ក្រុង ទីរ៉ុស Tyre

ក្រុង ទីរ៉ុស  Tyre

ក្រុង​​ទីរ៉ុស​​ជា​ក្រុង​ពី​សម័យ​បុរាណ ស្ថិត​នៅ​​ក្នុង​ស្រុក​ភេនីស​ ​នៅ​​តាម​មាត់​ច្រាំង​សមុទ្រ​មេឌីទែរ៉ាណេ ​​ហើយ​មាន​ចម្ងាយ​ប្រហែល​៣២គីឡូម៉ែត្រ​​ពី​ខាង​ត្បូង​​​ស៊ីដូន។  ទីរ៉ុស​មាន​ផ្នែក​ពីរ​ ​គឺ​កំពង់​ផែ​ចាស់​ និង​ក្រុង​មួយ​ទៀត ដែល​ស្ថិត​​នៅ​លើ​​កោះ​មួយ​​ មាន​ចម្ងាយ​មិន​ដល់​​មួយ​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ។  បណ្តាជន​ភាគ​ច្រើន​បាន​រស់​នៅ​កោះ។   នៅ​សម័យ​ព្រះ​គម្ពីរ ​ក្រុង​ទីរ៉ុស​គឺ​ជា​ក្រុង​មួយ​ដ៏​សំខាន់​សម្រាប់​​ពាណិជ្ជកម្ម​ (អេសាយ​ ២៣:៨) ហើយ​​ក៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​អ៊ីស្រាអែល​ផង​ដែរ​ (សូម​មើល​ ២សាំយូអែល​ ៥:១១; ១ពង្សាវតារក្សត្រ​ ៥:១, ១០; ២របាក្សត្រ​ ២:៧–១៤; អេសេគាល​ ជំពូក​២៦–២៨)។  ព្រះ​យេស៊ូវ​ធ្លាប់​​បាន​ទៅ​ទីរ៉ុស​ (ម៉ាថាយ​ ១៥:២១) ហើយ​លោក​ប៉ុល​​បាន​ស្នាក់​នៅ​ទី​នោះ​​​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​ជា​មួយ​គ្រីស្ទបរិស័ទ​ដទៃ​ទៀត​​​ (កិច្ចការ​ ២១:៣–៦)។

ពួក​ហោរា​បាន​ប្រកាស​ការ​វិនិច្ឆ័យ​របស់​ព្រះអង្គ​ចំពោះ​ក្រុង​ទីរ៉ុស​ (អេសាយ​ ២៣:១–១៨; យេរេមា​ ២៥:២២; ២៧:១–១១; អេសេគាល​ ២៦:១–២៨:១៩; យ៉ូអែល​ ៣:៤–៨; អេម៉ុស​ ១:៩, ១០)។ មាន​មូលហេតុ​ច្រើន​បង្ហាញ​ថា ការ​វិនិច្ឆ័យ​របស់​ព្រះជាម្ចាស់​ប្រឆាំង​នឹង​ទីរ៉ុស​គឺ​ត្រឹមត្រូវ។  ទីរ៉ុស​បាន​​កេងប្រវ័ញ្ច​ផលប្រយោជន៍​ពីបណ្តាជន​នៅ​ជុំវិញ ហើយ​ឈ្មួញរក​ស៊ី​​មិន​មាន​ភាព​​ស្មោះ​ត្រង់​ទេ។  លើស​ពី​នេះ​ទៅ​ទៀត ​ក្រុង​ទីរ៉ុស​គឺ​ជា​មជ្ឈមណ្ឌល​សម្រាប់​ថ្វាយ​បង្គំ​រូប​ព្រះ​ និង​ប្រព្រឹត្ត​អំពើ​ថោក​ទាប ហើយ​មនុស្ស​នៅ​ក្រុង​ទីរ៉ុស​មាន​អំនួត​ណាស់​ ​ពីព្រោះ​គេ​ជា​អ្នក​មាន។

ព្រះ​យេស៊ូវ​បាន​ប្រៀប​ធៀប​ភូមិ​នៅ​ស្រុក​កាលីឡេ ​ដែល​បាន​បដិសេធ​ទ្រង់ ​ជា​មួយ​នឹង​ទីរ៉ុស​និង​ស៊ីដូន ហើយ​បង្រៀន​ថា ភូមិ​នៅ​ស្រុក​កាលីឡេ​នៅ​សម័យ​ព្រះ​យេស៊ូវ​មាន​ទោស​ជាង ពីព្រោះ​គេ​បាន​ឃើញ​ព្រះ​យេស៊ូវ​និង​ការ​ការ​អស្ចារ្យ​របស់​ព្រះយេស៊ូវ​ ប៉ុន្តែ​គេ​នៅ​តែ​បដិសេធ​ទ្រង់ (លូកា​ ១០:១៣, ១៤)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top