ភូមិបេថ្លេហិម (នៅស្រុកយូដា) (בֵּ֧ית לֶ֣חֶם) ភូមិនៅស្រុកយូដា (សូមមើលផែនទី «អ៊ីស្រាអែលកណ្តាលនិងភាគខាងត្បូង» http://www.dkdl.org/?page_id=1666) ជាភូមិរបស់ដាវីឌ ហើយព្រះយេស៊ូវបានប្រសូត្រនៅភូមិនេះ។ បេថ្លេហិមគឺជាភូមិមួយដ៏សំខាន់នៅក្នុងកណ្ឌនាងរស់៖ លោកអេលីម៉ាលេចបាននាំភរិយាឈ្មោះ ន៉ាអូមី ចាកចេញទៅរស់នៅក្នុងស្រុកម៉ូអាប់ ក្រោយមក ន៉ាអូមី មកដល់បេថ្លេហិមវិញជាមួយនាងរស់ (នាងរស់ ១:១, ១៩)។ នាងរស់បានជួបលោក បូអូស នៅស្រែនៅបេថ្លេហិម (នាងរស់ ២:៣) ហើយពួកគេបានរៀបការជាមួយគ្នានៅទីនោះ (នាងរស់ ៣–៤)។
រឿងក្នុងកណ្ឌនាងរស់អំពីការប្រមូលផលបង្ហាញអំពីអត្ថន័យនៃឈ្មោះបេថ្លេហិម (ដែលមានន័យថា “ផ្ទះនំបុ័ង”) ហើយបញ្ជាក់ផងដែរអំពីឈ្មោះរបស់បេថ្លេហិមមួយទៀតគឺ «អេប្រាតា» (ដែលមានន័យថា “បង្កើតផល” “fruitful”)។
ពង្សាវតារនៅចុងបញ្ចប់នៃកណ្ឌនាងរស់នេះប្រាប់យើងថា ព្រះបាទដាវីឌ ដែលជាកូនចៅរបស់នាងណាអូមី និងជាកូនរបស់លោកអ៊ីសាយ បានកើតមកនៅក្រុងបេថ្លេហិម (៤:១៧–២២)។ បេថ្លេហិមគឺជាភូមិដ៏សំខាន់នៅក្នុងរឿងរបស់ស្តេចដាវីឌ៖
- លោកសាំយូអែលបានទៅភូមិបេថ្លេហិម ដើម្បីចាក់ប្រេងអភិសេកដាវីឌ (១សាំយូអែល ១៦:១១–១៣)។
- នៅពេលដែលការច្រណែនរបស់ព្រះបាទសូលបានបង្ខំឱ្យដាវីឌរត់គេចខ្លួន លោកដាវីឌបាននាំឪពុកនិងម្តាយរបស់គាត់ចេញពីបេថ្លេហិម (១សាំយូអែល ២២:៣–៤)។
- ព្រះបាទដាវីឌបានធ្វើឱ្យក្រុងយេរូសាឡិមក្លាយជារដ្ឋធានីនៃអ៊ីស្រាអែល ហើយបន្ទាប់មកក្រុងយេរូសាឡិមបានក្លាយជា «ក្រុងរបស់ព្រះបាទដាវីឌ» ជាលើកទីពីរ (បេថ្លេហិមជា«ក្រុងរបស់ព្រះបាទដាវីឌ» ទីមួយ សូមប្រៀបធៀប ២សាំយូអែល ៥:៧ នឹង លូកា ២:១១)។
ជាងពីរសតវត្សរ៍ក្រោយមកទៀត បេថ្លេហិមជាភូមិមិនសូវសំខាន់ទេ ប៉ុន្តែវាបានត្រឡប់ជាមានសារៈសំខាន់ដោយសារតែបទទំនាយអំពីព្រះមេស្ស៊ីមួយ (មីកា ៥:២)។ ទំនាយនេះបានបំពេញសម្រេចនៅពេលដែលព្រះយេស៊ូវត្រូវបានប្រសូតនៅភូមិបេថ្លេហិម។ ស្ដេចហេរ៉ូឌបានបញ្ជាឱ្យចាប់យកក្មេងប្រុសៗ ដែលមានអាយុពីរឆ្នាំចុះនៅក្នុងបេថ្លេហិម ទៅសម្លាប់ចោល (ម៉ាថាយ ២:១៣–១៨)។
យោងតាមកណ្ឌយ៉ូហាន ៧:៤២ មនុស្សមួយចំនួន ដែលស្ដាប់ព្រះយេស៊ូវ បានចាត់ទុកបេថ្លេហិមជាកន្លែងកំណើតនៃបុត្ររបស់ព្រះបាទដាវីឌ (ព្រះមែស៊ី) ប៉ុន្តែពួកគេមិនដឹងថា បេថ្លេហិមក៏ជាកន្លែងកំណើតនៃព្រះយេស៊ូវផងដែរនោះទេ។
Leave a Reply