សាសន៍​ហេវី Hivites

សាសន៍​ហេវី Hivites គឺ​ជា​សាសន៍​មួយ​នៃ​ពូជអំបូរ​ដើម ដែល​បាន​ខ្ចាត់ខ្ចាយ​នៅក្នុង​ភីលីស្ទីន។ ​ឈ្មោះ​នេះ​មាន​ន័យ​ថា «អ្នក​រស់​នៅ​ទឹកដី​កណ្តាល» ឬ «​ពួក​អ្នក​ភូមិ» (លោកុប្បត្ដិ​ ១០:១៧; ១របាក្សត្រ​ ១:១៥)។ ពួកគេ​ប្រហែល​ជា​សាខា​មួយ​របស់​សាសន៍​ហេត។ ​នៅ​ពេល​យ៉ាកុប​ត្រឡប់​ទៅ​ស្រុក​កាណាន  ហាម៉ោរ​សាសន៍​ហេវី​គឺជា «​ស្តេច​ស្រុក​នោះ» (លោកុប្បត្ដិ​ ៣៤:២-២៨)។

​បន្ទាប់​មក​ ពួកគេ​ត្រូវ​បាន​និយាយ​អំពី​ក្នុង​កំឡុង​ការ​វាយ​ដណ្តើម​យក​ទឹក​ដី (យ៉ូស្វេ ៩:៧; ១១:១៩)។ ពួកគេ​ដែល​នៅ​សេស​សល់​នៅ​តែ​មាន​នៅ​ក្នុង​សម័យ​ស្តេច​សាឡូម៉ូន (១ពង្សាវតារក្សត្រ ៩:២០)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top