ទំនុកដំកើង ២ Psalm 2

Ps 2

ទំនុកដំកើង​

សេចក្តី​ផ្តើម ​ទំនុកដំកើង​ ជំពូក​២ គឺ​ជា​សេចក្ដី​សេចក្ដី​សង្ខេប​មួយ​ដ៏​ល្អ​នៃ​ព្រះរាជសារ​របស់​ព្រះ​គម្ពីរ។  ប្រសិន​បើ​យើង​យល់​ពី​ទំនុក​តម្កើង ២ ផង​ដែរ នោះ​វា​នឹង​ជួយ​ឱ្យ​យើង​យល់​ពី​ព្រះ​គម្ពីរ​ទាំង​មូល។  ទំនុក​នេះ​មាន​១២​ខ ហើយ​បួន​ផ្នែក។ ផ្នែក​នីមួយ​មាន​ចំនួន​បី​ខ​និង​ជា​សំឡេង​នៃ​អ្នក​និយាយ​ផ្សេង​ពី​គ្នា។

សូម​អាន​ទំនុកដំកើង​ជំពូក​ ២ ទាំង​មូល។​

ចូរ​អាន​ខ.១-៣ ឡើង​វិញ។  តើ ​អស់ទាំង​សាសន៍​ជ្រួល​ជ្រើម​ឡើង ហើយ​ពួក​មហាក្សត្រ​នៅ​ផែនដី​លើកគ្នា​ឡើង​ ពួក​គ្រប់គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ដើម្បី​ធ្វើ​អ្វី?

ការ​ពន្យល់  ផ្នែក​ដំបូង (ខ.១-៣) ​គឺ​ជា​សំឡេង​របស់​ប្រទេស​ទាំង​អស់។ «​ផ្តាច់​ចំណង​ទ្រង់ ហើយ​បោះ​ខ្សែ​ចង​របស់​ទ្រង់​ពី​យើង​ចេញ​» គឺ​ជា​រូបភាព​ស្ដី​អំពី​ការ​បះបោរ​ប្រឆាំង​នឹង​ព្រះ។ ព្រះ​ទ្រង់​មាន​អំណាច​លើ​ប្រទេស​ជាតិ​ទាំង​អស់​ ប៉ុន្តែ​ប្រជាជាតិ​ចង់​មាន​សេរីភាព​ពី​អាជ្ញាធរ​របស់​ព្រះ។ តើ ​ព្រះ​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​បះបោរ​នេះ​យ៉ាង​ម៉េច?  ផ្នែក​ទី​ពី​រ​(ខ.៤-៦) នឹង​ឆ្លើយ​សំនួរ​នេះ។

ចូរ​អាន​ ខ.៤-៦។  តើ​ ព្រះជាម្ចាស់​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​បះបោរ​របស់​អស់ទាំង​សាសន៍​យ៉ាង​ម៉េច?

ការ​ពន្យល់  ផ្នែក​ទី​ពីរ (ខ.៤-៦) ​គឺ​ជា​សំឡេង​របស់​ព្រះជាម្ចាស់។ បើ​សិន​ជា​កម្លាំង​នៃ​អស់​ទាំង​សាសន៍​បាន​ប្រឆាំង​នឹង​ខ្ញុំ​ នោះ​ខ្ញុំ​នឹង​មាន​ការ​ភ័យ​ខ្លាច។ ព្រះ​ជា​ម្ចាស់​គឺ​មិន​ភ័យ​ខ្លាច​ជាតិ​សាសន៍​ណា​មួយ​ទេ។  ផ្ទុយ​ទៅ​វិញ​ «ទ្រង់​នឹង​សើច ព្រះ​អម្ចាស់​ទ្រង់​នឹង​ចំអក​ឱ្យ​គេ​»។  «ព្រះ​ដែល​គង់នៅ​ស្ថានសួគ៌​» គឺ​ជា​រូបភាព​ស្ដី​អំពី​អំណាច​របស់​ព្រះជាម្ចាស់។  ស៊ីយ៉ូន​សំដៅ​លើ​ យេរូសាឡិម​ ដែល​ជា​កន្លែង​ស្តេច​យូដា​បាន​គ្រប់​គ្រង​ ដូច្នេះ ​អត្ថបទ​នេះ​និយាយ​អំពី​ស្តេច​យូដា។  ដូច្នេះ​ ​អស់ទាំង​សាសន៍​ចង់​បាន​សេរីភាព​ពី​អំណាច​របស់​ព្រះជាម្ចាស់​ ហើយ​ព្រះអង្គ​ឆ្លើយ​តប​ដោយ​តាំង​ស្តេច​របស់​អញ ​(ស្តេច​យូដា​) ដើម្បី​អោយ​ទ្រង់​នោះ​គ្រប់​គ្រង​លើ​អស់ទាំង​សាសន៍។  តើ​ស្តេច​យូដា​នេះ​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​បះបោរ​របស់​អស់​ទាំង​សាសន៍​យ៉ាង​ម៉េច?  ផ្នែក​ទី​បី       ​(ខ.៧-៩)នឹង​ឆ្លើយ​សំនួរ​នេះ។

ចូរ​អាន​ ខ.៧-៩។  តើ​ កូន​ព្រះជាម្ចាស់​នឹង​ទទួល​អ្វី (ខ.៨)?

តើ​ កូន​ព្រះជាម្ចាស់​នឹង​ធ្វើ​អ្វី (ខ.៩)?

ការ​ពន្យល់  ព្រះរាជ​បុត្រា​នឹង​ទទួល​ «អស់ទាំង​ចុង​ផែនដី​ទុកជា​កេរ្តិ៍​អាករ​»​ ដូច្នេះ ​ស្តេច​នេះ​មិន​គ្រាន់តែ​ជា​ស្តេច​នៃ​ជនជាតិ​យូដា​ប៉ុណ្ណោះ​ទេ លើស​ពី​នេះ​ទៅ​ទៀត​ ទ្រង់​ជា​ស្តេច​លើ​ទាំង​អស់។  អត្ថបទ​នេះ​បាន​រៀបរាប់​យ៉ាង​ច្បាស់​អំពី​ព្រះ​យេស៊ូវ​ដែល​ជា​ព្រះរាជ​បុត្រា​ (ខ.៧) ជា​ស្តេច​យូដា​និង​ស្តេច​លើ​ទាំង​អស់។  អត្ថបទ​នេះ​បង្ហាញ​ជាក់​ស្ដែង​ថា ព្រះរាជ​បុត្រា​នឹង​មិន​អនុញ្ញាត​ឱ្យ​លោកិយ​បះបោរ​ដោយ​គ្មាន​ការ​ដាក់​ទណ្ឌកម្ម​ទេ។ ផ្ទុយ​ទៅ​វិញ​ ទ្រង់​នឹង​បំផ្លាញ​អស់ទាំង​សាសន៍ ដែល​បះបោរ​ប្រឆាំង​នឹង​ព្រះជាម្ចាស់។  នេះ​ហើយ​ជា​ចម្លើយ​របស់​ព្រះជាម្ចាស់​ចំពោះ​ការ​បះបោរ​របស់​លោកិយ។  បើ​ព្រះរាជ​បុត្រា​នឹង​បំបាក់​បំបែក​មនុស្ស​លោក​ដោយ​ដំបង​ដែក ព្រមទាំង​បោក       ​កំទេច​គេ​ទៅ តើ​យើង​មាន​សេចក្ដី​សង្ឃឹម​ឬ​ទេ?  ផ្នែក​ទី​បួន​ (ខ.១០-១២) នឹង​ឆ្លើយ​សំនួរ​នេះ។

ចូរ​អាន​ខ.១០-១២។  តើ អត្ថបទ​នេះ​ជំរុញ​ចិត្ត​ពួក​មហាក្សត្រ​និង​លោកិយ​អោយ​ធ្វើ​អ្វី?

ការ​ពន្យល់ «​ថើប​ព្រះរាជ​បុត្រា​» គឺ​ជា​ការ​ថ្វាយ​បង្គំ។  នៅ​ដើម​ទំនុកដំកើង​នេះ​លោកិយ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះជាម្ចាស់​ហើយ​ព្រះអង្គ​នឹង​បំផ្លាញ​គេ (ខ.៩)។ ដូច្នេះ​ហើយ​គេ​ត្រូវ​លែង​បះបោរ​ ហើយ​ចុះ​ចូល​និង​បម្រើ​ព្រះអង្គ​វិញ ហើយ​យក​ព្រះរាជ​បុត្រា​ជា​ទី​ពឹង​ជ្រក (ខ.១២)។  នេះ​គឺ​ជា​ក្តី​សង្ឃឹម​តែ​មួយ​គត់​សំរាប់​ពិភព​លោក។

​ការ​អនុវត្ត  តើ​មាន​អ្វី​នឹង​កើត​ឡើង​ចំពោះ​មិត្ត​ភក្តិ​សាច់ញាតិ​និង​អ្នក​ជិតខាង​ដែល​បះបោរ​ប្រឆាំង​នឹង​ព្រះ?

យើង​គួរ​ធ្វើអ្វី​ដើម្បី​ដោះស្រាយ​គ្រោះថ្នាក់​នេះ?

នៅ​ក្នុង​២:៦-២១​ ហោរា​អេសាយ​សំដែង​យ៉ាង​ជាក់​ស្ដែង​អំពី​អំពើ​បាប​ពីរ​ដ៏​ធំ​របស់​មនុស្ស​គឺ ការ​ថ្វាយ​បង្គំ​រូប​ព្រះ​និង អំនួត។  នៅ​ក្នុង​ខ.២២ គាត់​បាន​ពន្យល់​អំពី​គ្រឹះ​នៃ​បាប​ទាំង​ពីរ​នេះ គឺ​យើង​ពឹង​ផ្អែក​លើ​មនុស្ស។  តើ​អ្នក​ពឹង​ផ្អែក​លើ​មនុស្ស ឬ​អ្វី​ដែល​យើង​ធ្វើ​ពី​ដៃ ឬ​រូប​ព្រះ​ ឬ​ប្រាក់​ ឬ​មាស?  ទាំង​អស់​នេះ​មិន​អាច​ជួយ​យើង​ «នៅ​ថ្ងៃ​នោះ​»​ទេ។

រំលឹក​ទ្បើង​វិញ តើ​យើង​បាន​រៀន​អ្វី​អំពី​ព្រះជាម្ចាស់​ចេញ​ពី ទំនុកដំកើង​?

តើ​យើង​បាន​រៀន​អ្វី​អំពី​មនុស្ស​លោក​ចេញ​ពី​ទំនុកដំកើង​?

ការ​អនុវត្ត​: តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្ត​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top