១ពេត្រុស ១:១៣-២:៣ 1 Peter 1:13-2:3

1 Pt. 1.13-2.3

១​ពេត្រុស​ ១:១៣:

សូម​អាន​ ១ពេត្រុស​ ១:១៣:៣ ទាំង​មូល​ទាំង​អស់​គ្នា។

សេចក្តី​ផ្តើម៖​ពេត្រុស​ចាប់​ផ្តើម​ក្នុង​បទ​គម្ពីរ​នេះ​ដោយ​ពាក្យ «​ដូច្នេះ…» ដែល​ជា​ការ​ហៅ​ឲ្យ​មាន​សកម្ម​ភាព​ ដែល​គាត់​ភ្ជាប់​យ៉ាង​ច្បាស់​លាស់​ពី​បរិបទ​នៃ​សេចក្តី​សង្គ្រោះ​ ដែល​គាត់​បាន​ពិភាក្សា​នៅក្នុង​ខ. ២ រហូត​ដល់​ខ. ១២។ ​ពេត្រុស​បាន​បរិយាយ​សេចក្តី​សង្គ្រោះ​នេះ​ដោយ​ឃ្លា​ជា​ច្រើន​ខុស​ៗ​គ្នា​ដូច​ជា ការ​ងារ​ញែក​ជា​បរិសុទ្ធ (១:២) តាម​សេចក្តី​មេត្តា​ករុណា​ដ៏​ធំ (១:៣) ដោយ​សារ​ព្រះ​យេស៊ូវ​បាន​រស់​ពី​សុគត​ទ្បើង​វិញ​ (១:៣) បង្កើត​ជា​ថ្មី (១:៣) មរដក​ដែល​មិន​ចេះ​ពុក​រលួយ (១:៤) សេចក្តី​ដែល​ពួក​ហោរា​និង​ពួក​ទេវ​តា​ចូល​ចិត្ត​ពិនិត្យ​មើល​ (១:១២)។

«ដូច្នេះ…..» ដោយ​សារ​គ្រីស្ទ​បរិស័ទ​មាន​សេចក្តី​សង្គ្រោះ​ដ៏​អស្ចារ្យ​បែប​នេះ​ ទើប​គាត់​ទទូច​ឲ្យ​ពួក​អ្នក​អាន​របស់​គាត់​ រស់​នៅ​ជា​ជីវិត​បរិសុទ្ធ​ និង​គោល​បំណង​ច្បាស់​លាស់​មួយ។

សូម​អាន​ខ.​១៣១៤ ទ្បើង​វិញ។ តើ​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះ​គ្រីស្ទ​មាន​សារៈ​សំខាន់​សំរាប់​គ្រីស្ទ​បរិស័ទ​យ៉ាង​ដូច​ម្តេច​ខ្លះ​?

តើ​អ្វី​ខ្លះ​ជា​ពាក្យ​បួន​ដែល​ពេត្រុស​ពិពណ៌នា​អំពី​ជីវិត​ដែល​មាន​ព្រះ​ ដែល​បី​នៅក្នុង​ខ. ១៤ ហើយ​មួយ​នៅក្នុង​ខ. ១៩?

១.                             ២.                            ៣.                                ៤.

សូម​អាន ខ. ១៥១៦, លេវី​វិន័យ ១១:៤៥​ និង​អេភេសូរ ២:១០​ ហើយ​ពិភាក្សា​សំនួរ​ខាង​ក្រោម។

តើ​មាន​អ្វី​ដែល​មិន​បរិសុទ្ធ​នៅក្នុង​ជីវិត​ដែល​អ្នក​ត្រូវ​ការ​ប្រែ​ចិត្ត​ដែរ​ឬ​ទេ?

សូម​អាន​ខ. ១៧។ពេត្រុស​ហៅ​ពួក​អ្នក​អាន​របស់​គាត់​ឲ្យ​មាន​ជីវិត​បរិសុទ្ធ​ពីព្រោះ​តែ​ព្រះវរបិតា​ទ្រង់​ធ្វើ​អ្វី?

សូម​អាន​ខ. ១៨១៩។ តើ​ព្រះ​វរបិតា​បាន​លោះ​គ្រីស្ទ​បរិស័ទ​ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍​ដោយសារ​អ្វី​?

សូម​អាន​ខ. ២០២១។ តើ​លក្ខណៈ​សម្បត្តិ​ទាំង​បី​របស់​ព្រះ​យេស៊ូវ​នៅក្នុង​ខ​ទាំង​នេះ​មាន​អ្វី​ខ្លះ?​

​១.                                           ២.                                     ៣.

ការ​ពន្យល់៖ ពេត្រុស​អះ​អាង​ដល់​ពួក​អ្នក​អាន​របស់​គាត់​ថា ​ការ​ងារ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ប្រោស​លោះ​ពួក​គេ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ​ ប៉ុន្តែ​ការ​ងារ​នេះ​ស្ថិត​ក្នុង​ផែន​ការណ៍​សង្គ្រោះ​របស់​ព្រះវរបិតា​ ដែល​មាន​តាំង​ពី​មុន​កំណើត​លោកិយ​មក​ម៉្លេះ។ ហើយ​លក្ខណៈ​សម្បត្តិ​ទាំង​បី​របស់​ព្រះ​យេស៊ូវ​នៅ​ទីនេះ​ គួរ​តែ​ជា​ភស្តុតាង​បញ្ជាក់​ថា ទ្រង់​គឺ​ជា​ព្រះ​រាជ​បុត្រា​ពិត​នៃ​ព្រះ ដែល​ត្រូវ​យាង​មក​តាម​បទ​គម្ពីរ​ ហើយ​ធានា​ថា សេចក្តី​សង្គ្រោះ​ដែល​ពួកគេ​កំពុង​មាន​គឺ​ពិត​ប្រាកដ ហើយ​ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​យ៉ាង​ណា ពួកគេ​គួរ​តែ​បន្ត​រស់​នៅ​ជា​ជីវិត​បរិសុទ្ធ​ និង​រង់​ចាំ​ដល់​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់​ ដើម្បី​ទទួល​បាន​សេចក្តី​សង្គ្រោះ​ដ៏​ពេញ​លេញ។ តើ​សេចក្តី​ពិត​ទាំង​នេះ​ជា​សេចក្តី​អំណរ​ដ៏​ធំ​យ៉ាង​ណា​ដល់​គ្រីស្ទ​បរិស័ទ​ទាំង​អស់​ទៅ​! ចុះ​អ្នក​វិញ​ តើ​អ្នក​មាន​អំណរ​និង​បន្ត​រស់​នៅ​សំរាប់​ការ​យាង​មក​វិញ​របស់​ទ្រង់​ដែរ​ទេ?​

សូម​អាន​ខ. ២២២៣។ ទាក់​ទង​នឹង​ការ​ដែល​ព្រះ​បង្កើត​យើង​ជា​ថ្មី ​ពេត្រុស​បាន​បរិយាយ​អំពី​ពាក្យ​បី​ តើ​ពាក្យ​ទាំង​បី​នោះ​មាន​អ្វី​ខ្លះ​?

​១.                                           ២.                                               ៣.

សូម​អាន​ខ. ២៤២៥ ហើយ​សូម​បំពេញ​ចន្លោះ​ខាង​ក្រោម​នេះ។

គ្រប់​ទាំង​មនុស្ស​ប្រៀប​ដូច​ជា              ហើយ​សិរីល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​                 ​ រី​ឯ​ធម្ម​តា​ស្មៅ​នោះ​តែង​តែ              ហើយ​ផ្កា​ក៏                តែ​ឯ​ព្រះបន្ទូល​នៃ​ព្រះ​អម្ចាស់                               ។

ការ​ពន្យល់​និង​អនុវត្ត៖​ពេត្រុស​បាន​ដក​ស្រង់​ខ​ទាំង​នេះ​ចេញ​ពី​អេសាយ​ ៤០:៦-៨ ដែល​បង្ហាញ​អំពី​គុណ​ភាព​ខុស​រវាង​ជីវិត​មនុស្ស​ដែល​មាន​បាប​និង​ព្រះ​បន្ទូល​របស់​ព្រះ។ ជីវិត​មនុ​ស្ស​ទាំង​អស់​នឹង​រលាយ​បាត់​ទៅ​ ប៉ុន្តែ​ព្រះ​បន្ទូល​នឹង​ជាប់​នៅ​អស់កល្ប​ជានិច្ច។ ព្រះ​បរិសុទ្ធ​ មាន​អំណាច​លើ​គ្រប់​ទាំង​អស់​ និង​គង់​នៅ​តាំង​ពី​អស់កល្ប​រហូត​អស់​កល្ប។ ​ព្រះ​បន្ទូល​របស់​ទ្រង់​ឆ្លុះ​ឲ្យ​ឃើញ​ពី​លក្ខណៈ​សម្បត្តិ​របស់​ទ្រង់។ ដូច្នេះ បើ​ទ្រង់​គង់​នៅ​ជា​និច្ច​ នោះ​ព្រះ​បន្ទូល​របស់​ទ្រង់​ក៏​គង់​នៅ​ជា​និច្ច​ដែរ។ ទ្រង់​ប្រើ​ព្រះ​បន្ទូល​បង្កើត​ ​ទំនាក់​ទំនង​ ជំនុំ​ជំរះ ​អត់​ទោស​ បង្កើត​ជាថ្មី និង​បំផ្លាញ។ លើស​ពី​នេះ ​ទ្រង់​ប្រើ​ព្រះ​បន្ទូល​ដ៏​ជាប់​នៅ​ជានិច្ច​របស់​ទ្រង់ ​ជា​ទឹក​ដោះ​សុទ្ធ​ខាង​ព្រលឹង​វិញ្ញាណ​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​ទ្រង់​នឹង​រាស្ត្រ​របស់​ទ្រង់​មាន​ការ​រីក​ចំរើន​ ហើយ​នោះ​គឺ​ជា​ព្រះ​គម្ពីរ​ដែល​គ្រីស្ទ​បរិស័ទ​កំពុង​មាន​នោះ​ហើយ។ ដូច្នេះ ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ​ តើ​យើង​គួរតែ​យក​ចិត្ត​ទុកដាក់​ជាមួយ​ព្រះ​គម្ពីរ​បែប​យ៉ាង​ណា​ទៅ​? ​

សូម​អាន ​២:៣។ ដើម្បី​ឲ្យ​គ្រីស្ទ​បរិស័ទ​បាន​រីក​ចំរើន​ទ្បើង​ដរាប​ដល់​បាន​សង្គ្រោះ ហើយ​ដើម្បី​ឲ្យ​ដឹង​ថា​ ព្រះ​អម្ចាស់​ទ្រង់​ល្អ​មែន តើ​ពេត្រុស​លើ​ក​ទឹក​ចិត្ត​ឲ្យ​គ្រីស្ទ​បរិស័ទ​ខិត​ខំ​ធ្វើ​អ្វី​?

តើ​អ្នក​ចង់​សង្វាត​រក​ទឹក​ដោះ​ខាង​ព្រលឹង​វិញ្ញាណ​ដែរ​ឬ​ទេ? តើ​អ្នក​គួរ​តែ​ផ្លាស់​ប្តូរ​អ្វី​នៅក្នុង​ជីវិត​ ប្រ​សិន​បើ​អ្នក​ចង់​សង្វាត​រក​ទឹក​ដោះ​ខាង​វិញ្ញាណ​នោះ​?​

រំលឹក​ទ្បើង​វិញ៖ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ចេញ​ពី​បទ​គម្ពីរ​ ១ពេត្រុស​ ១:១៣:៣ នេះ?

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top