ពួក​ចៅ​ហ្វាយ ៦:១-១៧ Judges 6:1-17 David Painter

Judges Gideon pdf download

Gideon – the unwilling saviour

គីឌាន អ្នក​សង្រ្គោះ​ដែល​គ្នា​ន​ឆន្ទៈ

Judges 6:1-17

​ពួក​ចៅ​ហ្វាយ ៦:១-១៧

 

បងប្អូន នៅពេលខ្នុំបានអធិប្បាយ​លើក​មុន នៅខែ​កុម្ភៈ យើងបានមើល​​ក្នុង​កណ្ឌចៅហ្វាយ គឺជាពេលវេលាដែលរាស្ត្ររបស់ព្រះអត់ចេះច្បាប់របស់ទ្រង់ អត់គោរពព្រះ គ្មានរបៀបរៀបរយ ហើយគ្មានអ្នកត្រួតត្រា។​ ដូច្នេះអ្នកនិពន្ធបានប្រាប់​ជា​ច្រើនដង​ថា​ នៅសម័យនោះ ពូកគេគ្មានស្តេច។

 

​នៅ​សម័យបុរាណ​​នោះ​ គឺ​ប្រហែល​ជា​៣០០ឆ្នាំ ដែលព្រះបានចាត់ចៅហ្វាយ​ចំនួន​ដប់ពីរនាក់​​​មក​ដល់​ពួកគេ​ ដើម្បីដឹកនាំកុលសម្ព័ន្ធផ្សេងៗ នៅក្នុងអ៊ីស្រាអែល។ នៅពេលមុន   ខ្ញុំបានអធិប្បាយអំពីមនុស្សប្រុសម្នាក់ មានឈ្មោះ​ថា អេហ៉ូដ ដែលជា​បុរស​ប្រើតែដៃឆ្វេងប៉ុណ្ណោះ   ប៉ុន្តែគាត់​បាន​ក្លាយជាអ្នកសង្គ្រោះរបស់ព្រះ ចេញពីអំណាចរបស់ពួកម៉ូអាប់        ដើម្បី​អោយ​ពួកអ៊ីស្រាអែលអាចរីករាយដោយសន្តិភាពក្នុងទឹកដីសន្យា​អស់​រយៈ​ពេល​៨០ឆ្នាំ។

 

ប្រហែល​ជា​អ្នកបានចាំពីវង់មូល ដែលខ្នុំបានបង្ហាញមុន​ហើយ​។

 

វង់មូលនេះបានបង្ហាញ​អំពីការកើតមានឡើងដ​ដែលៗ គឺ

  • ពួកអ៊ីស្រាអែលធ្វើអំពើបាប
  • គេបានទទួលការកាត់ទោសរបស់ព្រះ
  • ពួកគេប្រែចិត្ត
  • ព្រះបានចាត់អ្នកសង្គ្រោះ
  • ពួកគេមានពេលវេលារីករាយដោយសន្តិភាពនិងភាពសំបូរសប្បាយ។

 

អត្ថបទដែលយើងបានអានថ្ងៃនេះ ចាប់ផ្តើមដោយពាក្យនេះ ៖

‹‹ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​សា​ជា​ថ្មី​ទៀត ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌាន​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ។›› (៦:១)

ជនជាតិម៉ាឌាន ៖

  • ជា​ក្រុម​សាសន៍ដទៃ ដែលបានមកមានច្រើនអនេក​ដូច​កណ្ដូប គឺ​ទាំង​មនុស្ស ទាំង​សត្វ​អូដ្ឋ មាន​ចំនួន​ច្រើន​ឥត​គណនា​ចូល​មក​បំផ្លាញ​ស្រុក​អ៊ីស្រាអែល។
  • ពូកគេទៅរាល់ឆ្នាំ អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ
  • ឥឡូវជីវិតនៅក្នុងទឹកដីសន្យាពិបាកមែនទែន ‹‹ដូច្នេះជន​ជាតិ​អ៊ីស្រាអែល​បាន​យក​រអាង​ភ្នំ រូង​ភ្នំ និង​ចំណោត​ភ្នំ​ធ្វើ​ជា​ជំរក ដើម្បី​គេច​ខ្លួន​ពី​ជនជាតិម៉ាឌាន។
  • ដូច្នេះ ឥឡូវ​នេះ​ពួកអ៊ីស្រាអែលត្រូវពួននៅ​ក្នុងទឹកដីខ្លួន
  • ពិតមែនហើយ ឥឡូវ​នេះពួកគេ​វេទនា​ខ្លាំងណាស់ ​បាន​ជា​​ពួក​គេបាន ‹‹ស្រែក​អង្វរ​ព្រះអម្ចាស់​អោយ​ជួយ​សង្គ្រោះ​គេ។››

 

ដូច្នេះ ម្តងទៀត យើងបានឃើញថា ពួកអ៊ីស្រាអែលត្រូវជួបនឹង​សេចក្តី​វេទនា​ក្នុង​​​ពេលយួរណាស់  មុន​ពេល​​ពួក​គេបានស្រែកអង្វរចំពោះព្រះ​ទៅ​ទៀត​       ​ពីព្រោះ​ពួកគេជាកូនចចេស។

 

បងប្អូន       ប្រហែល​ជា​យើង​ធ្វើ​ដូចនេះ ​គឺ​នៅពេលជីវិត​របស់​យើង​មាន​ភាព​ងាយ​ស្រួល ឬ​សេចក្តី​រីករាយ យើងបានភ្លេចពីព្រះ ប៉ុន្តែនៅពេលយើងមានជីវិតលំបាក​ ឬ​មាន​សេចក្តី​វេទនា ​នោះ​ទើប​យើងបានចាប់ផ្តើមអង្វរចំពោះព្រះដែរ។

 

តើនៅពេលពួកអ៊ីស្រាអែលបាន​​រង​សេចក្តី​វេទនា     ​ហើយ​ពួកគេបានស្រែកអង្វរដល់ព្រះ ពូកគេចង់បានអ្វី?       ពួកគេចង់ដោះស្រាយបញ្ហាដែលគេមាន គឺពួកគេចង់បាន​អោយ​ព្រះចាត់មេទាហាន អ្នកស្ទាត់ខាងចំបាំង    វីរបុរស ដែលនឹងដឹកនាំពួកគេ ដើម្បីពួកគេនឹងឈ្នះលើសត្រូវរបស់ខ្លួន​ ​ហើយ​ពួកគេ​នឹងទទួល​បាន​សេរីភាពនិងឯករាជ្យ​នៅក្នុងទឹកដីសន្យា។

ប៉ុន្តែ តើ​ព្រះបានចាត់អ្នកណា? ព្រះបានចាត់ព្យាការីម្នាក់ ហើយព្យាការីនោះបានបង្រៀនពីប្រវត្តិសាស្ត្ររបស់ជនជាតិនោះ     គឺគាត់បានចាប់ផ្តើមដោយពាក្យថា      ‹‹យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប…››    ហើយគាត់បានបញ្ចប់​ដោយពាក្យ ‹‹តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​យើង​សោះ»។

 

 

នៅពេលពួកអ៊ីស្រាអែលបានទទួលព្រះបន្ទូលនោះ ប្រហែល​ជា​គេបានគិតថា គេនឹងទទួលការកាត់ទោសពីព្រះ ប៉ុន្តែព្រះបានធ្វើអ្វី? ទ្រង់បានចាត់ទេវតារបស់ទ្រង់​អោយ​មក​ដល់មនុស្ស​ម្នាក់ គឺគីឌាន ដែលជាមនុស្សភ័យខ្លាចចំពោះសត្រូវ។ គីឌាន​មិន​មែន​ជាទាហាន ​មិន​មែន​ជាវីរជន ​ប៉ុន្តែ​គាត់​ជា​ម​នុស្ស​ខ្លាច​និង​ឥត​ប្រយោជន៍។      ទេវតាបានរកគីឌាន​ឃើញ​ ដែល​គាត់​ ‹‹ កំពុង​តែ​បោក​បែន​ស្រូវ ក្នុង​ធុង​សំរាប់​គាប​ផ្លែ​ទំពាំងបាយជូរ ដើម្បី​កុំ​អោយ​ជន​ជាតិ​ម៉ាឌាន​ឃើញ››។

 

តើទេវតាបានជួបនឹងគីឌាន​ដោយរបៀបណា? គឺដោយពាក្យថា «វីរជន​ដ៏​អង់អាច​អើយ ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​អ្នក​ហើយ!»។ (៦:១២)

 

ប្រហែល​ជា​អ្នកគិតថា នៅពេលគីឌាន​បានទទួលព្រះបន្ទូលនោះ គាត់​ទទួល​បានការ​លើកទឹកចិត្ត ​ផ្ទុយ​ទៅ​វិញ​សំរាប់គាត់ ព្រះបន្ទូលនោះបានបង្ហាញ​អោយ​គាត់​មើល​ឃើញ​ឧបសគ្គជាច្រើន (៦:១៣)។

 

 

លោក​គេឌាន​ឆ្លើយ​តប​វិញ​ថា «លោក​ម្ចាស់​អើយ ប្រសិន​បើ​ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​យើង​មែន ហេតុ​អ្វី​ក៏​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង? ឯ​ណា​ទៅ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ ដែល​ដូនតា​របស់​យើង​តែងតែ​តំណាល​ប្រាប់ ទាំង​បញ្ជាក់​ថា ព្រះអម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ? ឥឡូវ​នេះ ព្រះអម្ចាស់​បោះ​បង់​ចោល​យើង​ហើយ ព្រះអង្គ​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌាន!»។

 

យើងអាច​មើល​ឃើញថា គីឌានអត់ដឹងអំពីមូលហេតុនៃស្ថានភាពរបស់ពួកអ៊ីស្រាអែល​ទេ​ គឺគាត់អត់ដឹង​អ្វី​សោះអំពីស្ថានភាពខាងវិញ្ញាណរបស់ពួកគេ គឺគាត់អត់ដឹងពី​កំហុស​ដ៏ធ្ងន់ធ្ងរនៃការថ្វាយបង្ខំរូបព្រះ ដែលពួកគេបានប្រព្រឹត្តរហូត​មក​នៅក្នុងទឹកដីសន្យា។ ដូច្នេះ យើងអាចឃើញថា គីឌាន​មិន​យល់អំពីព្រះបន្ទូល ដែលគាត់​បានទទួល​ពីព្យាការីនៅពេលមុន​ទេ​។

 

លើសពីនេះទៅទៀត គីឌានមានអាកប្បកិរិយាហៃជំទាស់ ដូច្នេះគាត់បន្ទោសព្រះសំរាប់ស្ថានភាព​លំបាករបស់ពួកអ៊ីស្រាអែល។ គាត់បានគិតថា ស្ថានភាពទាសភាពនៅស្រុកអេស៊ីព្ទល្អជាងស្ថានភាពឥឡូវ​នេះ​     ប៉ុន្តែពាក្យរបស់គាត់ស្រដៀងគ្នានឹងពាក្យរបស់ពួកអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន​ដែរ​ គឺ​នៅពេលពួកគេបដិសេធចូលទៅ​ក្នុងទឹកដីសន្យា ​បាន​ជា​​ពួកគេជំនាន់នោះត្រូវស្លាប់ក្នុងទីរហោស្ថាន មុន​ពេល​កូន​ចៅ​របស់​ពួកគេអាចចូលទឹកដីម្តងទៀត។

 

ប៉ុន្តែទេវតាមិនអស់សង្ឃឹមចំពោះគីឌាន​ទេ​ គឺទេវតានិយាយដល់គាត់ថា «ដោយសារ​កម្លាំង​ដែល​អ្នក​មាន ចូរ​ទៅ​សង្គ្រោះ​អ៊ីស្រាអែល​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​អោយ​ទៅ!»។ (៦:១៤)

 

យើងបានគិតថា គីឌានគួរ​តែ​​មាន​ចិត្ត​ចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះ ​ហើយ​រកសេរីភាពសំរាប់​ប្រជាជនផងព្រះ    ប៉ុន្តែគាត់ព្យាយាមរកមូលហេតុ ដើម្បីរត់ចេញពីព្រះបន្ទូលនេះ​ទៅ​វិញ​     ​បាន​ជា​គាត់បានឆ្លើយ​ប្រាប់ថា

«លោក​ម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​អោយ​ខ្ញុំ​ប្របាទ​អាច​សង្គ្រោះ​អ៊ីស្រាអែល​បាន? ដ្បិត​ក្នុង​កុលសម្ព័ន្ធ​ម៉ាណាសេ អំបូរ​របស់​ខ្ញុំ​ប្របាទ​ខ្សត់ខ្សោយ​ជាង​គេ ហើយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ប្របាទ​ទៀត​សោត ក៏​ខ្ញុំ​ប្របាទ​ក្មេង​ជាង​គេ​ដែរ»។ (៦:១៥)

 

នៅពេលគីឌានមើល​​មក​ខ្លួនឯង​ថា​ គាត់​ជា​មនុស្សខ្សោយ ព្រះត្រូវជួយគាត់​ ​ដោយ​ទ្រង់មានបន្ទូលថា

«យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​វាយ​ឈ្នះ​ជន​ជាតិ​ម៉ាឌាន ដូច​វាយ​ជា​មួយ​នឹង​មនុស្ស​តែ​ម្នាក់»។ (៦:១៦)

ព្រះបន្ទូលនេះស្រដៀងគ្នានឹងព្រះបន្ទូល​ទៅ​កាន់អ្នកដឹកនាំ​អស្ចារ្យ​ម្នាក់​ដែរ​គឺ​ យ៉ូស្វេ​ដែល​ថា​

(យ៉ូស្វេ ១:៥) ‹‹យើងស្ថិតនៅជាមួយអ្នក     ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសេដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។››

 

ប៉ុន្តែគីឌាននៅតែមិនសប្បាយចិត្តសោះ​ គឺគាត់នៅតែត្រូវការទំនុក​ចិត្ត​បន្ថែមទៀត

(៦:១៧) «ប្រសិន​បើ​លោក​គាប់​ចិត្ត​ខ្ញុំ​ប្របាទ​មែន សូម​ផ្ដល់​ទី​សំគាល់​មួយ​អោយ​ខ្ញុំ​ប្របាទ​បាន​ដឹង​ថា លោក​ពិត​ជា​ព្រះអម្ចាស់​ដែល​កំពុង​តែ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ប្របាទ​មែន! ››

 

 

គីឌាន​បានទៅរៀបចំតង្វាយស្មុគស្មាញ នៅពេលដែលភ្ញៀវ​របស់​គាត់ត្រូវរង់​ចាំ ហើយទេវតារបស់ព្រះជាម្ចាស់បានចង់​ចាំ​ដោយ​អត់ធ្មត់។ បើយើងស្រាវជ្រាវប្រភេទនៃតង្វាយរបស់គីឌាន យើងបានឃើញថា ​គួរ​អោយ​សោក​ស្តាយ​ចំពោះ​ស្ថានភាពខាងវិញ្ញាណ​របស់​ពួកអ៊ីស្រាអែល ពីព្រោះគីឌាន​បាន​រៀបចំតង្វាយនេះ គឺ​ដើម្បីប្រទានម្ហូបដល់ព្រះ ​គឺ​គាត់មិនរៀបចំ​ថ្វាយ​បង្គំ​ព្រះ​យ៉ាវេតាមក្រឹត្យវិន័យ ដែល​ពួក​គេបានទទួលតាមរយៈលោកម៉ូសេ​ឡើយ​។

 

បងប្អូន យើង​ងាយ​ស្រួល​នឹង​ធ្លាក់​ទៅ​ក្នុងគំនិតខុសថា យើងអាចប្រើព្រះ ឬគ្រប់គ្រងព្រះតាមរយៈតង្វាយរបស់យើង មិន​មែន​ទេ ​គឺ​យើងត្រូវប្រែចិត្ត និងព្យាយាមរកមេត្តាករុណារបស់ទ្រង់​វិញ​។        យើងគិតថាការស្តាប់បង្គាប​​តាម​សាសនា​គឺជាការបំរើស្រប​តាមព្រះហឫទ័យទ្រង់ ប៉ុន្តែយើងត្រូវទុកចិត្តលើព្រះរាជកិច្ចរបស់ទ្រង់ ដែលទ្រង់បានធ្វើសំរាប់យើងហើយ។

 

 

ទោះបីគីឌានមិនដឹង មិនយល់​អំពីរបៀប ដែលគាត់គួរធ្វើតាមព្រះហឫទ័យព្រះ​ក៏​ដោយ​       ក៏​ទេវតារបស់ព្រះបាននិយាយថា

«ចូរ​ដាក់​សាច់ និង​នំបុ័ង​ឥត​មេ​លើ​ថ្ម​នេះ​ទៅ រួច​ចាក់​ទឹក​សម្ល​ពី​លើ​ផង»។ ទេវតា​របស់​ព្រះអម្ចាស់​យក​ចុង​ដំបង​ដែល​លោក​កាន់​ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​មេ ពេល​នោះ មាន​ភ្លើង​ផុស​ចេញ​ពី​ថ្ម ហើយ​ឆេះ​សាច់ និង​នំបុ័ង​អស់​ទៅ។ បន្ទាប់​មក ទេវតា​របស់​ព្រះអម្ចាស់​ក៏​កំបាំង​បាត់​ទៅ។ (៦:២០-២១)

 

ឥឡូវ​នេះ​ គីឌាន​បាន​ដឹង​យ៉ាងច្បាស់​ហើយ​ថា នេះជាទេវតារបស់ព្រះជាម្ចាស់។ ពិតប្រាកដណាស់ គាត់បែកញើស ​និង​វិលមុខ ពីព្រោគាត់​ជា​មនុស្ស​ខ្លាច ​ហើយ​​ការ​មិន​ជឿ​របស់​គាត់​បាន​ធ្វើ​អោយ​គាត់បានចោតសួរទេវតារបស់ព្រះ។ ប្រហែល​ជា​គាត់បានគិតពីស្ថានភាព​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សាស្ត្ររបស់អ៊ីស្រាអែល គឺ​នៅពេលដែលព្រះពេញដោយព្រះពិរោធ ​នោះ​នឹង​មាន​មនុស្សជាច្រើនបានស្លាប់ ​ហើយ​សកម្ម​ភាព​នេះ​​ព្រះ​ចង់​បង្ហាញអំពីភាពបរិសុទ្ធរបស់​ទ្រង់​។   ប៉ុន្តែ…

 

ខ.២៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «សុំ​អោយ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត កុំ​ខ្លាច​អ្វី​ឡើយ អ្នក​នឹង​មិន​ស្លាប់​ទេ​»។​

 

ព្រះអម្ចាស់​ចង់​អោយ​មនុស្ស​មាន​ចិត្ត​ខ្លាចនេះ        ​ក្លាយ​ជា​ទៅ​​អ្នកដឹកនាំរាស្ត្រផងទ្រង់។ តើគីឌានអាចទទួលការគោរពរបស់ពួកអ៊ីស្រាអែលដោយរបៀបណា?

ដូច្នោះទ្រង់បានបញ្ជាដល់គីឌានថា ទៅយកសត្វគោមួយក្បាល ‹‹ចូរ​រំលំ​អាសនៈ​ព្រះ​បាល​របស់​ឪពុក​អ្នក ព្រម​ទាំង​កាប់​បំផ្លាញ​បង្គោល​របស់​ព្រះអាសេរ៉ា​នៅ​ក្បែរ​នោះ​ផង។›› (៦:២៥)

ហើយគាត់ត្រូវធ្វើអាសនា​ត្រឹមត្រូវ​ថ្វាយ​ព្រះអម្ចាស់នៅកន្លែងនោះ ដែលនឹងជំនួសរូបព្រះនោះ ហើយគាត់ត្រូវយក​គោ​​ទី​ពីរ​នោះ​មក​ដុត​ទាំង​មូល​ធ្វើ​ជា​យញ្ញបូជា ដោយ​យក​បង្គោល​ព្រះអាសេរ៉ា ដែល​អ្នក​បាន​កាប់​នោះ មក​ធ្វើ​ជា​អុស​សំរាប់​ដុត»

 

 

តែគីឌាន​ខ្លាចណាស់       គឺគាត់ខ្លាចគ្រួសារ​របស់​គាត់​      គាត់ខ្លាចមនុស្សប្រុសៗ​នៅ​ក្នុ​ងភូមិ ​ដូច្នេះ​ហើយ​បាន​ជា​គាត់បានធ្វើកិច្ចការទាំងនេះនៅពេលយប់ងងឹត ​ជា​ពេលដែល​ពួកគេកេង​លក់​ស្រួល​ហើយ​មិនអាចឃើញកិច្ចការគាត់​បាន​ ។ ប្រហែល​ជា​គីឌានជាមនុស្សស្តាប់បង្គាប់ ប៉ុន្តែគាត់មិនជាវីរបុរស​ទេ​។

 

នៅពេលមនុស្សនៅក្នុងភូមិបានរកឃើញ ការប្រមាថដែលបានកើតឡើង ​ពួក​គេមកដើម្បីរកអ្នកណា ដែលបានបំផ្លាញរូបព្រះរបស់ពួកគេ     ដូច្នេះគេបានមកដល់ផ្ទះរបស់ឱពុកគីឌាន គឺលោក​យ៉ូអាស​។

 

លោក​យ៉ូអាស​បានបាត់សត្វគោមួយក្បាល ដែលមានតម្លៃ ​ហើយ​នៅ​ពេល​នោះ​ប្រហែល​ជា​គាត់មានអារម្មណ៍ដូច​ជា​ឱពុក​ម្នាក់​ ដែលកូនប្រុស​របស់​ខ្លួន​បាន​លក់​ឡាន ឡិចស៊ីស Lexus របស់គ្រួសារ  ហើយ​បានបំផ្លាញទីធ្សក្ការបូជារបស់គ្រួសារដែរ។​    ដូច្នេះយើងគួរ​គិតថា លោក​យ៉ូអាស​ខឹងគីឌានខ្លាំង​ណាស់​នៅ​ពេល​នោះ​។ ប៉ុន្តែដូច​ជា​យើងឃើញថា គាត់បានប្រែចិត្ត ពីព្រោះគាត់បាននិយាយដល់មនុស្សភូមិថា

«បើ​ព្រះ​បាល​ពិត​ជា​ព្រះ​មែន ទុក​អោយ​លោក​តវ៉ា​ខ្លួន​ឯង​ផ្ទាល់​ទៅ ព្រោះ​គេ​បាន​រំលំ​អាសនៈ​របស់​លោក!» (៦:៣១)

លើសពីនេះ ហ្វូងមនុស្ស​ក៏​បានស្ងប់ចិត្ត។

 

 

 

 

ការសន្និដ្ឋាន​លើ​ភាពប្រឆាំងនេះសំខាន់ ៖

 

ខ.​៣២ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ភូមិ​ហៅ​លោក​គេឌាន​ថា «យេរូបាល» ដោយ​ពោល​ថា «សូម​អោយ​ព្រះ​បាល​តវ៉ា​នឹង​គាត់​ទៅ ដ្បិត​គាត់​បាន​រំលំ​អាសនៈ​របស់​លោក»។

ឈ្មោះថ្មីនេះ បានបង្ហាញ​ជា​សាធារណៈថា គីឌានជាមនុស្សដែលបានឈ្នះលើព្រះបាល គឺគាត់ជាភស្តុ​តាង​​នៃ​ភាពខូចនៃព្រះបាល។

អញ្ចឹង​ហើយ​បាន​ជា​នៅពេលពួកម៉ាឌានបានប្រមូលគ្នា​ជាមួយប្រជាជាតិដទៃទៀត ដើម្បីទៅបំផ្លាញពួកអ៊ីស្រាអែល ​នោះ​គីឌានអាចប្រមូល​គ្នា​បាន​បួនកុលសម្ព័ន្ធនៃពួកអ៊ីស្រាអែល ដើម្បីការពារពួកគេចេញពីការ​កំរាម​កំហែងនេះ។    សូមកាត់សំគាល់ខ ៣៤-៣៥

 

 

ខ.៣៤ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​យាង​មក​គង់​ក្នុង​លោក​គេឌាន លោក​ក៏​ផ្លុំ​ស្នែង ដើម្បី​កោះ​ហៅ​ប្រជាជន​ក្នុង​អំបូរ​អបៀស៊ើរ អោយ​មក​តាម​លោក។ លោក​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ដែន​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​ទាំង​មូល ដើម្បី​កេណ្ឌ​មនុស្ស​មក​តាម​លោក។ លោក​បាន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ដែន​ដី​របស់​កុលសម្ព័ន្ធ​អេស៊ើរ សាប់យូឡូន និង​ណែបថាលី​ដែរ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​មក​រក​លោក។

 

 

បើសិន​យើងបានទទួលពាក្យបែបនេះ យើងបានយល់ថា ការសង្គ្រោះសំរាប់ពួកអ៊ីស្រាអែលនឹងកើត​មាន​ឡើង ដូចពេលដែលលោកអេហ៊ូដ​បានផ្លុំស្នែង ដើម្បីពួកអ៊ីស្រាអែលអាចឈ្នះលើជនជាតិ​ម៉ូអាប់​ដែរ​      ប៉ុន្តែគីឌាន​មាន​ភាព​ស្ទាក់ស្ទើរ គឺគាត់មិនជឿ ​ហើយ​គាត​ចង់​បាន​ទីសំគាល់មួយទៀត​ពីព្រះ។

ដូច្នេះ គីឌាននិយាយដល់ព្រះថា

«ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​សង្គ្រោះ​អ៊ីស្រាអែល តាម​រយៈ​ទូលបង្គំ  ដូច្នេះ ទូលបង្គំ​សូម​លាត​ស្បែក​ចៀម​នៅ​លើ​លាន​បោក​ស្រូវ។ ប្រសិន​បើ​ទឹក​សន្សើម​ធ្លាក់​តែ​លើ​ស្បែក​ចៀម ហើយ​ដី​នៅ​ជុំវិញ​ស្ងួត នោះ​ទូលបង្គំ​នឹង​ដឹង​ថា ព្រះអង្គ​ពិត​ជា​សព្វ​ព្រះហឫទ័យ​សង្គ្រោះ​អ៊ីស្រាអែល តាម​រយៈ​ទូលបង្គំ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​មែន»។ (៦:៣៦-៣៧)

 

ស្បែក​ចៀម ឬរោមចៀម មានគុណ​សម្បត្តិ​ក្នុង​ការ​ស្រួប​យក​ទឹក ដូច្នេះ​ហើយ​បាន​នៅស្រុកអូស្ត្រាលី យើងប្រើស្រោមជើង ​ដែល​ធ្វើពីរោមចៀម ដើម្បី​អោយ​យើងអាចមានជើងស្ងួត។

នៅពេលគីឌានឃើញថា ទីសំគាល់នេះបានកើតឡើង គាត់គិតថា ទីសំគាល់នេះស្រួលណាស់ ដូច្នេះឥឡូវ​នេះ​គាត់បានសុំ​អោត​រោមចៀមស្ងួត​ហើយ​សន្សើមធ្លាក់ជោកដី​វិញ​ ​ដែល​ការ​នេះ​ខុសពីរបៀបធម្មជាតិ​ហើយ​។

 

ខ.៤០ យប់​នោះ ព្រះជាម្ចាស់​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​គេឌាន គឺ​មាន​តែ​ស្បែក​ចៀម​ទេ​ដែល​ស្ងួត ហើយ​ដី​ទាំង​អស់​ដែល​នៅ​ជុំវិញ ជោក​ទៅ​ដោយ​ទឹក​សន្សើម។

 

តួនាទី​របស់​ព្រះ

បងប្អូន  នៅក្នុងរឿងនេះ យើងអាចឃើញម្តងទៀតថា ព្រះអម្ចាស់មានព្រះគុណចំពោះរាស្ត្ររបស់ទ្រង់។        ពួកអ៊ីស្រាអែលបន្តថ្វាយបង្គំរូបព្រះ ទោះបើ​ព្រះបានចាត់ព្យាការី​របស់​ទ្រង់​ ដើម្បីដាស់តឿនពួកគេ ហើយទោះបើ​ទ្រង់បានយកសត្រូវនិងសេចក្តី​វេទនា​របស់​ពួក​គេ​ចេញ​សំរាប់ពេលវេលាយួរ​ក៏​ដោយ​។

 

យើងអាចឃើញព្រះគុណរបស់ព្រះ តាមរយៈការត្រាស់ហៅអ្នកសង្គ្រោះសំរាប់រាស្ត្រទ្រង់ គឺលោកគីឌាន គឺគាត់នឹងឈ្នះជនជាតិម៉ាឌាន និងក្រោយមកពួកអ៊ីស្រាអែលនិង​ទទួល​បាន​សន្តិភាព​អស់​រយៈ​ពេល​៤០ឆ្នាំ។

 

តើយើងគួរ​តែ​សួរថា ហេតុអ្វីព្រះបានត្រាស់ហៅគីឌាន?

គីឌានជា​បុរស​​មាន​ចិត្ត​ខ្លាចសត្រូវ ​គ្មានជំនឿ​លើ​ព្រះ​ ​ហើយ​ព្រះត្រូវធ្វើទីសំគាល់ជាច្រើន ដើម្បី​អោយ​គីឌាន​អាច​ទុកចិត្តលើទ្រង់​បាន​។

ប៉ុន្តែព្រះបានប្រើមនុស្សមានចិត្ត​ខ្លាច ដែលមិនជឿ ដើម្បីបង្ហាញព្រះគុណរបស់ទ្រង់ចំពោះពួកអ៊ីស្រាអែល ហើយបានសង្គ្រោះ​ពួកគេ​ចេញពីអំណាចរបស់ជនជាតិម៉ាឌាន។

 

 

 

 

 

 

ការ​អនុវត្ត

បងប្អូន  ព្រះអាចធ្វើ​អោយ​មនុស្សមានចិត្ត​ខ្លាចនិងមិនជឿ​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ ដើម្បីសង្គ្រោះរាស្ត្រ​របស់​ទ្រង់ចេញពីអំណាចរបស់ពួកខ្លាំង​សត្រូវនៅ​ក្នុង​សម័យ​ពួក​ចៅហ្វាយ។ មួយពាន់ឆ្នាំក្រោយ​​មក​ ព្រះបានចាត់អ្នកសង្គ្រោះមួយទៀត តែឥឡូវនេះទ្រង់បានចាត់ព្រះរាជបុត្រារបស់ទ្រង់​ម្តង​ គឺព្រះយេស៊ូវគ្រីស្ទ។

ព្រះយេស៊ូវបានធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតា រហូតដល់ទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បី​អោយ​សត្រូវរបស់រាស្ត្ររបស់ព្រះ គឺអំណាចបាបនិងសេចក្តីស្លាប់ ត្រូវ​ចុះ​ចាញ់​​ជា​រៀង​រហូត។

ដូច្នេះ ទោះបីយើងអាចជាមនុស្សខ្លាច     មនុស្សខ្សោយ ឬមនុស្សឥតមានជំនឿខ្លាំង យើង​នៅ​តែអាចទុកចិត្តលើទ្រង់សំរាប់សេចក្តីសង្គ្រោះចេញពីអំណាចរបស់បាបនិងសេចក្តីស្លាប់​បាន​ដែរ​។

តែនៅក្នុងចំណោមយើង មានមនុស្សខ្លះដែលមានការ​ទទួលខុសត្រូវ        ប្រហែល​ជា​​ចំពោះ​គ្រួសារ ឬចំពោះអង្គការ ឬ​ចំពោះ​ក្រុមជំនុំ។

  • ត​យើង​បានរកការណែនាំដោយរបៀបណា?
  • តើអ្នកព្យាយាមរកព្រះហឫទ័យរបស់ព្រះដោយរបៀបណា?
  • តើព្រះចង់​អោយ​យើងធ្វើអ្វី​នៅក្នុងជីវិត?

 

ប្រហែល​ជា​នៅក្នុងចំណោម​យើង មានមនុស្សខ្លះដូច​លោកគីឌាន​ដែរ​ គឺ​​ជាអ្នកគ្មានជំនឿ គឺ​ជា​អ្នកចង់រកទីសំគាល់ចេញពីព្រះ មុន​នឹងធ្វើកិច្ចការ​អ្វី​មួយ​។

បងប្អូន សូមចាំថា

 

  • ព្រះមានព្រះរាជកិច្ចអស្ចារ្យ គឺទ្រង់បានត្រាស់ហៅមនុស្ស​ម្នាក់​មាន​ចិត្ត​ខ្លាចដូច​ជា​លោក​គីឌាន ហើយទ្រង់បានប្រើគាត់ ដើម្បីដឹកនាំប្រជារាស្ត្ររបស់ទ្រង់ និងឈ្នះលើសត្រូវរបស់ពួកគេ         ​ហើយ​ទ្រង់បានការពារមនុស្សនៅក្នុងសម្ព័ន្ធមេត្រីរបស់ទ្រង់។ ទ្រង់អាចធ្វើទីអស្ចារ្​ក្នុង​របៀបជាច្រើន ហើយទ្រង់បានធ្វើអន្តរាគមន៍ជាច្រើន។

 

  • បើយើងចង់រកការដឹកនាំ យើងត្រូវរកនៅក្នុងព្រះបន្ទូលនៅក្នុង ២ ធីម៉ូថេ ៣:១៦

‹‹គ្រប់អត្ថបទគម្ពីរ សុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺអោយតែង និងមានប្រយោជន៍សំរាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំអោយរស់តាមសេចក្តីសុចរិត…››

 

  • ដូច្នេះ​សូមប្រយ័ត្ន ចូរ​កុំ​ចង់​បាន​ទីសំគាល់​ឡើយ​ ពីព្រោះយើងបាន​ទទួលទីសំគាល់​អស្ចារ្រយ​និងសំខាន់ជាង​រួច​ទៅ​ហើយ​ គឺទីសំគាល់ដែលលោក​គីឌានបានឃើញ។
  • នៅក្នុងរឿងប្រៀបប្រដូច​របស់​ព្រះយេស៊ូវ អំពីបុរសអ្នកមាននិងលោក ឡាសារ យើងឃើញការព្រមានអំពីកន្លែងនៃទារុណកម្មសំរាប់អស់អ្នកណាដែលមិនជឿ។ បុរសអ្នកមានបានអង្វរដល់លោកអ័ប្រាហាំថា
  • «លោក​ឪពុក​អើយ! សូម​លោក​ឪពុក​មេត្តា​ចាត់​ឡាសារ​អោយ​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​ផង ខ្ញុំ​មាន​បង​ប្អូន​ប្រាំ​នាក់។ សូម​អោយ​ឡាសារ​ទៅ​ប្រាប់​គេ​អោយ​ដឹង​ខ្លួន កុំ​អោយ​គេ​មក​កន្លែង​រង​ទុក្ខ​ទារុណកម្ម​នេះ»។
  • លោក​អប្រាហាំ​ឆ្លើយ​ថា «បង​ប្អូន​របស់​កូន​បាន​ឮ​ពាក្យ​ប្រៀនប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀនប្រដៅ​របស់​ពួក​ព្យាការី​ហើយ អោយ​គេ​ធ្វើ​តាម​ពាក្យ​លោក​ទាំង​នោះ​ចុះ»។
  •  
  • អ្នក​មាន​តប​ទៅ​លោក​អប្រាហាំ​ថា «ទេ! លោក​ឪពុក ទាល់​តែ​មាន​អ្នក​ណា​ម្នាក់ ពី​ចំណោម​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ ទើប​គេ​កែ​ប្រែ​ចិត្ត​គំនិត»។

 

  • ប៉ុន្តែ លោក​អប្រាហាំ​ឆ្លើយ​តប​វិញ​ថា «ប្រសិន​បើ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀនប្រដៅ​របស់​ព្យាការី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ»។  (លូកា ១៦:២៧-៣១)

 

 

 

 

 

បងប្អូន តើអ្នក​ចង់​ទទួល​បានទីសំគាល់ប្រភេទ​ណា​? ព្រះយេស៊ូវជាអង្គសង្គ្រោះ ដែលបានយាងមកក្នុងលោកីយ៍នេះ ​គឺ​ទ្រង់​បាន​សុគត រស់ឡើងវិញ និង​ត្រូ​វ​បាន​លើកឡើង​ទៅ​ស្ថានសួគ៌ ហើយឥឡូ​វ​នេះ​ទ្រង់សោយរាជ្យជាមួយព្រះវរបិតា​របស់​ទ្រង់​។ ហេតុ​អ្វីយើងត្រូវការទីសំគាល់ដទៃទៀត ដើម្បីទុកចិត្ត​លើ​ទ្រង់​ដូច្នេះ​?

យើងត្រូវទុកចិត្ត​ និងជឿ​លើអ្វីៗដែលត្រឹមត្រូវ គឺយើងត្រូវទុកចិត្ត​លើ​តែ​ដំណឹងល្អរបស់ព្រះយេស៊ូវប៉ុណ្ណោះ។​

រ៉ូម ១០:១៧ បាន​សរសេរ​ថា​ ‹‹ជំនឿកើតមកពីសេចក្តីដែលយើងបានស្តាប់     រីឯសេចក្តីដែលយើងបានស្តាប់នោះកើតមកពីព្រះបន្ទូលរបស់ព្រះគ្រីស្ទ។››

សូម​​អធិស្ឋាន​

 

ឱព្រះជាម្ចាស់ដ៏មានអំណាចគ្រប់ព្រះចេស្ដាអើយ!

ព្រះបុត្រា​​របស់ព្រះអង្គបានបើកសម្ដែងនៅក្នុងទីសម្គាល់និងការអស្ចារ្យ

ដែលជាឫទ្ធិបាដិហារិយ៍នៃសេចក្តីស្រឡាញ់ដ៏ជួយសង្គ្រោះរបស់ព្រះអង្គ

សូមធ្វើជាថ្មីដោយព្រះគុណដែលទ្រង់បានបង្ហាញដល់ពួកអ៊ីស្រាអែល តាមរយៈលោកគីឌាន នៅក្នុងគ្រប់ទាំងសេចក្តីកម្សោយរបស់គាត់

នោះសូមព្រះអង្គជួយគាំទ្រយើងខ្ញុំ ដោយឫទ្ធានុភាពដ៏មានអំណាចគ្រប់ព្រះចេស្ដតាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអម្ចាស់របស់យើងខ្នុំ។ អាម៉ែន

Leave a Reply

Your email address will not be published. Required fields are marked *

*

Top