សាសន៍​អើរ៉ាម​ Arameans

សាសន៍​អើរ៉ាមArameans គឺ​ជា​ពូជពង្ស​របស់​អើរ៉ាម​ ដែល​ជា​កូនប្រុស​របស់​សិម (លោកុប្បត្តិ១០:២២)។ ​ពាក្យ «អើរ៉ាម» មាន​ន័យ​ថា​ ខ្ពស់ ឬ​តំបន់​មាន​ភ្នំ​ខ្ពស់ៗ​ ហើយ​ជា​ឈ្មោះ​ស្រុក​មួយ​ ដែល​សំដៅ​លើ​តំបន់​ខ្ពស់ ដែល​លាតសន្ធឹង​ពី​ខាង​លិច​ឆៀង​ខាង​ជើង​ភីលីស្ទីន​ទៅ​ដល់​ទន្លេ​អើប្រាត។ ​ជា​ទូទៅ ​ស្រុក​នេះ​ស៊ីគ្នា​ជា​មួយ​តំបន់​ដែល​ពួក​ក្រិក​និង​រ៉ូម៉ាំង​បាន​ហៅ​ថា ​ខេត្ត​ស៊ីរី​និង​តំបន់​មេសូប៉ូតាមា។ ក្រុង​ដាម៉ាស​បាន​ក្លាយ​ជា​រាជធានី​នៃ​នគរ​តូចៗ​មួយ​ចំនួន​នៅ​ក្នុង​ឈ្មោះ​ «អារ៉ាម​» ឬ «ស៊ីរី»។ ប្រពន្ធ​របស់​អ៊ីសាក​នាង​រេបិកា​គឺ​ជា​សាសន៍​អើរ៉ាម​ (លោកុប្បត្តិ២៥:២០)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top