ពូជអំបូរ​អ៊ីសាខារ Tribe of Issachar

ពូជអំបូរ​អ៊ីសាខារ Tribe of Issachar គឺជា​ពូជពង្ស​របស់​អ៊ីសាខារ ដែល​ជា​កូន​ប្រុស​ទី​ប្រាំ​បួន​របស់​យ៉ាកុប និង​ទី​ប្រាំ​របស់​លេអា (លោកុប្បត្ដិ ៣០:១៨) (សូម​មើល​ http://www.dkdl.org/?page_id=2021)។​

​ក្នុង​កំឡុង​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​វាល​រហោស្ថាន​ ​ពូជអំបូរ​អ៊ីសាខារ​បាន​ដើរ​ជាមួយ​ពូជអំបូរ​យូដា​និង​សាប់យូល៉ូន (ជនគណនា​ ២:៥) នៅ​ខាង​កើត​រោង​ឧបោសថ។ ​នៅ​ពេល​ធ្វើ​ជំរឿន​នៅ​ភ្នំ​ស៊ីណាយ ពូជអំបូរ​នេះ​មាន​អ្នក​ចម្បាំង​ចំនួន​៥៤៤០០​នាក់។ បន្ទាប់​ពី​បាន​ចូល​ទៅ​ក្នុង​ទឹកដី​សន្យា​ ពូជអំបូរ​នេះ​នៅ​ក្នុង​ចំណោម​ពូជអំបូរ​ទាំង​ប្រាំ​មួយ​ ដែល​បាន​ឈរ​នៅ​លើ​ភ្នំ​កេរិស៊ីម​ នៅ​កំឡុង​ពេល​ធ្វើ​ពិធី​ប្រកាស​អំពី​ព្រះ​ពរ​និង​បណ្តាសា​(ចោទិយកថា ​២៧:១២)។ ​យ៉ូស្វេ ១៩:១៧-២៣ មាន​និយាយ​អំពី​ការ​បែង​ចែក​ទឹក​ដី​សម្រាប់​អ៊ីសាខារ។ ​ការ​ប្រកាស​ព្រះ​ពរ​របស់​យ៉ាកុប​ចំពោះ​អ៊ីសាខារ​ស៊ី​គ្នា​នឹង​ព្រះ​ពរ​ដែល​ម៉ូសេ​បាន​ប្រកាស​ (លោកុប្បត្ដិ​ ៤៩:១៤-១៥; ប្រៀប​ធៀប ៖ ​ចោទិយកថា​ ៣៣:១៨-១៩)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top