ពាក្យលំនាំ៖ ណាហ៊ុម Introduction to Nahum

Nahum Intro pdf download

សារៈសំខាន់​នៃ​កណ្ឌ​ណាហ៊ុម​ Importance of Nahum

កណ្ឌ​ណាហ៊ុម​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​គាត់​បាន​ព្រមាន​ថា ការ​វិនិច្ឆ័យ​របស់​ព្រះ​នឹង​មក​ទាស់​នឹង​ពួក​អ្នក​គាប​សង្កត់​ ដែល​មាន​អំណាច​ដ៏​ខ្លាំង។ ​នៅ​ក្នុង​ពិភពលោក​នេះ ​ពេល​ខ្លះ​មើល​ទៅ​ហាក់​ដូច​ជា​ គ្មាន​អ្នក​ណា​អាច​យក​ឈ្នះ​លើ​អ្នក​គាប​សង្កត់​ ដែល​មាន​អំណាច​ខ្លាំង ​ហើយ​ក៏​មិន​ដែល​មាន​ការ​វិនិច្ឆ័យ​សំរាប់​ពួក​គេ​ដែរ​ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ពិត​ឡើយ​ គឺ​ពួកគេ​នឹង​ទទួល​ការ​វិនិច្ឆ័យ​ដ៏​ធំ​ពី​ព្រះ​ជា​ម្ចាស់។​

កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​ណាហ៊ុម​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​ណាហ៊ុម​ Historical background to Nahum and basic message

​ហោរា​ណាហ៊ុម​មិន​និយាយ​ប្រឆាំង​នឹង​អ៊ីស្រាអែល​ ឬ​យូដា​ដូច​ហោរា​ផ្សេងៗ​ទៀត​ទេ។ កណ្ឌ​ណាហ៊ុម​គឺ​ជា​ទំនាយ​មួយ​ស៊េរី​អំពី​ការ​វិនិច្ឆ័យ​លើ​ចក្រភព​អាសស៊ើរ​និង​នីនីវេ (ជា​រាជធានី​របស់​ពួកគេ) ដែល​ព្រះ​បាន​ប្រទាន​នៅ​ក្នុង​និមិត្ត​មួយ​ដល់​ហោរា​ណាហ៊ុម ដែល​ឈ្មោះ​ណាហ៊ុម​នេះ​មាន​ន័យ «​កំសាន្ត​ចិត្ត​»។ ​ហោរា​ណាហ៊ុម​បាន​ប្រកាស​ទំនាយ​ទាំង​នោះ ​នៅពេល​វេលា​មួយ​ចន្លោះ​ឆ្នាំ​៦៦០​ដល់​៦៣០​មុន​គ.ស ​ជា​ពេល​វេលា​ដូច​គ្នា​នឹង​ពេលវេលា​របស់​ហោរា​យេរេមា ហាបាគុក និង​សេផានា។ ទំនាយ​របស់​ហោរា​ណាហ៊ុម​បាន​សម្រេច​កើត​ឡើង​នៅពេល​ទីក្រុង​នីនីវេ​ត្រូវ​បាន​បំផ្លាញ​នៅក្នុង​ឆ្នាំ​៦១២​មុន​គ.ស ហើយ​នីនីវេ​គឺ​ជា​អ្នក​ស្តាប់​ផ្ទាល់​នៃ​ការ​ប្រកាស​របស់​ហោរា​ណាហ៊ុម​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​ ដែល​ត្រូវ​មក​ដល់។ ​ ​អាសស៊ើរ​គឺ​ជា​មហា​អំណាច ​ដែល​ព្រះ​បាន​ប្រើ​ ដើម្បី​ដាក់​ទណ្ឌកម្ម​អាណាចក្រ​ខាង​ជើង​ (គឺ​អ៊ីស្រាអែល​) ដែល​មិន​ស្មោះ​ត្រង់​ ​ដែល​ពួក​គេ​បាន​ទទួល​លទ្ធផល​ជា​ការ​និរទេស​និង​ការ​ជាប់​ចំណង (២ពង្សាវតារក្សត្រ ១៧)។ ​តាមរយៈ​ការ​ព្រមាន​របស់​ហោរា​យ៉ូណាស​ នីនីវេ​បាន​ប្រែ​ចិត្ត​ចេញ​ពី​សេចក្តី​អាក្រក់​របស់​ខ្លួន​ប៉ុន្មាន​ឆ្នាំ​មុន​ហោរា​ណាហ៊ុម ប៉ុន្តែ​ការ​ប្រែ​ចិត្ត​នេះ​មាន​តែ​រយៈ​ខ្លី​ប៉ុណ្ណោះ ហើយ​ពួកគេ​ក៏​ត្រឡប់​ជា​អំនួត​ថា ពួកគេ​គឺ​ជា​ចក្រភព​ដ៏​ធំ​អស្ចារ្យ​នៅ​លើ​ផែនដី។

គម្រោង Outline

​សេចក្តី​ក្រោធ​របស់​ព្រះ​អម្ចាស់​ចំពោះ​នីនីវេ (១:១-១៥)

​ការ​ធ្លាក់​ចុះ​របស់​នីនីវេ (២:១-១៣)

​បទ​ចម្រៀង​អំពី​សេចក្តី​វេទនា​របស់​នីនីវេ (៣:១-១៩)

របៀប​អាន​កណ្ឌ​ណាហ៊ុម​ ​How to read Nahum

ដើម្បី​យល់​និង​អនុវត្ត​កណ្ឌ​ណាហ៊ុម​អោយ​បាន​ត្រឹម​ត្រូវ សំខាន់​យើង​ត្រូវ​យល់​កណ្ឌ​នេះ​នៅ​ក្នុង​បរិបទ​ដើម​របស់​វា​នៅក្នុង​ប្រវត្តិសាស្ត្រ​ និង​នៅក្នុង​បរិបទ​នៃ​ព្រះ​គម្ពីរ​ទាំង​មូល។ ដើម្បី​យល់​បែប​នេះ​បាន យើង​ត្រូវ​ឆ្លើយ​នឹង​សំនួរ​ប្រាំ​ដូច​ខាង​ក្រោម។

១. តើ​គោល​បំណង​របស់​កណ្ឌ​ណាហ៊ុម​សំរាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

២. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះជាម្ចាស់?

៣. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?

៤. តើ​កណ្ឌ​នេះ​អនុវត្ត​មក​កាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្តេច?

១. តើ​គោល​បំណង​របស់​កណ្ឌ​ណាហ៊ុម​សំរាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

អត្ថន័យ​នៃ​ឈ្មោះ​របស់​ហោរា​ណាហ៊ុម​គឺ «កំសាន្ត​ចិត្ត​» ជួយ​ពន្យល់​អំពី​គោល​បំណង​របស់​កណ្ឌ​នេះ។ តើ​ព្រះ​រាជ​សារ​អំពី​សេចក្តី​វិនាស​របស់​នីនីវេ​នឹង​កំសាន្ត​ចិត្ត​មនុស្ស​នៅ​នីនីវេ​យ៉ាង​ដូច​ម្តេច​? ​ព្រះ​រាជសារ​នេះ​មិន​មាន​ការ​កំសាន្ត​ចិត្ត​ទេ​សម្រាប់​ពួក​គេ។ ​ទោះ​បី​ជា​សារ​របស់​ហោរា​ណាហ៊ុម​គឺ​អំពី​នីនីវេ ​ទំនាយ​ទាំង​អស់​របស់​គាត់​គឺ​ជា​ផ្នែក​នៃ​ព្រះ​គម្ពីរ​របស់​អ៊ីស្រាអែល​ ក៏​ព្រះ​រាជសារ​នោះ​ទុក​សំរាប់​អោយ​អ៊ីស្រាអែល​ស្តាប់​ផង​ដែរ។​ ការ​ស្តាប់​លឺ​ការ​វិនិច្ឆ័យ​របស់​ព្រះ​ចំពោះ​នីនីវេ​នឹង​បាន​កំសាន្ត​ចិត្ត​ជនជាតិ​អ៊ីស្រាអែល ដែល​កំពុង​សង្ស័យ​អំណាច យុត្តិធម៌ ឬ​សេចក្តី​ស្មោះត្រង់​របស់​ព្រះ។ ​ព្រះ​រាជសារ​នេះ​បាន​ផ្តល់​សេចក្តី​សង្ឃឹម​ថា ​ការ​គាប​សង្កត់​នឹង​ត្រូវ​បញ្ចប់។

៣. តើ​កណ្ឌ​ណាហ៊ុម​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះ?

​តាម​ការ​រៀប​រាប់​ខាង​លើ​នេះ​ យើង​មើល​ឃើញ​ថា កណ្ឌ​ណាហ៊ុម​បង្រៀន​ថា

  • ​ព្រះជាម្ចាស់​ទត​ឃើញ​គ្រប់​ទាំង​អស់ ហើយ​ដាក់​ទណ្ឌកម្ម​ចំពោះ​មនុស្ស​ដែល​មាន​ចិត្ត​ឃោរឃៅ​និង​ជិះជាន់​លើ​អ្នក​ដទៃ ជា​ពិសេស​លើ​រាស្រ្ត​របស់​ព្រះ។
  • ព្រះ​ទ្រង់​ប្រច័ណ្ឌ (១:២)។
  • ព្រះ​គ្រប់​គ្រង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​ដោយ​ព្រះ​បន្ទូល​របស់​ទ្រង់។ ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​កត់​ទុក​នៅ​ក្នុង​កណ្ឌ​មីកា​គឺជា​សកម្ម​ភាព​របស់​ព្រះ។
  • ព្រះ​មាន​បន្ទូល​មកកាន់​រាស្ត្រ​របស់​ទ្រង់។
  • ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់។ ​មុន​ពេល​ព្រះ​បាន​បំផ្លាញ​នីនីវេ ទ្រង់​បាន​ប្រទាន​ឱកាស​ជា​ច្រើន​ដល់​ពួកគេ​អោយ​ប្រែ​ចិត្ត។​
  • ព្រះជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត (ប្រៀប​ធៀប​ យ៉ាកុប​ ៤:៦; ១ពេត្រុស ៥​:៥)។ នីនីវេ​មាន​អំនួត​យ៉ាង​ខ្លាំង។
  • មនុស្ស​បះ​បោរ​ប្រឆាំង​នឹង​ព្រះ ហើយ​សម​នឹង​ទទួល​ទណ្ឌកម្ម​ពី​ទ្រង់។
  • អ្នក​មាន​អំណាច​មាន​អំនួត​និង​ចិត្ត​ឃោរឃៅ​និង​ជិះជាន់​លើ​អ្នក​ដទៃ​

៤. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?

៥. តើ​កណ្ឌ​នេះ​អនុវត្ត​មកកាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូចម្តេច?

កណ្ឌ​ណាហ៊ុម​ទាក់​ទង​នឹង​ជីវិត​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​នៅក្នុង​របៀប​ជា​ច្រើន។

១. ​ជា​ដំបូង យើង​ត្រូវ​តែ​មើល​ឃើញ​កណ្ឌ​ណាហ៊ុម​ទាក់​ទង​នឹង​ជីវិត​របស់​យើង​តាម​រយៈ​ព្រះ​យេស៊ូវ។ នៅក្នុង​របៀប​ជា​ច្រើន ទំនាយ​របស់​ហោរា​ណាហ៊ុម​បន្ត​ប្រាប់​អំពី​រឿង​នៃ​សេចក្តី​ប្រោស​លោះ​ ហើយ​ប្រកាស​អំពី​ដំណឹងល្អ​ ដែល​បំពេញ​សំរេច​នៅក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ។​ មាន​សេចក្តី​សន្យា​អំពី​ដំណឹងល្អ​នៅក្នុង​កណ្ឌ​ណាហ៊ុម គឺ​ជា​សេចក្តី​សន្យា​អំពី​ដំណឹងល្អ និង​សន្តិភាព (១:១៥) និង​ការ​ដាក់​វិន័យ​របស់​ព្រះ​នឹង​បញ្ចប់​ (ខ.​១២) ហើយ​និង​ការ​បញ្ចប់អំណាច​របស់​ពួក​អ្នក​គាប​សង្កត់​ (ខ.១៣)។​

២. ​នៅពេល​ការ​វិនិច្ឆ័យ​របស់​ព្រះ​បាន​ប្រកាស​ចេញ​ (១:២-៧) ​អស់​អ្នក​ណា​ ដែល​ស្តាប់​លឺ​ហើយ​ប្រែចិត្ត ​នោះ​នឹង​ទទួល​បាន​ព្រះ​គុណ។ ​ទោះ​បី​ជា​ហោរា​ណាហ៊ុម​មិន​ហៅ​អោយ​នីនីវេ​ប្រែ​ចិត្ត​ក៏​ដោយ ក៏​ការ​ប្រែ​ចិត្ត​អាច​នាំ​អោយ​មាន​សេចក្តី​សង្ឃឹម​ដែរ។ ​ទំនាយ​អំពី​ការ​វិនិច្ឆ័យ​គឺ​ជា​ព្រះគុណ​របស់​ព្រះ​ចំពោះ​ពួក​អ្នក​ជឿ ពីព្រោះ​តាម​រយៈ​ការ​ព្រមាន​នេះ​ ព្រះ​រក្សា​យើង​អោយ​នៅ​ជិត​ទ្រង់ (ហេព្រើរ ៤:១១; ៦:១-៨)។ ​នេះ​គឺ​ជា​ការ​មួយ​ ដែល​សំដែង​សេចក្តី​ល្អ​នៃ​ព្រះ​ទៅ​កាន់​មនុស្ស​ជាតិ។

៣. ​ព្រះ​នៅ​តែ​ទាស់​នឹង​អ្នក​មាន​អំនួត ហើយ​ដូច​ដែល​ទ្រង់​បាន​ប្រទាន​ការ​វិនិច្ឆ័យ​លើ​នីនីវេ​ ដែល​មាន​អំនួត នោះ​ទ្រង់​ក៏​នឹង​ប្រទាន​ការ​វិនិច្ឆ័យ​លើ​អ្នក​មាន​អំនួត នៅពេល​ព្រះ​យេស៊ូវ​យាង​ត្រឡប់​មក​វិញ​ផង​ដែរ។

៤. ​យើង​បាន​ទទួល​ការ​កំសាន្ត​ចិត្ត​នៅក្នុង​ការ​ដឹង​ថា ​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ការ​អាក្រក់​ដោយ​ចៀស​មិន​រួច។ ​យើង​អាច​មាន​សេចក្តី​សង្ឃឹម​និង​ការ​អត់​ធ្មត់។ ​ដំណឹងល្អ​មិន​គ្រាន់​តែ​រំដោះ​យើង​ចេញ​ពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​មក​លើ​យើង​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រំដោះ​យើង​ចេញ​ពី​អំណាច​គ្រប់​គ្រង​របស់​លោកិយ សាច់​ឈាម​ អារក្ស​សាតាំង​ផង​ដែរ។ ​នៅក្នុង​ការ​សង្គ្រោះ​មនុស្ស​ ព្រះ​បំផ្លាញ​និង​ទំលាក់​អំណាច​គ្រប់​គ្រង​ណា​ ដែល​ទាស់​ប្រឆាំង​នឹង​ការ​គ្រប​គ្រង​របស់​ទ្រង់​ ហើយ​គាប​សង្កត់​ដល់​រាស្ត្រ​របស់​ទ្រង់។ ​នេះ​ជា​មូល​ហេតុ​ ដែល​ព្រះយេស៊ូវ​នឹង​លើក​មនុស្ស​ខ្លះ​ឡើង ហើយ​ទំលាក់​មនុស្ស​ផ្សេង​ៗ​ទៀត​ចុះ (លូកា ២:៣៤) ​ប្រទាន​ចំណី​ដល់​មនុស្ស​ខ្លះ ហើយ​បណ្តេញ​មនុស្ស​ខ្លះ​ចេញ (លូកា ១:៥៣)។ ​ដំណឹងល្អ​មិន​មែន​ជា​ដំណឹង​ល្អ​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា​ឡើយ នៅក្នុង​ការ​សុគត​និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ​ព្រះ​យេស៊ូវ​នាំ​ការ​បញ្ចប់​មក​អោយ​ចក្រភព​ផ្សេងៗ ហើយ​ធ្វើ​អោយ​ពួក​អ្នក​មាន​អំណាច​ ដែល​គាប​សង្កត់​គេ​ អោយ​មាន​សេចក្តី​ខ្មាស (ទំនុក​ដំកើង ២; លូកា ២០:៤៣; យ៉ូហាន ១២:៣១; កូល៉ុស ២:១៤-១៥; ហេព្រើរ ១០:១៣)។​

៥. ព្រះ​គម្ពីរ​ទាំង​មូល​និយាយ​អំពី​ព្រះ​គុណ​របស់​ព្រះ​ ដែល​ត្រូវ​បាន​បើក​សំដែង​នៅក្នុង​ព្រះ​យេស៊ូវ (លូកា ២៤:២៧, ៤៤; យ៉ូហាន ៥:៣៩, ៤៦)។ ​ព្រះ​គម្ពីរ​ទាំង​មូល​និយាយ​អំពី​ដំណឹងល្អ (រ៉ូម ១:១-២; ១ពេត្រុស ១:១០-១២)​ ហើយ​នៅក្នុង​នោះ​ក៏​មាន​កណ្ឌ​ណាហ៊ុម​ផង​ដែរ។ ​កណ្ឌ​ណាហ៊ុម​ជួយ​យើង​អោយ​មើល​ឃើញ​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​វិនិច្ឆ័យ ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ទទួល​ជំនួស​យើង​នៅក្នុង​ការ​រងទុក្ខ​របស់​ទ្រង់។ ការ​និយាយ​ចំអក​ឡកឡឺយ​ ដែល​មនុស្ស​អាក្រក់​សម​នឹង​ទទួល (ណាហ៊ុម ៣:៥-៧) ​ត្រូវ​បាន​ធ្លាក់​មក​លើ​ទ្រង់ (ទំនុកដំកើង ២២:៧; លូកា ២៣:៣៧)។ ​បើសិន​ព្រះ​យេស៊ូវ​មិន​បាន​ធ្វើ​សកម្មភាព​នៃ​សេចក្តី​មេត្តា​ករុណា​នេះ​នៅ​លើ​ឈើ​ឆ្កាង​ទេ នោះ​អនាគត​របស់​យើង​នឹង​ដូច​ជា​នីនីវេ​ហើយ​ ប៉ុន្តែ​ផ្ទុយ​ទៅវិញ ឥឡូវ​នេះ​យើង​ឈរ​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​ ដោយ​គ្មាន​កន្លែង​បន្ទោស​បាន និង​ដោយ​អំណរ​ដ៏​ក្រៃលែង (យូដាស ២៤)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top