សាសន៍អាម៉ាលេក Amalekites គឺជាពូជអំបូរមួយ ដែលរស់នៅក្នុងតំបន់អារ៉ាប់ ហើយស្ថិតនៅរវាងសមុទ្រស្លាប់និងសមុទ្រក្រហម។ ពួកគេបានមានដើមកំណើតមុនសម័យអ័ប្រាហាំ (លោកុប្បត្ដិ ១៤:៧) ដូច្នេះពួកគេមិនមែនជាពូជពង្សរបស់អាម៉ាលេកទេ។ ពួកគេប្រហែលជាពូជអំបូរមួយ ដែលបានធ្វើអន្តោប្រវេសន៍ពីច្រាំងនៃឈូងសមុទ្រពើស៊ី ហើយបានតាំងទីលំនៅនៅក្នុងតំបន់អារ៉ាប់ (ជនគណនា១៣:២៩; ១សាំយូអែល១៥:៧)។ ពួកគេបានថែរក្សាហ្វូងសត្វ ដូច្នេះហើយពួកគេជាចរកជន (ពូជសាសន៍ដែលមានទីលំនៅមិនស្ថិតស្ថេរទេ)។ ពួកគេបានប៉ុនប៉ងបញ្ឈប់ជនជាតិអ៊ីស្រាអែល នៅពេលជនជាតិអ៊ីស្រាអែលបានធ្វើដំណើរកាត់តាមទឹកដីរបស់ពួកគេ (ចោទិយកថា ២៥:១៨) ដោយវាយប្រហារពួកគេនៅត្រង់រេផិឌឹម (និក្ខមនំ ១៧:៨–១៣; ប្រៀបធៀប៖ ចោទិយកថា២៥:១៧; ១សាំយូអែល១៥:២)។ បន្ទាប់មកទៀត ពួកគេបានវាយប្រហារជនជាតិអ៊ីស្រាអែលនៅស្រុកហោម៉ា (និក្ខមនំ ១៤:៤៥)។ ពេលខ្លះ ពួកគេបានចូលរួមជាមួយសាសន៍ម៉ូអាប់ (ចៅហ្វាយ ៣:១៣) និងសាសន៍ម៉ាឌាន (ចៅហ្វាយ ៦:៣)។ ស្តេចសូលបានបំផ្លាញទឹកដី និងអំណាចរបស់ពួកគេ (១សាំយូអែល ១៤:៤៨; ១៥:៣) ហើយស្តេចដាវីឌបានចាប់យកទ្រព្យសម្បត្តិដែលពួកគេបានប្លន់យកទៅពីពួកគេវិញ (១សាំយូអែល ៣០:១៨-២០)។
សាសន៍អាម៉ាលេក Amalekites
Leave a Reply