The following is an abridged translation of a sermon by John Piper at
http://www.desiringgod.org/sermons/i-entrust-you-to-god-and-to-the-word-of-his-grace
កិច្ចការ ២០:៣២-៣៥ Ac.20:32-35
បើសិនពួកចាស់ទុំថែរក្សាហ្វូងចៀម អញ្ចឹងតើអ្នកណាថែរក្សាពួកចាស់ទុំ? នេះគឺជាសំនួរ ដែលសាវកប៉ុលឆ្លើយនៅក្នុងអត្ថបទនេះ។
កាលពីសបា្តហ៍មុន យើងបានមើលឃើញនៅក្នុងខ.២៨ថា ពួកចាស់ទុំមានតួនាទីថែរក្សាហ្វូងចៀមទាំង អស់។ «ដូច្នេះ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ»។ ពួកចាស់ទុំត្រូវតែអោយចំណីចៀម ហើយ (យោងតាមខ.២៩និង៣០) ការពារចៀមពីសេចក្តីបង្រៀនខុសឆ្គងរបស់ហ្វូងឆ្កែព្រៃដែលពាក់ស្បែកចៀម។ ដូច្នេះនៅពេលសាវកប៉ុលត្រៀមខ្លួនចាកចេញពីហ្វូងចៀមទាំង អស់រហូតដល់គាត់បានជួបពួកគេម្តងទៀតនៅស្ថានសួគ៌ នោះគាត់បានរំលឹកពួកចាស់ទុំថា ព្រះវិញ្ញាណបរិសុទ្ធបានតាំងពួកគេអោយធ្វើជាពួកអ្នកគង្វាលដល់ហ្វូងចៀម។
តើអ្នកណាថែរក្សាពួកចាស់ទុំនៃហ្វូងចៀម?
ប៉ុន្តែបើសិនពួកចាស់ទុំត្រូវថែរក្សាហ្វូងចៀម អញ្ចឹងតើអ្នកណាត្រូវថែរក្សាពួកចាស់ទុំវិញ? បើសិនសាវកប៉ុលទុកក្រុមជំនុំអោយពួកចាស់ទុំមើលថែរក្សា អញ្ចឹងតើគាត់ទុកពួកចាស់ទុំអោយអ្នកណាថែរក្សាវិញ? ខ.៣២បានផ្តល់ចំលើយថា «ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់ ហើយផ្ញើនឹងព្រះបន្ទូលស្ដីអំពីព្រះគុណរបស់ព្រះអង្គ។ មានតែព្រះអង្គទេ ដែលអាចកសាងបងប្អូនឡើងជាក្រុមជំនុំ* ព្រមទាំងអោយបងប្អូនទទួលមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ»ដូច្នេះចំលើយគឺថា ព្រះថែរក្សាពួកអ្នកគង្វាលរបស់ទ្រង់ដោយព្រះបន្ទូលនៃព្រះគុណរបស់ទ្រង់។ «ឥឡូវនេះ ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះ ហើយ និងព្រះបន្ទូលនៃព្រះគុណទ្រង់» ព្រះគឺជាអ្នកគង្វាលរបស់អ្នក ហើយព្រះបន្ទូលរបស់ទ្រង់គឺជាវាលស្មៅខៀវខ្ចី និងទឹកថ្លាឆ្វង់របស់អ្នក។ តាមពិត ហ្វូងចៀមទាំងអស់មានព្រះជាអ្នកគង្វាលរបស់ខ្លួន ហើយហ្វូងចៀមទាំងអស់មានព្រះបន្ទូលនៃព្រះគុណទ្រង់ជាចំណី គឺមិនគ្រាន់តែសម្រាប់ពួកចាស់ទុំប៉ុណ្ណោះទេ។ ប៉ុន្តែមានភាពខុសគ្នារវាងហ្វូងចៀម និងពួកចាស់ទុំ។ យ៉ាងហោចណាស់ភាពខុសគ្នានេះគឺថា សំរាប់ហ្វូងចៀម ព្រះប្រទានអោយនូវធនធានបន្ថែមគឺពួកអ្នកគង្វាល ដែលបង្រៀនគ្រប់ទាំងគំនិតរបស់ព្រះ ហើយសំរាប់ពួកអ្នកគង្វាល ព្រះបានប្រទានអោយនូវការទទួលខុសត្រូវបន្ថែមគឺបង្រៀនគ្រប់ទាំងគំនិតរបស់ព្រះ។ ដូច្នេះនៅពេលសាវកប៉ុលផ្ញើពួកចាស់ទុំទុកនឹងព្រះបន្ទូលនៃព្រះគុណរបស់ព្រះ គឺគាត់ផ្ញើពួកគេទុកនឹងការទទួលខុសត្រូវពិសេសមួយ។ ចៀមត្រូវតែទទួលព្រះបន្ទូលនៃព្រះគុណ ដើម្បីរស់នៅ ដូច្នេះហើយបានជាព្រះប្រគល់ពួកអ្នកគង្វាលអោយមក អោយចំណីដល់ហ្វូងចៀមរបស់ព្រះ ប៉ុន្តែពួកអ្នកគង្វាលក៏ត្រូវតែមានព្រះបន្ទូលនៃព្រះគុណ ដើម្បីរស់នៅផងដែរ។ ប៉ុន្តែព្រះតាំងពួកគេអោយមានការទទួលខុសត្រូវពិសេសលើការផ្តល់ចំណីដល់ខ្លួនឯងរបស់ពួកគេអោយបានច្រើនជាង សំរាប់ជាប្រយោជន៍ដល់ទាំងព្រលឹងរបស់ពួកគេ និងដល់ចៀមផងដែរ។ ពួកអ្នកគង្វាលមានការទទួលខុសត្រូវបន្ថែម (និង ឯកសិទ្ធិ) គឺត្រៀមរៀបចំអាហារពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះ។
គុណសម្បត្តិបីយ៉ាងនៃព្រះបន្ទូលនៃព្រះគុណរបស់ព្រះ
ខ្ញុំគិតថា អ្វីដែលយើងមាននៅក្នុងខ.៣២-៣៥ នេះ គឺជាឧទាហរណ៍បញ្ជាក់មួយនៃរបៀបរស់នៅនិងបំរើដោយព្រះបន្ទូលនៃព្រះគុណរបស់ព្រះ។ ដូច្នេះខ្ញុំចង់ចូលទៅសំនួរនេះអោយស៊ីជម្រៅបន្តិចជាមួយអ្នក៖ តើព្រះបន្ទូលនៃព្រះគុណរបស់ព្រះទ្រទ្រង់ និងជួយដល់ពួកចាស់ទុំ (ឬពួកគ្រូគង្វាល) សំរាប់ជីវិត និងការបំរើរបស់ពួកគេដោយរបៀបណា? ខ្ញុំមើលឃើញថា ព្រះបន្ទូលនៃព្រះគុណមានគុណសម្បត្តិសំខាន់បីយ៉ាងនៅក្នុងខទាំងនេះ។
១. នាំយើងទៅឯកេរ្តិ៍អាករ
ព្រះបន្ទូលនៃព្រះគុណរបស់ព្រះនាំយើងទៅឯកេរ្តិ៍អាករជាសេចក្តីអំណរដ៏អស់កល្បជានិច្ច។ ចូរយើងអានខ.៣២ ម្តងទៀត ហើយកត់សំគាល់ជាពិសេសលើអ្វី ដែលសាវកប៉ុលនិយាយថា ព្រះបន្ទូលនៃព្រះគុណអាចផ្តល់អោយពួកចាស់ទុំបាន «ឥឡូវនេះ ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះ ហើយនឹងព្រះបន្ទូលនៃព្រះគុណទ្រង់ ដែលអាចនឹងស្អាងចិត្ត ហើយនឹងឲ្យអ្នករាល់គ្នាមានកេរ្តិ៍អាករ នៅក្នុងពួកអស់អ្នកដែលបានញែកជាបរិសុទ្ធ»។ ដូច្នេះ ព្រះបន្ទូលនៃព្រះគុណរបស់ព្រះគឺអាចផ្តល់អោយអ្នកនូវកេរ្តិ៍អាករមួយបាន។
តើអ្វីគឺជាកេរ្តិ៍អាករ?
តើកេរ្តិ៍អាករនេះគឺជាអ្វីទៅ? កេរ្តិ៍អាករ ដែលពេលខ្លះសាវកប៉ុលនិយាយអំពីនោះ គឺជានគរព្រះ។ គាត់និយាយពីរដងនៅក្នុង ១កូរិនថូស (៦:៩, ១០) និងម្តងនៅក្នុងកាឡាទី (៥:២១) ថា អ្នកណា ដែលបន្តរស់នៅក្នុងអំពើបាប និងគ្មានជំនឿ នឹងមិនបានគ្រងនគរព្រះឡើយ។ ហើយនេះគឺជាកេរ្តិ៍អាករ ដែលព្រះយេស៊ូវបានមានបន្ទូល នៅពេលអ្នកដឹកនាំវ័យក្មេងមានទ្រព្យសម្បត្តិម្នាក់បានមកហើយសួរទ្រង់ថា «តើខ្ញុំត្រូវធ្វើយ៉ាងម៉េចដើម្បីអោយបានជីវិតអស់កល្បជានិច្ច?» (លូកា ១៨:១៨, ២៥, ២៦ ប្រៀបធៀប ទីតុស ៣:៧)។ នេះគឺជាអ្វីដែលព្រះយេស៊ូវបានចង់មានន័យ នៅពេលទ្រង់បានមានបន្ទូលថា «មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក» (ម៉ាថាយ ៥:៥)។ កេរ្តិ៍អាករគឺជាសេចក្តី សង្គ្រោះ ជានគរព្រះ ផ្ទៃមេឃថ្មី និងផែនដីថ្មី ជីវិតអស់កល្បជានិច្ច ហើយជា (អេភេសូរ ១:១៨; រ៉ូម ៨:១៧)។ នេះហើយគឺជាអ្វី ដែលសាវកប៉ុលនិយាយថា ព្រះបន្ទូលនៃព្រះគុណអាចផ្តល់ដល់ពួកចាស់ទុំនៅអេភេសូរ។ «ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះ ហើយ និងព្រះបន្ទូលនៃព្រះគុណទ្រង់ ដែលអាចនឹងស្អាងចិត្ត ហើយនឹងឲ្យអ្នករាល់គ្នាមានកេរ្តិ៍អាករ។»
តើព្រះបន្ទូលនៃព្រះគុណរបស់ព្រះនាំយើងទៅឯកេរ្តិ៍អាករនេះដោយរបៀបណា?
ឥឡូវនេះ តើព្រះបន្ទូលនៃព្រះគុណរបស់ព្រះអាចធ្វើការនេះបានដោយរបៀបណា? នៅទីនេះសាវកប៉ុលកំពុងតែនិយាយអំពីអនាគត។ ពួកចាស់ទុំទាំងនេះគឺពិតជាគ្រីស្ទបរិស័ទរួចទៅហើយ ពួកគេបានជឿលើដំណឹងល្អរួចទៅហើយ ពួកគេត្រូវតែទុកចិត្តលើព្រះគ្រីស្ទ។ ហើយឥឡូវនេះសាវកប៉ុលនិយាយថា គាត់កំពុងផ្ញើពួកគេទុកនឹងព្រះ ហើយនឹងព្រះបន្ទូលនៃព្រះគុណទ្រង់។ គាត់និយាយថា ព្រះបន្ទូលនេះមានអំណាចផ្តល់អោយពួកគេនូវជីវិតអស់កល្បជានិច្ច នគរព្រះ និងសេចក្តីអំណរអស់កល្បជានិច្ច។ ព្រះបន្ទូលនៃព្រះគុណអាចផ្តល់កេរ្តិ៍អាករនេះដល់ពួកចាស់ទុំបាន ប៉ុន្តែដោយរបៀបណា?
ចំលើយនៅចុងខ.៣២ គឺថា «ព្រះបន្ទូលអាចស្អាងចិត្ត ហើយនឹងអោយអ្នករាល់គ្នាមានកេរ្តិ៍អាករនៅក្នុងចំណោមពួកនៃអស់អ្នកដែលបានញែកជាបរិសុទ្ធ»។ «ពួកនៃអស់អ្នកដែលបានញែកជាបរិសុទ្ធ» គឺជាអស់អ្នកដែលទទួលបានកេរ្តិ៍អាករ។ ដូច្នេះដើម្បីទទួលបានកេរ្តិ៍អាករនៃជីវិតអស់កល្បជានិច្ច នគរព្រះ និងសេចក្តីអំណរដ៏អស់កល្បជានិច្ច អ្នកត្រូវតែបានញែកជាបរិសុទ្ធ។ ការញែកជាបរិសុទ្ធមានន័យថា ចិត្តរបស់អ្នកត្រូវបានផ្លាស់ប្រែ ដើម្បីអោយអ្នកស្រឡាញ់ព្រះដ៏បរិសុទ្ធ និងបំណងព្រះហឫទ័យរបស់ទ្រង់ ដែលបានសំដែងសំរាប់ជីវិតរបស់អ្នក ហើយគឺថា អ្នកស្អប់អំពើបាប ជាពិសេសអំពើបាបនៅក្នុងជីវិតរបស់អ្នកផ្ទាល់។
ដូច្នេះសាវកប៉ុលនិយាយថា នេះគឺជាប្រភេទមនុស្ស ដែលនឹងគ្រងជីវិតអស់កល្បជានិច្ច គឺមិនមែនមនុស្សឥតខ្ចោះទេ (ឥតមានមនុស្សឥតខ្ចោះណាម្នាក់នៅលើផែនដីនេះឡើយ) ប៉ុន្តែជាមនុស្សដែលត្រូវបានញែកជាបរិសុទ្ធ ដែលជាមនុស្សដេញតាមសេចក្តីបរិសុទ្ធដោយបំណងចិត្តពិតប្រាកដ (ហេព្រើរ ១២:១៤; ១០:១៤; ២ថែស្សាឡូនិច ២:១៣)។ ដូច្នេះ ព្រះបន្ទូលនៃព្រះគុណរបស់ព្រះអាចផ្តល់អោយអ្នក នូវកេរ្តិ៍អាករនៃសេចក្តីអំណរអស់កល្បជានិច្ច ហើយ មានតែមនុស្សដែលត្រូវបានញែកជាបរិសុទ្ធប៉ុណ្ណោះ ដែលទទួលបានកេរ្តិ៍អាករនេះ។ អញ្ចឹង តើព្រះបន្ទូលនៃព្រះគុណអាចផ្តល់កេរ្តិ៍អាករដល់យើងយ៉ាងដូចម្តេច? ដោយការញែកយើងជាបរិសុទ្ធ? ឧបមាថា អ្នកគឺជាអត្តពលិកម្នាក់ ហើយខ្ញុំនិយាយទៅកាន់អ្នកថា «ខ្ញុំផ្ញើអ្នកទុកនឹងលោកគ្រូបង្វឹកដែលមានសមត្ថភាពអាចជួយអ្នកអោយឈ្នះ នៅពេលអ្នកប្រកួតជាមួយអត្តពលិកទាំងអស់ផ្សេងទៀត ដែលមានការហ្វឹកហ្វឺនបានល្អ»។ តើអ្នកនឹងមិនសន្និដ្ឋានថា របៀបដែលគ្រូបង្វឹកនឹងជួយអ្នកអោយឈ្នះដោយការហ្វឹកហ្វឺនល្អជាងទេឬ?
ដូច្នេះនៅពេលសាវកប៉ុលនិយាយថា «ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹង….ព្រះបន្ទូលនៃព្រះគុណទ្រង់ ដែលអាច…អោយអ្នកមានកេរ្តិ៍អាករនៅក្នុងពួកនៃអស់អ្នកដែលបានញែកជាបរិសុទ្ធ» ខ្ញុំសន្និដ្ឋានថា របៀបដែលព្រះបន្ទូលអោយកេរ្តិ៍អាករគឺដោយការញែកជាបរិសុទ្ធ។ នៅក្នុងយ៉ូហាន ១៧:១៧ ព្រះយេស៊ូវបានអធិស្ឋានថា «សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិតរបស់ទ្រង់ ឯសេចក្តីពិត គឺជាព្រះបន្ទូលរបស់ទ្រង់»។ ដូច្នេះ ព្រះបន្ទូលរបស់ព្រះអោយកេរ្តិ៍អាករនៃជីវិតអស់កល្បជានិច្ច ពីព្រោះកេរ្តិ៍អាករត្រូវអោយដល់អស់អ្នកដែលបានញែកជាបរិសុទ្ធ។
ការស្អាងចិត្ត និងការញែកជាបរិសុទ្ធ
ខ.៣២ មានឃ្លាមួយដែលជួយធ្វើអោយមានគំនិតដូចគ្នានេះ គឺឃ្លាដែលថា «ស្អាងចិត្ត»។ «ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះ ហើយនិងព្រះបន្ទូលនៃព្រះគុណទ្រង់ ដែលអាចនឹងស្អាងចិត្ត ហើយនិងឲ្យអ្នករាល់គ្នាមានកេរ្តិ៍អាករនៅក្នុងពួកនៃអស់អ្នកដែលបានញែកជាបរិសុទ្ធ»។ នៅក្នុងខ.៣២ ខ្ញុំគិតថា សមត្ថភាពរបស់ព្រះបន្ទូលនៃព្រះគុណក្នុងការស្អាងចិត្តគឺពិតជាដូចគ្នាទៅនឹងសមត្ថភាពរបស់ព្រះបន្ទូលនៃព្រះគុណក្នុងការញែកជាបរិសុទ្ធដែរ។ «ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះ ហើយនឹងព្រះបន្ទូលនៃព្រះគុណទ្រង់ ដែលអាចនឹងស្អាងចិត្ត ហើយ (ក្នុងរបៀបនេះ) នឹងអោយអ្នករាល់គ្នាមានកេរ្តិ៍អាករនៅក្នុងពួកអ្នក ដែលបានស្អាងចិត្តឡើង គឺបានញែកជាបរិសុទ្ធ»។ ព្រះបន្ទូលរបស់ព្រះមានសកម្មភាព និងអំណាច។ សាវកប៉ុលនិយាយថា ព្រះបន្ទូលនៃព្រះគុណគឺជាអ្នកស្អាងឡើង គឺស្អាងសន្តិភាពឡើងចេញពីសេចក្តីភ័យខ្លាច និងការថប់បារម្ភ ស្អាង កម្លាំងឡើងចេញពីភាពខ្សោយ។ ព្រះបន្ទូលនៃព្រះគុណរបស់ព្រះគឺជាមេស្អាងឡើង។
ដូច្នេះសាវកប៉ុលផ្ញើពួកចាស់ទុំនៅអេភេសូរ ទុកនៅក្នុងការថែរក្សារបស់ព្រះ និងព្រះបន្ទូលរបស់ទ្រង់ ដែលអាចនឹងស្អាងចិត្តពួកគេឡើង ហើយនៅក្នុងការស្អាងចិត្តពួកគេឡើង ក៏ផ្តល់អោយពួកគេមានកេរ្តិ៍អាករនៅក្នុងពួកអ្នកដែលបានស្អាងចិត្តឡើង ឬបានញែកជាបរិសុទ្ធនៅក្នុងរបៀបនេះ។ ដូច្នេះ នេះគឺជា ចំលើយទីមួយរបស់យើងចំពោះសំនួរដែលសួរថា «តើព្រះបន្ទូលនៃព្រះគុណរបស់ព្រះទ្រទ្រង់ និងជួយដល់ពួកចាស់ទុំសំរាប់ជីវិតនិងការបំរើរបស់ពួកគេយ៉ាងដូចម្តេច?» គឺព្រះបន្ទូលនៃព្រះគុណនាំអោយយើងមានកេរ្តិ៍អាករនៃសេចក្តីអំណរដ៏អស់កល្បជានិច្ច ព្រោះព្រះបន្ទូលនៃព្រះគុណនោះញែកជីវិតរបស់យើងជាបរិសុទ្ធ។
ឥឡូវនេះខ្ញុំមើលឃើញចំលើយពីរទៀតចំពោះសំនួរអំពីរបៀបដែលព្រះបន្ទូលនៃព្រះគុណទ្រទ្រង់ និងជួយដល់ពួកចាស់ទុំ ប៉ុន្តែចំលើយទាំងពីរនេះគ្រាន់តែឧទាហរណ៍បញ្ជាក់ដល់ចំលើយទីមួយប៉ុណ្ណោះ។ ចំលើយពីរចុងក្រោយគឺជារបៀបដែលព្រះបន្ទូលស្អាងចិត្ត ឬញែកពួកចាស់ទុំជាបរិសុទ្ធសំរាប់ការងារបំរើរបស់ពួកគេ។
«ដែលអោយ នោះបានពរជាងទទួល»
សាវកប៉ុលនិយាយថា ពួកចាស់ទុំគួរតែចង់ចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ គឺទ្រង់បានមានបន្ទូលថា «ដែលអោយ នោះបានពរជាងទទួល»។ខ្ញុំជឿថាព្រះបន្ទូលនេះគឺជាផ្នែកនៃព្រះបន្ទូលនៃព្រះគុណ។ ខ្ញុំមិនអាចគិតថា សាវកប៉ុលនឹងនិយាយថា «ឥឡូវនេះ ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះបន្ទូលនៃព្រះគុណ ដែលអាចស្អាងចិត្ត និងញែកអ្នករាល់គ្នាជាបរិសុទ្ធ ហើយនឹងអោយអ្នករាល់គ្នាមានកេរ្តិ៍អាករ» ប៉ុន្តែពាក្យដែលខ្ញុំចង់អោយអ្នករាល់គ្នាចងចាំនោះ ពីព្រោះការចុងក្រោយបង្អស់ដែលខ្ញុំនឹងមកកាន់អ្នករាល់គ្នាគឺជាពាក្យផ្សេងពីការញែកជាបរិសុទ្ធ និងការស្អាងព្រះបន្ទូលនៃព្រះគុណ»។ ទេ។ ព្រះបន្ទូលនៃព្រះគុណបានបង្រៀនថា «ដែលអោយ នោះបានពរជាងទទួល»។ ដោយព្រោះព្រះគុណរបស់ព្រះ ដែលបានផ្គត់ផ្គង់សេចក្តីត្រូវការទាំងអស់ ហើយផ្តល់រង្វាន់ជាច្រើន នោះដែលអោយ នោះបានពរជាងទទួល។ នេះគឺជាព្រះបន្ទូលនៃព្រះគុណរបស់ព្រះចុងក្រោយសំរាប់ពួកចាស់ទុំនៅអេភេសូរ។
ឥឡូវនេះតើព្រះបន្ទូលនោះស្អាងអ្វីឡើងនៅក្នុងជីវិតរបស់យើង បើសិនយើងជឿលើព្រះបន្ទូលនោះ? (ហើយសេចក្តីជំនឿគឺជាគន្លឹះនៅ ទីនេះ) ព្រះបន្ទូលញែកយើងជាបរិសុទ្ធតាមរយៈសេចក្តីជំនឿ (កិច្ចការ ១៥:៩; ២៦:១៨; ហេព្រើរ ៤:២)។ ព្រះបន្ទូលនេះស្អាងការពីរយ៉ាងឡើងនៅក្នុងពួកចាស់ទុំ ហើយការពីរយ៉ាងនេះគឺជាចំលើយពីរចុងក្រោយចំពោះសំនួរអំពីរបៀបដែលព្រះបន្ទូលនៃព្រះគុណរបស់ព្រះទ្រទ្រង់ និងជួយលើពួកចាស់ទុំ។
ចំលើយទីមួយគឺថា ព្រះបន្ទូលនៃព្រះគុណនាំយើងទៅឯកេរ្តិ៍អាករនៃសេចក្តីអំណរអស់កល្បជានិច្ច។
២. ដកយកការស្រឡាញ់ប្រាក់និងសម្ភារៈចេញ
ចំលើយទីពីរគឺថា ព្រះបន្ទូលនៃព្រះគុណរបស់ព្រះដកយកការស្រឡាញ់ប្រាក់ និងសម្ភារៈចេញ។
ខ.៣៣ «ខ្ញុំមិនដែលលោភចង់បានប្រាក់ មាស ឬសំលៀកបំពាក់របស់អ្នកណាឡើយ»។ បើសិនអ្នកជឿថា ព្រះគុណរបស់ព្រះ និងសិរីល្អនៃកេរ្តិ៍អាកររបស់ទ្រង់មានតំលៃថ្លៃមិនអាចវាស់បាន ដែលអោយ នោះបានពរជាងទទួល នោះឫសគល់នៃសេចក្តីលោភលន់នឹងត្រូវកាត់ចេញ ហើយមែករបស់វានឹងត្រូវស្ងួតក្រៀមទៅ។ អ្នកគង្វាលទាំងអស់នៅក្នុងពួកជំនុំនៃព្រះមិនគួរខ្វល់ខ្វាយអំពីប្រាក់នោះទេ។ សាវកពេត្រុសនិយាយទៅកាន់ពួកចាស់ទុំនៅក្នុង ១ពេត្រុស ៥:២-៣ ថា «ចូរឃ្វាលចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ទាំងគ្រប់គ្រង ដោយស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ ក៏មិនមែនដោយចង់បានកំរៃដែរ គឺដោយគាប់ចិត្តវិញ»។
ដូច្នេះ ព្រះបន្ទូលនៃព្រះគុណរបស់ព្រះជួយដល់ពួកចាស់ទុំនៅក្នុងការងារបំរើរបស់ពួកគេ ដោយកាត់ផ្តាច់ឫសគល់នៃសេចក្តីលោភលន់ និងដកយកការស្រឡាញ់ប្រាក់ និងសម្ភារៈចេញ។ ការនេះនឹងកើតឡើង បើសិនអ្នកជឿព្រះបន្ទូលនៃព្រះគុណថា «ដែលអោយ នោះបានពរជាងទទួល»។
៣. បង្កើតចំណង់ក្នុងការជួយបំពេញសេចក្តីត្រូវការរបស់អ្នកដទៃ
ការងារទីបី និងចុងក្រោយបង្អស់ ដែលព្រះបន្ទូលនៃព្រះគុណធ្វើក្នុងស្អាងចិត្តនិងញែកពួកចាស់ទុំជាបរិសុទ្ធគឺ បង្កើតចំណង់ក្នុងជួយបំពេញសេចក្តីត្រូវការរបស់អ្នកដទៃ សំរាប់ជាសិរីល្អនៃព្រះគុណរបស់ព្រះ។
ខ.៣៤-៣៥ក។ ផ្ទុយពីការលោភចង់បានអ្វីដែលអ្នកដទៃអាចអោយគាត់ សាវកប៉ុលលះបង់ជីវិតរបស់គាត់ ដើម្បីជួយអ្នកដទៃ «អ្នករាល់គ្នាដឹងហើយថា ដៃខ្ញុំនេះបានផ្គត់ផ្គង់គ្រប់របស់ ដែលខ្ញុំត្រូវ ការព្រមទាំងពួកអ្នកដែលនៅជាមួយផង ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ»។
គំនិតចម្បងគឺថា សាវកប៉ុលមិនបានចង់មានទ្រព្យសម្បត្តិច្រើនជាងអ្នកណានៅអេភេសូរទេ។ ផ្ទុយទៅវិញ គាត់បានចង់បំពេញសេចក្តីត្រូវការរបស់មនុស្ស គឺគាត់ចង់ធ្វើអោយមនុស្សមានពេញដោយព្រះយេស៊ូវគ្រីស្ទ។ គាត់បានបំរើព្រះដោយបន្ទាបខ្លួន ស្រក់ទឹកភ្នែក និងត្រូវសេចក្តីល្បួងជាច្រើន (ខ.១៩)។ គាត់មិនបានបារម្ភអំពីជីវិតផ្ទាល់ខ្លួនរបស់គាត់ឡើយ អោយតែគាត់បានរត់បង្ហើយការរត់ប្រណាំង ពីព្រោះ សេចក្តីស្មោះត្រង់ប្រសើរជាងជីវិតទៅទៀត (ខ.២៤)។ គាត់មិនបានខាននឹងប្រកាសពីគ្រប់ទាំងគំនិតរបស់ព្រះ ឬប្រាប់សេចក្តីអ្វីដែលមានប្រយោជន៍ឡើយ (ខ.២៧, ២០) ហើយទាំងថ្ងៃ ទាំងយប់នៅក្នុងរយៈពេលបីឆ្នាំ គាត់បានប្រដៅទូន្មានមនុស្សគ្រប់គ្នាដោយទឹកភ្នែក (ខ.៣១)។ ម្យ៉ាងទៀត ព្រះបន្ទូលនៃព្រះគុណរបស់ព្រះបានផ្លាស់ប្តូរសាវកប៉ុលពីអ្នកកាប់សំឡាប់គេ មកជាអ្នកបំរើព្រះដោយបន្ទាបខ្លួនវិញ ហើយព្រះបន្ទូលនៃព្រះក៏អាចផ្លាស់ប្រែចាស់ទុំ និងចៀមទាំងអស់នៅក្នុងក្រុមជំនុំនេះបានផងដែរ។
Leave a Reply