Malachi Intro pdf download
ម៉ាឡាគី Malachi
កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យម៉ាឡាគីនិងខ្លឹមសារនៃប្រសាសន៍របស់ម៉ាឡាគី Historical background to Malachi and basic message
ហោរាម៉ាឡាគី (ដែលឈ្មោះរបស់គាត់មានន័យថា «អ្នកនាំសាររបស់អញ» គឺប្រហែលជាបានរស់នៅក្នុងសម័យកាលតែមួយនឹងហោរាអែសរ៉ានិងហោរានេហេមាដែរ គឺប្រហែលឆ្នាំ៤៦០មុនគ.ស ប្រហែលជាសម័យនៃកំណែទម្រង់របស់នេហេមា។ ការសាងសង់ព្រះវិហារឡើងវិញត្រូវបានបញ្ចប់សព្វគ្រប់ ហើយការថ្វាយបង្គំរបស់បណ្តាជនបានក្លាយជាការថ្វាយបង្គំដែលមិនអស់អំពីចិត្ត។ ពួកសង្ឃ (បូជាចារ្យ) បានបង្កើតគំរូមិនល្អ ដោយថ្វាយយញ្ញបូជា ដែលព្រះមិនអាចទទួលយកបាន។ ពួកប្រុសៗសាសន៍យូដាបានរៀបការជាមួយពួកស្រីមិនជឿ ដែលបានលាយឡំសាសនាពិតប្រាកដរបស់ពួកគេជាមួយសាសនាសាសន៍ដទៃ និងការថ្វាយបង្គំរូបព្រះ។ មានអត្រាការលែងលះកើនឡើង ដោយអាពាហ៍ពិពាហ៍ដំបូងត្រូវបានគេបោះបង់ចោល។ រាស្ត្ររបស់ព្រះបានបាត់បង់សេចក្តីសាទររបស់ពួកគេ។ ពួកគេគិតថា ការបម្រើព្រះជាម្ចាស់មិនមានប្រយោជន៍ទេ ពីព្រោះពួកគេគិតថា មនុស្សដែលមានអំនួតនិងមិនគោរពកោតខ្លាចឬបម្រើព្រះអម្ចាស់ហាក់ដូចជាមានជីវិតល្អប្រសើរជាងមនុស្សដែលបម្រើព្រះជាម្ចាស់។
កណ្ឌម៉ាឡាគីមានសេចក្ដីប្រកាសចំនួនប្រាំមួយ ដែលសេចក្ដីប្រកាសនីមួយៗត្រូវបានសរសេរឡើង ជាលក្ខណៈការសន្ទនាមួយរវាងព្រះជាម្ចាស់និងរាស្ត្ររបស់ទ្រង់។ សេចក្ដីប្រកាសភាគច្រើនគឺជាការស្តីបន្ទោស។ ប៉ុន្តែ មុនពេលព្រះស្តីបន្ទោសរាស្ត្ររបស់ទ្រង់ ទ្រង់បានចាប់ផ្តើមដោយការបញ្ជាក់អំពីសេចក្តីស្រឡាញ់របស់ទ្រង់សំរាប់ពួកគេ ដែលបានបង្ហាញដោយការដែលទ្រង់បានជ្រើសរើសពួកគេ ហើយនេះគឺជាមូលហេតុ ដែលពួកគេបន្តមាននៅបន្ទាប់ពីការវិនិច្ឆ័យដោយការនិរទេស (១:២)។ ព្រះជាម្ចាស់បានស្តីបន្ទោសពួកគេ ចំពោះភាពមិនស្មោះត្រង់ និងការថ្វាយបង្គំមិនអស់អំពីចិត្តរបស់ពួកគេ ហើយព្រមានអំពីការវិនិច្ឆ័យដែលនឹងត្រូវមកដល់នៅថ្ងៃនៃព្រះអម្ចាស់។ ផ្ទៃរឿងសំខាន់មួយគឺព្រះនាមរបស់ព្រះ (១:៦,១១,១៤; ២:២,៥; ៣:១៦; ៤:២) ហើយពួកគេបានប្រមាថដល់ព្រះនាមរបស់ព្រះ ប៉ុន្តែទ្រង់ក៏បានសន្យាថា ទ្រង់នឹងសង្គ្រោះព្រមទាំងសំអាតពួកគេផងដែរ។
គម្រោង Outline
សេចក្តីស្រឡាញ់របស់ព្រះចំពោះរាស្ត្ររបស់ទ្រង់ (១:១-៥)
ភាពព្រងើយកន្តើយរបស់អ៊ីស្រាអែលចំពោះព្រះ (១:៦-១៤)
ការព្រមានចុងក្រោយសំរាប់ពួកសង្ឃ (បូជាចារ្យ) (២:១-៩)
ព្រះមិនអាចទ្រាំទ្រជាមួយភាពមិនស្មោះត្រង់ (២:១០-១៦)
ការវិនិច្ឆ័យសំរាប់មនុស្សអាក្រក់! (៣:១-៥)
ការល្បងលព្រះដោយការថ្វាយដង្វាយមួយភាគដប់ (៣:៦-១២)
មនុស្សមិនស្មោះត្រង់ និងមនុស្សស្មោះត្រង់ (៣:១៣-១៨)
ថ្ងៃនៃព្រះអម្ចាស់ (៤:១-៦)
របៀបអានកណ្ឌម៉ាឡាគី How to read Malachi
ដើម្បីយល់និងអនុវត្តកណ្ឌម៉ាឡាគីអោយបានត្រឹមត្រូវ សំខាន់យើងត្រូវយល់កណ្ឌនេះនៅក្នុងបរិបទដើមរបស់វានៅក្នុងប្រវត្តិសាស្ត្រ និងនៅក្នុងបរិបទនៃព្រះគម្ពីរទាំងមូល។ ដើម្បីយល់បែបនេះបាន យើងត្រូវឆ្លើយនឹងសំនួរប្រាំមួយដូចខាងក្រោម។
១. តើកណ្ឌម៉ាឡាគីទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
២. តើគោលបំណងរបស់កណ្ឌម៉ាឡាគីសំរាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
៣. តើកណ្ឌម៉ាឡាគីទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
៤. តើកណ្ឌនេះបង្រៀនយើងអ្វីអំពីព្រះ?
៥. តើកណ្ឌនេះបង្រៀនយើងអ្វីអំពីមនុស្ស?
៦. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
១. តើកណ្ឌម៉ាឡាគីទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
ព្រះគម្ពីរគឺជារឿងធំមួយ ដែលពន្យល់អំពីផែនការរបស់ព្រះចាប់តាំងពីការបង្កបង្កើតដល់ការបង្កបង្កើតថ្មី។ ដំបូងទ្រង់បានបង្កើតសព្វគ្រប់យ៉ាងល្អ ដោយមានអ័ដាម និងអេវ៉ានៅក្នុងសួនច្បារអេដែន។ ពួកគេគឺជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រង និងព្រះពររបស់ព្រះ។ នេះគឺជាគោលដៅរបស់ព្រះសំរាប់ការបង្កបង្កើត។ ពួកគេ មិនបានស្តាប់បង្គាប់ ហើយត្រូវបានបណ្តេញចេញពីសួនច្បារ ដែលជាទីបរិសុទ្ធរបស់ព្រះ។ កន្លែងផ្សេងៗទាំងអស់ទៀតក្នុងព្រះគម្ពីរនិយាយអំពីផែនការរបស់ព្រះ ក្នុងការសង្គ្រោះមនុស្សចេញពីលទ្ធផលនៃការបះបោរនេះ ហើយស្តា នគររបស់ទ្រង់ឡើងវិញ ដែលជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ។ ដូច្នេះ ព្រះបានជ្រើសរើសលោកអ័ប្រាហាំ ហើយបានសន្យាថា ទ្រង់នឹងធ្វើអោយគាត់ក្លាយជាជាតិសាសន៍មួយដ៏ធំ ហើយពួកគេនឹងទទួលបានទឹកដីសន្យា។ តាមរយៈពូជពង្សរបស់អ័ប្រាហាំ ព្រះនឹងប្រទានពរដល់លោកិយ (លោកុប្បត្ដិ ១២:៣)។ ពួកគេត្រូវតែជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ ។ ទ្រង់នឹងគង់ក្នុងចំណោមពួកគេ ដូច្នេះអ៊ីស្រាអែលនៅក្នុងទឹកដីសន្យាគឺ អេដែនថ្មី ដែលជាទីបរិសុទ្ធថ្មី (សូមមើល លោកុប្បត្ដិ ១៣:១០)។ ព្រះបានមានបន្ទូលនៅក្នុងនិក្ខមនំ ១៩:៤-៦ ថា ទ្រង់បានជ្រើសរើសអ៊ីស្រាអែលឲ្យធ្វើជារាស្ត្រដ៏ពិសេសរបស់ទ្រង់ ហើយក្នុងចោទិយកថា ៤ ចែងថា ពួកគេត្រូវធ្វើជាពន្លឺដល់ជាតិសាសន៍ដទៃទាំងអស់។ ចោទិយកថា ២៨ ប្រកាសបណ្តាសាក្នុងសម្ព័ន្ធមេត្រីថា បើសិនអ៊ីស្រាអែលមិនស្មោះត្រង់ចំពោះព្រះ និងធ្វើតាមការត្រាស់ហៅរបស់ខ្លួនទេ នោះព្រះនឹងបញ្ជូនពួកគេចេញពីទឹកដី។ នៅក្នុង២សាំយូអែល ៧ ព្រះបានមានព្រះបន្ទូលសន្យាដ៏អស្ចារ្យនឹងស្តេចដាវីឌថា ពូជពង្សមួយរបស់ស្តេចដាវីឌនឹងសោយរាជ្យនៅលើបល្ល័ង្កជារៀងរហូត។ ទ្រង់ក៏បានសន្យាផងដែរថា ពូជពង្សរបស់ស្តេចដាវីឌនឹងសាងសង់ព្រះវិហាររបស់ព្រះនៅក្នុងយេរូសាឡិម។ មុនដំបូងសេចក្តីសន្យានេះត្រូវបានបំពេញសំរេចជាដំបូងតាមរយៈស្តេចសាឡូម៉ូន ដែលបានសាងសង់ព្រះវិហារ។ បន្ទាប់ពីស្តេចសាឡូម៉ូនមក នគរត្រូវបែងចែកជាពីរផ្នែក គឺនគរខាងជើងហៅថា “អ៊ីស្រាអែល” ហើយនគរខាងត្បូងហៅថា “យូដា” ដែលមានយេរូសាឡិមជារាជធានី។ ការផ្ដាច់សម្ព័ន្ធមេត្រីនិងការថ្វាយបង្គំរូបព្រះនាំទៅដល់ពេលវេលា ដែលអ៊ីស្រាអែលធ្លាក់ចុះ។ ព្រះបានបំផ្លាញព្រះវិហារនិងទីក្រុងយេរូសាឡិម ហើយបានបញ្ជូនរាស្ត្ររបស់ទ្រង់នៅក្នុងការនិរទេស ប៉ុន្តែក្រោយមកព្រះបានសង្គ្រោះពួកគេ ហើយពួកគេបានវិលត្រឡប់មកវិញ។ ព្រះបានសន្យានៅមុនពេលការនិរទេសថា នៅពេលអនាគតនៅពេលពួក និរទេសបានវិលត្រឡប់មកពីការនិរទេសវិញ ព្រះនឹងបំផ្លាស់បំប្រែពួកគេ ហើយពួកគេនឹងធ្វើជារាស្ត្រដ៏បរិសុទ្ធ ដែលនឹងបំពេញតួនាទី ដែលព្រះបានប្រទានអោយអ៊ីស្រាអែលតាំងពីពេលមុនមក។
ចំនុចទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីយល់អំពីកណ្ឌម៉ាឡាគី។ ហោរាម៉ាឡាគីបានរស់នៅក្នុងពេលវេលាដែលពួកគេបានវិលត្រឡប់មកពីការនិរទេសវិញហើយ ប៉ុន្តែស្ថានភាពពេលនោះហាក់ដូចជាមិនទាន់បានល្អទេ។ មនុស្សនៅតែមិនបរិសុទ្ធនៅចំពោះព្រះ រស់នៅក្នុងរបៀបមួយ ដែលមិនផ្គាប់ព្រះហឫទ័យដល់ទ្រង់ទេ។ អញ្ចឹង តើមានរឿងអ្វីកើតឡើងចំពោះសេចក្តីសន្យាដែលថា បន្ទាប់ពីការនិរទេស ពួកជ្រើសតាំងរបស់ព្រះនឹងត្រូវបានកែជាថ្មីនិងបំផ្លាស់បំប្រែ? តើសេចក្តីសន្យារបស់ព្រះនឹងក្លាយជាការពិតដែរឬទេ? សំនួរទាំងនេះនាំយើងទៅឯចំណងជើងបន្ទាប់ខាងក្រោម។
២. តើគោលបំណងរបស់កណ្ឌម៉ាឡាគីសំរាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
ម៉ាឡាគីបានប្រកាសទៅកាន់មនុស្ស ដែលបានវិលត្រឡប់មកពីការនិរទេសវិញថា ព្រះនឹកចាំអំពីសេចក្តីសន្យារបស់ទ្រង់តាំងពីពេលមុន ហើយទ្រង់នឹងរក្សាសេចក្តីសន្យាទាំងអស់នោះ (ឧទាហរណ៍ ទ្រង់នឹងបង្កើតរាស្ត្របរិសុទ្ធមួយក្រុមសំរាប់អង្គទ្រង់ ៣:១-៤)។ មនុស្សនៅសម័យហោរាម៉ាឡាគីបានមានសេចក្តីជំនឿខុសអំពីព្រះ (ពួកគេបានគិតថា ព្រះមិនបានស្រឡាញ់ពួកគេទេ ហើយការបំរើព្រះគឺជាការឥតប្រយោជន៍សំរាប់ពួកគេ (១:២; ៣:១៤) និងសាសនាខុសឆ្គង។ ហោរាម៉ាឡាគីបានប្រកាសថា ពួកគេមិនគួរសង្ស័យអំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះពួកគេទេ ពួកគេគួរតែបញ្ឈប់ការប្រមាថដល់ព្រះនាមរបស់ព្រះ (១:១១-១២) និងថា ការវិនិច្ឆ័យនឹងមកដល់ ហើយថា ពួកគេគួរតែប្រែចិត្ត។
៣. តើកណ្ឌម៉ាឡាគីទាក់ទងនឹងកណ្ឌផ្សេងៗទៀត ដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
កណ្ឌម៉ាឡាគីគឺជាកណ្ឌចុងក្រោយបំផុតក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយផ្តល់នូវស្ពានល្អមួយភ្ជាប់ពីព្រះគម្ពីរសញ្ញាចាស់មកកាន់ព្រះគម្ពីរសញ្ញាថ្មី។ កណ្ឌនេះបញ្ចប់ដោយសេចក្តីសន្យារបស់ព្រះថា ទ្រង់នឹងបញ្ជូនហោរាអេលីយ៉ាមក នៅមុនថ្ងៃនៃព្រះអម្ចាស់មកដល់ (៤:៥-៦)។ គាត់គឺជាអ្នកនាំសារតែមួយ ដែលនឹងរៀបចំផ្លូវនៅមុខព្រះ (៣:១)។ ចំនុចនេះភ្ជាប់ទៅនឹងការចាប់ផ្តើមនៃព្រះគម្ពីរសញ្ញាថ្មី ដែលយ៉ូហាន-បាទីស្ទមកបំពេញសំរេចសេចក្តីសន្យានេះ ហើយរៀបចំមនុស្សសំរាប់ព្រះយេស៊ូវ។ សេចក្តីសន្យាដែលថា ទូតនៃសម្ព័ន្ធមេត្រីនឹងមកដល់ព្រះវិហាររបស់ទ្រង់ (៣:១) ត្រូវបានបំពេញសំរេច(ជាផ្នែក) នៅពេលស៊ីម្មានបានជួបទារកយេស៊ូវនៅក្នុងព្រះវិហារ ហើយបាននិយាយថា ទ្រង់គឺជាម្នាក់ ដែលបានយាងមកធ្វើជា «ពន្លឺ…ហើយជាសិរីល្អរបស់អ៊ីស្រាអែល ជារាស្ត្រទ្រង់» (លូកា ២:៣២)។
នៅពេលព្រះអម្ចាស់យាងមក ទ្រង់នឹងធ្វើកិច្ចការពីរយ៉ាង គឺទ្រង់នឹងបន្សុទ្ធមនុស្សមានបាបមួយចំនួន (៣:២-៤) និងវិនិច្ឆ័យអ្នកដទៃទៀត (៣:៥)។ រូបភាពប្រើសំរាប់ការងារបន្សុទ្ធនោះគឺជា ភ្លើងរបស់ជាងសំរង និងក្បុងរបស់ជាងប្រមោក សង្កត់ធ្ងន់អំពីភាពម៉ត់ចត់និងការប្រិតប្រៀនរបស់ការងារនោះ។ ម្តងទៀត ចំនុចនេះចង្អុលទៅកាន់ព្រះយេស៊ូវ ដែលបន្សុទ្ធមនុស្សមួយចំនួន ហើយវិនិច្ឆ័យមនុស្សផ្សេងទៀត។ ការពិត ទាំងនេះគឺជាការងារពីរ ដែលយ៉ូហាន-បាទីស្ទបានប្រកាសថា ព្រះយេស៊ូវនឹងធ្វើ (ម៉ាថាយ ៣:១១)។
៤. តើកណ្ឌម៉ាឡាគីបង្រៀនយើងអ្វីខ្លះអំពីព្រះ?
តាមការរៀបរាប់ខាងលើនេះ យើងមើលឃើញថា កណ្ឌម៉ាឡាគីបង្រៀនថា
- ព្រះអង្គស្រឡាញ់និងជ្រើសរើសរាស្រ្តរបស់ព្រះ (១:២)។
- ព្រះនាមរបស់ព្រះអង្គប្រសើរឧត្ដុង្គឧត្ដមក្នុងចំណោមប្រជាជាតិនានា (១:១១)។
- ព្រះទ្រង់មិនសព្វព្រះហឫទ័យនៅពេលរាស្រ្តរបស់ព្រះបង្អាប់បង្អោននាមរបស់ព្រះអង្គ ហើយមិនយកចិត្តទុកដាក់លើកតម្កើងសិរីរុងរឿងនាមរបស់ទ្រង់ (១:៦-៧,១២; ២:១)។
- ព្រះទ្រង់បរិសុទ្ធ និងទតឃើញគ្រប់ទាំងអស់ ហើយដាក់ទណ្ឌកម្មចំពោះអំពើបាប។
- ព្រះអង្គមិនសព្វព្រះហឫទ័យនឹងការលែងលះគ្នាទេ (២:១៦)។
- ព្រះទ្រង់មានបន្ទូលមកកាន់រាស្ត្ររបស់ទ្រង់ ហើយពន្យល់អំពីផែនការរបស់ទ្រង់សំរាប់លោកិយ។
- ដោយសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះបានបញ្ជូនពួកហោរារបស់ទ្រង់មកឯរាស្ត្ររបស់ទ្រង់ ដើម្បីប្រាប់ពួកគេអោយប្រែចិត្ត។ ដូចគ្នាផងដែរ សព្វថ្ងៃនេះ ដោយសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះបញ្ជូនគ្រីស្ទបរិស័ទទៅក្នុងលោកិយ ដើម្បីប្រកាសដំណឹងល្អអោយមនុស្សបានជឿលើព្រះយេស៊ូវ និងងាកបែរមករកទ្រង់វិញ។
- ព្រះរំឭករាស្ត្ររបស់ទ្រង់អំពីអ្វី ដែលទ្រង់បានធ្វើនៅអតីតកាល (១:២)។ (យើងគួរតែបន្តរំឭកខ្លួន យើងអំពីអ្វី ដែលព្រះបានធ្វើសំរាប់យើងតាមរយៈព្រះយេស៊ូវ)។
- ព្រះស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ទ្រង់ (សូមមើលចំណងជើងទី៣ខាងលើ)។
- ព្រះអង្គសង្គ្រោះនិងជំនុំជំរះពួកគេ។
- ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីយុត្តិធម៌ (៣:៥)។
- មនុស្សត្រូវការព្រះអង្គដកបាបចេញពីគេ។
- មនុស្សបះបោរប្រឆាំងនឹងព្រះ ហើយសមនឹងទទួលទណ្ឌកម្មពីទ្រង់។
- ជារឿយៗ មនុស្សគិតថា មនុស្សអាក្រក់មានពរជាងអស់អ្នកដែលបំពេញតាមសេចក្តីតម្រូវការរបស់ព្រះ (២:១៧; ៣:១៤-១៥)។
- ជារឿយៗ មនុស្សថ្វាយដង្វាយដល់ព្រះ ប៉ុន្តែព្រះជាម្ចាស់មិនអាចទទួលដង្វាយនោះ បានទេ ពីព្រោះយើងមិនគោរពដល់ព្រះនាមរបស់ព្រះ ហើយយើងបង្ហាញថា យើងមិនគោរពដល់ព្រះនាមរបស់ទ្រង់ដោយការថ្វាយដង្វាយដែលព្រះអង្គមិនអាចទទួលយកបាន។
- មនុស្សមានចិត្តសាហាវ ហើយសង្កត់សង្កិនរាស្ត្ររបស់ព្រះជាញឹកញាប់ (៣:៥)។
៥. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
៦. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
កណ្ឌម៉ាឡាគីទាក់ទងនឹងជីវិតរបស់យើងនៅសព្វថ្ងៃនេះនៅក្នុងរបៀបជាច្រើន។
១. ជាដំបូង យើងត្រូវតែមើលឃើញថាកណ្ឌម៉ាឡាគីទាក់ទងនឹងជីវិតរបស់យើងតាមរយៈព្រះយេស៊ូវ។ គ្រប់ទំនាយនិងសេចក្តីសន្យាទាំងអស់អំពីព្រះយេស៊ូវ ដែលបានលើកឡើងនៅចំណងជើងទី៣ខាងលើ បង្ហាញអំពីរបៀបដែលកណ្ឌម៉ាឡាគីមានការអនុវត្តចំពោះយើង។ យើងមានសេចក្តីសង្ឃឹមនិងសេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវ ដែលជាបុត្រារបស់ស្តេចដាវីឌ ដែលគ្រប់គ្រងលើយើង។
២. ព្រះរាជសារតាមរយៈហោរាម៉ាឡាគីសំរាប់អ៊ីស្រាអែលគឺដូចជាព្រះរាជសារសំរាប់អស់អ្នកនៅក្នុងព្រះគ្រីស្ទនៅសព្វថ្ងៃនេះផងដែរ។ ព្រះមិនបានជ្រើសរើសព្ធយុកោយ៉ាកុបដោយព្រោះការប្រព្រឹត្តល្អរបស់គាត់នោះទេ ដូច្នេះ អំពើបាបរបស់ពួកគេក៏មិនអាចធ្វើអោយព្រះឈប់ស្រឡាញ់ពួកគេបានផងដែរ។ ប៉ុន្តែ ព្រះនឹងវិនិច្ឆ័យមនុស្សមិនមែនជាពួកជ្រើសតាំង ហើយពួកគេនឹងគ្មានសេចក្តីសង្ឃឹម ដូចដែលពូជពង្សរបស់អេសាវ (អេដំម) បញ្ជាក់ច្បាស់ហើយ។ ព្រះក៏បានជ្រើសរើសយើងអោយធ្វើជារបស់ទ្រង់ ដោយមិនផ្អែកលើការប្រព្រឹត្តរបស់យើងទេ ប៉ុន្តែដោយព្រះគុណរបស់ព្រះនៅក្នុងព្រះគ្រីស្ទវិញ (អេភេសូរ ១:៤-៦)។ គ្មានអ្វីអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងព្រះគ្រីស្ទបានឡើយ (រ៉ូម ៨:៣១-៣៩) ប៉ុន្តែព្រះបានជ្រើសរើសយើងអោយបានបរិសុទ្ធនិងឥតមានកន្លែងបន្ទោសបាន (អេភេសូរ ១:៤)។ ដូច្នេះ ព្រះស្តីបន្ទោសអំពើបាបរបស់យើងតាមរយៈព្រះបន្ទូលរបស់ទ្រង់ ហើយហៅយើងអោយប្រែចិត្តដោយស្មោះត្រង់ និងងាកបែរមកឯទ្រង់សំរាប់ការអត់ទោស។
៣. ការស្តីបន្ទោសនៅក្នុងកណ្ឌម៉ាឡាគីចំពោះការបំរើទ្រង់ដែលមិនអស់អំពីចិត្តគឺជាការស្តីបន្ទោសយ៉ាងខ្លាំងសំរាប់យើងនៅសព្វថ្ងៃនេះ។
៤. ព្រះនៅតែស្អប់ការលែងលះ ដូច្នេះគ្រីស្ទបរិស័ទត្រូវធ្វើដូចជាព្រះគ្រីស្ទផងដែរ គឺមិនត្រូវធ្វើអោយព្រះបន្ទូលរបស់ព្រះអំពីអាពាហ៍ពិពាហ៍និងការលែងលះមានភាពទន់ខ្សោយទេ។
very good