សាសន៍​កាឌ​ Gadites

សាសន៍​កាឌ Gadites គឺ​ជា​ពូជពង្ស​របស់​កាឌ​ ដែល​ជា​កូនប្រុស​ទី​ប្រាំ​ពីរ​របស់​យ៉ាកុប​ជាមួយ​ស៊ីលផា​ (សូម​មើល​ http://www.dkdl.org/?page_id=2021) បាវ​ស្រី​របស់​លេអា​ ហើយ​ជា​បង​ប្រុស​របស់​អេស៊ើរ​ (លោកុប្បត្ដិ​ ៣០:១១–១៣; ៤៦:១៦, ១៨)។

​នៅពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​វាល​រហោស្ថាន​ពូជអំបូរ​កាឌ​មាន​ទី​តាំង​នៅ​ខាង​ត្បូង​រោង​ឧបោសថ​ជាមួយ​ស៊ីម្មាន​និង​រូបេន (ជនគណនា ២:១៤)។ ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពូជអំបូរ​រូបេន​និង​កាឌ ​ពួកគេ​បាន​បន្ត​ចិញ្ចឹម​និង​ឃ្វាល​ហ្វូង​សត្វ​ (ជនគណនា ៣២:១-៥)។

​ចំណែក​ទឹកដី​ ដែល​ត្រូវ​បាន​បែង​ចែក​សម្រាប់​ពូជ​អំបូរ​កាឌគឺ​នៅ​ខាង​កើត​យ័រ​ដាន់​រួម​ទាំង​តំបន់​ផ្សេងៗ​ដែល​សោភណភាព​និង​ជីជាតិ​យ៉ាង​ល្អ (ចោទិយកថា​ ៣:១២)ដែល​ខាង​កើត​ហ៊ុមព័ទ្ធ​ដោយ​វាល​រហោស្ថាន​អារ៉ាប់​ហើយ​ខាង​លិច​ដោយ​ទន្លេ​យ័រដាន់ (យ៉ូស្វេ ១៣:២៧) ហើយ​ខាង​ជើង​ដោយ​ស្ទឹង​យ៉ាបុក។ ​នៅ​ភាគ​ខាង​ជើង​ទឹក​ដី​នេះ​រួម​បញ្ចូល​ទាំង​ជ្រលង​យ័រ​ដាន់​រហូត​ដល់​សមុទ្រ​កាលីឡេ។

​ពូជអំបូរ​នេះ​កាច​សាហាវ​និង​ចូល​ចិត្ត​សង្គ្រាម​ហើយ​ពួកគេ​គឺជា «មនុស្ស​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន​ហើយ​ស្ទាត់​ក្នុង​ចំបាំង​ក៏​ចេះ​ប្រើ​ទាំង​ខែល​និង​លំពែង​គេ​មាន​មុខ​ដូច​ជា​មុខ​សិង្ហ​ហើយ​ក៏​រហ័ស​ដូច​ជា​ឈ្លូស​នៅ​លើ​ភ្នំ» (១របាក្សត្រ ​១២:៨; ៥:១៩–២២)។ ​ហោរា​អេលីយ៉ា​ក៏​មក​ពី​ពូជអំបូរ​នេះ​ដែរ (១ពង្សាវតារក្សត្រ​ ១៧:១)។ ​ស្តេច​ទីកឡាត​ពេឡេ​ស៊ើរ Tiglath-pileser ​បាន​ចាប់​នាំ​យក​ពូជអំបូរ​នេះ​ទៅ​ក្នុង​ទាសភាពជាមួយ​ពូជអំបូរ​ផ្សេងៗទៀត​មក​ពី​អ៊ីស្រាអែល​ (អាណាចក្រ​ខាង​ជើង)​ (១របាក្សត្រ ៥:២៦) ហើយ​នៅ​សម័យ​ហោរា​យេរេមា (៤៩:១) សាសន៍​អាំម៉ូន​បាន​មក​រស់​នៅ​ក្នុង​ទីក្រុង​ផ្សេងៗ​របស់​ពួកគេ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top