ពាក្យលំនាំ៖ ដានីយ៉ែល Introduction to Daniel

Daniel Intro pdf download

សារៈសំខាន់​នៃ​កណ្ឌ​ដានីយ៉ែល​ Importance of Daniel

កណ្ឌ​ដានីយ៉ែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ពីព្រោះ​កណ្ឌ​នេះ​បាន​ប្រកាស​ព្រះ​រាជសារ​ជាច្រើន​ ដែល​មាន​សារៈសំខាន់​ខ្លាំង​សំរាប់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ ​សំរាប់​ការ​យល់​ដឹង​អំពី​ពាក្យ​ថា «​កូន​មនុស្ស​»  និង​កណ្ឌ​វិវរណៈ។

កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ដានីយ៉ែល​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​ដានីយ៉ែល​ Historical background to Daniel and basic message

​ដានីយ៉ែល​និង​មិត្តភក្ដិ​របស់​គាត់​គឺ​ជា​សាសន៍​យូដា​ដែល​បាន​រស់​នៅ​ក្នុង​គ្រា​និរទេស។ ​នៅពេល​ពួកគេ​ស្ថិត​ក្នុង​វ័យ​ជា​បុរស​វ័យ​ក្មេង ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​ ក្នុង​កំឡុង​ការ​វាយ​ប្រហារ​លើ​ទី​ក្រុង​យេរូសាឡិម​ ដោយ​យក​ទៅ​រស់​នៅ​ឯ​ស្រុក​បាប៊ីឡូន​ក្នុង​ឆ្នាំ​៥៩៧​មុន​គ.ស។​ នៅ​ទីនោះ​ពួកគេ​បាន​ទទួល​ការ​ហ្វឹកហ្វឺន​នៅក្នុង​ព្រះ​រាជវាំង​របស់​ស្តេច​នេប៊ូក្នេសា ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​មិន​អនុញ្ញាត​អោយ​សេចក្តី​ជំនឿ​របស់​ពួកគេ​ប្រឡាក់​ប្រឡូក​ជាមួយ​សេចក្តី​ជំនឿ​របស់​ពួក​បាប៊ីឡូន​ឡើយ។

កណ្ឌ​នេះ​ប្រាប់​អំពី​របៀប​ ដែល​ព្រះ​ការ​ពារ​ដានីយ៉ែល​និង​មិត្តភក្ដិ​របស់​គាត់​នៅក្នុង​ស្ថានភាព​លំបាកៗ​ រួម​ទាំង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​និង​រូង​សត្វ​តោ​ផង​ដែរ។​ ​ដានីយ៉ែល​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ទាំង​នៅក្នុង​ចក្រភព​បាប៊ីឡូន​និង​ចក្រភព​ពើស៊ី គឺ​ដូច​ទៅ​នឹង​យ៉ូសែប​ដែល​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អេស៊ីព្ទ​ផង​ដែរ។

​ពួក​យូដា​បាន​សួរ​នូវ​សំនួរ​ធំៗ​អំពី​ជ័យ​ជំនះ​របស់​បាប៊ីឡូន​លើ​ពួក​គេ។ ​ពួក​យូដា​បាន​គិត​ថា ​ព្រះ​របស់​ពួកគេ​មាន​គ្រប់​ទាំង​អំណាច​ ហើយ​នឹង​តែង​តែ​ការពារ​ពួក​គេ​ជានិច្ច។ តើ​ព្រះ​របស់​ពួកគេ​នៅ​តែ​គ្រប់គ្រង​ឬ​អត់? ​តើ​ពួកគេ​គួរ​តែ​តស៊ូ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​របស់​អ៊ីស្រាអែល​ទៀត​ដែរ​ទេ ឬ​ពួកគេ​គួរ​តែ​បោះ​បង់​ចោល ហើយ​ចូល​រួម​ជា​មួយ​ពួក​បាប៊ីឡូន​នៅក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​របស់​ពួក​បាប៊ីឡូន​ឬ​យ៉ាង​ណា?

ផ្នែក​ទី​ពីរ​នៃ​កណ្ឌ​នេះ​បរិយាយ​អំពី​និមិត្ត​ចំឡែក​ៗរបស់​ដានីយ៉ែល។ ​និមិត្ត​ទាំង​នោះ​ពិពណ៌នា​អំពី​ការ​រីក​ចម្រើន​និង​ការ​ធ្លាក់​ចុះ​របស់​ចក្រភព​ទាំង​នោះ​ និង​ជ័យ​ជំនះ​ជា​ចុង​ក្រោយ​របស់​ព្រះ​តាមរយៈ​ការ​តាំង​អាណាចក្រ​របស់​ទ្រង់​ ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត។​

គម្រោង Outline

ដានីយ៉ែល​និង​មិត្តភក្ដិ​ទាំង​បី​នាក់​នៅ​ព្រះ​រាជវាំង​របស់​ពួក​បាប៊ីឡូន​ (១:១-៦:២៨)

​និមិត្ត​និង​សុបិន្ដ​របស់​ដានីយ៉ែល (៧:១-១២:១៣)

 

របៀប​អាន​កណ្ឌ​ដានីយ៉ែល​ ​How to read Daniel

ដើម្បី​យល់​និង​អនុវត្ត​កណ្ឌ​ដានីយ៉ែល​អោយ​បាន​ត្រឹម​ត្រូវ សំខាន់​យើង​ត្រូវ​យល់​កណ្ឌ​នេះ​នៅ​ក្នុង​បរិបទ​ដើម​របស់​វា​នៅក្នុង​ប្រវត្តិសាស្ត្រ​ និង​នៅក្នុង​បរិបទ​នៃ​ព្រះ​គម្ពីរ​ទាំង​មូល។ ដើម្បី​យល់​បែប​នេះ​បាន យើង​ត្រូវ​ឆ្លើយ​នឹង​សំនួរ​ប្រាំ​មួយ​ដូច​ខាង​ក្រោម។

១. តើ​កណ្ឌ​ដានីយ៉ែល​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

២. តើ​គោល​បំណង​របស់​កណ្ឌ​ដានីយ៉ែល​សំរាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

៣. តើ​កណ្ឌ​ដានីយ៉ែល​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

៤. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះជាម្ចាស់?

៥. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?

៦. តើ​កណ្ឌ​នេះ​អនុវត្ត​មក​កាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្តេច?

១. តើ​កណ្ឌ​ដានីយ៉ែល​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

ព្រះ​គម្ពីរ​គឺ​ជា​រឿង​ធំ​មួយ​ ដែល​ពន្យល់​អំពី​ផែនការ​របស់​ព្រះ​ចាប់​តាំង​ពី​ការ​បង្កបង្កើត​ដល់​ការ​បង្ក​បង្កើត​ថ្មី។ ដំបូងទ្រង់​បាន​បង្កើតសព្វ​គ្រប់​យ៉ាង​ល្អ​ ដោយ​មាន​អ័ដាម ​និង​អេវ៉ា​នៅក្នុង​សួន​ច្បារ​អេដែន។ ពួកគេ​គឺជា​រាស្ត្រ​របស់​ព្រះ​ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​ និង​ព្រះ​ពរ​របស់​ព្រះ។ នេះ​គឺ​ជា​គោល​ដៅ​របស់​ព្រះ​សំរាប់​ការ​បង្ក​បង្កើត។ ពួក​គេ​ មិនបាន​ស្តាប់​បង្គាប់​ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សួនច្បារ ដែល​ជា​ទី​បរិសុទ្ធ​របស់​ព្រះ។ កន្លែង​ផ្សេងៗ​ទាំង​អស់​ទៀត​ក្នុង​ព្រះគម្ពីរ​និយាយ​អំពី​ផែនការ​របស់​ព្រះ​ ក្នុង​ការ​សង្គ្រោះ​មនុស្ស​ចេញ​ពី​លទ្ធផល​នៃ​ការ​បះ​បោរ​នេះ ហើយ​ស្តា​នគរ​របស់​ទ្រង់​ឡើង​វិញ​ ដែល​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះពរ​របស់​ព្រះ។ ដូច្នេះ ព្រះ​បាន​ជ្រើស​រើស​អ័ប្រាហាំ ហើយ​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​អោយ​គាត់​ក្លាយ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ ហើយ​ពួកគេ​នឹង​ទទួល​បាន​ទឹក​ដី​សន្យា។ តាម​រយៈ​ពូជពង្ស​របស់​អ័ប្រាហាំ ព្រះ​នឹង​ប្រទាន​ពរ​ដល់​លោកិយ (លោកុប្បត្ដិ​ ១២:៣)។ ពួកគេ​ត្រូវ​តែ​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះ​ពរ​របស់​ព្រះ ។ ​ ទ្រង់​នឹង​គង់​ក្នុង​ចំណោម​ពួកគេ ដូច្នេះ​អ៊ីស្រាអែល​នៅក្នុង​ទឹក​ដី​សន្យា​គឺ​     អេដែន​ថ្មី ដែល​ជា​ទី​បរិសុទ្ធ​ថ្មី (សូម​មើល លោកុប្បត្ដិ​ ១៣:១០)។  ព្រះ​បាន​មាន​បន្ទូល​នៅក្នុង​និក្ខមនំ ១៩:៤-៦ ថា ​ទ្រង់​បាន​ជ្រើស​រើស​អ៊ីស្រាអែល​ធ្វើ​ជា​រាស្ត្រ​ពិសេស​របស់​ទ្រង់ ហើយ​ក្នុង​ចោទិយកថា ៤ ចែង​ថា ​ពួកគេ​ត្រូវ​ធ្វើ​ជា​ពន្លឺ​ដល់​ជាតិសាសន៍​ដទៃ​ទាំង​អស់។ ​ចោទិយកថា ២៨ បាន​ប្រកាស​បណ្តាសា​របស់​សម្ព័ន្ធ​មេត្រី​ថា បើសិន​អ៊ីស្រាអែល​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ និង​ធ្វើ​តាម​ការ​ត្រាស់​ហៅ​របស់​ខ្លួន​ទេ នោះ​ព្រះ​នឹង​បញ្ជូន​ពួកគេ​ចេញ​ពី​ទឹក​ដី។  ​ការ​ផ្ដាច់​សម្ព័ន្ធមេត្រី​និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​នាំ​ទៅ​ដល់​ពេលវេលា ​ដែល​អ៊ីស្រាអែល​ធ្លាក់​ចុះ។​ ដូច្នេះ​ព្រះជាម្ចាស់​បាន​សម្រេច​តាម​ព្រះបន្ទូល​នៅ​ក្នុង​ចោទិយកថា​២៨ ហើយ​នាំ​ពួក​អ៊ីស្រាអែល​និង​យូដា​ចេញ​ពី​ទឹក​ដី​សន្យា។  ប្រវត្តិសាស្ត្រ​ទាំង​នេះ​នាំ​អោយ​មាន​សំនួរ​មួយ​ចំនួន​ដ៏​សំខាន់។ តើ​អ៊ីស្រាអែល​នៅ​តែ​ជា​រាស្រ្ត​របស់​ព្រះ​ឬ​ទេ?​  ចំនុច​ទាំង​នេះ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​យល់​កណ្ឌ​ដានីយ៉ែល។

​បញ្ហា​ធំ​មួយ​គឺ​ថា​ ជារឿយៗ​មនុស្ស​អាន​កណ្ឌ​ដានីយ៉ែល​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ ទុក​ដូច​ជា​ជា​រឿង​លើក​ទឹក​ចិត្ត (ជា​ពិសេស​នៅក្នុង​ព្រះ​គម្ពីរ​សំរាប់​កូន​ក្មេង​) អំពី​ព្រះ​ធ្វើ​ការ​ដ៏​អស្ចារ្យ​ផ្សេងៗ​ ​ប៉ុន្តែ​អ្នក​អាន​មិន​យល់​អំពី​របៀប​ ដែល​កណ្ឌ​នេះ​ស៊ីគ្នា​នឹង​ផ្ទៃ​រឿង​ធំ​របស់​ព្រះ​គម្ពីរ​ទាំង​មូល​ឡើយ។ ​ដានីយ៉ែល​និង​មិត្តភក្ដិ​របស់​គាត់​មិន​គ្រាន់​តែ​ជា​មនុស្ស​ ដែល​បាន​ជឿ​ដល់​ព្រះ​ជា​ម្ចាស់​ប៉ុណ្ណោះ​ទេ ​តែ​ពួកគេ​ក៏​ជា​ពូជ​ពង្ស​របស់​លោក​អ័ប្រាហាំ​ផង​ដែរ។ ពួកគេ​គឺ​ជា​សមាជិក​នៃ​សហគមន៍​សម្ព័ន្ធ​មេត្រី​របស់​ព្រះ។ ​កណ្ឌ​ដានីយ៉ែល​បង្ហាញ​ថា ព្រះ​មិន​បាន​បដិសេធ​រាស្ត្រ​របស់​ទ្រង់​ទាំង​ស្រុង​ឡើយ ពីព្រោះ​ទ្រង់​កំពុង​ការ​ពារ​ដានីយ៉ែល​និង​មិត្ត​ភក្តិ​របស់​គាត់​ ដែល​ពួកគេ​ទាំង​អស់​គ្នា​គឺ​ជា​ពួក​យូដា។ លើស​ពី​នេះ ​កណ្ឌ​ដានីយ៉ែល​បន្ត​រឿង​ពី​លោកុប្បត្ដិ ៣:១៥ ដែល​បាន​ទាយ​ថា ​នឹង​មាន​សេចក្តី​ខ្មាំង​នឹង​គ្នា​រវាង​រាស្ត្រ​របស់​ព្រះ​និង​រាស្ត្រ​របស់​សាតាំង។​ លោកិយ​នឹង​គាប​សង្កត់​រាស្ត្រ​របស់​ព្រះ​ ហើយ​នឹង​មាន​នគរ​ផ្សេងៗ​នៅក្នុង​លោកិយ​នេះ​គ្រប់គ្រង​មួយ​រយៈ ប៉ុន្តែ​ព្រះ​នឹង​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​រាស្ត្រ​របស់​ទ្រង់​ ហើយ​នឹង​បង្កើត​នគរ​អស់កល្ប​ជា​និច្ច​របស់​ទ្រង់។​

២. តើ​គោល​បំណង​របស់​កណ្ឌ​ដានីយ៉ែល​សម្រាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

​កណ្ឌ​ដានីយ៉ែល​បាន​ប្រាប់​រាស្ត្រ​របស់​ព្រះ​ថា ទ្រង់​នៅ​តែ​គង់​នៅ​ជា​មួយ​ពួកគេ​ ហើយ​ការពារ​ពួកគេ​នៅក្នុង​ទឹក​ដី​របស់​សាសន៍​ដទៃ​ ហើយ​ បើ​ទោះ​ជា ​អាណាចក្រ​របស់​មនុស្ស​ដូច​ជា ​បាប៊ីឡូន​មើល​ទៅ​ដូច​ជា​មាន​អំណាច​ខ្លាំង​ ក៏​ព្រះ​នឹង​បំផ្លាញ​ពួកគេ ហើយ​តាំង​នគរ​អស់កល្ប​ជានិច្ច​របស់​ទ្រង់​ដែរ។​

៣. តើ​កណ្ឌ​ដានីយ៉ែល​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត ​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

​មាន​របៀប​ជា​ច្រើន​ ដែល​កណ្ឌ​ដានីយ៉ែល​ទាក់​ទំនង​នឹង​កណ្ឌ​ផ្សេងៗ ដែល​មាន​បន្ទាប់​ពី​វា។  ​ផ្នែក​ទីពីរ​នៃ​កណ្ឌ​នេះ​ ដែល​មាន​បទ​ទំនាយ​ភាគ​ច្រើន​នៅក្នុង​កណ្ឌ​ដានីយ៉ែល បាន​បើក​សំដែង​ច្រើន​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​ ដែល​នឹង​កើត​ឡើង​នៅ​ក្នុង​ពិភពលោក​បន្ទាប់​ពី​សម័យ​ដានីយ៉ែល។​ ទាក់​ទង​នឹង​បទ​ទំនាយ​នេះ​ មាន​សាស្ត្រាចារ្យ​ព្រះ​គម្ពីរ​ផ្សេងៗ​បាន​ពិភាក្សា​តទល់​គ្នា​យ៉ាង​ច្រើន។​

​ទាំង​នេះ​គឺ​ជា​បទ​ទំនាយ​សំខាន់ៗ ប៉ុន្តែ​ពេល​ខ្លះ​គ្រីស្ទបរិស័ទ​មាន​ការ​ស្មុគស្មាញ​និង​ការ​មិន​ឯកភាព​គ្នា​អំពី​ការ​កាត់​ស្រាយ​បទ​ទំនាយ​ទាំង​នេះ​ ដែល​យើង​ព្រងើយ​កន្តើយ​ចំពោះ​ព្រះ​រាជសារ​ចំបង​៖ ​ព្រះ​នឹង​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ចេញ​ពី​អំពើ​បាប​និង​សេចក្តី​វេទនា​របស់​ពួកគេ​តាម​រយៈ​ការ​ងារ​របស់​ព្រះ​មែស៊ី។ មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស ឯ​មនុស្ស​សុចរិត​នឹង​បាន​ព្រះ​ពរ​ពីព្រោះ​ព្រះ​យេស៊ូវ​នឹង​សោយ​រាជ្យ។ ​ការ​ទាំង​អស់​នេះ​កើត​ឡើង​ មិន​មែន​ដោយសារ​មនុស្ស​គ្រប់គ្រង​អនាគត​របស់​ខ្លួន ឬ​សម​នឹង​ទទួល​សេចក្តី​ប្រោស​លោះ​របស់​ព្រះ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ព្រះ​ប្រើ​អំណាច​ព្រះ​ចេស្ដា​របស់​ទ្រង់​ក្នុង​ការ​បង្ហាញ​សេចក្តី​មេត្តា​ករុណា​ដល់​រាស្ត្រ​របស់​ទ្រង់​ជា​រៀង​រហូត។ ការ​នេះ​ក៏​ជា​ដំណឹងល្អ​នៅក្នុង​កណ្ឌ​ដានីយ៉ែល​ ដែល​គួរ​តែ​ផ្តល់​អោយ​យើង​នូវ​ភាព​ក្លាហាន​នៅ​ចំពោះ​ខ្មាំង​សត្រូវ​របស់​យើង​ សេចក្តី​សង្ឃឹម​នៅក្នុង​ទុក្ខ​ព្រួយ​របស់​យើង​ និង​ការ​ទ្រាំទ្រ​នៅក្នុង​ទុក្ខ​លំបាក​របស់​យើង។​ (​ប​ទ​ទំនាយ​ទាំង​នេះ​ក៏​ផ្តល់​សេចក្តី​លំអិត​អំពី​អ្វី ដែល​បាន​កើត​ឡើង​នៅពេល​អ្នក​ដឹក​នាំ​ម្នាក់​ឈ្មោះ Antiochus Epiphanes ​បាន​គ្រប់គ្រង​ទឹក​ដី​របស់​អ៊ីស្រាអែល​និង​ប្រទេស​ជុំវិញ​ចាប់​ពី​ឆ្នាំ​១៧៥​ដល់​១៦៤​មុន​គ.ស.។)

៤. តើ​កណ្ឌ​ដានីយ៉ែល​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះ?

​តាម​ការ​រៀប​រាប់​ខាង​លើ​នេះ​ យើង​មើល​ឃើញ​ថា កណ្ឌ​ដានីយ៉ែល​បង្រៀន​ថា

  • ​ព្រះ​គ្រប់គ្រង​លើ​ទាំង​អស់ ។
  • ព្រះជាម្ចាស់​ប្រទាន​កិត្តិយស​ដល់​មនុស្ស​ដែល​បន្ទាប​ខ្លួន។
  • ​ព្រះជាម្ចាស់​បាន​សង្គ្រោះ​រាស្រ្ត​របស់​ទ្រង់​នៅ​ក្នុង​ស្ថានភាព​លំបាក។
  • ព្រះ​ទ្រង់​មាន​បន្ទូល​មកកាន់​រាស្ត្រ​របស់​ទ្រង់ ហើយ​ពន្យល់​អំពី​ផែនការ​របស់​ទ្រង់​សំរាប់​លោកិយ។
  • ពិភព​លោក​នេះ​ជា​ញឹកញាប់​គាប​សង្កត់​ប្រជា​ជន​របស់​ព្រះ។
  • មេ​ដឹក​នាំ​ជា​ញឹកញាប់​មាន​សេចក្តី​អំនួត​ខ្លាំង។
  • ​ព្រះ​ការពារ​មនុស្ស​ពីរ​បី​នាក់​ ដែល​ស្មោះ​ត្រង់។

៥. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?

៦. តើ​កណ្ឌ​នេះ​អនុវត្ត​មកកាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូចម្តេច?

កណ្ឌ​ដានីយ៉ែល​ទាក់​ទង​នឹង​ជីវិត​របស់​យើង​នៅ​សព្វថ្ងៃ​នេះ​នៅ​ក្នុង​របៀប​ជាច្រើន។

១. ជា​ដំបូង យើង​ត្រូវ​តែ​មើល​ឃើញ​ថា​កណ្ឌ​ដានីយ៉ែល​ទាក់​ទង​នឹង​ជីវិត​របស់​យើង​តាមរយៈ​ព្រះ​យេស៊ូវ។​ គ្រប់​ទំនាយ​និង​សេចក្តី​សន្យា​ទាំងអស់​អំពី​ព្រះ​យេស៊ូវ​ ដែល​បាន​លើក​ឡើង​នៅ​ចំណង​ជើង​ទី​៣​ខាង​លើ បង្ហាញ​អំពី​របៀប​ដែល​កណ្ឌ​ដានីយ៉ែល​មាន​ការ​អនុវត្ត​ចំពោះ​យើង។ ​យើង​មាន​សេចក្តី​សង្ឃឹម​និង​សេចក្តី​សង្គ្រោះ​តាមរយៈ​ព្រះ​យេស៊ូវ​ ដែល​ជា​បុត្រា​របស់​ស្តេច​ដាវីឌ ដែល​គ្រប់គ្រង​លើ​យើង។

២. និមិត្ត​របស់​ដានីយ៉ែល​ទាយ​យ៉ាង​ច្បាស់លាស់​អំពី​នគរ​របស់​ព្រះ​ ដែល​នឹង​មក​ដល់​ហើយ​នឹង​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។ ​នៅពេល​ព្រះ​យេស៊ូវ​យាង​មក​ផែនដី​ហើយ​ប្រកាស​ថា ​នគរ​ព្រះ​ជិត​មក​ដល់​ ដែល​មានន័យ​ថា ​តាមរយៈ​ព្រះ​យេស៊ូវ​ ​នគរ​អស់កល្បជានិច្ច​ ដែល​ព្រះ​បាន​សន្យា​តាមរយៈ​ដានីយ៉ែល​ បាន​មកដល់​ហើយ។ ​ប៉ុន្តែ​យើង​ទទួល​បាន​នគរ​នេះ​តែ​ផ្នែក​ដំបូង​ប៉ុណ្ណោះ គឺ​យើង​រង់​ចាំ​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​យេស៊ូវ​ ដើម្បី​ទទួល​បាន​នគរ​មួយ​ដែល​ពេញ​លេញ។​

៣. គំរូ​របស់​ដានីយ៉ែល​លើក​ទឹក​ចិត្ត​យើង​អោយ​ដើរ​តាម​ព្រះ​ដោយ​ស្មោះត្រង់​ បើ​ទោះ​ជា​នៅក្នុង​ស្ថានភាព​លំបាក​ក៏ដោយ​ (សូម​មើល​ហេព្រើរ​១២:១-៣)។ ​នេះ​គឺ​ជា​ការ​អនុវត្ត​ត្រឹម​ត្រូវ​មួយ។​ ប៉ុន្តែ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ ភាព​ក្លាហាន​និង​សេចក្តី​ស្មោះ​ត្រង់​របស់​ដានីយ៉ែល​នៅក្នុង​ទឹក​ដី​នៃ​ភាព​ជាប់​ចំណង​និង​ភាព​សាហាវ​យង់​ឃ្នង​អាច​ល្បួង​យើង​អោយ​យក​គាត់​ធ្វើ​ជា​វីរបុរស​យ៉ាង​សំខាន់​នៅក្នុង​រឿង​ដោយ​ងាយស្រួល។ ​បន្ទាប់​មក​យើង​អាច​មាន​ការ​កាត់​ស្រាយ​និង​ការ​អនុវត្ត​ខុស​ ហើយ​គ្រាន់​តែ​អាន​កណ្ឌ​នេះ​ដូច​ជា​អាន​រឿង​វីរបុរស​មួយ​ ដែល​ព្រះ​បាន​សង្គ្រោះ​ដានីយ៉ែល​និង​មិត្ត​ភក្តិ​របស់​គាត់​ ដោយ​ព្រោះ​ពួក​គេ​ស្មោះ​ត្រង់។ ​បើសិន​យើង​ធ្វើ​ដូច្នេះ នោះ​យើង​បាត់​បង់​សារ​របស់​ដានីយ៉ែល​ផ្ទាល់​ហើយ​ គឺ​ព្រះ​ជា​វីរបុរស​ ហើយ​ទ្រង់​នឹង​តាំង​នគរ​អស់កល្ប​ជានិច្ច​របស់​ទ្រង់​ឡើង​តាមរយៈ «កូន​មនុស្ស​»។ ​ដានីយ៉ែល​និង​មិត្ត​ភក្តិ​របស់​គាត់​បាន​ស្មោះត្រង់ ដោយ​ព្រោះ​ពួកគេ​បាន​ស្គាល់​ព្រះ​ដ៏​ពិត​តាមរយៈ​អំណាច​ សេចក្តី​សន្យា​ និង​ព្រះគុណ​របស់​ទ្រង់។​

៤. ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ប្រាប់​គ្រីស្ទបរិស័ទ​ថា​ ពួកគេ​ត្រូវ​តែ​រស់​នៅ​ជា​អ្នក​សំណាក់​នៅ​និង​អ្នក​និរទេស​នៅក្នុង​លោកិយ​នេះ (យ៉ាកុប​ ១:១; ភីលីព​ ៣:២០; ១ពេត្រុស​ ១:១,១៧; ២:១១)។ ដូច្នេះ​ ជីវិត​របស់​រាស្ត្រ​របស់​ព្រះ​នៅក្នុង​ការ​និរទេស​ផ្តល់​នូវ​រូប​ភាព​ល្អ​មួយ​អំពី​ជីវិត​សំរាប់​គ្រីស្ទបរិស័ទ​នៅក្នុង​លោកិយ​សព្វ​ថ្ងៃ​នេះ។ គ្រីស្ទបរិស័ទ​ប្រឈម​នឹង​ទុក្ខ​លំបាក​ស្រដៀង​គ្នា​ជាច្រើន​ ដែល​ពួក​និរទេស​បាន​ជួប​ប្រទះ។ ​យើង​រស់​នៅក្នុង​ចំណោម​មនុស្ស​ ដែល​មិន​ស្គាល់​ព្រះ​ ហើយ​ទាស់​នឹង​ព្រះ។ ​ព្រះ​រាជសារ​ដែល​ថា ព្រះ​នៅ​តែ​គង់​ជាមួយ​រាស្ត្រ​របស់​ទ្រង់​ ​ទ្រង់​ពិត​ជា​គ្រប់គ្រង​លើ​ទាំង​អស់ និង​សេចក្តី​ជំនឿ​របស់​ពួកគេ​នៅក្នុង​ទ្រង់​ ​លើក​ទឹក​ចិត្ត​ដល់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។​

Leave a Reply

Your email address will not be published. Required fields are marked *

*

Top