​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​លុប​បំបាត់​មនុស្ស​ទាំង​អស់​ចេញ​ពី​ផែនដី?

ការ​អនុវត្ត មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​នេះ​ធ្វើ​ការ​យ៉ាង​ច្រើន​ដើម្បី​ទទួល​បាន​ប្រាក់​ ហើយ​ពួកគេ​បម្រើ​   ប្រាក់។ នៅ​ទី​បញ្ចប់​ពួក​គេ​នឹង​បាត់​បង់​វា​ទាំង​អស់ ​ហើយ​វា​នឹង​មិន​ជួយ​អ្វី​ដល់​ពួក​គេ​នៅ​ថ្ងៃ​របស់​ព្រះជាម្ចាស់​ឡើយ​។  តើ​អ្នក​ឱ្យ​តម្លៃ​មួយ​ណា​ជាងប្រាក់​ ឬ​ការ​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់?

ចូរ​អាន​ ២:១-៣។  តើ ព្រះអម្ចាស់​ទ្រង់​ដាស់​តឿន​យើង​អោយ​ធ្វើ​អ្វី?

ការ​ពន្យល់ និង​ការ​អនុវត្ត សេផានា​ ១:១៤-២:៣ បាន​បង្រៀន​យើង​អំពី​រឿង​ដែល​សំខាន់​បំផុត​ គឺ​យើង​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួប​នឹង​ព្រះជាម្ចាស់​ ​យើង​ត្រូវ​ព្រះ​គ្រីស្ទ​គ្រប​​បាំង​ទុក (​រួច​ជីវិត) នៅក្នុង​ថ្ងៃ​នៃ​ព្រះជាម្ចាស់។  ទំនុកដំកើង​ ២:១២ និង​សញ្ញា​ថ្មី​បាន​បង្រៀន​យ៉ាង​ជាក់​ស្ដែង​ថា មាន​ផ្លូវ​តែ​មួយ​គត់​ដែល​យើង​អាច​ត្រូវ​បាន​គេ​បាំង​ទុក​បាន (​រួច​ជីវិត) នៅក្នុង​ថ្ងៃ​នៃ​ព្រះជាម្ចាស់ គឺ​ការ​ជឿ​លើ​ព្រះ​យេស៊ូវ។  បើ​សិន​ជា​យើង​បន្ទាប​ខ្លួន​ចំពោះ​ព្រះ            ជាម្ចាស់​ នោះ​យើង​នឹង​ទទួល​យក​ព្រះ​យេស៊ូវ​ ហើយ​ទ្រង់​បាន​តាំង​ព្រះ​គ្រីស្ទ​យេស៊ូវ​ឡើង ទុក​ជា​សេចក្តី​សុចរិត​ដល់​យើង​ (១កូរិនថូស​ ១:៣០)។

រំលឹក​ទ្បើង​វិញ តើ​យើង​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះជាម្ចាស់​ចេញ​ពី​សេផានា​ ១:១៤:?

ការ​អនុវត្ត​តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្តន៍​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top