សាសន៍​អាម៉ូរី​ Amorites

សាសន៍​អាម៉ូរីAmorites គឺ​ជា​ឈ្មោះ​ដែល​គេ​ដាក់​អោយ​ពូជពង្ស​នៃ​កូនប្រុស​ម្នាក់​របស់​កាណាន (លោកុប្បត្ដិ ១៤:៧)។ ​ពួក​គេ​បាន​រស់​នៅ​លើ​ភ្នំ​ ហើយ​ល្បីល្បាញ​ខាង​ការ​ធ្វើ​សង្គ្រាម។ យោង​តាម​វិមាន​ដ៏​បុរាណ​នៅ​បាប៊ីឡូន​ តំបន់​ស៊ីរី​និង​ប៉ាឡេស្ទីន​ជា «ទឹក​ដី​របស់​ពួក​អាម៉ូរី»។ ​គេ​ហៅ​ទី​ជម្រាល​ខាង​ត្បូង​នៃ​ភ្នំ​នៅ​ស្រុក​យូដា​ជា «ភ្នំ​របស់​ពួក​អាម៉ូរី» (ចោទិយកថា​ ១:៧, ១៩, ២០)។ ​ពី​ដំបូង​ពួកគេ​ប្រហែល​ជា​បាន​កាន់កាប់​ទឹក​ដី​ចាប់​ពី​តំបន់​ខ្ពស់​នៅ​ខាង​លិច​សមុទ្រ​ស្លាប់​ (លោកុប្បត្ដិ ១៤:៧) រហូត​ដល់​ហេប្រុន(ចោទិយកថា​ ៣:៨; ៤:៤៦–៤៨) រួម​ទាំង​ «ស្រុក​កាឡាត​ទាំង​មូល​ ហើយ​ស្រុក​បាសាន​ទាំង​អស់» (ចោទិយកថា ៣:១០) ដែល​មាន​ជ្រលង​ទន្លេ​យ័រដាន់​នៅ​ខាង​កើត​ទន្លេ (៤:៤៩) ដែល​ជា​ទឹក​ដី​របស់​ស្តេច​ពីរ​អង្គ​របស់​ពួក​អាម៉ូរី​ គឺ «ស៊ីហុន និង​អុក​» ចោទិយកថា ​៣១:៤; យ៉ូស្វេ​ ២:១០; ៩:១០)។ យ៉ូស្វេ​បាន​យក​ឈ្នះ​ស្តេច​ទាំង​ប្រាំ​របស់​ពួក​អាម៉ូរី (យ៉ូស្វេ​ ១០:១០; សូម​មើល យ៉ូស្វេ​១១:៨)។ គួរ​អោយ​ភ្ញាក់​ផ្អើល​ ដែល​នៅ​សម័យ​សាំយូអែល​មាន​សន្តិភាព​រវាង​ពួកគេ​និង​ជនជាតិ​អ៊ីស្រាអែល​ (១សាំយូអែល ៧:១៤)។ ​ពេលខ្លះ ​ពាក្យ «​ពួក​អាម៉ូរី» និង «​ពួក​អាម៉ាលេក»​ត្រូវ​បាន​ប្រើ​មាន​ន័យ​ដូច​គ្នា​ជាមួយ​ «សាសន៍​កាណាន»។ ​ពួកគេ​ល្បីល្បាញ​ខាង​មាន​មាឌធំៗ​ ​ហើយ​លោក​ម៉ូសេ​បាន​ហៅ​ស្តេច​អុក​របស់​ពួកគេ​ថា​ជា​ «​មនុស្ស​គួរ​ស្ញែង​ខ្លាច» ចុង​ក្រោយ​គេ​បង្អស់ (ចោទិយកថា៣:១១)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top