ភូមិកាណានៅស្រុកកាលីឡេ (ភាសាក្រិក Κανά; ភាសាហេព្រើរ קָנָה) គឺជា ភូមិដ៏តួចមួយនៅស្រុកកាលីឡេ ដែលមានជនជាតិយូដារស់នៅ (សូមមើលផែនទី «ស្រុកកាលីឡេនៅសម័យព្រះយេស៊ូវ» http://www.dkdl.org/?page_id=1640)។ សូមកុំយល់ច្រឡភូមិផ្សេងៗទៀតនៅតំបន់ផ្សេង ដែលមានឈ្មោះដូចគ្នានេះ (សូមមើល យ៉ូស្វេ ១៦:៨; ១៩:២៨)។
ឈ្មោះ «កាណា» មកពីពាក្យភាសាហេព្រើរដែលមានន័យថា «គុម្ពត្រែង»។ ការអស្ចារ្យមុនដំបូងរបស់ព្រះយេស៊ូវ ដែលលោកយ៉ូហានបានកត់ត្រាទុក បានកើតឡើងនៅភូមិកាណាក្នុងស្រុកកាលីឡេ។ កាណានៅស្រុកកាលីឡេបានលេចឡើងនៅក្នុងបីអត្ថបទនៅក្នុងកណ្ឌយ៉ូហាន (យ៉ូហាន ២:១–១១; ៤:៤៦–៥៤; ២១:២)។ ណាថាណែលជាសិស្សរបស់ព្រះយេស៊ូវ ដែលបានមកពីភូមិកាណា។
Leave a Reply