ពាក្យលំនាំ៖ អេម៉ុស Introduction to Amos

Amos Intro pdf download

អេម៉ុស​ Amos

ហោរា​អេម៉ុស​គឺ​ជា​អ្នកគង្វាល​ម្នាក់​មក​ពី​អាណាចក្រ​ខាង​ត្បូង​(យូដា)។ ​ហោរា​អេម៉ុស​មក​ពី​អាណាចក្រ​ខាង​ត្បូង ប៉ុន្តែ​គាត់​បាន​ប្រកាស​ព្រះ​រាជសារ​នៅក្នុង​អាណាចក្រ​ខាង​ជើង ​(អ៊ីស្រាអែល​)។ ​ជំពូក​៧បាន​ចែង​ថា​ ​សង្ឃ​នៅ​ត្រង់​បេត-អែល​ចាត់​ទុក​ហោរា​អេម៉ុស​ជា​ជន​ក្បត់​ជាតិ​ ហើយ​ប្រាប់​គាត់​អោយ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ប៉ុន្តែ​ហោរា​អេម៉ុស​ពន្យល់​ថា គាត់​មិន​ដែល​រំពឹង​ចង់​ធ្វើ​ជា​ហោរា​ទេ តែ​ព្រះ​បាន​ហៅ​គាត់ ហើយ​បាន​ប្រទាន​ព្រះ​រាជសារ​របស់​ទ្រង់​ដល់​គាត់ ​ដើម្បី​ប្រកាស​ដល់​អ៊ីស្រាអែល។​

​ហោរា​អេម៉ុស​បាន​ប្រកាស​ថា ព្រះ​គឺ​ជា​ចៅក្រម​នៃ​ជាតិ​សាសន៍​ទាំង​អស់ រួម​ទាំង​អ៊ីស្រាអែល​ផង​ដែរ ប៉ុន្តែ​ទំនាក់​ទំនង​ពិសេស​ ដែល​ព្រះ​មាន​ជាមួយ​នឹង​អ៊ីស្រាអែល មិន​មាន​ន័យ​ថា អ៊ីស្រាអែល​នឹង​មិន​ប្រឈម​ចំពោះ​ការ​វិនិច្ឆ័យ​របស់​ព្រះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ​ព្រះ​នឹង​វិនិច្ឆ័យ​អ៊ីស្រាអែល​ដោយ​ខ្នាត​គំរូ​ខ្ពស់​បំផុត។​

កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​អេម៉ុស​ Historical background to Amos

​ហោរា​អេម៉ុស​បាន​ប្រកាស​ព្រះ​រាជសារ​បន្ទាប់​ពី​អ៊ីស្រាអែល​ត្រូវ​បែង​ចែក​ជា​ពីរ​ គឺ​អាណាចក្រ​ខាង​ជើង ហៅថា អ៊ីស្រាអែល និង​អាណាចក្រ​ខាង​ត្បូង​ ហៅ​ថា ​យូដា​ នៅក្នុង​កំឡុង​ឆ្នាំ​៧៦០​មុន​គ.ស។ ​ហោរា​អេម៉ុស​បាន​ប្រកាស​ព្រះ​រាជសារ​ដល់​សង្គម​មួយ ដែល​មាន​ភាព​ចម្រុង​ចម្រើន​និង​កាន់​តាម​សាសនា។ ​អ៊ីស្រាអែល​មាន​ភាព​សំបូរ​សប្បាយ​ក្នុង​កំឡុង​ការ​គ្រប់គ្រង​របស់​ស្តេច​យេរ៉ូបោម​ទី​២ ប៉ុន្តែ ​សាសនា​របស់​ពួកគេ​បាន​ត្រលប់​ជា​ឥត​ប្រយោជន៍​ទេ ពីព្រោះ​ពួក​គេ​បាន​ព្រងើយ​កន្តើយ​ចំពោះ​ក្រិត្យវិន័យ​របស់​ព្រះ។ នៅ​ក្នុង​ស្ថានភាព​នោះ ​ហោរា​អេម៉ុស​បាន​ប្រកាស​ព្រះ​រាជសារ​របស់​ព្រះ​ប្រឆាំង​នឹង​សង្គម​ ព្រម​ទាំង​សាសនា​នៅក្នុង​អ៊ីស្រាអែល​ គឺ​គាត់​បាន​ព្រមាន​ប្រជាជន​អ៊ីស្រាអែល​ថា ពួក​គេ​មាន​ទោស​ហើយ​ ព្រោះ​ព្រះ​មិន​គាប់​ព្រះ​ទ័យ​ចំពោះ​ការ​ថ្វាយ​បង្គំ​របស់​ពួកគេ​ទេ (៥:២១) សេចក្តី​លោភលន់​របស់​ពួកគេ​កំពុង​បំផ្លាញ​សង្គម ហើយ​ពួកគេ​មិន​ការ​ពារ​អ្នក​ក្រីក្រ​និង​អ្នក​ទន់​ខ្សោយ​ទេ (២:៦-៧)។ ​ពួក​គេ​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ។  ហោរា​អេម៉ុស​ក៏​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​ទាស់​នឹង​អំពើ​បាប​របស់​យូដា​ផង​ដែរ។​

គម្រោង Outline

​ព្រះ​នឹង​វិនិច្ឆ័យ​ជាតិ​សាសន៍​ជុំ​វិញ (::)

ព្រះ​នឹង​វិនិច្ឆ័យ​អ៊ីស្រាអែល ដែល​ជា​រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ (::១៤)

និមិត្ត​អំពី​សេចក្តី​វិនាស​ និង​ព្រះ​បន្ទូល​នៃ​សេចក្តី​សង្ឃឹម​ (::១៥)

 របៀប​អាន​កណ្ឌ​អេម៉ុស​ ​How to read Amos

ដើម្បី​ឲ្យ​យល់​និង​អនុវត្ត​កណ្ឌ​អេម៉ុស​អោយ​បាន​ត្រឹម​ត្រូវ សំខាន់​យើង​ត្រូវ​យល់​កណ្ឌ​នេះ​នៅ​ក្នុង​បរិបទ​ដើម​របស់​វា​នៅក្នុង​ប្រវត្តិសាស្ត្រ​ និង​នៅក្នុង​បរិបទ​នៃ​ព្រះ​គម្ពីរ​ទាំង​មូល។ ដើម្បី​យល់​បែប​នេះ​បាន យើង​ត្រូវ​ឆ្លើយ​នឹង​សំនួរ​ប្រាំ​មួយ​ដូច​ខាង​ក្រោម។

  • ១. តើ​កណ្ឌ​អេម៉ុស​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?
  • ២. តើ​គោល​បំណង​របស់​កណ្ឌ​អេម៉ុស​សំរាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?
  • ៣. តើ​កណ្ឌ​អេម៉ុស​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?
  • ៤. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះជាម្ចាស់?
  • ៥. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?
  • ៦. តើ​កណ្ឌ​នេះ​អនុវត្ត​មក​កាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្តេច?

១. តើ​កណ្ឌ​អេម៉ុស​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

ព្រះ​គម្ពីរ​គឺ​មាន​សាច់​រឿង​ធំ​មួយ​ ដែល​ពន្យល់​អំពី​ផែនការ​របស់​ព្រះ​ចាប់​តាំង​ពី​ការ​បង្កបង្កើត​រហូត​ដល់​ការ​បង្ក​បង្កើត​ជា​ថ្មី។ ដំបូង​ទ្រង់​បាន​បង្កើត​គ្រប់​សព្វ​យ៉ាង​ល្អ ដោយ​មាន​អ័ដាម​និង​អេវ៉ា​នៅក្នុង​សួន​ច្បារ​អេដែន។ ពួកគេ​គឺជា​រាស្ត្រ​របស់​ព្រះ​ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ក្នុង​ព្រះ​ពរ​របស់​ព្រះ។ នេះ​គឺ​ជា​គោល​ដៅ​របស់​ព្រះ​សំរាប់​ការ​បង្ក​បង្កើត។ ពួក​គេ​មិនបាន​ស្តាប់​បង្គាប់​ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សួនច្បារ ដែល​ជា​ទី​បរិសុទ្ធ​របស់​ព្រះ។ ព្រះគម្ពីរ​និយាយ​អំពី​ផែនការ​របស់​ព្រះ​ ក្នុង​ការ​សង្គ្រោះ​មនុស្ស​ចេញ​ពី​លទ្ធផល​នៃ​ការ​បះ​បោរ​នេះ ហើយ​ស្ដារ​នគរ​របស់​ទ្រង់​ឡើង​វិញ​ ដែល​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះពរ​របស់​ព្រះ។ ដូច្នេះ ព្រះ​បាន​ជ្រើស​រើស​អ័ប្រាហាំ ហើយ​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​អោយ​គាត់​ក្លាយ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ ហើយ​ពួកគេ​នឹង​ទទួល​បាន​ទឹក​ដី​សន្យា។ តាម​រយៈ​ពូជពង្ស​របស់​អ័ប្រាហាំ ព្រះ​នឹង​ប្រទាន​ពរ​ដល់​លោកិយ (លោកុប្បត្ដិ​ ១២:៣)។ ពួកគេ​ត្រូវ​តែ​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះ​ពរ​របស់​ព្រះ ។ ​ ទ្រង់​នឹង​គង់​ក្នុង​ចំណោម​ពួកគេ ដូច្នេះ​អ៊ីស្រាអែល​នៅក្នុង​ទឹក​ដី​សន្យា​គឺ​អេដែន​ថ្មី ដែល​ជា​ទី​បរិសុទ្ធ​ថ្មី (សូម​មើល លោកុប្បត្ដិ​ ១៣:១០)។  ព្រះ​បាន​មាន​បន្ទូល​នៅក្នុង​និក្ខមនំ ១៩:៤-៦ ថា ​ទ្រង់​បាន​ជ្រើស​រើស​អ៊ីស្រាអែល​ធ្វើ​ជា​រាស្ត្រ​ពិសេស​របស់​ទ្រង់ ហើយ​ក្នុង​ចោទិយកថា ៤ ចែង​ថា ​ពួកគេ​ត្រូវ​ធ្វើ​ជា​ពន្លឺ​ដល់​ជាតិសាសន៍​ដទៃ​ទាំង​អស់។ ​ចោទិយកថា ២៨ ប្រកាស​បណ្តាសា​របស់​សម្ព័ន្ធ​មេត្រី​ថា បើសិន​អ៊ីស្រាអែល​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ និង​មិន​ធ្វើ​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​ចំពោះ​ខ្លួន​ទេ នោះ​ព្រះ​នឹង​បញ្ជូន​ពួកគេ​ចេញ​ពី​ទឹក​ដី។  នៅក្នុង​២សាំយូអែល ៧ ​ព្រះ​បាន​មាន​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ ជា​មួយ​នឹង​ស្តេច​ដាវីឌ​ថា ពូជពង្ស​មួយ​របស់​ស្តេច​ដាវីឌ​នឹង​សោយរាជ្យ​នៅ​លើ​បល្ល័ង្ក​ជា​រៀង​រហូត។​ ទ្រង់​ក៏​បាន​សន្យា​ផង​ដែរ​ថា ​ពូជ​ពង្ស​របស់​ស្តេច​ដាវីឌ​នឹង​សាង​សង់​ព្រះវិហារ​របស់​ព្រះ​នៅក្នុង​យេរូសាឡិម។​  មុន​ដំបូង​សេចក្តី​សន្យា​នេះ​ត្រូវ​បាន​បំពេញ​សំរេច​ជា​ដំបូង​តាម​រយៈ​ស្តេច​សាឡូម៉ូន ដែល​បាន​សាង​សង់​ព្រះ​វិហារ។ បន្ទាប់​ពី​ស្តេច​សាឡូម៉ូន​មក នគរ​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ផ្នែក គឺ​នគរ​ខាង​ជើង​ហៅ​ថា អ៊ីស្រាអែល ហើយ​នគរ​ខាង​ត្បូង​ហៅ​ថា យូដា ដែល​មាន​ក្រុង​យេរូសាឡិម​ជា​រាជធានី។ ​

ចំនុច​ត្រង់​នេះ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​យល់​អំពី​កណ្ឌ​អេម៉ុស។  ​ហោរា​អេម៉ុស​បាន​ប្រកាស​ថា ​អ៊ីស្រាអែល​មិន​បាន​ធ្វើ​តាម​ការ​ត្រាស់​ហៅ​របស់​ខ្លួន ក្នុង​ការ​ធ្វើ​ជា​ជាតិ​សាសន៍​បរិសុទ្ធ និង​ជា​ពន្លឺ​ដល់​ជាតិសាសន៍​ដទៃ​ទាំង​អស់​ទេ​ ហើយ​ព្រះ​ពិត​ជា​នឹង​ដាក់​ការ​ជំនុំជំរះ​លើ​ពួកគេ ហើយ​និង​បញ្ជូន​ពួកគេ​ចេញ​ពី​ទឹក​ដី។ ដូច្នេះ ​ការ​ជំនុំជំរះ​ ដែល​ព្រះ​បាន​ប្រកាស​តាមរយៈ​ហោរា​អេម៉ុស​ ត្រូវ​បាន​ព្រមាន​រួច​ហើយ​នៅក្នុង​កណ្ឌ​ចោទិយកថា។ ​ការ​ព្រមាន​ពី​សម័យ​មុន​ទាំង​នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​ប្រកាស​របស់​ហោរា​អេម៉ុស។

២. តើ​គោល​បំណង​របស់​កណ្ឌ​អេម៉ុស​សំរាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

ហោរា​អេម៉ុស​បាន​ទទួល​ព្រះ​រាជសារ​មួយ ​សម្រាប់​ប្រជា​រាស្រ្ត​របស់​ព្រះ ​ដែល​រស់​នៅ​មុន​ពេល​ការ​និរទេស​គឺ​ថា ​ព្រះ​ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​ចំពោះ​ការ​ថ្វាយ​បង្គំ​របស់​ពួកគេ​ទេ ពោល​គឺ​ពួកគេ​គួរ​តែ​ប្រែចិត្ត។ ​ អេម៉ុស​បាន​ព្រមាន​គេ​ថា បើសិន​ពួកគេ​មិន​ប្រែ​ចិត្ត​ទេ នោះ​ពួកគេ​នឹង​ប្រឈម​មុខ​នឹង​ការ​វិនិច្ឆ័យ​ បន្ទាប់​មក គាត់​បាន​ប្រកាស​ថា ការ​វិនិច្ឆ័យ​របស់​ព្រះ​នឹង​មក​ជា​ពិត។ ឃ្លា​ដែល​ពិពណ៌នា​អំពី​ការ​ជំនុំជំរះ​នេះ​គឺ «ថ្ងៃ​របស់​ព្រះអម្ចាស់» និង «ថ្ងៃ​នោះ» ដែល​សំដៅ​ទៅ​លើ​ថ្ងៃ​របស់​ព្រះអម្ចាស់​ (២:១៦; ៨:៣,៩-១៣; ៥:១៨-២០)។  ​គាត់​ក៏​បាន​ប្រាប់​ផង​ដែរ​ថា អនាគត​គេ​នឹង​ពោរ​ពេញ​ដោយ​សេចក្ដី​សង្ឃឹម ​ពីព្រោះ​ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​ពួក​គេ​នៅ​«ថ្ងៃ​នោះ» ផង​ដែរ (៩:១១)។

៣. តើ​កណ្ឌ​អេម៉ុស​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត ​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

​មាន​របៀប​ខ្លះ​ដែល​កណ្ឌ​អេម៉ុស​ទាក់​ទំនង​នឹង​កណ្ឌ​ផ្សេងៗ ដែល​មាន​បន្ទាប់​ពី​វា។

​ទំនាយ​អំពី​ការ​វិនាស​និង​ការ​និរទេស​សំរាប់​អ៊ីស្រាអែល​ត្រូវ​បាន​បំពេញ​សំរេច​នៅ​ពីរ​បី​ទសវត្ស​ក្រោយ​មក។ ​ទំនាយ​អំពី​ការ​ស្តា​ឡើង​វិញ​នៅក្នុង​ ៩:១១-១៥ ​ជា​ដំបូង​ត្រូវ​បាន​បំពេញ​សម្រេច​នៅពេល​ជនជាតិ​អ៊ីស្រាអែល​បាន​វិល​ត្រឡប់​មក​ពី​ការ​និរទេស​វិញ ប៉ុន្តែ​ជា​ចុង​ក្រោយ​ចង្អុល​ទៅកាន់​សម្ព័ន្ធមេត្រី​ថ្មី​តាមរយៈ​ព្រះយេស៊ូវ ​ជា​ពេល​មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​នឹង​មក​ឯ​ព្រះ​ (អេម៉ុស ៩:១២)។ ​ការ​ដក​ស្រង់​របស់​ព្រះគម្ពីរ​សញ្ញា​ថ្មី​ចេញ​ពី​កណ្ឌ​អេម៉ុស​សំដៅ​ទៅ​លើ​ ទាំង​ជន​ជាតិ​អ៊ីស្រាអែល​ និង​ពួក​សាសន៍​ដទៃ។ ​នៅពេល​ស្ទេផាន​បាន​ដក​ស្រង់​សំដី​របស់​ហោរា​អេម៉ុស​នៅក្នុង​កិច្ចការ ៧ ​គាត់​ប្រើ​ពាក្យ​សំដី​របស់​អេម៉ុស​និយាយ​ទៅ​កាន់​អ៊ីស្រាអែល។ នៅក្នុង​កិច្ចការ ១៥:១៦-១៧ សំដៅ​ទៅលើ​កណ្ឌ​អេម៉ុស​នៅក្នុង​របៀប​មួយ ដែល​បង្ហាញ​ថា កណ្ឌ​អេម៉ុស​បាន​មាន​ព្រះ​រាជសារ​មួយ​ទៅ​កាន់​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ (​ពួក​សាសន៍​ដទៃ​)។​ ដូច្នេះ ​កណ្ឌ​អេម៉ុស​មាន​សារ​ ដែល​ត្រូវ​ប្រកាស​មក​ដល់​ទាំង​អ៊ីស្រាអែល​និង​លោកិយ​ទាំង​មូល​ផង​ដែរ។

ការ​លើក​ទីលំនៅ​របស់​ដាវីឌ​ឡើង​វិញ​ (៩:១១) ​ជា​ចុង​ក្រោយ​ត្រូវ​បាន​បំពេញ​សំរេច​ដោយ​ព្រះ​យេស៊ូវ​ ដែល​ជា​ពូជពង្ស​របស់​ស្តេច​ដាវីឌ​ ដែល​គ្រប់គ្រង​លើ​បល្ល័ង្ក​របស់​ដាវីឌ​ជា​រៀង​រហូត។​

៤. តើ​កណ្ឌ​អេសាយ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះ?

​តាម​ការ​រៀប​រាប់​ខាង​លើ​នេះ​ យើង​មើល​ឃើញ​ថា កណ្ឌ​អេម៉ុស​បង្រៀន​ថា៖

  • ព្រះ​ទ្រង់​បរិសុទ្ធ និង​ទត​ឃើញ​គ្រប់​ទាំង​អស់ ហើយ​ដាក់​ទណ្ឌកម្ម​ចំពោះ​អំពើ​បាប។
  • ទ្រង់​គ្រប់​គ្រង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​ដោយ​ព្រះ​បន្ទូល​របស់​ទ្រង់។ ទំនាយ​របស់​អេម៉ុស​បាន​កើត​ឡើង​បន្ទាប់​មក។
  • ដោយ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ ព្រះ​បាន​បញ្ជូន​ពួក​ហោរា​របស់​ទ្រង់​មក​ឯ​រាស្ត្រ​របស់​ទ្រង់ ដើម្បី​ប្រាប់​ពួកគេ​អោយ​ប្រែចិត្ត។ ដូច​គ្នា​ផង​ដែរ សព្វថ្ងៃ​នេះ​ ដោយ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ ព្រះ​បញ្ជូន​គ្រីស្ទ​បរិស័ទ​ទៅ​ក្នុង​លោកិយ​ ដើម្បី​ប្រកាស​ដំណឹងល្អ​អោយ​មនុស្ស​បាន​ជឿ​លើ​ព្រះយេស៊ូវ និង​ងាក​បែរ​មក​រក​ទ្រង់​វិញ។
  • ព្រះ​ទ្រង់​ស្មោះ​ត្រង់​ចំពោះ​សេចក្តី​សន្យា​របស់​ទ្រង់។
  • ចង់​អោយ​មនុស្ស​ស្តាប់​បង្គាប់​ព្រះបន្ទូល​របស់​ទ្រង់ មិន​មែន​គ្រាន់​តែ​ថ្វាយ​ដង្វាយ​នោះ​ទេ។
  • ព្រះ​យក​ព្រះ​ទ័យ​ទុក​ដាក់​លើ​គ្រប់​ផ្នែក​ទាំង​អស់​នៅក្នុង​សង្គម​ហើយ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​សេចក្ដី​យុត្តិធម៌។
  • ព្រះ​មាន​សេចក្តី​មេត្តា​ករុណា។ ​ទោះ​បី​ជា ​រាស្ត្រ​របស់​ទ្រង់​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ​ក្តី ក៏​ទ្រង់​នៅ​តែ​សំដែង​សេចក្ដី​មេត្តា​ករុណា​ហើយ​សន្យា​ថា នៅ​ពេល​អនាគត​ទ្រង់​នឹង​សង្គ្រោះ​គេ។
  • ព្រះហឫទ័យ​របស់​ព្រះអង្គ​គឺ​សង្គ្រោះ​សាសន៍​ដទៃ​ផង​ដែរ​ (៩:១២)។
  • មនុស្ស​បះ​បោរ​ប្រឆាំង​នឹង​ព្រះ ហើយ​សម​នឹង​ទទួល​ទណ្ឌកម្ម​ពី​ទ្រង់។
  • មនុស្ស​ចូល​ចិត្ត​ថ្វាយ​បង្គំ​រូប​ព្រះ។ យើង​ដើរ​តាម​រូប​ព្រះ​ផ្សេងៗ​លឿន​ជាង​ការ​ដើរ​តាម​ព្រះ​ដ៏​ពិត (៥:២៦)។
  • មនុស្ស​មាន​ចិត្ត​សាហាវ ហើយ​គាប​សង្កត់​រាស្ត្រ​របស់​ព្រះ​ជា​ញឹក​ញាប់ (២:៧; ៣:៩; ៤:១; ៥:១២)។
  • ជារឿយៗ មនុស្ស​អនុវត្ត​តាម​សាសនា​និង​ពិធី​បុណ្យ​សាសនា ប៉ុន្តែ​ចិត្ត​របស់​ពួក​គេ​គឺ​នៅ​ឆ្ងាយ​ពី​ព្រះជាម្ចាស់​ណាស់​ (៥:២១-២៧)។

៥. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?

៦. តើ​កណ្ឌ​នេះ​អនុវត្ត​មកកាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូចម្តេច?

កណ្ឌ​អេម៉ុស​ទាក់​ទង​នឹង​ជីវិត​របស់​យើង​នៅ​សព្វថ្ងៃ​នេះ​នៅ​ក្នុង​របៀប​ជាច្រើន។

១. ​កណ្ឌ​អេម៉ុស​ជួយ​យើង​អោយ​យល់​អំពី​ដំណឹងល្អ។ ទីមួយ ​កណ្ឌ​នេះ​បង្ហាញ​ថា​ លោកិយ​ទាំង​មូល​ស្ថិត​នៅ​ក្រោម​ការ​វិនិច្ឆ័យ​របស់​ព្រះ​ ហើយ​ត្រូវ​ការ​នូវ​ការ​សង្គ្រោះ​ចេញ​ពី​ការ​វិនិច្ឆ័យ​នោះ។ ​ហោរា​អេម៉ុស​ប្រើ​សំនួន​សេចក្តី​ថា «​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​» (អេម៉ុស ៥:១៨-២០) ដើម្បី​បរិយាយ​អំពី​ការ​វិនិច្ឆ័យ​នេះ​ ហើយ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ប្រើ​សំនួន​សេចក្តី​នេះ ហើយ​ផ្លាស់​ប្តូរ​ទៅ​ជា​ «ថ្ងៃ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ» ដើម្បី​បរិយាយ​អំពី​ថ្ងៃ ដែល​ព្រះ​យេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ​ ហើយ​នាំ​ការ​វិនិច្ឆ័យ​របស់​ព្រះ​មក​លើ​លោកិយ​ទាំង​មូល​នេះ។ ៩:១១-១៥ ​ប្រាប់​យើង​ថា ​ព្រះ​នឹង​មិន​គ្រាន់​តែ​ស្តា​រាស្ត្រ​របស់​ទ្រង់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ ដល់​មនុស្ស​មក​ពី​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ ដែល​ជា​អ្នក​ហៅ​ព្រះនាម​របស់​ទ្រង់ (ខ.១២)។ ដូច្នេះ ឥឡូវ​នេះ​ទ្រង់​បាន​ប្រទាន​ពរ​ និង​ស្តា​អស់​អ្នក​ណា​ ដែល​នៅ​ក្រោម​ការ​វិនិច្ឆ័យ​របស់​ព្រះ​ឡើង​វិញ។ ​គ្រីស្ទបរិស័ទ​សព្វថ្ងៃ​នេះ​មក​ពី​ជាតិសាសន៍​ទាំ​ង​អស់​គឺ​ជា​ការ​បំពេញ​សំរេច​នៃ​ទំនាយ​នេះ។​

២. ​អេម៉ុស​និយាយ​ទាស់​នឹង​អយុត្តិធម៌​ ​ ហើយ​ព្រះ​នៅ​តែ​មាន​ព្រះ​ទ័យ​ទុកដាក់​ដូច​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ។​ ​ជារឿយៗ គ្រីស្ទបរិស័ទ​ដកស្រង់​ការ​សង្កត់​ធ្ងន់​លើ​យុត្តិធម៌​ចេញ​ពី​កណ្ឌ​អេម៉ុស​ ហើយ​នេះ​ជា​ការ​ត្រឹម​ត្រូវ។ ប៉ុន្តែ​យើង​ត្រូវ​តែ​រៀន​ប្រើ​ការ​សង្កត់​ធ្ងន់​នេះ​អោយ​បាន​ត្រឹម​ត្រូវ។ ការ​ថ្កោល​ទោស​របស់​ហោរា​អេម៉ុស​ចំពោះ​ជីវិត​មាន​គ្រឿង​ប្រណិត​គ្រប់​យ៉ាង​ និង​ការ​ព្រងើយ​កន្តើយ​ ចំពោះ​ពួក​អ្នក​ក្រីក្រ​របស់​អ៊ីស្រាអែល​ មិន​គួរ​ក្លាយ​ជា​ស្នូល​នៃ​សារ​របស់​គ្រីស្ទបរិស័ទ​ឡើយ។ ​យើង​មិន​អាច​កាត់​បន្ថយ​ដំណឹងល្អ​មក​ត្រឹម​សីលធម៌​ប៉ុណ្ណោះ​នោះ​ទេ បើ​ទោះ​ជា​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យុត្តិធម៌​ក៏​ដោយ។ ស្នូល​នៃ​ជំនឿ​គ្រីស្ទបរិស័ទ​គឺ​ជា​ដំណឹងល្អ។ ​ បើ​សិន​ជា​យើង​ជឿ​ថា ដំណឹង​ល្អ​គ្រាន់តែ​ត្រាស់​ហៅ​យើង​អោយ​មាន​សេចក្ដី​មេត្តា​ករុណា​ដល់​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ​ ហើយ​យើង​មិន​យក​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ ​ចំពោះ​យើង​នៅ​លើ​ឈើឆ្កាង​ទុក​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​អំពើ​នេះ​ទេ​ ​នោះ​យើង​បាន​ខាត​បង់​ដំណឹង​ល្អ​ហើយ។

៤.​ ​ការ​ប្រើ ទីកន្លែង នៅក្នុង​កណ្ឌ​អេម៉ុស​បើក​សំដែង​អំពី​បេសកកម្ម​របស់​ព្រះ​នៅក្នុង​លោកិយ​នេះ។ ​ទីកន្លែង​មាន​ន័យ​លើស​ពី​ទីតាំង។ អេម៉ុស​ប្រើ​ពាក្យ​ជា​ច្រើន​សំរាប់​ទី​កន្លែង (​ឧទាហរណ៍ ​ផ្ទះ ​ទីលំនៅ ទីក្រុង) ​ដើម្បី​តំណាង​អោយ​ទំនាក់​ទំនង​របស់​មនុស្ស​ជាមួយ​ព្រះ​ ​ទោះ​ជា​ពួកគេ​នៅ​ជិត​ស្និទ្ធ​ ឬ​នៅ​ឆ្ងាយ​ពី​ទ្រង់។ ​កាល​ណា​យើង​យល់​អំពី​សារៈសំខាន់​នៃ​ទី​កន្លែង ​នៅក្នុង​កណ្ឌ​អេម៉ុស ទីកន្លែង​នឹង​ជួយ​យើង​អោយ​កាន់​តែ​យល់​បាន​ប្រសើរ​អំពី​ព្រះ​រាជ​សារ​របស់​កណ្ឌ​ និង​បេសកកម្ម​របស់​យើង​នៅក្នុង​លោកិយ​នេះ។ ​ការ​ដក​ស្រង់​ពីរ​ដង​របស់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ចេញ​ពី​កណ្ឌ​អេម៉ុស​ ទីកន្លែង​ទាក់​ទង​នឹង​គ្រួសារ​របស់​ព្រះ។​ នៅ​ក្នុង​កិច្ចការ ៧ ស្ទេផាន​ប្រើ​កណ្ឌ​អេម៉ុស​ ដើម្បី​បង្ហាញ​ថា​ ​ព្រះជាម្ចាស់​វិនិច្ឆ័យ​គ្រួសារ​របស់​ទ្រង់ (រាស្ត្រ​របស់​ទ្រង់​) ​ពីព្រោះ​ពួក​គេ​យក​សុខុមាលភាព​របស់​ពួកគេ​ជា​អាទិភាព​ជាង​នគរ​និង​ការ​គ្រប់​គ្រង​របស់​ព្រះ។​ ក្រោយ​មក​នៅក្នុង​កិច្ចការ ១៥ ​យ៉ាកុប​ដក​ស្រង់​ពី​កណ្ឌ​អេម៉ុស ហើយ​ទីកន្លែង​មាន​ភាព​សំខាន់​ចាំបាច់​ម្តង​ទៀត។​ «ទី​លំនៅ​របស់​ដាវីឌ» ​និង​ «សង់​ត្រង់​កន្លែង​បាក់​បែក»​ (កិច្ចការ​ ១៥:១៦ សូម​មើល​អេម៉ុស ៩:១១-១២) សំដៅ​លើ​ផែនការណ៍​របស់​ព្រះជាម្ចាស់​ ​ក្នុង​ការ​តាំង​គ្រួសារ​របស់​ទ្រង់​ឡើង​វិញ​ចេញ​ពី​ចំណោម​ជាតិសាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​នេះ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top