និក្ខមនំ ១:៨-២២
សូមអាន និក្ខមនំ ១:៨-២២ ទាំងមូល។
ការរំលឹកឡើងវិញ៖ នៅក្នុងនិក្ខមនំ ១:១-៧ យើងបានរៀនថា និក្ខមនំជំពូក១ គឺជាស្ពានតភ្ជាប់ព្រឹត្តិការណ៍ ដែលបានចែងទុកនៅក្នុងកណ្ឌលោកុប្បត្ដិនិងរឿងរ៉ាវនិទានអំពីការប្រោសលោះនៅក្នុងប្រវត្តិសាស្ត្រព្រះគម្ពីរ។ នៅក្នុងលោកុប្បត្ដិ ព្រះជាម្ចាស់បានសន្យាដល់លោកអ័ប្រាហាំថា លោកនឹងមានកូនចៅជាច្រើនរាប់មិនអស់ ហើយថា ពួកគេនឹងទទួលទឹកដីកាណានជាមត៌ក។ ខ.១-៥ បានសង្ខេបស្ថានភាពនៅទីបញ្ចប់នៃកណ្ឌលោកុប្បត្ដិ គឺកូនរបស់យ៉ាកុបរស់នៅអេស៊ីព្ទ ហើយ ខ.៦-៧ បានសង្ខេបប្រវត្តិសាស្ត្ររវាងសម័យយ៉ូសែប (ចុងកណ្ឌលោកុប្បត្ដិ) និងសម័យម៉ូសេ។ រឿងរ៉ាវនៅក្នុងកណ្ឌនិក្ខមនំគឺជាការរំលឹកមួយថា រឿងអំពីការសន្យារបស់ព្រះនៅក្នុងលោកុប្បត្ដិនេះត្រូវបានបន្តហើយបំពេញសំរេចនៅក្នុងព្រឹត្តិការណ៍ ដែលបានកើតមានឡើងនៅក្នុងកណ្ឌនិក្ខមនំ។
ចូរអាន ១:៨-១១ ទ្បើងវិញ។
តើ ហេតុអ្វីបានជាគេបានដាក់ឱ្យមាននាយដំរួត សំរាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែល?
ចូរអាន ខ.១២-១៤។ តើ យុទ្ធសាស្ត្ររបស់ផារ៉ោនបានសម្រេចគោលបំណងឬទេ?
ការពន្យល់៖ ទោះបីជាផារ៉ោនសង្កត់សង្កិនជនជាតិអ៊ីស្រាអែលក៏ដោយ ក៏ផារ៉ោនមិនអាចកាត់បន្ថយចំនួនប្រជាជនរបស់ពួកគេ ដោយសារតែព្រះបានសន្យាថា ពួកគេនឹងត្រូវបានមនុស្សជាច្រើន (លោកុប្បត្ដិ ១២:២, ១៥:៥, ២២:១៧, ២៦:៤, ៤៦:៣)។ គម្រោងរបស់មនុស្សមិនអាចបំផ្លាញផែនការរបស់ព្រះជាម្ចាស់បានឡើយ!
ចូរអាន ខ.១៥-១៦។ តើ យុទ្ធសាស្ត្រថ្មីរបស់ស្តេចស្រុកអេស៊ីព្ទគឺជាអ្វី?
ចូរអាន ខ.១៧-១៩។ តើ យុទ្ធសាស្ត្រថ្មីរបស់ស្តេចស្រុកអេស៊ីព្ទគឺជាអ្វី?
ហេតុអ្វីបានជាពួកឆ្មបមិនស្ដាប់តាមបង្គាប់របស់ស្តេចស្រុកអេស៊ីព្ទ?
ការពន្យល់និងការអនុវត្ត៖ ទោះបីជាផារ៉ោនជាស្តេចមានអនុភាពហើយឆ្មបគួរខ្លាចគាត់ក៏ដោយ ក៏ពួកគេបានប្រព្រឹត្តត្រឹមត្រូវដែរ ពីព្រោះពួកគេកោតខ្លាចដល់ព្រះជាម្ចាស់ខ្លាំងជាង។ គោលការណ៍មួយដ៏សំខាន់នៅក្នុងព្រះគម្ពីរគឺ យើងត្រូវកោតខ្លាចដល់ព្រះជាម្ចាស់ជាជាងមនុស្ស (ម៉ាថាយ ១០:២៨)។ តើ គំរូរបស់ពួកឆ្មបបានលើកទឹកចិត្តអ្នកយ៉ាងដូចម្ដេច?
ចូរអាន ខ.២០-២២។
តើ ព្រះបានធ្វើអ្វីសម្រាប់ឆ្មប?
តើ ផារ៉ោនបានបញ្ជាដល់ប្រជាជនអេស៊ីព្ទទាំងអស់អោយធ្វើអ្វី?
ការពន្យល់៖ ប្រធានបទដ៏សំខាន់មួយក្នុងកណ្ឌនិក្ខមនំគឺជាការប្រឈមមុខគ្នារវាងព្រះនិងស្ដេចផារ៉ោន។ យើងមើលឃើញការប្រឈមមុខគ្នានេះរួចទៅហើយ ខណៈដែលផារ៉ោនបានព្យាយាមដើម្បីកាត់បន្ថយចំនួនប្រជាជនរបស់ប្រទេសអ៊ីស្រាអែល ប៉ុន្តែគម្រោងរបស់ផារ៉ោនមិនមានប្រសិទ្ធិភាពទេ ពីព្រោះផែនការរបស់ព្រះគឺដើម្បីបង្កើនចំនួនប្រជាជនអ៊ីស្រាអែល។ គ្រោងការណ៍របស់មនុស្សដែលប្រឆាំងនឹងព្រះនឹងតែងតែបរាជ័យជានិច្ច។ ឧទាហរណ៍ល្អបំផុតដែលបង្ហាញគោលការណ៍នេះគឺ ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីអំពីព្រះជាម្ចាស់ចេញពី និក្ខមនំ ១:៨-២២?
ការអនុវត្ត: តាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តយ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
Leave a Reply