1 Pt. 3.8-22 download
ការរងទុក្ខដោយព្រោះធ្វើការល្អ
រំលឹក៖ នៅក្នុង៣:១-៧ ពេត្រុសបានបង្រៀនឲ្យប្រពន្ធចុះចូលចំពោះប្តីខ្លួនឲ្យគេបានងាកបែររកព្រះអម្ចាស់ ដោយកិរិយាល្អនៅក្នុងព្រះអម្ចាស់។ ហើយប្តីក៏ត្រូវស្រឡាញ់ និងរាប់អានប្រពន្ធរបស់ខ្លួន ដូចជាអ្នកគ្រងព្រះគុណនៃជីវិតជាមួយគ្នាផងដែរ។
សូមអាន ១ពេត្រុស ៣:៨–២២ ទាំងមូល។
សូមអានខ.៨–៩ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។
តើសាវកពេត្រុសបង្រៀនឲ្យគ្រីស្ទបរិស័ទប្រព្រឹត្តចំពោះបងប្អូនរបស់ខ្លួន(អ្នកជឿ) ដោយរបៀបណា?
ចូរផ្តល់អត្ថន័យត្រួសៗលើពាក្យថា មានគំនិតតែមួយ មានចិត្តអាណិតអាសូរ ស្រលាញ់គ្នាជាបងប្អូន មានចិត្តទន់សន្តោស សុភាព និងមិនប្រមាថ។ ហើយតើអស់អ្នកដែលប្រព្រឹត្តការទាំងនេះនឹងបានទទួលអ្វី?
ការពន្យល់ និងអនុវត្ត៖ ការប្រព្រឹត្តទាំងអស់ខាងលើនេះអាចកើតមានទ្បើង លុះត្រាតែយើងជឿលើព្រះយេស៊ូវ គ្រីស្ទ និងមានគំនិតដូចជាទ្រង់ប៉ុណ្ណោះ។ សាវកប៉ុលក៏បង្រៀនឲ្យគ្រីស្ទបរិស័ទគិតដូចជាព្រះគ្រីស្ទផងដែរ (ភីលីព ២:៥) ព្រោះបើកាលណាយើងគិតដូចជាទ្រង់ នោះយើងអាចមានគំនិតតែមួយ មានចិត្តអាណិតអាសូរ ចិត្តសុភាព និងមិនស្នងការអាក្រក់នឹងការអាក្រក់ឡើយ។ អំពើល្អទាំងឡាយ ដែលមិនយកព្រះគ្រីស្ទជាគោល នោះ មិនមែនជាអំពើល្អពិតប្រាកដឡើយ។ ចូរគិតពីពួកជំនុំរបស់អ្នក។ តើសមាជិកនិងអ្នកដឹកនាំទាំងអស់នៅក្នុងពួកជំនុំរបស់អ្នកមានគំនិតតែមួយ និងសេចក្តីស្រលាញ់គ្នាទៅវិញទៅមកដែរទេ? តើអំពើល្អទាំងប៉ុន្មានរបស់ពួកជំនុំរបស់អ្នកកំពុងយកអ្វីជាគោល?
សូមអានខ.១០–១៤ ទ្បើងវិញ ហើយសរសេរចុះការបីយ៉ាង ដែលគ្រីស្ទបរិស័ទគួរតែធ្វើ ដើម្បីឃើញគ្រាល្អ។ (ខ.១០-១១)
១. ២. ៣.
ប្រសិនយើងរងទុក្ខដោយព្រោះការល្អនោះ តើយើងគួរតែឆ្លើយតបយ៉ាងដូចម្តេច? (ខ.១៤)
សូមអានខ.១៥–១៧ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។
តើការបីយ៉ាងដែលគ្រីស្ទបរិស័ទគួរតែធ្វើនៅក្នុងខ. ១៥ គឺជាអ្វី?
តើការរងទុក្ខដោយសារកិរិយាល្អនៅក្នុងព្រះគ្រីស្ទនាំឲ្យយើងមានឱកាសធ្វើអ្វី ហើយអស់អ្នកដែលធ្វើទុក្ខដល់យើងនឹងបានអ្វី? (ខ.១៥-១៦)
សូមអានខ.១៨–២២ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។
ការពន្យល់ និងអនុវត្ត៖ សាវកពេត្រុសលើកគំរូអំពីការរងទុក្ខរបស់ព្រះយេស៊ូវមកពន្យល់នៅទីនេះ។ ការរងទុក្ខនោះគឺជាការរងទុក្ខរហូតដល់បង់ព្រះជន្មរបស់ទ្រង់ផ្ទាល់។ អេសាយ ៥៣ និងកណ្ឌដំណឹងល្អ បានពិពណ៌នាអំពីទំហំដ៏ធំធេងនៃការរងទុក្ខនេះផងដែរ។ ទ្រង់នៅតែអត់ធ្មត់ និងបំពេញតាមព្រះហឫទ័យរបស់ព្រះវរបិតា គឺដើម្បីប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នកណាដែលជឿដល់ទ្រង់។
តើនៅក្នុងជីវិតជាគ្រីស្ទបរិស័ទរបស់អ្នក ឬនៅក្នុងជីវិតបំរើដំណឹងល្អនៃព្រះគ្រីស្ទរបស់អ្នក មានដែលទទួលការរងទុក្ខដែរឬទេ?
តើយើងអាចបន្តការអត់ធ្មត់នៅក្នុងការរងទុក្ខរបស់យើង ដោយព្រោះយើងបំរើដំណឹងល្អនៃព្រះគ្រីស្ទដែរឬទេ?
លោកណូអេបានអត់ធ្មត់និងស្តាប់បង្គាប់ព្រះក្នុងការធ្វើទូក។ តើមានមនុស្សប៉ុន្មាននាក់ដែលបានសង្គ្រោះនៅក្នុងទូកនោះ?
ហើយតើអ្នកមានមើលឃើញថា សេចក្តីជំនឿនិងការអត់ធ្មត់របស់ពួកគេនាំអោយពួកគេបានសង្គ្រោះដែរឬទេ?
តើទឹកជំនាន់ណូអេជាគំរូអំពីអ្វី? តើអ្នកណាជាអ្នកសង្គ្រោះយើងរាល់គ្នា? (ខ.២១)
ចូរពិពណ៌នាអំពីឋានៈរបស់ព្រះយេស៊ូវនៅស្ថានសួគ៌។ (ខ.២២)
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីខ្លះចេញពី១ពេត្រុស ៣:៨-២២ នេះ?
Leave a Reply