យ៉ូហាន ១៣:១-១៧ John 13:1-17

John 13.1-17

យ៉ូហាន​ ១៣:១-១៧

សូម​អាន​យ៉ូហាន​ ១៣:១-១៧ ទាំង​មូល។​ ​

ចូរ​អាន​ខ.១ ទ្បើង​វិញ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

តើ ជំពូក​នេះ​បាន​និទាន​អំពី​ព្រឹត្តិ​ការណ៍​ដែល​កើត​ឡើង​នៅ​មុន​ពិធី​​បុណ្យ​​អ្វី​?

តើ ព្រះ​យេស៊ូវ​ជ្រាប​​​អំពី​អ្វី?

តើ ព្រះ​យេស៊ូវ​បាន​ស្រឡាញ់​នរណា?

ការ​ពន្យល់៖  លោក​យ៉ូហាន​បាន​ចែង​ទុក​កាលបរិច្ឆេទ​ ពីព្រោះ​ព័ត៌មាន​នេះ​សំខាន់។  នៅ​បុណ្យ​រំលង​ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​យញ្ញបូជា​ (កូនចៀម) ហើយ​ចង​ចាំ​ថា ព្រះជាម្ចាស់​បាន​ប្រោស​លោះ​គេ​អោយ​រួច​ពី​ទាស​ភាព​​ក្នុង​​ស្រុក​អេស៊ីព្ទ។  ឥឡូវ​នេះ​ព្រះជាម្ចាស់​ប្រោស​លោះ​យើង​តាម​រយៈ​រូប​កាយ​របស់​ព្រះគ្រីស្ទ ​ដែល​ជា​​យញ្ញបូជា​នៃ​បុណ្យ​រំលង (១កូរិនថូស​ ៥​:៧)។

ការ​ពន្យល់ និង​ការ​អនុវត្ត៖ «ពេល​កំណត់​» គឺ​ជា​ពាក្យ​សំខាន់​នៅ​ក្នុង​កណ្ឌ​យ៉ូហាន។  នៅ​ក្នុង​យ៉ូហាន​ជំពូក​ ១-១២ ព្រះគ្រីស្ទ​បាន​បង្រៀន​ច្រើន ​ហើយ​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ​ដែល​ធ្វើ​អោយ​មនុស្ស​មាន​ការ​​ភ្ញាក់​ផ្អើល​និង​ស្ញប់​ស្ញែង​។  ប៉ុន្តែ​ម្ដង​ហើយ​ម្ដង​ទៀត លោក​យ៉ូហាន​ចែង​ទុក​ថា​ ​«ពេល​កំណត់​» (​«ពេល​វេលា​») របស់​ព្រះគ្រីស្ទ​មិន​ទាន់​បាន​មក​ដល់​​នៅ​ឡើយ​​ទេ​ (២:៤; ៧:៣០; ៨:២០)។  ព័ត៌មាន​នេះ​សំខាន់​ណាស់​ ពីព្រោះ​វា​​បង្ហាញ​ថា ការ​សុគត​នៅ​លើ​ឈើឆ្កាង​ និង​ការ​រស់​ឡើង​វិញ​ និង​​ការ​ឡើង​ទៅ​ស្ថានសួគ៌​គឺ​ជា​គោល​បំណង​របស់​ព្រះគ្រីស្ទ។  ​ការ​ធ្វើ​អស្ចារ្យ​មិន​មែន​ជា ​«ពេល​វេលា​» របស់​ព្រះគ្រីស្ទ​ទេ ប៉ុន្តែ​ជា​​ការ​សុគត​វិញ (១២:២៣-២៤)។  កណ្ឌ​យ៉ូហាន​ជំពូក​ ១៣-១៩ បាន​ចែង​ទុក​ព្រឹត្តិ​ការណ៍​ដែល​កើត​ឡើង​ក្នុង​រយៈ​​ពេល​តែ​​​២៤​ម៉ោង​ប៉ុណ្ណោះ​។  ម្ដង​ទៀត​ ​​​​​ព​​ត៌​​​មាន​នេះ​បង្ហាញ​អំពី​សារៈ​សំខាន់​នៃ​ព្រឹត្តិ​ការណ៍​ទាំង​នេះ។  មនុស្ស​ច្រើន​ចាប់​អារម្មណ៍​ចំពោះ​គ្រូ​ដែល​ធ្វើ​ការ​អស្ចារ្យ ​ប៉ុន្តែ​មិន​សូវ​ចាប់​អារម្មណ៍​ចំពោះ​​ការ​សុគត​របស់​ព្រះគ្រីស្ទ​ទេ។​​​ ​គ្រីស្ទបរិស័ទ​មិន​អាច​មាន​គំនិត​បែប​នោះ​ទេ។  ការ​សុគត​ ការ​រស់​ឡើង​វិញ​ នឹង​ការ​ឡើង​ទៅ​ស្ថានសួគ៌​គឺ​ជា​គ្រឹះ​នៃ​ជំនឿ​របស់​គ្រីស្ទបរិស័ទ​ពិត​ប្រាកដ។

ចូរ​អាន​ខ.២-៥។

តើ ព្រះ​យេស៊ូវ​ជ្រាប​​អំពី​អ្វី (.)?

តើ ព្រះគ្រីស្ទ​បាន​ធ្វើ​អ្វី (.)?

ការ​ពន្យល់ និង​ការ​អនុវត្ត៖ អត្ថបទនេះ​កត់​ត្រា​​អំពី​ព្រឹត្តិការណ៍​​មួយ​​ដែល​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។  ដោយ​តាម​រយៈ​ការ​លាង​ជើង​របស់​ពួក​​សា​វក​​ ព្រះ​យេស៊ូវ​បាន​បង្ហាញ​ថា ​ទ្រង់​គឺ​ជា​អ្នក​បម្រើ​ដ៏​​បន្ទាប​ខ្លួន​ ប៉ុន្តែ​សូម​កំណត់​អ្វី​ដែល​ព្រះអង្គ​ជ្រាប​មុននឹង​​ទ្រង់​បាន​លាង​ជើង​របស់​ពួក​គេ។  ព្រះគ្រីស្ទ​ជ្រាប​​ថា ​ព្រះ​     វរបិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ មក​ក្រោម​អំណាច​របស់​​ព្រះអង្គ។ តើ ​តាម​ធម្មតា​ មនុស្ស​ដែល​មាន​អំណាច​ខ្ពង់​ខ្ពស់​ធ្លាប់​ធ្វើ​អ្វី? គេ​មិន​បន្ទាប​ខ្លួន​ហើយ​បម្រើ​មនុស្ស​ទេ!  ប៉ុន្តែ​ព្រះគ្រីស្ទ​វិញ ព្រះអង្គ​ជ្រាប​​ថា​ទ្រង់​មាន​អំណាច​លើ​ទាំង​អស់​  ប៉ុន្តែ​ព្រះអង្គ​មិន​មាន​អំនួត​មក​ពី​អំណាច​នោះ​ ហើយ​មិន​បាន​ប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ខ្លួន​នៅ​ក្នុង​វិធី​មួយ​ដែល​អ​ត្មា​និយម​ឡើយ​។ តើ​ សេចក្ដី​ពិត​នេះ​បាន​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូច​ម្ដេច?

ចូរ​អាន​ ខ.៦-១១។  ចូរ​សង្ខេប​ការ​សន្ទនា​រវាង​ព្រះ​យេស៊ូវ​និង​លោក​ពេត្រុស។

ការ​ពន្យល់​៖សំណួរ​របស់​ពេត្រុស​នៅ​ក្នុង​ ខ.៦ ​បាន​បង្ហាញ​ថា​ គាត់​បាន​គិត​ថា​ សកម្មភាព​របស់​ព្រះ​យេស៊ូវ​គឺ​ជា​ការ​មិន​សម​ស្រប។​  វា​គឺ​ជា​ការ​លំបាក​ណាស់​សម្រាប់  ​ពេត្រុស ​ដើម្បី​ទទួល​យក​​ការ​ដែល​​គ្រូ​បង្រៀន​និង​ម្ចាស់​របស់​ខ្លួន​​លាង​ជើង​របស់​គាត់។  ចម្លើយ​របស់​ព្រះយេស៊ូវ (ខ.៨) ​បង្ហាញ​ថា​ យើង​ចាំបាច់​ត្រូវ​ការ​ការ​លាង​ពី​ព្រះគ្រីស្ទ។  ការ​នេះ​បង្ហាញ​ថា ​សកម្មភាព​របស់​ព្រះយេស៊ូវ​មាន​អត្ថន័យ​ជ្រាល​​ជ្រៅ​ជាង​ការ​ដែល​​គ្រាន់​តែ​លាង​ជើង​​ទៅ​ទៀត​។  ព្រះ​យេស៊ូវ​បាន​លាង​ជើង​របស់​យូដាស​ ប៉ុន្តែ​  យូដាស​គឺ​មិន​ស្អាត​ទេ។  អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នេះ​គឺ​ថា ​ព្រះ​យេ​ស៊ូ​វ​នឹង​សំអាត​យើង​ដោយ​ព្រះ​លោហិត​របស់​ព្រះអង្គ​នៅ​លើ​ឈើឆ្កាង។  យើង​ទទួល​ការ​សំអាត​នេះ​ដោយ​យើង​ទទួល​ជឿ​ព្រះបន្ទូល​របស់​ព្រះ​យេស៊ូវ។

ចូរ​អាន​ ខ.១២-១៧។  ពន្យល់​

តើ ព្រះ​យេស៊ូវ​បាន​លើក​ទឹក​ចិត្ត​គេ​អោយ​ធ្វើ​អ្វី?

ការ​ពន្យល់​និង​ការ​អនុវត្តចេញ​ពី​ ខ.១២-១៧ យើង​រៀន​ថា ការ​បម្រើ​របស់​ព្រះ​យេស៊ូវ​មិន​គ្រាន់តែ​ពន្យល់​អំពី​ការ​សុគត​របស់​ទ្រង់​​នៅ​លើ​ឈើ​ឆ្កាង​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត​ ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ​អោយ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម។  យើង​គួរ​តែ​បម្រើ​អ្នក​ដទៃ​​ដោយ​​ការ​បន្ទាបខ្លួន។  ប្រសិន​បើ​យើង​មិន​ធ្វើ​ដូច​នោះ​ទេ​ នោះ​​យើង​មិន​​ធ្វើ​តាម​គំរូ​​របស់​គ្រូ​និង​ម្ចាស់​របស់​យើង​ឡើយ​។​  តើ​ អ្នក​ធ្វើ​អ្វី​ដើម្បី​បម្រើ​អ្នក​ដទៃ?

រំលឹក​ទ្បើង​វិញ៖ តើ​យើង​បាន​រៀន​អ្វី​អំពី​ព្រះ​យេស៊ូវ​ចេញ​ពី​យ៉ូហាន​ ១៣:១៧?

ការ​អនុវត្ត​៖ តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្ត​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top