១ពេត្រុស ២:៤–២៥
សូមអាន១ពេត្រុស ២:៤-២៥ ទាំងមូល។
សេចក្តីផ្តើម៖ ១:១-១២ ពេត្រុសបានបរិយាយអំពីសេចក្តីសង្គ្រោះ ដែលជាសេចក្តីសង្ឃឹម សេចក្តីអំណរ និងជាមរតកដែលមិនចេះពុករលួយ ដែលព្រះបានផ្តល់ឲ្យពួកអ្នកជឿតាមរយៈការងារដំណឹងល្អ។ ១:១៣-២៥ ពេត្រុសបន្តលើកទឹកចិត្តឲ្យគ្រីស្ទបរិស័ទរស់នៅជាជីវិតបរិសុទ្ធនៅចំពោះព្រះដ៏បរិសុទ្ធ រស់នៅជាជីវិតថ្មីដោយសារព្រះបន្ទូល ហើយលះបង់ចោលអស់ទាំងសេចក្តីអាក្រក់ទាំងប៉ុន្មាន។ ហើយពេត្រុសបន្តបង្រៀនពួកអ្នកអានរបស់គាត់នៅក្នុង២:៤-២៥ នេះថា៖
សូមអានខ. ៤-៨ ហើយឆ្លើយសំនួរខាងក្រោម។
តើអ្នកណា (ម្នាក់) គឺជាថ្មដ៏រស់នោះ? (ខ. ៤) ហើយពួកអ្នកណា (ច្រើននាក់) ដែលបានស្អាងទ្បើងជាថ្មដ៏រស់នោះ? (ខ. ៥)
ការពន្យល់៖ ពេត្រុសលើកទ្បើងអំពីគ្រឿងបូជាខាងព្រលឹងវិញ្ញាណនៅក្នុងខ. ៥។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពួកអ៊ីស្រាអែលត្រូវថ្វាយយញ្ញបូជាជាសត្វ ដើម្បីឲ្យព្រះបានសព្វព្រះទ័យអត់ទោសបាបរបស់ពួកគេ ប៉ុន្តែទង្វើរនេះត្រូវបានផ្លាស់ប្តូរដោយការយាងមករបស់ព្រះយេស៊ូវ ដែលទ្រង់បានថ្វាយរូបអង្គទ្រង់ជាយញ្ញបូជាឥតខ្ចោះដល់ព្រះរួចទៅហើយ។ ឥឡូវនេះយើងមិនត្រូវថ្វាយយញ្ញបូជាជាសត្វទាំងនោះទៀតទេ ប៉ុន្តែព្រះគម្ពីរសញ្ញាថ្មីនិយាយថា យើងត្រូវថ្វាយ «គ្រឿងបូជាខាងព្រលឹងវិញ្ញាណ» ទៅ ដល់ព្រះវិញ។
តើទស្សនៈរបស់ពួកអ្នកមិនជឿ និងទស្សនៈរបស់ព្រះចំពោះថ្មដ៏រស់នោះខុសគ្នាយ៉ាងដូចម្តេច? (ខ. ៦-៨)
ការពន្យល់៖ ពេត្រុសបានដកស្រង់ខ. ៦ ចេញពីអេសាយ ២៨:១៦ ខ. ៧ ចេញពីទំនុកដំកើង១១៨:២២ និងខ. ៨ ចេញពីអេសាយ ៨:១៤។
តើទស្សនៈរបស់អ្នកជឿនិងអ្នកមិនជឿចំពោះថ្មនោះខុសគ្នាដូចម្តេចខ្លះ? ហើយតើនៅពេលណាដែលអ្នកបានមើលឃើញអ្នកជឿនិងអ្នកមិនជឿដែលអ្នកបានស្គាល់មានទស្សនៈខុសគ្នា? ហើយទស្សនៈពួកគេខុសគ្នាយ៉ាងដូចម្តេចដែរ?
សូមអានខ. ៩-១០ ហើយចុះបញ្ជីពាក្យទាំងប្រាំសំរាប់គ្រីស្ទបរិស័ទ ហើយធ្វើការពន្យល់ពាក្យនីមួយៗដោយត្រួសៗ។
១. ២. ៣. ៤. ៥. សំនួរអនុវត្ត៖ តើសេចក្តីពិតនេះនៅក្នុងខទាំងនេះបានផ្លាស់ប្រែជីវិតរបស់អ្នកយ៉ាងដូចម្តេច? ក្នុងនាមជាមនុស្សដែលព្រះបានជ្រើសរើស តើយើងត្រូវរស់នៅក្នុងជីវិតដូចម្តេច?”
សូមអានខ. ១១-១២ ហើយឆ្លើយសំនួរខាងក្រោម។
តើពេត្រុសចាត់ទុកគ្រីស្ទបរិស័ទជាអ្វី? (ខ. ១១)
ការពន្យល់និងអនុវត្ត៖ ឃ្លានៅក្នុងខ.៥ ដែលពេត្រុសនិយាយថា «អ្នករាល់គ្នាក៏បានស្អាងទ្បើងដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងវិញ្ញាណ» គួរតែជាការលើកទឹកចិត្តដ៏ធំសំរាប់គ្រីស្ទបរិស័ទដែលពេត្រុសចាត់ទុកជា «ពួកប្រទេសក្រៅ និងអ្នកសំណាក់នៅ» នៅក្នុងខ.១១-១២ នេះ។ ប៉ុលបាននិយាយនៅក្នុង១កូរិនថូស ៣:១៦ និង៦:១៩ ថា គ្រីស្ទបរិស័ទនិងពួកជំនុំទាំងអស់គឺជាវិហាររបស់ព្រះ ដោយព្រោះព្រះវិញ្ញាណរបស់ព្រះគង់នៅជាមួយ។ តើអ្នកបានដឹងថា ជីវិតនិងរូបកាយរបស់អ្នកគឺជាវិហាររបស់ព្រះដែរឬទេ? ហើយតើមានអ្វីខ្លះនៅក្នុងផ្ទះជីវិតរបស់អ្នក ដែលអ្នកគួរតែសំអាតថ្វាយព្រះអម្ចាស់?
តើហេតុផលអ្វីដែលពេត្រុសទូន្មានឲ្យពួកគ្រីស្ទបរិស័ទជៀសចេញពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ហើយប្រព្រឹត្តដោយទៀងត្រង់វិញ? (ខ. ១២)
សូមអានខ. ១៣-១៧ ទ្បើងវិញហើយឆ្លើយនឹងសំនួរខាងក្រោម។
តើគ្រីស្ទបរិស័ទគួរតែចុះចូលចំពោះអ្វី ហើយអ្នកណា? (ខ. ១៣, ១៤)
តើច្បាប់និងអ្នកដឹកនាំទាំងនោះមានតួនាទីធ្វើអ្វីនៅក្នុងសង្គម? (ខ. ១៤)
សំនួរអនុវត្ត៖ ប្រសិនបើយើងត្រូវចុះចូលចំពោះច្បាប់និងពួកអ្នកដឹកនាំនៅក្នុងសង្គម នោះតើយើងត្រូវចុះចូលចំពោះព្រះដ៏ជាអ្នកបង្កើតច្បាប់និងគ្រប់គ្រងលើទាំងអស់យ៉ាងដូចម្តេចទៅ?
សូមចុះបញ្ជីសេចក្តីបង្គាប់បួនរបស់ពេត្រុសដល់គ្រីស្ទបរិស័ទនៅសតវត្សទី១។ (ខ. ១៧)
១. ២. ៣. ៤.
សូមអានខ. ១៨-២៥ ហើយឆ្លើយសំនួរខាងក្រោម។
តើការរងទុក្ខបែបណាដែលផ្គាប់ព្រះទ័យព្រះ? (ខ. ១៨-២០)
តើព្រះយេស៊ូវបានទុកគំរូនៃការទ្រាំទ្រការរងទុក្ខរបស់ទ្រង់យ៉ាងដូចម្តេច? (អេសាយ ៥៣) ហើយតើយើងគួរតែអនុវត្តគំរូនេះនៅជីវិតគ្រីស្ទបរិស័ទឬទេ? (ខ. ២១)
តើការរងទុក្ខរបស់ព្រះយេស៊ូវមានផលប្រយោជន៍អ្វីដល់យើង? (ខ. ២៤, ២៥) តើយើងគួរតែអរព្រះគុណយ៉ាងណាសំរាប់ការរងទុក្ខរបស់ទ្រង់នោះ?
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីខ្លះចេញពីបទគម្ពីរ ១ពេត្រុស ២:៤-២៥ នេះ?
Leave a Reply