ភូមិ យ៉ុបប៉េ Joppa

ភូមិ យ៉ុបប៉េ Joppa

ភូមិ​យ៉ុបប៉េ​គឺ​ជា​កំពង់​ផែ​ ​ដែល​មាន​ចម្ងាយ​៥៦​គីឡូម៉ែត្រ​​ពី​​ខាង​ជើង​ឆៀង​ខាង​លិច​យេរូសាឡិម។

នៅ​ពេល​អ៊ីស្រាអែល​បាន​បែង​ចែក​ទឹក​ដី​សន្យា​  អំបូរ​ដាន់​បាន​ទទួល​យ៉ុបប៉េ (យ៉ូស្វេ​ ១៩:៤៦)  ​ហើយ​ក្រោយ​មក ពួក​ភីលីស្ទីន​បាន​ដណ្ដើម​យក​យ៉ុបប៉េ។​ ការ​ដណ្ដើម​យក​​ទឹក​ដី​របស់​ដាវីឌ​បាន​ធ្វើ​អោយ​យ៉ុបប៉េ​ក្លាយ​ជា​​ទឹក​ដី​​របស់​​ស្រុក​អ៊ីស្រាអែល​ម្ដង​ទៀត ហើយ​នៅ​សម័យ​ស្តេច​សាឡូម៉ូន ​យ៉ុបប៉េ​​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​កំពង់​ផែ​សម្រាប់​យេរូសាឡិម (​សូម​មើល ២របាក្សត្រ​ ២:១៦)។

នៅ​ពេល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ហោរា​យ៉ូណាស ​​ហើយ​បង្គាប់​គាត់ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ ​ដើម្បី​ព្រមាន​គេ​ហើយ​ប្រកាស​ថា គេ​ត្រូវ​ប្រែ​ចិត្ត​ នោះ​លោក​យ៉ូណាស​ក៏​ក្រោក​ឡើង ​ហើយ​គេច​ខ្លួន​ទៅ​ក្រុង​តើស៊ីស ​ហើយ​គាត់​ទៅ​ដល់​ក្រុង​យ៉ុបប៉េ ​ក៏​​រក​ឃើញ​សំពៅ​មួយ​ដែល​ហៀប​នឹង​ចេញ​ដំណើរ​ទៅ​ក្រុង​តើស៊ីស (យ៉ូណាស​ ១:៣)។

ស្តេច​ហេរ៉ូដ​​បាន​ស្អប់​បណ្តាជន​នៅ​ភូមិ​យ៉ុបប៉េ​ ដូច្នេះ​គាត់​​បាន​សាង​សង់​កំពង់​ផែ​ថ្មី​មួយ ដែល​មាន​ចម្ងាយ​​ប្រហែល​៦៤​គីឡូម៉ែត្រ​​ពី​ខាង​ជើង​​ភូមិ​យ៉ុបប៉េ។

ពួកជំនុំ​គ្រីស្ទបរិស័ទ​ត្រូវ​​បាន​ចាប់ផ្តើម​ដំបូង​​នៅ​យ៉ុបប៉េ ​ហើយ​គ្រីស្ទបរិស័ទ​ម្នាក់​ឈ្មោះ ​តេប៊ីថា ​ដែល​ភាសា​ក្រិក​ថា «ឌ័រកាស» ដែល​ពេត្រុស​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ បាន​មក​ពី​យ៉ុបប៉េ​ (កិច្ចការ​ ៩:៣៦–៤១)។  ស៊ីម៉ូន (ជា​អ្នក​សម្លាប់​ស្បែក)​រស់​នៅ​យ៉ុបប៉េ​ផង​ដែរ (ខ.៤៣)។  ព្រះជាម្ចាស់​បាន​ហៅ​ពេត្រុស​ពី​យ៉ុបប៉េ​ទៅ​ ​ហើយ​ទ្រង់​បាន​ហៅ​ពេត្រុស​ទៅ​ឯ​ សេសារា​ ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​កូនេលាស (កិច្ចការ​ ១០:១–៤៨)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top